Posted on Leave a comment

តើពាក្យ «កន្លងភ្នំ» មានន័យដូចម្ដេច ?


កន្លងភ្នំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិមួយប្រភេទ គល់ដើមថ្លោសៗ ស្លឹកធំៗ មានផ្កាពណ៌ដំបូងស រួចចេញជាព័ណ៌ស្វាយ គេអាចកាត់ដាំរស់ លូតលាស់ងាយ អាចវារឡើងទ្រើង វារឡើងឈើរស់បាន លូតលាស់ទ្រុបទ្រុល, គេច្រើនដាំឲ្យឡើងទ្រើងធ្វើជាម្លប់ត្រជាក់ស្រួលណាស់, ប៉ុន្តែយូរៗ មានដង្កូវថ្លោសៗស៊ីស្លឹក បើលុះតែថែទាំប្រដិតប្រជី ទើបបានស្អាតល្អ
ឧទាហរណ៍៖ វល្លិកន្លងភ្នំ ជួនកាលមានពស់ពួកខ្លះមកជ្រកអាស្រ័យ, ត្រូវឧស្សាហ៍រំពៃមើល ពុំគួរធ្វេសប្រហែសឡើយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply