Posted on Leave a comment

លោកមហាសេដ្ឋី Law Kar Po ជាប្រធានក្រុមហ៊ុន Park Hotel Group t ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យអចលនទ្រព្យនិងសណ្ឋាគារ

លោក Law Kar Po គឺជាប្រធានក្រុមហ៊ុន Park Hotel Group និងជាអ្នកគ្រប់គ្រងសណ្ឋាគារជាង ១២ កន្លែងនៅទូទាំងទ្វីបអាស៊ី ។

យោងតាមរយះទស្សនាវដ្តី Forbes បានឱ្យដឹងថាលោក Kar Po Law មានទ្រព្យសម្បត្តិសរុបប្រមាណជាង ៥,៣ ពាន់លានដុល្លារគិតត្រឹមខែ វិច្ឆិកា ឆ្នាំ ២០១៦ ។ គាត់បានជាប់ចំណាត់ថ្នាក់ទី ១៣ នេះបើយោងតាមរយះទស្សនាវដ្តី Forbes បានឲ្យដឹងថាគាត់គឺជាអ្នកមានជាងគេបំផុតនៅទីក្រុងហុងកុង ។ គាត់បានបង្កើតទ្រព្យសម្បត្តិរបស់គាត់តាមរយះពីការវិនិយោគលើវិស័យអចលនទ្រព្យនិងសណ្ឋាគារ ។ គាត់ក៏ជាម្ចាស់ក្រុមហ៊ុន Lobo Investment ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យអចលនទ្រព្យនិងសណ្ឋាគារដូចជា Grand Park Orchard នៅប្រទេសសិង្ហបុរីផងដែរ ។ យុទ្ធសាស្ត្រជោគជ័យរបស់គាត់គឺ “ទិញទាបលក់បានខ្ពស់ហើយយកចិត្តទុកដាក់ចំពោះហុងស៊ុយ” ។ ទ្រព្យសម្បត្តិរបស់គាត់បានកើនឡើងជាង ១ ពាន់លានដុល្លារបើប្រៀបធៀបទៅនឹងឆ្នាំមុនដោយសារតម្លៃអចលនទ្រព្យនិងសណ្ឋាគារនៅតែបន្តកើនឡើងខ្លាំង ។

គម្រោងបច្ចុប្បន្នផ្សេងទៀតរបស់លោក Law រួមមានវិឡា De Yucca ប្រណីតនៅទីតាំងភាគខាងជើងនៃទីក្រុងហុងកុង ។ វាធ្លាប់ជាកន្លែងដ៏រ៉ូមែនទិកសម្រាប់គូស្វាមីភរិយានៅទសវត្សឆ្នាំ ១៩៥០ និង ១៩៦០ ។ កូនប្រុសរបស់គាត់ឈ្មោះអាឡែនគឺជាអ្នកទទួលខុសត្រូវលើអាជីវកម្មសណ្ឋាគារខណៈដែលកូនស្រីរបស់គាត់ឈ្មោះវ៉េនឌីគឺជានាយកប្រតិបត្តិនៃក្រុមហ៊ុន Park Retail Group ដែលមានហាងលក់ទំនិញនៅ Knightsbridge ចំនួន ៣ កន្លែង

លោក Law Kar Po គឺជាប្រធានក្រុមហ៊ុន China Infrastructure Investment Limited  និងក្រុមហ៊ុន Honesty Treasure International Holdings Limite​d ។ ហើយគាត់ក៏ជានាយកគ្រប់គ្រងនៃក្រុមហ៊ុន Lobo Investment Limited ផងដែរ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply