ចេកទុំ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ២៤.៥-២៧.៥ ស.ម។ មានមាឌមធ្យម ឈ្មោល: ខ្លួនមានព៍ណលឿងភ្លឺ មានឆ្នូតខ្មៅធំកាត់តាមភ្នែក លើកន្ទួល និងចុងផ្ទាំងស្លាបព៍ណខ្មៅ ។ ញី: ជាទូទៅខ្លួនមានព៍ណលឿងខ្ចីនៅក្រោមពោះមានឆូតៗ ខ្មៅជាជួរៗពាសពេញ ។ ទីជំរក: ព្រៃស្រោង ព្រៃរបោះ ព្រៃកោងកាង សួនច្បារ តំបន់វាលលំហរដែលមានដើមឈើរាយប៉ាយ ។ របាយ: វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង ។ រដូវបន្តពូជ: ចាប់ពីខែ ធ្នូ ដល់ មិថុនា ។
ព្រឹក្សតូចកម្ពស់ ៦-២០ម ដុះក្នុងព្រៃក្រាស់ក្នុងទ្វីបអាស៊ីក្តៅ។ ឈើមានខ្លឹមជាប់ល្អ ឈើលេខ៣ សត្វល្អិតស៊ីមិនដាច់ ប្រើធ្វើតុ ទូ និងសង់ផ្ទះ។ សំបកមានក្លិនប្រហើរសម្រាប់ធ្វើធូប ណិងថ្នាំរំងាប់រោគ។
ចុល្លព្រឹក្សវល្លិធំម៉្យាង ដុះក្នុងព្រៃស្រោង នៃអាស៊ីផ្នែកអាគ្នេយ៍។ គេនិយមយកដើមចេកទុំ មកដាំក្នុងសួនឱ្យល្អមើល ផ្លែវាស្រដៀងផ្លែ poires តែតូចជាងច្រើន មានពណ៌ទឹកមាស។ ស្លឹកគេស្ងោរផឹកពេលមានអាសន្នរោគ។
ឈ្មោះឈើសន្ដានវល្លិឡើងទ្រើង មានផ្កាក្រអូបតែក្នុងវេលាល្ងាច ។ ឈ្មោះត្រីឥតស្រកាពួកមួយ សន្ដានត្រីកញ្ចុះ ។ សត្វស្លាបពួកមួយ មានចំពុះក្រហម ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖