សង្កត់
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( បា. សង្កដ; សំ. សំកដ ឬ សង្កដ ប្រើជា គុ. ឬ ន. “ចង្អៀត, ដែលញាត់ញៀត, ដែលប្រគរលើគ្នា; ផ្លូវឬច្រកចង្អៀត” ) ដាក់ទម្ងន់ពីលើ ដើម្បីឲ្យពៀច, ឲ្យរាប, ឲ្យទ្រោម ឬកុំឲ្យកម្រើក, កុំឲ្យហើប, កុំឲ្យរើរួច : សង្កត់ឲ្យរាប, អង្គុយសង្កត់ពីលើ ។ ចាប់ផ្ញុចមិនឲ្យរើរួច ។
ឧទាហរណ៍៖ សង្កត់ក ។
ព. ប្រ. គំរាម, ដាក់កំហិតឬបង្ខំឲ្យខាងតែបាន ។
ឧទាហរណ៍៖ សង្កត់កយកប្រាក់ ។
ទប់ចិត្តមិនឲ្យកក្រើក ។
ឧទាហរណ៍៖ សង្កត់ចិត្ត, ខំអត់សង្កត់ចិត្ត ។
លឿនបន្តិចជាងគ្នា ឬមានក្បាលបន្តិចជាងគ្នា ។
ឧទាហរណ៍៖ ទូក-ង ខាងស្ដាំសង្កត់ទូក-ងខាងឆ្វេង; គោម្ខាងដើរសង្កត់គោម្ខាង ។
រកស៊ីមានបានជាងគេ, មានទ្រព្យច្រើនជាងអ្នកស្រុកជាមួយ ។
ឧទាហរណ៍៖ មានទ្រព្យសង្កត់អ្នកស្រុក ។
ស្ដីនិយាយគ្របលើ ។
ឧទាហរណ៍៖ សង្កត់មិនឲ្យហើបមាត់រួច ។
សូត្របាលី ឬសូត្រពាក្យសម្រាយប្រើខ្យល់ធ្ងន់ៗដាច់ៗត្រង់អក្សរតម្រួត ( សូត្រសំយោគ ) ។
ឧទាហរណ៍៖ សូត្រធម៌សង្កត់, សូត្រសេចក្ដីសង្កត់ត្រង់ពាក្យធ្ងន់ៗច្បាស់លាស់ ( ម. ព. សង្កេត ផង ) ។
សង្កត់សង្កិន សង្កត់ដូចជាកិនរឿយៗឲ្យល្អិតខ្ទេចខ្ទី, បង្រ្គបលើ; បៀតបៀនយកប្រយោជន៍ ។
ឧទាហរណ៍៖ និយាយសង្កត់សង្កិន; សង្កត់សង្កិនយកប្រាក់; សង្កត់សង្កិនរាស្ដ្រ ។ ល ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រស្សសញ្ញា ឬបន្តក់ (់) នេះ ដូចជា ក + ង់ > កង់, គ + ត់ > គត់, ចា+ ប់ > ចាប់, ដ + ក់ > ដក់ ។ ល ។ ( ម. ព. វណ្ណយុត្ត ឬ –យុត្តិ ទៀតផង )។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (132)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)