សត្វក្បាលធំពណ៌មាស
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ២៣-២៦ ស.ម.។ នៅរដូវមិនបន្តពូជៈក្បាលទ្រូងនិងផ្នែកខ្នងសម្បុរលឿងក្រម៉ៅចំពុះខ្លីស្តើងផ្នែកពោះពណ៌ស។ ឈ្មោលរដូវបន្តពូជៈ មុខ និងផ្នែកពោះពណ៌ខ្មៅក្រឹបឆ្នូតសចាប់ពីចិញ្ចើមដល់ចំហៀងខ្លួន។ ទីជំរកៈ ដំណាំកសិកម្ម តំបន់ទំនាប ទីជំរកតាមតំបន់ឆ្នេរ។ របាយៈ វត្តមាននៅរដូវប្រាំង មានគ្រប់ទីកន្លែង និងមួយចំនួនគ្រាន់តែឆ្លងកាត់ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖