ចាបពូកទ្រូងត្នោតលាត
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ១៥ ស.ម។ ឈ្មោលរដូវបន្តពូជៈ បន្ទូលក្បាលពណ៌លឿង បំពង់កពណ៌ត្នោតចាស់ មុខប្រផេះជាំ និងទ្រូងគ្មានឆូតទេ។ ញីៈ មានពណ៌ចំរុះ បន្ទូលក្បាល និងត្រចៀកគ្មានពណ៌ខ្មៅទេ។ រដូវមិនបន្តពូជៈ ឈ្មោល និងញីមានពណ៌សំបុរដូចគ្នា។ ទីជំរកៈ តំបន់កសិកម្ម វាលស្មៅ និងព្រៃត្រែង ដំណុះព្រៃក្មេង តំបន់វាល។ របាយៈ វត្តមានពេញមួយឆ្នាំ ជាប្រភេទកំរ។ រដូវបន្តពូជៈ ពេញមួយឆ្នាំជាពិសេសចាប់ពីខែ ធ្នូ ដល់ មិថុនា ពងចំនួនពី ២-៥ ពណ៌ស។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖