សត្វក្បាលធំប្រផេះ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ២៧-៣០ ស.ម.។ នៅរដូវមិនបន្តពូជៈ មានក្បាលធំជាងសត្វក្បាលធំប្រផេះ ចំពុះធំជាងពពួកសត្វក្បាលធំដទៃផ្នែកខ្នងមាន ពណ៌ ប្រផេះលាយដោយអុជៗពណ៌សរាងជាស្រកា មានពណ៌ខ្មៅមួយដុំក្រោមស្លាបត្រង់ក្លៀក។ ឈ្មោលនៅរដូវបន្តពូជៈ ជាទូទៅស្រដៀង នឹងឈ្មោលនៅរដូវបន្តពូជនៃសត្វក្បាលធំពណ៌មាសដែរ ប៉ុន្តែឆ្នូតសធំ ជាងកាត់តាមចិញ្ចើមមកចំហៀងខ្លួនផ្នែកខ្នងមានពណ៌ខ្មៅអុជៗលាយទៅដោយពណ៌សពាសពេញ។ ទីជំរកៈ វាលភក់ ឆ្នេរខ្សាច់តំបន់សមុទ្រ កម្រមាន នៅទឹកសាប។ របាយៈ មានគ្រប់ទីកន្លែងនៅរដូវប្រាំង និងមួយចំនួនគ្រាន់តែឆ្លងកាត់។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖