ចក្កីវត្តី
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ចក្កសទ្ទូ. + វត្ត បវត្តនេ + ណី) សេ្តចចក្កពត្តិ។ វិ. បុញ្ញោបនីតេន ចក្ករតនេន វត្តតេ អសាធុទមនិកាទិរាជវត្តំ អនុតិដ្ឋតីតិ > ចក្កវត្តី ព្រះរាជាដែលប្រព្រឹត្តទៅដោយចក្ករតនៈ ដែលនាំមកនូវបុណ្យ គឺប្រព្រឹត្តខ្លួនតាមរាជបវេណី វិ. ចក្ករតនំ វត្តេតិ អាកាសេ អត្តនោ បុរតោ គមយតីតិ វា > ចក្កវត្តី អ្នកញ៉ាំងចក្ករតនៈឱ្យប្រព្រឹត្តទៅក្នុងអាកាស គឺឱ្យប្រព្រឹត្តទៅក្នុងទីចំពោះមុខនៃខ្លួន ហៅថា ចក្កវត្តី ។ ឬ វិ. បុញ្ញចក្កំ ចតុចក្កំ វា សត្តេសុ វត្តេតិ តេ វា អស្មឹ វត្តេតីតិ > ចក្កវត្តី អ្នកញ៉ាំងបុញ្ញចក្ក ឬចក្រកង់ ៤ ឱ្យប្រព្រឹត្តទៅក្នុងសត្វទាំងឡាយ ឬអ្នកញ៉ាំងសត្វទាំងឡាយ ឱ្យប្រព្រិត្តទៅក្នុងចក្រនោះ ហៅថា ចក្កវត្តី។ ឬ វិ. ចក្ករតនុប្បាទនត្ថំ ទ្វាទសវស្សចរិតំ ទសរាជធម្មំ វត្តមេតស្សត្ថីតិ វា ចក្កវត្តី ព្រះរាជាទ្រង់បំពេញទសពិធរាជធម៌រហូតដល់ ១២ ឆ្មាំដើម្បីញាំងចក្ករតនៈឱ្យកើតឡើង ហៅថា ចក្កវត្តី ។ ឬ វិ. ចតូសុបិ ទីបេសុ អាណាធម្មចក្កានិ សត្តេសុ បវត្តេតីតិ វា ចក្ក វត្តី ព្រះរាជាអ្នកញាំងអាណាចក្ក និងធម្មចក្កឱ្យប្រព្រឹត្តទៅនៅក្នុងពួកសត្វទាំង ៤ ទ្វីប។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖