ត្រាស់
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បានលុះអរហត្តផល កម្ចាត់នូវអាសវក្កិលេសចេញអស់ចាកសន្ដាន បានឡើងជាព្រះសព្វញ្ញុពុទ្ធ បានដឹងនូវញេយ្យធម៌សព្វគ្រប់ ។
ឧទាហរណ៍៖ ព្រះមហាសត្តបានត្រាស់ជាព្រះពុទ្ធ ។
(រ. ស.) និយាយ ថ្លែង ។
ឧទាហរណ៍៖ ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់សំដែងព្រះធម៌ថា…; ព្រះបរមក្សត្រាធិរាជទ្រង់ត្រាស់ហៅព្រះអគ្គមហេសី… ។
ផ្ដាច់ត្រណមជូនកំណល់គ្រូ ។
ឧទាហរណ៍៖ ត្រាស់ត្រណម ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖