ជើងចាបធំ
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សកម្ពស់ ២-៥ ម ដុះលាយជាមួយជើងចាបធម្មតាក្នុងព្រៃស្រោង ឬមាត់ព្រៃក្រាស់កក្នុងទ្វីបអាស៊ីផ្នែកអាគ្នេយ៍។ ផ្លែខុសផ្លែជើងចាបធម្មតាបន្តិច គឺមិនដាច់តាមគ្រាប់ឡើយ គ្រាន់តែឆែកបន្តិច ពីគ្រាប់មួយទៅគ្រាប់មួយ ផ្លែទុំអាចធ្វើចំណីបាន។ ជើងចាបធំ ជាដើមដែលអ្នកស្រុកស្រែតែងកាប់ធ្វើរបង។ មានប្រស្នាស្តីអំពីដើមនេះ “ធាតុវាបក្សី ជើងជាប់នៅដី ស្លាបហើរលើមេឃ ” ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖