Posted on Leave a comment

តើពាក្យ «សណ្ដា» មានន័យដូចម្ដេច ?


សណ្ដា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិមួយប្រភេទ ស្លឹកមានសណ្ឋានស្រដៀងនឹងស្លឹកវល្លិដំឡូងជ្រូក ច្រើនដុះនៅក្នុងព្រៃដែលមានទីដីខ្ពស់, ផ្លែមូលៗតូចៗ, ស្លឹកនិងផ្លែខ្ចីមានរសជូរ ប្រើជាបន្លែ​ ឬអន្លក់បាន ។
ឧទាហរណ៍៖ វល្លិសណ្ដា, សម្លម្ជូរស្លឹកសណ្ដា ។

                     វល្លិវាររលើរុក្ខជាតិជិតខាង មានមែកទន់ធាតុស្មៅ ដុះក្នុងទីវាលនៃទ្វីបអាស៊ីក្តៅ។ ស្លឹក និងផ្លែខ្ចីមានរសជាតិជូរបន្តិច អាចបរិភោគក្នុងសម្លរបាន។ គេបបរស្លឹកនេះឱ្យអ្នកងើបពីឈឺបរិភោគ។
ឈ្មោះឈើមួយប្រភេទ សំបកជាស្រទាប់ៗមានសរសៃ ប្រើការវេញធ្វើជាខ្សែបាន
ឧទាហរណ៍៖ ដើមសណ្ដា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply