ចាបពូកទ្រូងឆ្នូត
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ១៣,៥ស.ម។ ឈ្មោលរដូវបន្តពូជៈ បន្ទូលក្បាលលឿង មុខពណ៌ខ្មៅ ទ្រូងពណ៌ត្នោតចាស់ និងមានឆ្នូតៗខ្មៅជាជួរ ខ្នងពណ៌ក្រម៉ៅ និងមានឆ្នូតខ្មៅធំៗ។ ឈ្មោលរដូវមិនប្តនពូជៈ ឈ្មោលចិញ្ចើមពន៌លឿងខ្ចី ត្រចៀកមានពណ៌ខ្មៅឆូតលឿង។ ឈ្មោលប្រភេទ peguensis នៅរដូវបន្តពូជៈ ឆ្នូតទ្រូង និងខ្នងមានពណ៌ខ្មៅជាំ។ ជីវាសាស្ត្រៈ សំបុកមានលក្ខណៈពិសេស ហើយស្អាតជាងគេ ផ្លូវចូលពីក្រោម ឈញមោលសំបុកវែង ញីសំបុកខ្លី។ ទីជំរកៈ តំបន់កសិកម្ម វាលស្មៅ វាលភក់ ជាទូទៅក្បែរមានត់ទឹក រយៈកំពល់ មិនលើសពី ៩១៥ម។ រដូវបន្តពូជៈ ចាប់ពីខែ ឧសភា ដល់ សីហា ពងចំនួនពី ២-៥ ពណ៌ស។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖