ដង្ហិតឈ្នាង, ដង្ហិតខ្មោច
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅរឹងអាចមានកម្ពស់រហូត ១ ម មានដើមកំណើតប្រហែលនៅប្រទេសអាមេរិកត្បូង គេនាំទៅដាំនៅប្រទេសក្តៅក្នុងសកលលោក។ ឥឡូវអាចដុះឯងៗតាមមាត់ផ្លូវ និងលើដីវាល។ គេយកទឹកគ្រាប់ខ្ចីៗធ្វើថ្នាំដាក់ភ្នែក។ គ្រាប់ទុំលីង ហើយកិនឱ្យម៉ដ្ឋអាចឆុងផឹកជំនួសកាហ្វេ ឬតែបាន។ មុននឹងជ្រលក់សំពត់នេះត្រាំក្នុងទឹកស្ងោរគ្រាប់ដង្ហិតខ្មោច ដើម្បីឱ្យពណ៌ខៀវជាប់ល្អ។ ទឹកស្ងោរ ស្លឹកខ្ចី ឬមែកជាថ្នាំបញ្ចុះ ឬជាថ្នាំលើកកម្លាំង។ គេយកទឹកស្ងោរដដែលព្យាបាលជំងឺស្បែក។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖