Posted on Leave a comment

លោកមហាសេដ្ឋី Ronald Wanek ជាម្ចាស់ក្រុមហ៊ុន Ashley Furniture ដែលជាក្រុមហ៊ុនលក់គ្រឿងសង្ហារឹមនៅក្នុងផ្ទះដ៏ធំជាងគេបំផុតនៅសហរដ្ឋអាមេរិច

លោក Ronald Wanek គឺជាម្ចាស់ក្រុមហ៊ុន Ashley Furniture ដែលជាក្រុមហ៊ុនលក់គ្រឿងសង្ហារឹមនៅក្នុងផ្ទះដ៏ធំជាងគេបំផុតនៅសហរដ្ឋអាមេរិច ។ ក្រុមហ៊ុន Ashley Furniture រកបានប្រាក់ចំណូលប្រចាំឆ្នាំជិត ៤,៦ ពាន់លានដុល្លារ ។ លោក Wanek បានចាប់ផ្តើមបង្កើតអាជីវកម្មផលិតគ្រឿងសង្ហារិមដំបូងរបស់គាត់គឺក្រុមហ៊ុន Arcadia Furniture ក្នុងឆ្នាំ ១៩៧០ ជាមួយនឹងប្រាក់កម្ចីពីឪពុករបស់គាត់ និងប្រាក់ដែលគាត់ទទួលបានពីការលក់ផ្ទះរបស់គាត់ ។ ប្រាំមួយឆ្នាំក្រោយមកគាត់បានទិញយកក្រុមហ៊ុន Ashley Furniture ។ សព្វថ្ងៃនេះក្រុមហ៊ុន Ashley ដែលជាក្រុមហ៊ុនលក់គ្រឿងសង្ហារិមដែលមានសាខាជាង ១២៣ ប្រទេសហើយមានបុគ្គលិកជាង ២៥.០០០ នាក់ ។

ក្រុមអាជ្ញាធរសហព័ន្ធបានចោទប្រកាន់ក្រុមហ៊ុន Ashley ពីបទរំលោភលើបទបញ្ជាសុវត្ថិភាពបន្ទាប់ពីមានការរងរបួសរបស់និយោជិកចំនួន ១០០០ នាក់ដែលជាការចោទប្រកាន់មួយដែលត្រូវបានក្រុមហ៊ុនធ្វើការជំទាស់ ។ ហើយក្រុមហ៊ុនបានទូទាត់នៅខែ មិថុនា ឆ្នាំ ២០១៦ ដោយបានបង់ប្រាក់ពិន័យចំនួន ១,៧៥ លានដុល្លារ ។

លោក Wanek បានចាប់ផ្តើមបង្កើតក្រុមហ៊ុន Third Lake Capital ដែលជាយានវិនិយោគសម្រាប់ទ្រព្យសម្បត្តិគ្រួសាររបស់គាត់។ កាលពីឆ្នាំ ២០១៤ គាត់បានទិញយកក្រុមហ៊ុន WingHouse ដែលជាភោជនីយដ្ឋានមួយនៅរដ្ឋផ្លរីដាដោយត្រូវបានលក់ទៅវិញបានក្នុងតម្លៃ ៦០ លានដុល្លារ ។

ទ្រព្យសម្បត្តិ៖ Ronald Wanek

លោក Ronald Wanek គឺជាសហគ្រិនជនជាតិអាមេរិកម្នាក់ដែលមានទ្រព្យសម្បត្តិសុទ្ធប្រមាណ ២ ពាន់លានដុល្លារ ។ លោក Ronald Wanek គឺជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Ashley Furniture Industries, Inc ដែលជាក្រុមហ៊ុនលក់គ្រឿងសង្ហារិមដ៏ធំជាងគេបំផុតនៅសហរដ្ឋអាមេរិកក្នុងរយៈពេលជាច្រើនទសវត្សកន្លងមក ។ ក្រុមហ៊ុនមានទីស្នាក់ការកណ្តាលនៅតំបន់ Arcadia រដ្ឋ Wisconsin ហើយក្រុមហ៊ុនមួយនេះត្រូវបានចាប់ផ្តើមបើកដំណើរការចាប់តាំងពីឆ្នាំ ១៩៤៥ នៅពេលដែលវាត្រូវបានចាប់ផ្តើមបង្កើតឡើងសម្រាប់ការលក់ជាលើកដំបូង ។

ចាប់តាំងពីពេលនោះមកក្រុមហ៊ុននេះត្រូវបានវិវត្តទៅជាក្រុមហ៊ុនផលិត និងចែកចាយផលិតផលគ្រឿងសង្ហារឹមក្នុងផ្ទះដូចជាគ្រែ សាឡុង និងតុជាដើម ។ ក្រុមហ៊ុន Ashley Furniture មាននិយោជិក ២០ ០០០ នាក់ហើយបច្ចុប្បន្ននេះក្រុមហ៊ុនរកបានប្រាក់ចំណូលប្រចាំឆ្នាំចំនួន ៣,៣ ពាន់លានដុល្លារ ។ សព្វថ្ងៃនេះក្រុមហ៊ុនត្រូវបានកាន់កាប់ដោយលោក Wanek ជាប្រធានក្រុមហ៊ុនដែលជាកូនប្រុសរបស់លោក Todd ដែលជានាយកប្រតិបត្តិ និងជាម្ចាស់ភាគហ៊ុនភាគច្រើនម្នាក់ផងដែរ ។ បច្ចុប្បន្ននេះលោក Ronald Wanek បានរស់នៅក្នុងទីក្រុង St. Petersburg រដ្ឋ Florida ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply