Posted on Leave a comment

តើពាក្យ «ចេកទុំក្បាលខ្មៅ» មានន័យដូចម្ដេច ?


ចេកទុំក្បាលខ្មៅ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ២២-២៥ ស.ម។ ឈ្មោល: ខ្លួនព័ណលឿងទុំ ក្បាលខ្មៅ ចំពុះលឿង ។ ញី: បំពង់កព៍ណសមានឆូតៗ ខ្មៅពាសពេញ ។ ទីជំរក: ភាគច្រើននៅព្រៃរបោះ ពាក់កណ្តាលស្រោងដំណុះព្រៃក្មេងព្រៃជាំព្រៃស្រល់ ។ របាយ: វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង ។ រដូវបន្តពូជ: ចាប់ពីខែ កុម្ភះ ដល់ខែ សីហា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖​
---------------------------------------------

Leave a Reply