លោក Majid Al Futtaim គឺជាអ្នកជំនួញ និងជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Majid Al Futtaim Group ដែលជាក្រុមហ៊ុនអចលនទ្រព្យនៅអាស៊ី និងអាហ្វ្រិក ។ គិតត្រឹមខែ មីនា ឆ្នាំ ២០១៧ ទ្រព្យសម្បត្តិសុទ្ធរបស់លោក Al Futtaim ត្រូវបានគេប៉ាន់ស្មានថាចំនួន ១០,៩ ពាន់លានដុល្លារអាមេរិកដែលជាអ្នកមានជាងគេបំផុតនៅលំដាប់ទី ២ នៅមជ្ឈឹមបូព៌ា ។
អាជីព៖
លោក Majid Al Futtaim គឺជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Majid Al Futtaim Group ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩២ ។ នេះបើយោងតាមរយះ Forbes បានអោយដឹងថាលោក Majid មានទ្រព្យសម្បត្តិសុទ្ធចំនួន ៥ ពាន់លានដុល្លារគិតត្រឹមខែ កុម្ភះ ឆ្នាំ ២០១៦ ។ នៅខែ កក្កដា ឆ្នាំ ២០១៣ យោងតាមរយះទស្សនាវដ្តី Forbes បានដាក់ឈ្មោះរបស់គាត់ទៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកដែលជាសហគ្រិនម្នាក់មានជាងគេបំផុតនៅប្រទេសអារ៉ាប់រួម ។
លោក Majid Al Futtaim គឺជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Majid Al Futtaim Holding ដែលជាក្រុមហ៊ុនអចលនៈទ្រព្យ ។ ក្រុមហ៊ុននេះមានមូលដ្ឋាននៅទីក្រុងឌូបៃដែលបានធ្វើប្រតិបត្តិការនៅមជ្ឈឹមបូព៌ា ប៉ាគីស្ថានហ្សកហ្ស៊ី និងអាមេនីហើយវាក៏មានផ្សារទំនើបចំនួន ២២ សណ្ឋាគារ ១២ និងរមណីយដ្ឋានមួយនៅក្នុងប្រទេសអូម៉ង់ផងដែរ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖