លោក Forrest Lee Preston កើតនៅឆ្នាំ ១៩៣២ ដែលជាពាណិជ្ជករជនជាតិអាមេរិក ។ គាត់គឺជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Life Care Centers of America ដែលជាក្រុមហ៊ុនថែទាំមនុស្សចាស់រយៈពេលវែងហើយក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧០ ។
អាជីព៖
លោក Preston រួមគ្នាជាមួយបងប្រុសរបស់គាត់ឈ្មោះ Winton Russell Preston បានសហការបង្កើតក្រុមហ៊ុន Preston Printing នៅទីក្រុង Cleveland រដ្ឋ Tennessee ក្នុងឆ្នាំ ១៩៥៥ ។ ហើយក្រោយមកគាត់បានបង្កើតមន្ទីរពេទ្យមួយសម្រាប់អ្នកជំងឺចាស់ជរា និងសំភារៈទំនាក់ទំនងសាធារណៈសំរាប់មន្ទីរពេទ្យហើយមន្ទីរពេទ្យនេះបានដំណើរការរហូតដល់ឆ្នាំ ១៩៧២ ។
នៅឆ្នាំ ១៩៧០ លោក Preston បានចាប់ផ្តើមបង្កើតក្រុមហ៊ុន Life Care Centers of America ដែលបានម្រើការជានាយកប្រតិបត្តិ ។ គិតត្រឹមខែ កញ្ញា ឆ្នាំ ២០១៥ លោក Preston មានទ្រព្យសម្បត្តិសុទ្ធសរុប ២,១ ពាន់លានដុល្លារអាមេរិក ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖