ដង្ហិត
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើតូច ស្លឹកប្រើជាថ្នាំស្រែង ដើមនិងផ្លែប្រើជាថ្នាំបញ្ចុះ; (ដង្ហិតធំ); មានដង្ហិតមួយប្រភេទទៀតហៅថា ដង្ហិតខ្មោច ដើមតូច ស្លឹកក៏តូច ។
ចុល្លព្រឹក្សតូចមួយមានកម្ពស់ ១,៥០ ម មានដើមកំណើតនៅអាមេរិកខាងត្បូង គេដាំក្បែរផ្ទះសម្រាប់ល្អមើលផង សម្រាប់ប្រើ ជាថ្នាំផង។ រដូវភ្លៀង ដង្ហិតមានផ្កាលឿង ជាចង្កោម ល្អមើលណាស់ តែពេលខែចែត្រ ផកាជ្រុះអស់ ហេតុនេះខ្មែរយើងតែងធ្វើប្រស្នាមួយថា “ប្រាំងសឹក កន្តិកបួស”។ ស្លឹកដង្ហិតបុកម៉ដ្ឋលាយជាមួយទឹកកំបោរសម្រាប់ធ្វើថ្នាំព្យាបាលជំងឺស្បែក ដូចជាស្រែង និងត្រអក។ ដើមដង្ហិតជាដើមពុល គោក្របី ដែលស៊ីស្លឹកអាចស្លាប់បាន ពេលខ្លះ គេប្រើឫសជាថ្នាំបញ្ចុះ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖