Posted on Leave a comment

លោកមហាសេដ្ឋី Frank Lowy ជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Westfield Corporation

លោក Frank Lowy កើតនៅថ្ងៃទី ២២ ខែ តុលា ឆ្នាំ ១៩៣០ ដែលជាអ្នកជំនួញជនជាតិអូស្ត្រាលី – អ៊ីស្រាអែល ។ គាត់គឺជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Westfield Corporation ។​ គាត់មានទ្រព្យសម្បត្តិសុទ្ធចំនួន ២៩.៣ កោដិដុល្លារដែលស្ថិតក្រោមការគ្រប់គ្រងនៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអឺរ៉ុប ។

លោក Frank ក៏ជាអតីតប្រធានក្រុមហ៊ុន Scentre Group ដែលជាម្ចាស់ និងជាអ្នកគ្រប់គ្រងមជ្ឈមណ្ឌលផ្សារទំនើបដែលមានយីហោ Westfield នៅប្រទេសអូស្ត្រាលី និងញូវែលសេឡង់ ។ លោក Frank​ គឺជាមហាសេដ្ឋីម្នាក់ដែលមានជាងគេបំផុតនៅលំដាប់ទី ៣ នៅប្រទេសអូស្ត្រាលី ។ នេះបើយោងតាមរយះទស្សនាវដ្តី ​​BRW Rich 200 និងទស្សនាវដ្តី Forbes បានឲ្យដឹងថាទ្រព្យសម្បត្តិសុទ្ធរបស់គាត់មានចំនួន ៤,៦ ពាន់លានដុល្លារគិតត្រឹមខែ មករា ឆ្នាំ ២០១៤ ។

អាជីព៖

នៅឆ្នាំ ១៩៥២ លោក Frank បានចាកចេញពីប្រទេសអ៊ីស្រាអែលហើយបានចូលរួមជាមួយក្រុមគ្រួសាររបស់គាត់ដែលបានចាកចេញពីអឺរ៉ុបទៅអូស្ត្រាលី និងបានចាប់ផ្តើមបង្កើតក្រុមហ៊ុនអាជីវកម្មដឹកជញ្ជូនទំនិញតូចៗ ។ នៅឆ្នាំ ១៩៥៣ គាត់បានជួបជាមួយមិត្តភ័ក្ត្ររបស់គាត់គឺលោក John Saunders ។

អ្នកទាំងពីរបានក្លាយជាដៃគូអាជីវកម្ម និងបានចាប់ផ្តើមបង្កើតក្រុមហ៊ុនសាជីវកម្ម Westfield Development តាមរយៈការអភិវឌ្ឍមជ្ឈមណ្ឌលទិញទំនិញនៅតំបន់ Blacktown នៅជាយក្រុងខាងលិចស៊ីដនី​ ។ ក្នុងរយៈពេល ៣០ ឆ្នាំខាងមុខលោក Frank និងលោក John Saunders បានចាប់ផ្តើមបង្កើតមជ្ឈមណ្ឌលផ្សារទំនើបនៅទូទាំងប្រទេសអូស្ត្រាលី និងនៅសហរដ្ឋអាមេរិកពីឆ្នាំ ១៩៧៧ ។

ហើយក្រុមហ៊ុនរបស់ពួកគេត្រូវបានចុះបញ្ជីក្រុមហ៊ុននៅក្នុងទីផ្សារភាគហ៊ុនរបស់អូស្ត្រាលីក្នុងឆ្នាំ ១៩៦០ ដែលជាក្រុមហ៊ុនសាជីវកម្ម Westfield Development ។ លោក Saunders បានលក់ភាគហ៊ុនរបស់គាត់ហើយបានចាកចេញពីក្រុមហ៊ុននៅឆ្នាំ ១៩៨៧ ។ លោក Frank ត្រូវបានតែងតាំងជានាយកធនាគារបំរុងអូស្ត្រាលីនៅឆ្នាំ ១៩៩៥ និងត្រូវបានតែងតាំងជាថ្មីនៅឆ្នាំ ២០០០ និង ២០០៣ ដោយបញ្ចប់អាណត្តិរបស់គាត់នៅឆ្នាំ ២០០៥ ។

ប្រភព៖ Phnom Penh HR

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply