ចាំង
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពង្រាបសាច់ឈើដោយដឹងជ្វា (ដឹងសម្រាប់ចាំង) ។
ឧទាហរណ៍៖ ចាំងឈើ ។
ច្រាស់ស្មៅដោយចបកាប់ ។
ឧទាហរណ៍៖ ចាំងស្មៅដោយចបកាប់; ឬពង្រាបដីឲ្យរាបស្មើ : យកចបកាប់ចាំងដីឲ្យរាបស្មើ ។ល។
បញ្ចេញរស្មីឬពន្លឺ, កម្ដៅ មកប៉ះត្រូវ ។
ឧទាហរណ៍៖ ថ្ងៃចាំងភ្នែក; បិទបង្អួចមិនឲ្យថ្ងៃចាំង ។
ចាំងចែង ឬ ចែងចាំង ចាំងពន្លឺឬរស្មីព្រាកៗ (ព. កា.) ។ល។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះនំស្អិតមួយប្រភេទ ធ្វើដោយអង្ករដំណើប វេចដោយស្លឹកពកឬស្លឹកឫស្សីធំៗជាដើម ចងជាចង្កោម ចំហុយឬស្ងោរឲ្យឆ្អិន ជានំស្រស់ សម្រាប់ប្រនៀលឲ្យជាប់ស្ករ-ស ឬជាមួយនឹងទឹកលាយស្ករ-ស ឬទឹកស្ករ-ស លាយខ្ទិះឆៅបរិភោគជាបង្អែម ។
ឧទាហរណ៍៖ នំចាំងវេចខ្ចប់ដោយស្លឹកពក ឬ ដោយស្លឹកស្លាឈ្មោល ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖