សណ្ដាន់
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. មះដ័ន អ. ថ. ម៉ៈដាន់ ) ឈើរនាមមួយប្រភេទ ស្លឹកនិងផ្លែមានរសជូរ សម្រាប់ប្រើធ្វើជាម្ជូរស្ល ឬផ្លែដែលចិតហាលឲ្យក្រៀមប្រើជាម្ជូរជ្រក់ក៏បាន ។
ឧទាហរណ៍៖ សម្លស្លឹកសណ្ដាន់, សម្លម្ជូរសណ្ដាន់, បង្កងស្ងោរជ្រក់ម្ជូរសណ្ដាន់ក្រៀម ។ មានពាក្យទំនៀមចាស់ថា ស្លត្រីប្រាកុំចោលម្ជូរសណ្ដាន់ ។
សណ្តាន់ជាព្រឹក្ស កំពស់ ១០-១៥ ម ដើមពណ៌ក្រមៅទៅខាងក្រៅ ដុះក្នុងព្រៃរនាម ឬព្រៃក្រាស់ល់ដីទំនាប ក្នុងប្រទេស កម្ពុជា និងវៀតណាម។ ពេលខ្លះ គេដាំដើមនេះ ក្នុងប្រទេសខ្មែរជាលំអ។ ផ្លែមានរស់ជូរ សម្រាប់ស្លម្ជូរ។ គេអាចកាត់ផ្លែជាចំណិតតូច។ ហើយហាលអោយស្ងួត ទុកធ្វើគ្រឿងទេស បានយូរ ច្រើនមានលក់ក្នុងផ្សារ។ សណ្តាន់ក្រៀម អាចប្រើបានដូចក្រូចឆ្មារដែរ។
រុក្ខជាតិ ដែលដុះនៅតាមមាត់ទឹក និងគេនិយមដាំនៅសម្រាប់ធ្វើជាម្ជូរ។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ សណ្តាន់ – អំបូរ ៖ OXALIDACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Garcinia cochinchinensis (Lour) Choisy – ឈ្មោះអង់គ្លេស ៖ មិនទាន់មានព័ត៌មាន – ឈ្មោះបារាំង ៖ មិនទាន់មានព័ត៌មាន – ប្រភពដើម ៖ កម្ពុជា និងវៀតណាម – លក្ខណៈរូបសាស្រ្ត ៖ ដើមមានកម្ពស់១០-១៥ម សម្បកខាងក្រៅពណ៌ខ្មៅ ខាងក្នុងពណ៌លឿង៧២,៧៣)។ មែករាងជ្រុងនៅពេលខ្ចី និងរាងមូលពេលចាស់(៧២)។ ស្លឹកទោលដុះទល ទងរាងពងក្រពើ ក្រាស់រៀវគល់ មានប្រវែង៨-១៥ស.ម និងទទឹង៣-៥ស.ម(៧២)។ ផ្កាចេញនៅ នឹងមែកតាមប្រគាប ផ្ការាយ ឬជាកញ្ចុំមាន១-៥ផ្កា ត្របកផ្កាក្រាស់រឹងពណ៌ទឹកក្រូចលាយស្វាយ(៧២)។ ផ្លែរាងមូលទ្រវែងដូចស៊ុត(៧២)។ – លក្ខណៈជីវសាស្ត្រ ៖ ស្លឹកមានរសជាតិជូរ ចត់ និងល្វីងតិចៗ រីឯផ្លែមានរសជាតិជូរ។ – លក្ខណៈអេកូឡូស៊ី ៖ ដុះក្នុងព្រៃរនាម ឬព្រៃក្រាស់លើដីទំនាប (៧២,៧៣)។ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ ស្លឹកបុកសម្រាប់ម្ជូរគ្រឿង។ ផ្លែស្រស់ និងក្រៀមសម្រាប់ជាគ្រឿងម្ជូរ ក្នុងសម្លម្ពូរ។ ផ្លែស្រស់ប្រើជាម្ជូរសម្រាប់ប្រហុកឆៅចិញ្ច្រាំ។ ជាឱសថ៖ សម្បកព្យាបាលកន្ទាលត្រអាក និងជំងឺសើរស្បែកផ្សេងៗ(៧២)។ ស្លឹក និងផ្លែស្ងោរត្រាំព្យាបាលកើតពិស រោគលឿង និងធំពោះ(៧២)។
ឧទាហរណ៍៖ (៧២) សៀវភៅរុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាល ឆ្នាំ២០០៦ ភាគ១ ទំព័រ២៤២ (១៣) វចនានុក្រមរុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជារបស់លោកស្រីបណ្ឌិត DY PHON PAULINE ឆ្នាំ២០០០ ទំព័រ៣០៧ ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (132)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)