លោក Friedhelm Loh កើតនៅថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ១៩៤៦ ដែលជាពាណិជ្ជករជនជាតិអាល្លឺម៉ង់ ។ គាត់គឺជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Friedhelm Loh ដែលជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបរិក្ខាអគ្គីសនី ។
លោក Friedhelm បានទទួលមរតកអាជីវកម្មពីឪពុករបស់គាត់ហើយបន្ទាប់មកអាជីវកម្មនេះត្រូវបានបង្កើតទ្បើងនៅឆ្នាំ ១៩៦១ ។ នេះបើយោងតាមរយះទស្សនាវដ្តី Forbes បានឲ្យដឹងថាលោក Friedhelm Loh ត្រូវបានចាត់ចូលទៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោកឆ្នាំ ២០១៦ និងបានជាប់ចំណាត់ថ្នាក់លេខ ៧២២ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន ២,៤ ពាន់លានដុល្លារអាមេរិក ។
សព្វថ្ងៃនេះក្រុមហ៊ុន Friedhelm Loh មាននិយោជិកដែលកំពុងបម្រើការជាង ១១.៥០០ នាក់ និងមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៨០ នៅជុំវិញពិភពលោកនឹងរកប្រាក់ចំណូលប្រចាំឆ្នាំបានប្រមាណ ៣ ពាន់លានដុល្លារ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖