ចាំ
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា មិនភ្លេច កត់ជាប់នៅក្នុងស្មារតី ឬក្នុងការនឹកឃើញមិនភ្លេចភ្លាំង។
ឧទាហរណ៍៖ ចាំធម៌ ចាំច្បាប់ ចាំមេរៀន ។
រង់ ឬបង្អង់នៅមិនទៅណា។
ឧទាហរណ៍៖ ចាំខ្ញុំផង កុំអាលទៅ ។
នៅមើលថែរក្សា។
ឧទាហរណ៍៖ ចាំផ្ទះ ចាំចម្ការ ។
មានចិត្តប្រតិព័ទ្ធកួចកាន់ជានិច្ច។
ឧទាហរណ៍៖ ចាំចិត្ត (ចំពោះតែការស្នេហាមួយយ៉ាងប៉ុណ្ណោះ) ។
ចាំជើង ដើរ ឬហូរ បោល មិនល្អៀងឃ្លៀងឃ្លាតអំពីការបង្ហាត់។
ឧទាហរណ៍៖ គោដើរចាំជើង សេះលុនចាំជើង (អ្នកស្រុកខ្លះប្រើពាក្យ ចាំជើង នេះ ចំពោះសត្វដែលឡើងពាក់លើគ្នា ដោយមេថុនសេវនកិច្ចថា គោចាំជើង សេះចាំជើង) ។ល។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖