លោក B. Ravi Pillai កើតនៅថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ១៩៥៣ ដែលជាអ្នកជំនួញជនជាតិឥណ្ឌា ។ គាត់គឺជាស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមហ៊ុន RP Group of Companies ។
ជីវិតដំបូង៖
លោក Ravi Pillai បានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ Baby John Memorial Government ហើយបន្ទាប់មកគាត់បានបន្តការសិក្សាផ្នែករដ្ឋបាលធុរកិច្ចនៅឯសាកលវិទ្យាល័យ Cochin ។
អាជីព៖
ក្នុងកំឡុងពេលដែលគាត់រៀននៅសាកលវិទ្យាល័យគាត់បានបើកអាជីវកម្មដំបូងរបស់គាត់ដែលជាមូលនិធិមួយនៅក្នុងទីក្រុង Kollam ។ ហើយក្រោយមកគាត់បានចាប់ផ្តើមបើកអាជីវកម្មវិស្វកម្មមួយនិងបានធ្វើការនៅតាមឧស្សាហកម្មធំៗ មួយចំនួននៅក្នុងរដ្ឋ Kerala ដូចជាក្រុមហ៊ុនផលិតជីគីមី និងក្រុមហ៊ុនគីមី Travancore Limited និងក្រុមហ៊ុន Hindustan Newsprint Limited និងរោងចក្រចម្រាញ់ប្រេង Cochin ។
ការធ្វើកូដកម្មការងារបានបង្ខំឱ្យគាត់បិទអាជីវកម្មរបស់គាត់បន្ទាប់ពីនោះគាត់បានទៅប្រទេសអារ៉ាប់ប៊ីសាអូឌីតក្នុងឆ្នាំ ១៩៧៨ ជាកន្លែងដែលគាត់បានចាប់ផ្តើមបើកអាជីវកម្មជួញដូរតូចមួយ ។ ពីរឆ្នាំក្រោយមកគាត់បានផ្លាស់ប្តូរអាជីវកម្មរបស់គាត់ទៅជាក្រុមហ៊ុនសំណង់ហើយបានចាប់ផ្តើមបង្កើតក្រុមហ៊ុន Nasser Al Hajri Corporation ដែលមាននិយោជិកចំនួន ១៥០ នាក់ ។
ហើយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះក្រុមហ៊ុនរបស់គាត់បានក្លាយជាក្រុមហ៊ុនឈានមុខគេនៃក្រុមអាជីវកម្មមួយដែលមានឈ្មោះថា RP Group ដែលត្រូវបានគេដឹងថាមានបុគ្គលិកជាង ៧ ម៉ឺននាក់ ។ ផ្សារទំនើបនៅ South Kerala, RP Mall នៅក្នុងទីក្រុង Kollam ដែលជាកម្មសិទ្ធិរបស់លោក Pillai ។
លោក Pillai បានពង្រីកអាជីវកម្មរបស់គាត់ទៅកាន់ប្រទេសផ្សេងទៀតរួមមាននៅក្នុងប្រទេស Arab Emirates, Qatar និង Bahrain ។ គាត់ក៏មានចំណាប់អារម្មណ៍លើវិស័យសំណង់បដិសណ្ឋារកិច្ចដែកថែប ស៊ីម៉ងត៍ ប្រេង និងឧស្ម័ន ។ ក្រុមហ៊ុន RP Group ត្រូវបានគេដឹងថាបានកាន់ភាគហ៊ុននៅក្នុងសណ្ឋាគារដូចជា Leela Kovalam, សណ្ឋាគារ Raviz, Kollam និង WelcomHotel Raviz Kadavu, Kozhikode ក្នុងរដ្ឋ Kerala ដែលជាផ្ទះរបស់គាត់ ។ ហើយគាត់ក៏ចូលរួមចំណែកក្នុងការថែទាំសុខភាពតាមរយៈមន្ទីរពេទ្យ និងមជ្ឈមណ្ឌលស្រាវជ្រាវ Upasana ដែលជាមន្ទីរពេទ្យពហុចំនួន ៣០០ នៅក្នុងទីក្រុង Kollam ផងដែរ ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)