Posted on Leave a comment

លោកមហាសេដ្ឋី Lee Shau Kee បានលាឈប់ពីតំណែងជាប្រធាន និងជានាយកគ្រប់គ្រងក្រុមហ៊ុន Henderson Land Development ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំនៅទីក្រុងហុងកុង

នៅអាយុ ៩១ ឆ្នាំលោក Lee Shau Kee បានប្រកាសថាគាត់នឹងលាឈប់ពីតំណែងជាប្រធាន និងជានាយកគ្រប់គ្រងក្រុមហ៊ុន Henderson Land Development ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំនៅទីក្រុងហុងកុង ។ គាត់មានផែនការប្រគល់ដំណែងជានាយកគ្រប់គ្រងក្រុមហ៊ុនទៅឲ្យកូនប្រុសពីរនាក់របស់គាត់គឺ Peter Lee Ka Kit និង Martin Lee Ka-shing ។

លោក Lee Shau Kee គឺជាមហាសេដ្ឋីអចលនទ្រព្យដ៏លេចធ្លោម្នាក់នៅតំបន់អាស៊ីអាគ្នេយ៍ ។ អ្នកមានបំផុតនៅលំដាប់ទី ២ នៅហុងកុងគឺលោក Lee Shau-kee គឺជាស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមហ៊ុន Henderson Land Development និងជាប្រធានក្រុមហ៊ុននៅទីក្រុងហុងកុង និងជាម្ចាស់ក្រុមហ៊ុនឧស្ម័ន ។ ហើយគាត់ក៏ជាអនុប្រធានក្រុមហ៊ុន Sun Hung Kai Properties និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនដឹកសាឡាងផងដែរ ។

យោងតាមទស្សនាវដ្តី Forbes បានឱ្យដឹងថាគាត់មានទ្រព្យសម្បត្តិសុទ្ធចំនួន ៣០ ពាន់លានដុល្លារអាមេរិក (៤០,៦ ពាន់លានដុល្លារអាមេរិក) ដែលធ្វើឱ្យគាត់ក្លាយជាអ្នកមានបំផុតនៅលំដាប់ទី ២ នៅហុងកុង ។ ក្នុងឆ្នាំ ២០១៧ ទ្រព្យសម្បត្តិសុទ្ធរបស់លោក Lee បានលោតឡើងដល់ ៩,៣ ពាន់លានដុល្លារអាមេរិកឬ ៣៩ ភាគរយដែលគិតជាចំនួនទឹកប្រាក់ដ៏ច្រើនបំផុត ។ នៅពេលគាត់បានចូលនិវត្តន៍គាត់នឹងប្រគល់មុខជំនួញនេះដល់កូនប្រុសទាំងពីរនាក់របស់គាត់ ។

សប្បុរសធម៍៖

លោក Lee គឺជាសប្បុរសជនឈានមុខគេមួយរូប និងជាអ្នកគាំទ្រដ៏ល្បីល្បាញខាងការអប់រំ ។ នៅឆ្នាំ ២០០៧ គាត់បានផ្តល់នូវថវិកាចំនួន ៥០០ លានដុល្លារហុងកុងដល់សាកលវិទ្យាល័យវិទ្យាសាស្ត្រនឹងបច្ចេកវិទ្យាហុងកុង ៤០០ លានដុល្លារហុងកុង ។ នៅឆ្នាំ ២០១៨ លោក Lee បានសន្យាថានឹងបរិច្ចាគថវិកាចំនួន ១១០ លានដុល្លារហុងកុងបន្ថែមទៀតដើម្បីគាំទ្រដល់ការអភិវឌ្ឍទូទៅនៃសាកលវិទ្យាល័យចិនហុងកុង ។

ក្នុងឆ្នាំ ២០០៥ គាត់បានបង្កើតគំរោង Warmth ដែលជាកម្មវិធី RMB៣៣០ នៅចិនដីគោកដែលបានបណ្តុះបណ្តាលកសិករមួយលាននាក់ និងគ្រូពេទ្យក្នុងភូមិចំនួន ១ ម៉ឺននាក់ ។ ហើយនៅឆ្នាំ ២០០៧ លោក Lee បានទទួលមេដាយកិត្តិយសខ្ពស់បំផុតនៅក្នុងទីក្រុងហុងកុង ។

ទ្រព្យសម្បត្តិ៖ Lee Shau Kee

លោក Lee Shau Kee គឺជាស្ថាបនិក និងជាម្ចាស់ភាគហ៊ុនដ៏ធំជាងគេរបស់ក្រុមហ៊ុន Henderson Land Development ដែលជាក្រុមហ៊ុនជំនួញអចលនទ្រព្យសាធារណៈ ។ លោក Lee មានទ្រព្យសម្បត្តិចំនួន ៤៥៥ ពាន់លានដុល្លារហុងកុង (៥៨ ពាន់លានដុល្លារអាមេរិក) គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩ ។

ទ្រព្យសម្បត្តិរបស់លោក Lee ភាគច្រើនទទួលបានមកពីភាគហ៊ុនចំនួន ៧៣% របស់គាត់នៅក្នុងក្រុមហ៊ុន Henderson Land Development ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងជំនួញសាធារណៈ ។ គាត់បានកាន់កាប់ភាគហ៊ុនដោយផ្ទាល់ និងតាមរយៈការជឿទុកចិត្ត និងបានកាន់កាប់ក្រុមហ៊ុនចំនួនប្រាំបីនេះបើយោងតាមឯកសារដែលបានផ្ញើទៅឲ្យទីផ្សារហ៊ុននៅទីក្រុងហុងកុង ។

ប្រភព៖

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply