Posted on Leave a comment

តើពាក្យ «សភា» មានន័យដូចម្ដេច ?


សភា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ទីប្រជុំ, ការប្រជុំ, ទីសម្រាប់ប្រជុំពិភាក្សាកិច្ចការ; សមាគម ។
ឧទាហរណ៍៖ កណ្ដាលសភា កណ្ដាលទីប្រជុំ, កណ្ដាលជំនុំ ។

                     សភាគារ ( សំ. បា. សភា + អគារ “ផ្ទះ, រោង” ) ផ្ទះ, រោង, មន្ទីរ សម្រាប់ប្រជុំ; សាលាជំនុំការ ( ហៅ សភាគ្រឹះ ឬ សភាមន្ទីរ, –មាល; –ស្ថាន ក៏បាន ) ។ សភាចារ ( សំ. បា. សភា + អាចារ ) បែបបទ, ច្បាប់, សណ្ដាប់ របស់ការប្រជុំ ។ សភានាយក ( –យក់ ) នាយក, អធិបតី របស់ក្រុមជំនុំ; ចាងហ្វាងក្រុមជំនុំ; បើស្ត្រីជា សភានាយិកា ( ហៅ សភាធិបតី, សភាបតី អ. ថ. –ប៉ៈដី ក៏បាន; បើស្រ្តីជា សភាធិបតានី, សភាបតានី អ. ថ. –ប៉ៈ– ) ។ សភានុនាយក ( –យក់; សំ. បា. សភា + អនុ “រង, លំដាប់, បន្ទាប់” + នាយក ) នាយករង, អធិបតីរង របស់ក្រុមជំនុំ ( បើស្រ្តីជា សភានុនាយិកា ) ។ សភាលិបិការ ស្មៀនរបស់ក្រុមប្រជុំប្រឹក្សាកិច្ចការ ( បើស្ត្រីជា សភាលិបិការិកា ) ។ សភាលេខាធិការ, សភាលេខានុការ លេខាធិការ, លេខានុការ របស់ក្រុមប្រជុំពិភាក្សាកិច្ចការ ( បើស្ត្រីជា សភាលេខាធិការិកា, សភាលេខានុការិកា ) ។ សភាវិសាមញ្ញ ( –ម៉ាញ់ ) សភាជាវិសាមញ្ញ, សន្និបាតប្លែកពីធម្មតា, ការប្រជុំប្លែកខុសពីពេលធម្មតា ដែលបានកំណត់ទុកពីមុនមក
ឧទាហរណ៍៖ រដ្ឋសភា តែងបើកសភាវិសាមញ្ញក្នុងករណីដែលមានកិច្ចការជាពិសេសហើយជាបន្ទាន់។

                    សភាស័ទ អ្នកខ្នះខ្នែងកិច្ចការក្នុងទីប្រជុំឬក្នុងសមាគម ។ សភាសមាជិក ( –សៈម៉ា– ) ក្រុមជំនុំ ( ក្រៅពីសភានាយកនិងសភានុនាយក ); បើស្ត្រីជា សភាសមាជិកា ។ សភាសាមញ្ញ សន្និបាតតាមធម្មតា គឺការប្រជុំតាមពេលវេលាដែលបានកំណត់ទុកជាស្រេច ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply