Posted on Leave a comment

តើពាក្យ «កន្លងខ្នប់» មានន័យដូចម្ដេច ?


កន្លងខ្នប់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទោសកំហុស សម្រាប់តុលាការធ្វើទណ្ឌកម្មពិន័យបុរសស្រ្តី ដែលប្រពន្ធ ឬ ប្តីស្លាប់ចោលទៅហើយ បើពុំទាន់បានលើកខ្មោចស្រោចឆ្អឹង គឺពុំទាន់បានរំលាយសពខ្មោចប្រពន្ធ ឬ ប្តីនោះនៅឡើយទេ ហើយបុរសពោះម៉ាយ ឬ ស្រី្តមេម៉ាយនោះ មានប្រពន្ធ ឬ មានប្តីថ្មីទៀត, យ៉ាងនេះច្បាប់បញត្តិឲ្យអាជ្ញាពិន័យបុរស ឬស្រ្តីនោះជាប្រាក់ ៨ ដេញ គឺ ១២ រៀល, ទោសកំហុសនោះហៅថា ទោសកន្លងខ្នប់ ( ប្រើតែក្នុងសម័យពីដើម ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply