កើតក្តី
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា នំបំពួនស្ករ ឬ នំផ្លែអាយ។ ចាស់ៗ តំណាលប្រាប់ថា នំនេះបានជាឈ្មោះថា នំកើតក្ដី ផងដែរ ពីព្រោះក្នុងសម័យព្រេងនាយ នៅពេលមួយនោះ មានបុរសពីរនាក់ បរិភោគនំបំពួនស្ករនេះក្នុងទីជិតគ្នា អង្គុយប្រទល់មុខគ្នា, បុរសម្នាក់ខាំនំនេះពាក់កណ្ដាលមិនពមទាំងមូលទៅក្នុងមាត់ ទឹកស្ករក៏ធ្លាយបាញ់ឆ្វាចទៅចូលភ្នែកអ្នកម្ខាង, កើតជាជម្លោះដាល់តប់គ្នា រហូតដល់កើតក្ដីប្ដឹងចៅក្រម… ចៅក្រមក៏ហៅនំនេះថា នំកើតក្ដី, ឈ្មោះនំនេះក៏កើតមានតាំងពីកាលនោះមក។ នេះជាប្រវត្តិដែលចាស់ៗ បានតំណាលប្រាប់ ប៉ុន្តែពុំប្រាកដថា នំកើតក្ដី នេះកើតមាននៅក្នុងសម័យណាទេ។ ម. ព. បំពួនស្ករ និងផ្លែអាយ ទៀតផង ព្រោះជាឈ្មោះនំតែមួយប្រភេទ នេះឯង ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖