សង់សឿ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះពស់ឥតពិសមួយប្រភេទ ពួកពស់ព្រៃ តែសម្បុរខ្នងខ្មៅរលើប ក្រឡាស្រកាពីត្រឹមពាក់កណ្ដាលខ្លួនទៅក្បាលដូចក្រឡាស្រកាពស់វែកដំបូក ពីពាក់កណ្ដាលខ្លួនទៅចុងកន្ទុយដូចពស់ព្រៃ មាត្រធំជាងពស់ព្រៃ លូនលឿនភ្លែត
ឧទាហរណ៍៖ ពស់សង់សឿច្រើននៅក្នុងព្រៃទួល ។ មានពាក្យចាស់ទុំបរម្បរានិយាយថា បើប្រទះពស់មានពិសឲ្យថា សង់សឿៗ…, ថាពស់នោះនឹងទៅជាស្លូតមិនហ៊ានចឹកក្នុងវេលានោះ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖