ត្រាំ
?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដាក់បង្អង់ឲ្យនៅយូរក្នុងទឹក ផ្អាប់ទុកក្នុងទឹក ។
ឧទាហរណ៍៖ ត្រាំក្ដារ ត្រាំរនាប ត្រាំអង្ករ ចុះត្រាំទឹក ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រយៈផ្លូវល្មមឲ្យសត្វពាហនៈ ត្រាំទឹក ផឹកទឹកបាន គឺដំណាក់ពីមួយទៅមួយដែលមានចម្ងាយផ្លូវដល់មកត្រង់នោះត្រូវតែដាក់រទេះ បញ្ឈប់ដំរីបង្អង់សម្រាកសិន ដើម្បីកុំឲ្យហួសកម្លាំងសត្វពាហនៈ ដូចជាត្រាំចាស់ពីដើមដែលមានឈ្មោះជាប់មកដល់សព្វថ្ងៃនេះថា ត្រាំខ្នារ ត្រាំត្បាល់ ត្រាំកក់ ត្រាំសសរ ជាដើម ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖