Posted on Leave a comment

លោកមហាសេដ្ឋី Mortimer Zuckerman ជាសហស្ថាបនិក និងជាអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Boston Properties ដែលជាក្រុមហ៊ុនវិនិយោគលើអចលនទ្រព្យដ៏ធំនៅសហរដ្ឋអាមេរិក

លោក Mortimer Benjamin “ Mort” Zuckerman កើតថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ១៩៣៧ គាត់គឺជាប្រធានក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយនៅសហរដ្ឋអាមេរិក ។ លោក Zuckerman មានដើមកំណើតមកពីប្រទេសកាណាដា និងជាអ្នកបោះពុម្ពផ្សាយទស្សនាវដ្តី ។ គាត់គឺជាសហស្ថាបនិក និងជាអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Boston Properties ដែលជាក្រុមហ៊ុនវិនិយោគលើអចលនទ្រព្យដ៏ធំនៅសហរដ្ឋអាមេរិក ។

លោក Zuckerman គឺជាអ្នកបោះពុម្ពផ្សាយព័ត៌មានញូវយ៉កឈ្មោះថា Daily News របស់សហរដ្ឋអាមេរិក ។ ហើយគាត់ធ្លាប់ជាម្ចាស់ក្រុមហ៊ុន “The Atlantic and Fast Company” នៅក្នុងបញ្ជីមហាសេដ្ឋីពិភពលោករបស់ទស្សនាវដ្តី Forbes ក្នុងឆ្នាំ ២០១៦ ។ គាត់បានជាប់ចំណាត់ថ្នាក់លេខ ៦៨៨ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធប្រមាណ ២,៥ ពាន់លានដុល្លារអាមេរិក ។

ជីវិតដំបូង និងការអប់រំ៖

លោក Zuckerman កើតនៅតំបន់ Montreal រដ្ធ Quebec ប្រទេសកាណាដាដែលជាកូនប្រុសរបស់លោក Esther និងលោកស្រី Abraham Zuckerman ដែលជាម្ចាស់ហាងថ្នាំជក់ និងស្ករគ្រាប់ ។ លោក Zuckerman បានចូលរៀននៅសាកលវិទ្យាល័យ McGill នៅអាយុ ១៦ ឆ្នាំ។ លោក Zuckerman បានបញ្ចប់ការសិក្សាពីសាលា McGill ជាមួយនឹងបរិញ្ញាបត្រនៅឆ្នាំ ១៩៥៧ និងបរិញ្ញាបត្រ BCL នៅឆ្នាំ ១៩៦១។ ទោះបីជាគាត់មិនដែលប្រលងបាក់ឌុបក៏ដោយ។ នៅឆ្នាំដដែលនោះលោក Zuckerman បានចូលរៀននៅសាលា Wharton នៃសាកលវិទ្យាល័យ Pennsylvania ជាកន្លែងដែលគាត់ទទួលបានសញ្ញាប័ត្រអនុបណ្ឌិតជាមួយនឹងកិត្តិយសកិត្តិយស ។ នៅឆ្នាំ ១៩៦២ គាត់បានទទួលសញ្ញាប័ត្រ LLM ពីសាលាច្បាប់ហាវ៉ាដ ។

អាជីពធុរកិច្ច៖

លោក Mortimer Zuckerman បន្ទាប់ពីបញ្ចប់ការសិក្សាគាត់នៅតែបន្តការសិក្សានៅសាលាពាណិជ្ជកម្មហាវ៉ាដជាសាស្ត្រាចារ្យរងរយៈពេល ៩ ឆ្នាំ។ ហើយគាត់ក៏បានបង្រៀននៅសាកលវិទ្យាល័យយ៉េលផងដែរ ។ លោក Zuckerman បានចំណាយពេល ៧ ឆ្នាំនៅក្រុមហ៊ុនអចលនៈទ្រព្យ Cabot, Cabot & Forbes ដែលបានឡើងកាន់តំណែងជាអនុប្រធានជាន់ខ្ពស់ និងជាប្រធានហិរញ្ញវត្ថុ។

នៅឆ្នាំ ១៩៨០ លោក Zuckerman បានទិញទស្សនាវដ្តីអក្សរសាស្ត្រអាត្លង់ទិកប្រចាំខែពីឆ្នាំ ១៩៨០ ដល់ឆ្នាំ ១៩៩៩។ នៅឆ្នាំ ១៩៩៩ លោក Zuckerman បានលក់ទស្សនាវដ្តីនេះទៅឱ្យ David G. Bradley ក្នុងតម្លៃ ១២ លានដុល្លារអាមេរិក។ សេដ្ធីអត្ថាធិប្បាយអំពីការលក់នេះ និងទស្សនាវដ្តី Fast Company ដែលជាការលក់ក្នុងតម្លៃ ៣៦៥ លានដុល្លារតាមកំពស់បច្ចេកវិទ្យាខ្ពស់ក្នុងឆ្នាំ ២០០០ ។

ទស្សនាវដ្តី Forbes បានឱ្យដឹងថាមហាសេដ្ឋីបោះពុម្ព​ផ្សព្វផ្សាយ និងអចលនទ្រព្យគឺលោក Mort Zuckerman មានទ្រព្យសម្បត្តិសរុបប្រមាណ ២,៥ ពាន់លានដុល្លារគិតត្រឹមខែ ឧសភា ឆ្នាំ ២០១៥ ។ នេះបើយោងតាមរយះទស្សវដ្តី ​​Forbes.com បានឲ្យដឹងថាលោក Zuckerman ទទួលបានចំណាត់ថ្នាក់លេខ ៦១៣ នៅក្នុងបញ្ជីរបស់មហាសេដ្ឋីពិភពលោក (លេខ ៥៤៦ ក្នុងឆ្នាំ ២០១២) លេខ ២១៣ នៅសហរដ្ឋអាមេរិក និងលេខ ១៩០ នៅក្នុងបញ្ជីទស្សនាវដ្តី Forbes 400 ។  

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply