លោក Masayoshi Son កើតនៅថ្ងៃទី ១១ ខែ សីហា ឆ្នាំ ១៩៥៧។ គាត់គឺជាជនជាតិជប៉ុនដែលជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន SoftBank Mobile និងជាប្រធានក្រុមហ៊ុន Sprint Corporation ។
នេះបើយោងតាមទស្សនាវដ្តី Forbes បានប៉ាន់ស្មានថាទ្រព្យសម្បត្តិរបស់លោក Masayoshi មានចំនួនប្រមាណ ២០,៤ ពាន់លានដុល្លារអាមេរិកដែលមានជាងគេបំផុតនៅប្រទេសជប៉ុន។ តាមរយះទស្សនាវដ្តី Forbes ក៏បានលើទ្បើងអំពីគាត់ថាជាមនុស្សម្នាក់ដែលមានចិត្តសប្បុរសធម៍ផងដែរ។ លោក Masayoshi ត្រូវបានគេដាក់ឈ្មោះថាជាមនុស្សដែលមានឥទ្ធិពលបំផុតនៅលំដាប់ទី ៤៥ នៅក្នុងបញ្ជីមហាសេដ្ឋីពិភពលោកនៅក្នុងឆ្នាំ ២០១៣ ។
ជីវប្រវត្តិ៖
លោក Masayoshi ជាកូនប្រុសម្នាក់នៅក្នុងគ្រួសារដែលទទួលបាននាមត្រកូលជា Yasumoto ហើយយគាត់បានប្រើនាមត្រកូលនេះតាំងពីនៅក្មេង។ នៅអាយុ ១៦ ឆ្នាំលោក Masayoshi បានផ្លាស់ទៅរដ្ឋកាលីហ្វ័រញ៉ាហើយបានបញ្ចប់ការសិក្សានៅវិទ្យាល័យនៅពេលដែលគាត់ស្នាក់នៅជាមួយមិត្តភក្តិ និងក្រុមគ្រួសារនៅសាន់ហ្វ្រាន់ស៊ីស្កូ។
បន្ទាប់ពីចំណាយពេល ២ ឆ្នាំនៅសាកលវិទ្យាល័យ Holy Names University គាត់បានផ្ទេរទៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ានៅ Berkeley ដែលបានសិក្សាផ្នែកសេដ្ឋកិច្ច និងសិក្សាវិទ្យាសាស្ត្រកុំព្យូទ័រ ។ នៅអាយុ ១៩ ឆ្នាំគាត់មានទំនុកចិត្តថាបច្ចេកវិទ្យាកុំព្យូទ័រ និងមានភាពរីកចម្រើនលើបដិវត្តពាណិជ្ជកម្មនៅថ្ងៃអនាគត់។
ដោយជឿជាក់ថាអ្វីដែលទាក់ទងនឹង microchip ដែលអាចទទួលបាននូវសំណាងដែលធ្វើឲ្យគាត់សម្រេចចិត្តបង្កើតគំនិតសហគ្រិនយ៉ាងហោចណាស់មួយក្នុងមួយថ្ងៃ។ លោក Masayoshi មានឧបករណ៍បកប្រែដែលបានលក់ទៅឱ្យក្រុមហ៊ុន Sharp Electronics ក្នុងតម្លៃ ៤៥០.០០០ ដុល្លារ ។
លោក Masayoshi បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Berkeley ជាមួយនឹងបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចក្នុងឆ្នាំ ១៩៨០ ហើយបានចាប់ផ្តើម Unison នៅ Oakland រដ្ឋ California ដែលត្រូវបានទិញដោយ Kyocera ។ លោក Masayoshi បានសម្រេចចិត្តប្រើនាមត្រកូលតាមបែបកូរ៉េរបស់គាត់នៅពេលគាត់ត្រឡប់មកប្រទេសជប៉ុនដើម្បីក្លាយជាគំរូសម្រាប់កុមារជនជាតិកូរ៉េនៅទីនោះ។ នៅឆ្នាំ ១៩៩០ គាត់បានទទួលយកសញ្ជាតិជាជនជាតិជប៉ុន។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖