លោក Kumar Mangalam Birla កើតនៅថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ១៩៦៧ ដែលជាម្ចាស់ឧស្សាហកម្មនៅប្រទេសឥណ្ឌា ។ គាត់គឺជាប្រធានក្រុមហ៊ុន Aditya Birla Group ដែលជាក្រុមហ៊ុនសាជីវកម្មដ៏ធំបំផុតមួយនៅក្នុងប្រទេសឥណ្ឌា ។
ជីវិតដំបូង និងការអប់រំ៖
លោក Kumar គឺជាសមាជិកជំនាន់ទីបួននៃក្រុមគ្រួសារ Birla មកពីរដ្ឋ Rajasthan ។ ហើយគាត់បានកើតនៅតំបន់ Kolkata និងធំទ្បើងនៅទីក្រុង Mumbai ។ គាត់បានបញ្ចប់សញ្ញាបត្រ B.Com ពីសកលវិទ្យាល័យ Bombay និងបរិញ្ញាបត្រជាន់ខ្ពស់ពីសាលាធុរកិច្ចនៅទីក្រុងឡុងដ៍ ។
អាជីព៖
លោក Kumar បានឡើងកាន់តំណែងជាប្រធានក្រុមហ៊ុន Aditya Birla Group ក្នុងឆ្នាំ ១៩៩៥ ក្នុងអាយុ ២៨ ឆ្នាំបន្ទាប់ពីមរណភាពរបស់ឪពុកគាត់ ។ ក្នុងអំឡុងពេលគាត់កាន់តំណែងជាប្រធានក្រុមហ៊ុនប្រាក់ចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុនបានកើនឡើងពី ៣,៣៣ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ១៩៩៥ ដល់ ៤១ ពាន់លានដុល្លារនៅឆ្នាំ ២០១៥ ។
លោក Kumar បានទទួលពានរង្វាន់ជាច្រើនរួមមានពានរង្វាន់សម្រាប់នាយកប្រតិបត្តិឆ្នើមប្រចាំឆ្នាំរបស់សមាគមផ្សាយពាណិជ្ជកម្មអន្តរជាតិក្នុងឆ្នាំ ២០១៦ និងពានរង្វាន់ភាពជាអ្នកដឹកនាំសកលលោករបស់ក្រុមប្រឹក្សាធុរកិច្ចឥណ្ឌាក្នុងឆ្នាំ ២០១៤ និងពានរង្វាន់សេដ្ឋកិច្ច ពានរង្វាន់អ្នកដឹកនាំអាជីវកម្មក្នុងឆ្នាំ ២០០៣ និង ២០១៣ សម្រាប់ពានរង្វាន់ភាពជាអ្នកដឹកនាំ ពានរង្វាន់ឆ្នើមសម្រប់សហគ្រិនប្រចាំឆ្នាំ ២០១២ និងពានរង្វាន់ភាពជាអ្នកដឹកនាំអាជីវកម្មរកប្រាក់ចំណេញ NDTV ឆ្នាំ ២០១២។
លោក Kumar បានចូលរួមជាមួយស្ថានីយទូរទស្សន៍ CNBCTV18 IBLA ដែលជាកម្មវិធីសម្រាប់អ្នកដឹកនាំអាជីវកម្មដើម្បីដណ្តើមយកទៅក្រៅប្រទេសឆ្នាំ ២០១២ និងទូរទស្សន៍ CNN-IBN សម្រាប់ពានរង្វាន់ឥណ្ឌាប្រចាំឆ្នាំ ២០១០ JRD Tata សម្រាប់ពានរង្វាន់ភាពជាអ្នកដឹកនាំឆ្នាំ ២០០៨ និងទូរទស្សន៍ NDTV សម្រាប់អ្នកដឹកនាំពិភពលោកប្រចាំឆ្នាំ ២០០៧ ។ លោក Kumar គឺជាអធិការបតីនៃវិទ្យាស្ថានបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ។
លោក Kumar ក៏ជាប្រធាន IIT Delhi និងជាប្រធានគណៈកម្មាធិការអាហារូបករណ៍ Rhodes សំរាប់សាកលវិទ្យាល័យ Oxford ។ ហើយគាត់ក៏ធ្លាប់បានបម្រើការនៅក្នុងក្រុមប្រឹក្សាភិបាលសាលាអាស៊ីប៉ាស៊ីហ្វិកនៅសាលាពាណិជ្ជកម្មនៅក្នុងទីក្រុងឡុងដ៍ និងជាសមាជិកកិត្តិយសនៃសាលាពាណិជ្ជកម្មឡុងដ៍ផងដែរ ។
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (133)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)