Posted on Leave a comment

លោកមហាសេដ្ឋី Chris Sacca ជាម្ចាស់ក្រុមហ៊ុន Lowercase Capital ដែលជាមូលនិធិមូលធនបណ្តាក់ទុននៅសហរដ្ឋអាមេរិក

លោក Christopher Sacca កើតនៅថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ១៩៧៥ ដែលជាអតីតវិនិយោគិនបណ្តាក់ទុនជនជាតិអាមេរិក និងសហគ្រិន និងជាអតីតមេធាវីម្នាក់ផងដែរ ។ គាត់គឺជាម្ចាស់ក្រុមហ៊ុន Lowercase Capital ដែលជាមូលនិធិមូលធនបណ្តាក់ទុននៅសហរដ្ឋអាមេរិកដែលបានវិនិយោគលើក្រុមហ៊ុនបច្ចេកវិទ្យាដំណាក់កាលដំបូងដូចជា Twitter, Uber, Instagram, Twilio និង Kickstarter ។

ជីវិតដំបូង៖

លោក Sacca បានធំទ្បើងនៅទីក្រុង Lockport រដ្ឋញូវយ៉ក ។ ឪពុករបស់គាត់គឺជាមេធាវីហើយម្តាយរបស់គាត់គឺជាសាស្រ្តាចារ្យនៅ SUNY Buffalo State និងជាអ្នកនិពន្ធផ្នែកអប់រំ ។ ហើយប្អូនប្រុសរបស់គាត់ឈ្មោះ Brian Sacc​a គឺជាតារាសម្តែង និងជាតារាកំប្លែង  ។

ការអប់រំ៖

លោក Sacca បានចូលរៀននៅវិទ្យាល័យ Lockport នៅក្នុងទីក្រុង Lockport រដ្ឋញូវយ៉ក ។ គាត់បានសិក្សាគណិតវិទ្យាកម្រិតខ្ពស់នៅឯសាកលវិទ្យាល័យរដ្ឋញូវយ៉កអស់រយៈពេល ៦ ឆ្នាំនៃថ្នាក់គណិតវិទ្យាកម្រិតឧត្តម ។ គាត់ត្រូវគេបានផ្តល់កិត្តិយសរយៈពេល ១២ ឆ្នាំជាប់គ្នា ។

គាត់បានចូលរៀននៅសាលា Edmund A. Walsh និងនៅឯសាលាសេវាកម្មបរទេសនៅសកលវិទ្យាល័យ Georgetown នៅក្នុងទីក្រុងវ៉ាស៊ីនតោន ។ ហើយក្រោយមកគាត់បានបញ្ចប់ការសិក្សានៅឆ្នាំ ១៩៩៧ ដោយទទួលបានកិត្តិយស និងជាអ្នកប្រាជ្ញ Edmund Evans Memorial ក៏ដូចជាទទួលបានអាហារូបករណ៍ពីមូលនិធិ Weeks ។

ហើយបន្ទាប់មកគាត់បានចូលរៀននៅមជ្ឈមណ្ឌលច្បាប់នៃសាកលវិទ្យាល័យ Georgetown ដែលជាកន្លែងដែលគាត់បានបញ្ចប់ការសិក្សានៅឯសាលា Juris Doctorcum ។ លោក Sacca បានប្រើប្រាស់ប្រាក់កម្ចីដើម្បីចាប់ផ្តើមបង្កើតក្រុមហ៊ុនមួយដែលមិនទទួលបានជោគជ័យ និងប្រើប្រាស់អ្វីដែលនៅសល់ដើម្បីចាប់ផ្តើមធ្វើពាណិជ្ជកម្មនៅលើផ្សារហ៊ុន ។

តាមរយៈការប្រើប្រាស់ពាណិជ្ជកម្មក្នុងបរិមាណដ៏ច្រើនគាត់អាចបង្វែរប្រាក់ ១០-២០ ពាន់ដុល្លារទៅជា ១២ លានដុល្លារ ។ នៅទីបំផុតនៅពេលដែលទីផ្សារបានដួលរលំគាត់បានជំពាក់បំណុលជាមួយនឹងតុល្យភាពអវិជ្ជមានចំនួនបួនលានដុល្លារ ។ ហើយនៅពេលចុងក្រោយគាត់បានចរចាដើម្បីឱ្យកាត់បន្ថយមកនៅក្រោម ៣ លានហើយនៅខែ កុម្ភះ ២០០៥ ដោយត្រូវបានសងទាំងស្រុង ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply