Posted on Leave a comment

លោកមហាសេដ្ឋី Prasert Prasarttong-Osoth ជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Bangkok Dusit និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Bangkok Airways

លោក Prasert Prasarttong-Osoth កើតនៅឆ្នាំ ១៩៣២ គឺជាពាណិជ្ជករជនជាតិថៃ ។ គាត់គឺជាស្ថាបនិក និងជាម្ចាស់ក្រុមហ៊ុនផ្តល់សេវាកម្មវេជ្ជសាស្ត្រ Bangkok Dusit និងផ្តល់សេវាកម្មថែទាំសុខភាពឯកជនធំជាងគេនៅប្រទេសថៃ ។ គាត់ក៏ជាម្ចាស់ក្រុមហ៊ុន Bangkok Airways ដែលជាក្រុមហ៊ុនអាកាសចរណ៍នៅក្នុងប្រទេសថៃផងដែរ ។ គាត់បានទទួលសញ្ញាបត្របរិញ្ញាបត្រពីសាលាវេជ្ជសាស្ត្រ Siriraj នៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ ។

លោក Prasert គឺជាម្ចាស់ក្រុមហ៊ុនផ្តល់សេវាកម្មវេជ្ជសាស្ត្រ Bangkok Dusit និងផ្តល់សេវាកម្មថែទាំសុខភាពឯកជនធំជាងគេនៅប្រទេសថៃ និងជាម្ចាស់ក្រុមហ៊ុនអាកាសចរណ៍ ។ គាត់គឺជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Bangkok Dusit និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Bangkok Airways ។ គិតត្រឹមខែ តុលា ឆ្នាំ ២០១៥ យោងតាមរយះទស្សនាវដ្តី Forbes បានឲ្យថាទ្រព្យសម្បត្តិសុទ្ធរបស់គាត់មានចំនួន ២,៥ ពាន់លានដុល្លារ ។

ទ្រព្យសម្បត្តិ៖ Prasert Prasarttong-Osoth

លោក Prasert Prasarttong-Osoth គឺជាពាណិជ្ជករថៃដែលមានទ្រព្យសម្បត្តិសុទ្ធ ២ ពាន់លានដុល្លារ ។ គាតបានក្លាយជាមហាសេដ្ឋីដោយសារភាគហ៊ុនរបស់គាត់បានកើនឡើង ៣៨% ក្នុងឆ្នាំ ២០១២ ចំពេលដែលវិស័យទេសចរណ៍ និងផ្នែកវេជ្ជសាស្ដ្ររបស់ប្រទេសថៃមានការរីកចម្រើន ។ ក្រុមហ៊ុនរបស់គាត់មានបណ្តាញមន្ទីរពេទ្យចំនួន ២៩ រួមមានភាគហ៊ុននៅមន្ទីរពេទ្យបំរុងដែលជាមជ្ឈមណ្ឌលថែទាំសុខភាពឯកជនធំជាងគេរបស់ប្រទេស ។ ហើយគាត់ក៏ជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Bangkok Airways Public Co. , Ltd ដែលជាក្រុមហ៊ុនអាកាសចរណ៍ឯកជនដំបូងគេនៅប្រទេសថៃដែលត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៦៨ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply