កើត
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា តាំងមានឡើង ប្រកប។
ឧទាហរណ៍៖ កើតរោគ កើតសង្គ្រាម កើតមកជាមនុស្ស ធ្វើកើត ធ្វើមិនកើត កើតការ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះទិសខាងព្រះអាទិត្យរះ គឺទិសបូព៌។
ឧទាហរណ៍៖ ទិសខាងកើត, ឈរបែរមុខទៅឯកើត ។ ឈ្មោះចំណែកថ្ងៃខាងខ្នើត គឺតាំងពីថ្ងៃទី ១ ទៅដល់ថ្ងៃទី ១៥ : ថ្ងៃ ១ ᧡ ៣ ( = ថ្ងៃអាទិត្យ ១ កើតខែមាឃ)។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖