Posted on Leave a comment

តើពាក្យ «ខ្ទឹមបារាំង» មានន័យដូចម្ដេច ?


ខ្ទឹមបារាំង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាខ្ទឹមមួយប្រភេទ ដែលគេដាំតិចតួចនៅក្នុងប្រទេសកម្ពុជា និងភាគច្រើននាំចូលពីបរទេស ហើយមើមគេយកមកធ្វើជាបន្លែ និងគ្រឿងទេស។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ខ្ទឹមបារាំង – អំបូរ ៖ Allium cepa L. – ឈ្មោះវិទ្យាសាស្រ្ត ៖ Allium sativum L. – ឈ្មោះអង់គ្លេស ៖ Onion – ឈ្មោះបារាំង ៖ Oignon – ប្រភពដើម ៖ មជ្ឈិមបូព៌ាប្រទេស – លក្ខណៈរូបសាស្រ្ត ៖ កម្ពស់២០-៣០ស.ម មើមមានរាងមូល សាច់ខាងក្នុង ពណ៌សជាស្រទាប់ៗ។ ស្រទាប់មើមខាងក្រៅស្ងួតមានពណ៌ត្នោត។ ស្លឹកពណ៌បៃតង ប្រហោងពីគល់រហូតដល់និងមានម្សៅស។ ស្លឹកដុះចេញពីមើមត្រង់កណ្តាល និងមានរាងរៀវស្រួចចុង។ មានផ្កាពណ៌ផ្កាឈូកលាយសជាកញ្ចុំមូល និងមានផ្កាច្រើន។ ទងផ្កាមូលវែងមានប្រហោងក្នុង ដុះចេញពីកណ្តាលដើម ក្នុងមួយដើមមានផ្កាមួយទង។ – លក្ខណៈជីវសាស្ត្រ ៖ មើមមានរសជាតិហឹរ ជាតិទឹកច្រើន និងក្លិនឆួលខ្លាំង។ ចេញផ្កានៅខែមិថុនា-កក្កដា និងបន្តពូជដោយគ្រាប់ និងមើម។ – លក្ខណៈអេកូឡូស៊ី ៖ ដុះលើដីល្បាយខ្សាច់ក្នុងតំបន់ត្រជាក់។ នៅកម្ពុជា ក៏ ឃើញមានការដាំតិចតួចផងដែរ។ – ការប្រើប្រាស់ ៖ ធ្វើជាគ្រឿងទេស៖ ជាគ្រឿងផ្សំ និងបន្លែ។ ជាឱសថ៖ មើមប្រើសម្រាប់ប៉ូវកម្លាំង ព្យាបាលសរសៃប្រសាទ ឈឺទ្រូង ផ្តាសាយ កើតបូស សត្វល្អិតទិច ឈឺមួយចំហៀងក្បាល ទឹកនោមផ្អែម ឈឺធ្មេញ (១៨) )។
ឧទាហរណ៍៖ (១៨) សៀវភៅរុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាល ឆ្នាំ២០០៦ ភាគ១ ទំព័រ៥៤។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply