Posted on Leave a comment

តើពាក្យ «ខ្ទឹមក្រហម» មានន័យដូចម្ដេច ?


ខ្ទឹមក្រហម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាខ្ទឹមមួយប្រភេទ ដែលគេដាំនៅតាមទីជបបទស្រុកស្រែចម្ការ និងមើមគេយកមកធ្វើជាបន្លែ និងគ្រឿងទេស។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ខ្ទឹមក្រហម – អំបូរ ៖ LILIACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Allium cepa var. Aggregatum – ឈ្មោះអង់គ្លេស ៖ Shallot – ឈ្មោះបារាំង ៖ Echalotte – ប្រភពដើម ៖ ក្លាយមកពីខ្ទឹមបារាំង (១៩០) – លក្ខណៈរូបសាស្រ្ត ៖ កម្ពស់២០-៣០ស.ម មើមមានរាងមូលទ្រវែង និងមូល សំប៉ែត សាច់ខាងក្នុងពណ៌សលាយក្រហម មានច្រើនក្លែប និងជាស្រទាប់ៗ។ ស្រទាប់មើមខាងក្រៅស្ងួត ពណ៌ក្រហមក្រម៉ៅ។ ស្លឹកពណ៌បៃតងប្រហោងពីគល់រហូតដល់ចុង និងមានម្សៅស។ ស្លឹកដុះចេញពីមើមត្រង់កណ្តាល និងមានរាងរៀវស្រួចចុង។ មានផ្កាពណ៌ផ្កាឈូកលាយសជាកញ្ចុំមូលមានផ្កាច្រើន។ ទងផ្កាមូលវែងប្រហោងក្នុង ដុះចេញពីកណ្តាលដើម ក្នុងមួយដើមមានផ្កាមួយទង។ – លក្ខណៈជីវសាស្ត្រ ៖ មើមមានរសជាតិហឹរ ជាតិទឹកច្រើន និងក្លិនឆួលខ្លាំង។ ចេញផ្កានៅខែមិថុនា-កក្កដា និងបន្តពូជមើម។ – លក្ខណៈអេកូឡូស៊ី ៖ នៅកម្ពុជាគេច្រើនដាំដុះតាមដងទន្លេ និងដាំក្នុងផើងតាម ផ្ទះជាលក្ខណៈគ្រួសារ។ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ គ្រឿងផ្សំ និងបន្លែ។
ឧទាហរណ៍៖ (១៩) វចនានុក្រមរុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា របស់លោកស្រីបណ្ឌិត DY PHON PAULINE ឆ្នាំ២០០០ ទំព័រ២៣ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply