Posted on Leave a comment

តើពាក្យ «ខ្ទឹមស» មានន័យដូចម្ដេច ?


ខ្ទឹមស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើមនេះ ក៏គេដាំនៅគ្រប់ប្រទេស ដូចខ្ទឹមឯទៀតដែរ។ជាគ្រឿងទេសមួយ ដែលយើងប្រើសម្រាប់ពេលធ្វើម្ហូប។ ច្រើនធ្វើជ្រក់ខ្ទឹមស ក្នុងទឹកខ្មេះទុកបានយូរ។ អ្នកឡើងឈាម គេពិសាខ្ទឹមសច្រើន ដើម្បីឱ្យឈាមចុះវិញ។ ខ្ទឹមសអាចសម្លាប់មេរោគពោះវៀន និងជាអាហារលើកកម្លាំង។ ពេលខ្ទួយ ឬខ្យាដំរីទិច គេអាចប្រើខ្ទឹមស បិទលើមុខដំបៅឱ្យជាបាន។

                 ជាខ្ទឹមមួយប្រភេទ ដែលគេដាំនៅតាមជនបទស្រុកស្រែចម្ការ និងយកមើមមកធ្វើជាគ្រឿងទេស។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ខ្ទឹមស – អំបូរ ៖ LILIACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Allium sativum L. – ឈ្មោះអង់គ្លេស ៖ Garlic – ឈ្មោះបារាំង ៖ Ail – ប្រភពដើម ៖ មិនទាន់មានពណ៌មាន – លក្ខណៈរូបសាស្រ្ត ៖ កម្ពស់១០-៣០ស.ម មើមមានក្លែបឬកំពឹសស្រោប ដោយសម្បកស្តើង។ ស្លឹកវែងត្រង់គ្របដណ្តប់លើគ្នានៅត្រង់គល់។ ផ្កានៅខាងចុងពណ៌សផ្គុំគ្នារួមទង ដោយស្រោមមានចុងរាងស្រួច។ ផ្លែគ្មានការលូតលាស់ពេញលេញ គ្មានគ្រាប់។ – លក្ខណៈជីវសាស្ត្រ ៖ មានក្លិនឆួល – លក្ខណៈអេកូឡូស៊ី ៖ ដាំនៅស្ទើរគ្រប់ទីកន្លែង – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ គ្រឿងផ្សំសម្ល ស៊ុប ឆា បុកធ្វើទឹកត្រី ជ្រក់។ ជាឱសថ៖ មើមមានប្រសិទ្ធភាពសម្លាប់បាក់តេរី សម្លាប់មេរោគពោះវៀន បំបាត់ការចុកចាប់ ទម្លាក់ព្រូន ព្យាបាលរាកមួល ដែលបង្កឡើងមកពីប៉ារ៉ាស៊ីត និងអាមីប ក្អកមាន់ រលាកសួត ផ្តាសាយ រលាកច្រមុះបំពង់ក និងកាត់បន្ថយកូលេស្តេរ៉ល(១៦,១៧) ។ អ្នកឡើងឈាមគេពិសាខ្ទឹមសច្រើនដើម្បីឱ្យឈាមចុះវិញ។ ពេលខ្ទួយ ឬខ្យាដំរីទិចគេអាចយកខ្ទឹមសបិទលើមុខរបួសបាន(១៧)។

ឧទាហរណ៍៖ (១៦) សៀវភៅរុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាល ឆ្នាំ២០០៨ ភាគ៤ ទំព័រ២០ (១៧) វចនានុក្រមរុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា របស់លោកស្រីបណ្ឌិត DY PHON PAULINE ឆ្នាំ២០០០ ទំព័រ៦៤៤ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply