ឃើញឈើពុកកុំដាក់គូទលើ ឬថាឃើញឈើពុកកុំដាក់គូទអង្គុយលើ
អត្ថាធិប្បាយ
” ឈើពុក ” ពោលសំដៅទៅលើមនុស្សទន់ខ្សោយ,ឥតវិជ្ជា,ក្រខ្សត់,តោកយ៉ាក ,ខោមិនខោ អាវមិនអាវ , មនុស្សបាតផ្សារ ឬថាជាមនុស្សកាកសង្គម ។
ជាការធម្មតារបស់មនុស្សលោក ,កាលណាមានភាពខុសគ្នា ផ្នែកទ្រព្យសម្បត្តិវិជ្ជា ពូជពង្ស ឋានៈ បុណ្យស័ក្តិ ជាតិ ។ល។ តែងមានការមើលងាយកើតឡើង អ្នកមានច្រើនមើលងាយអ្នកក្រ , អ្នកចេះ មើលងាយអ្នកល្ងង់ , អ្នកមានស័ក្កិធំមើលងាយអ្នកស័ក្តិតូច ។ល។
ការមើលងាយ ឬ ការប្រកាន់ មិននាំមកនូវសេចក្តីសុខទេ , ព្រោះមនុស្ស ដែលត្រូវគេមើលងាយនោះ កើតក្តីក្តៅក្រហាយហើយរកឧបាយកលសងសឹកត្រឡប់មកវិញ នៅពេលណាមួយ ដែលគេអាចធ្វើកើត ។
ការប៉ុនប៉ង ឬសេចក្តីព្យាយាម ជាពិសេសក្នុងរឿងអាក្រក់ ទៅលើជនណាម្នាក់ច្រើនបានសម្រេច ។ ដោយហេតុនេះ ទើបមានសុភាសិតថា “ជង់មិនដែល ភ្លេចកុកទេ , មានតែកុកទេ ដែលភ្លេចជង់!” ។
បុរាណាចារ្យរបស់ខ្មែរ ប្រដៅថា “សុំកុំមើលងាយមនុស្ស ព្រោះតែមនុស្សនោះ ល្ងង់ ក្រ អប្បឥតវិជ្ជាពូជត្រកូលទាប” ឲ្យសោះ ។ មនុស្សម្នាក់ៗដែល ព្រះអាទិទេពបង្កើតឲ្យមានជារូបរាងមកនោះ ទោះបីជារូបរាងបែបណាក៏ដោយ ក៏មានអ្វីមួយសម្រាប់ការពារខ្លួនដែរ ។ សូម្បីរុក្ខជាតិនិងសត្វតូចធំ ក៏មានអាវុធ សំរាប់ការពារសន្តិសុខ ,ដូចជា កូលាបមានបន្លា , សង្អារ ស្រមោច អង្ក្រង ស្រាំង ឪម៉ាល់… ចេះខាំនិងទិច ។
នៅក្នុងរឿងព្រេងមួយ ដែលជារឿងប្រៀនប្រដៅមនុស្ស កុំឲ្យមើលងាយ អ្នកតូចតាចជាងខ្លួន , បានលើកយករឿង ” ចាបនិងដំរី ” មកនិទាន ។ ដំរីដើរទៅ ជាន់កូនចាបស្លាប់អស់ ។ ចាបខឹង បានទៅធ្វើការទាក់ទងជាមួយសត្វឯទៀត ហើយទីបំផុតបានធ្វើឲ្យដំរីនោះស្លាប់ ដោយផុងក្នុងភក់ រើខ្លួនមិនរួច ។
ហេតុនេះ គួរយើងចាំថា ” ឃើញឈើពុក កុំដាក់គូទអង្គុយលើ ” ក្រែងលោមានទុក្ខដល់ខ្លួន នៅថ្ងៃណាមួយ ! ។
(រសជាតិភាសាខ្មែរ)
Source: khmerproverb
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖
---------------------------------------------
-
ពន្ធប៉ាតង់ (Patent Tax)
$3 ចុចទិញឯកសារខាងលើនេះ -
ប្រាក់រំដោះពន្ធលើប្រាក់ចំណូលឬប្រាក់ចំណេញ(Prepayment of Profit Tax/Income Tax)
$3 ចុចទិញឯកសារខាងលើនេះ -
ពន្ធអប្បបរមា (Minimum Tax)
$3 ចុចទិញឯកសារខាងលើនេះ -
អាករលើតម្លៃបន្ថែម ( Value Added Tax / VAT)
$8 ចុចទិញឯកសារខាងលើនេះ -
អាករពិសេសលើទំនិញនិងសេវាមួយចំនួន (Specific Tax on Certain Merchandises and Services)
$5 ចុចទិញឯកសារខាងលើនេះ -
អាករបំភ្លឺសាធារណៈ (Public Lighting Tax)
$5 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Adjusted Present Value /APV ( Investment Project Evaluation Using APV Method)
$7 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Average Accounting Return /Accounting Rate of Return ( Investment Project Evaluation Using AAR / ARR Method)
$4 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Discounted Payback ( Investment Project Evaluation Using Discounted Payback Method)
$4 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Internal Rate of Return ( Investment Project Evaluation Using IRR Method)
$6 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Modified Internal Rate of Return /MIRR ( Investment Project Evaluation Using MIRR Method)
$4 ចុចទិញឯកសារខាងលើនេះ -
ការវាយតម្លៃគម្រោងវិនិយោគដោយប្រើវិធីសាស្ត្រ Net Present Value /NPV ( Investment Project Evaluation Using NPV Method)
$6 ចុចទិញឯកសារខាងលើនេះ
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (215)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)