Posted on Leave a comment

លោកមហាសេដ្ឋី Donald Bren ជាអ្នកវិនិយោគលើវិស័យអចលនទ្រព្យនៅសហរដ្ឋអាមេរិក

លោក Donald Bren មានឈ្មោះនៅក្នុងបញ្ជីមហាសេដ្ឋីអចលនទ្រព្យនៅសហរដ្ឋអាមេរិក ។ គាត់បានក្លាយជាអ្នកមានបំផុតនៅក្នុងវិស័យអចលនទ្រព្យដែលជាអ្នកគ្រប់គ្រងក្រុមហ៊ុន  Irvine ។ គាត់បានទិញភាគហ៊ុនដ៏ធំមួយនៅក្នុងក្រុមហ៊ុន Irvine ក្នុងឆ្នាំ ១៩៧៧ ដែលជាអ្នកគ្រប់គ្រងដីធ្លីចំនួន ៩៣,០០០ ហិចតានៅរដ្ឋ California ភាគខាងត្បូងដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុន Irvine Ranch ។

មហាសេដ្ឋីអចលនទ្រព្យរូបនេះបានក្លាយជាម្ចាស់តែមួយគត់របស់ក្រុមហ៊ុន  Irvine នៅឆ្នាំ ១៩៩៦ ។ ឥឡូវក្រុមហ៊ុនមួយនេះបានគ្រប់គ្រងដីចិញ្ចឹមសត្វក៏ដូចជាផលប័ត្រជាង ១១៥ លានហ្វីតការ៉េនៃអចលនទ្រព្យជាពិសេសនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ារួមមានអគារការិយាល័យចំនួន ៥៥០ និងអគារផ្ទះល្វែងចំនួន ១២៥ ។ លោក Bren ក៏ជាម្ចាស់មជ្ឈមណ្ឌលលក់រាយរាប់សិបកន្លែង និងរមណីយដ្ឋាន ឆ្នេរសមុទ្រ សណ្ឋាគារពីរបីកន្លែង និងរួមមានកន្លែងវាយកូនហ្គោលជាច្រើនទៀតផងដែរ ។

ប្រភព៖ real-estate-investing

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply