Posted on Leave a comment

តើពាក្យ «ប្រព័ន្ធត្រួតពិនិត្យកម្មវិធីស្រេច» មានន័យដូចម្ដេច ?


ប្រព័ន្ធត្រួតពិនិត្យកម្មវិធីស្រេច


?ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា នីតិវិធីត្រួតពិនិត្យផ្ទៃក្នុងលើប្រព័ន្ធកម្មវិធីស្រេច ដែលធានាថាចម្លងការទាំងអស់ត្រូវបានអនុញ្ញាត កត់ត្រា និងត្រូវបានដំណើរការដោយពេញលេញ ត្រឹមត្រូវ និងទាន់ពេលជាមួយលទ្ធផលតាមការកំណត់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រព័ន្ធឌីណាមិក» មានន័យដូចម្ដេច ?


ប្រព័ន្ធឌីណាមិក


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ដំណើរការមួយ ឬបង្គុំដំណើរការដែលវិវត្តទៅតាមពេលវេលា និងស្ថិតនៅក្រោមឥទ្ធិពលនៃច្បាប់រូបវិទ្យាជាក់លាក់។ ប្រព័ន្ធអាកាសធាតុ គឺជាប្រព័ន្ធឌីណាមិកមួយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រព័ន្ធដឹកជញ្ជូនសាធារណៈ» មានន័យដូចម្ដេច ?


ប្រព័ន្ធដឹកជញ្ជូនសាធារណៈ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា មធ្យោបាយ និងឧបករណ៍ដឹកនាំគ្រប់ប្រភេទ ទោះបីជាកម្មសិទ្ធិសាធារណៈ ឬឯកជនក្ដី ដែលត្រូវប្រើប្រាស់នៅក្នុង ឬសម្រាប់សេវាកម្មសាធារណៈ ដើម្បីដឹកជញ្ជូនមនុស្ស ឬទំនិញ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រព័ន្ធ Geneva» មានន័យដូចម្ដេច ?


ប្រព័ន្ធ Geneva


?ថ្នាក់ពាក្យជា គីមី
មានន័យថា ប្រព័ន្ធអន្ដរជាតិមួយនៃការដាកឈោ្មះសមាសធាតុសរីរាង្គ។ ឈោ្មះត្រូវទៅនឹងខ្សែកាបូនលាតវែងជាងគេបំផុតក្នុងម៉ូលេគុល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រព័ន្ធ FMIS» មានន័យដូចម្ដេច ?


ប្រព័ន្ធ FMIS


?ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា ឧបករណ៍គន្លឹះក្នុងការជំរុញនូវការអនុវត្តថវិកាកម្មវិធីប្រកបដោយតម្លាភាព, គណនេយ្យភាព ដោយសារប្រព័ន្ធនេះ ត្រូវបានអនុវត្តដោយឈរនៅលើមាតិកាថវិកាដែលមាន ៧ ចំណាត់ថ្នាក់ (១-សេដ្ឋកិច្ច, ២-រដ្ឋបាល, ៣-ភូមិសាស្រ្ត, ៤-កម្មវិធី,៥-គម្រោង, ៦-មូលនិធិ, និង៧-មុខងារ) ដែលនាំឱ្យការវិភាជថវិកាមានភាពច្បាស់លាស់ និងអាចគ្រប់គ្រងបានទៅតាមអង្គភាពថវិកាគ្រប់លំដាប់ថ្នាក់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រព័ន្ធ» មានន័យដូចម្ដេច ?

ប្រព័ន្ធ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. ប្រ + ពន្ធ; បា. ប + ពន្ធ “ចងរឹតរួត, ឆ្វាក់ជំពាក់” ) ចងរឹតរួត, ចងឆ្វាក់; ចងក្រងជាគាថា ឬជាកាព្យ ។
ឧទាហរណ៍៖ ប្រព័ន្ធគាថាសំស្ក្រឹតឬគាថាបាលី, ប្រព័ន្ធកាព្យ គឺតែងគាថា, តែងកាព្យ ។ អ្នកប្រព័ន្ធ អ្នកតែងសេចក្ដីជាពាក្យរាយ ឬជាគាថា, ជាកាព្យ ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការប្រជុំចុះនៃភាគ នៃគោលការណ៍ច្រើនយ៉ាងផ្សំគ្នាត្រាតែបានសម្រេច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រពោធនកម្ម» មានន័យដូចម្ដេច ?


ប្រពោធនកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការធ្វើឱ្យកម្រើករស់ឡើងវិញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រពៃណី» មានន័យដូចម្ដេច ?


ប្រពៃណី


មានន័យថា មើលពាក្យ បវេណី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រពៃ» មានន័យដូចម្ដេច ?


ប្រពៃ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ល្អ ស្រួល; ត្រឹមត្រូវ ។
ឧទាហរណ៍៖ ប្រពៃ​ហើយ ! ល្អ​ហើយ ! ត្រូវ​ហើយ ជួន​កាល​ថា សាធុ ! ប្រពៃ​ហើយ ! ឬ​ថា សាធុ ! សាធុ ! ប្រពៃ​ៗ​ហើយ ! ប្រពៃ​ណាស់​ហើយ ! ល្អ​ប្រពៃ ល្អ​ហ្មត់ហ្មង ។ល។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ល្អ ស្រួល; ត្រឹមត្រូវ ។
ឧទាហរណ៍៖ ប្រពៃ​ហើយ ! ល្អ​ហើយ ! ត្រូវ​ហើយ; ជួន​កាល​ថា សាធុ ! ប្រពៃ​ហើយ ! ឬ​ថា សាធុ ! សាធុ ! ប្រពៃ​ៗ​ហើយ ! ប្រពៃ​ណាស់​ហើយ ! ល្អ​ប្រពៃ ល្អ​ហ្មត់ហ្មង ។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រពេញឈ្មោល, ព្រភេញឈ្នោល» មានន័យដូចម្ដេច ?


ប្រពេញឈ្មោល, ព្រភេញឈ្នោល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះគុម្ពព្រឹក្សមួយប្រភេទ កម្ពស់ ១-៣ម ដុះក្នុងព្រៃល្បោះ និងព្រៃលិចទឹក នៃអាស៊ីផ្នែកក្តៅ។ នៅប្រទេសខ្មែរ ដើមនេះសម្បូរណ៍ក្នុងព្រៃរនាមជុំវិញទន្លេសាប ជារុក្ខជាតិមានក្លិនអាក្រក់។ គេប្រើសំបកសម្រាប់ធ្វើថ្នាំរំងាប់រោគ អុតធំ និងស្វាយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រពូន» មានន័យដូចម្ដេច ?


ប្រពូន


មានន័យថា មើល​ក្នុង​ពាក្យ ពពូន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រពាស» មានន័យដូចម្ដេច ?


ប្រពាស


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា មើល​ក្នុង​ពាក្យ ប្រពាត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រពាល» មានន័យដូចម្ដេច ?


ប្រពាល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ប្រវាល; បា. បវាល ឬ បវាឡ ) ឈ្មោះរតនៈ, ត្បូងមួយប្រភេទ ។
ឧទាហរណ៍៖ កែវ​ប្រពាល ត្បូង​ប្រពាល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រពាយស្បែក» មានន័យដូចម្ដេច ?


ប្រពាយស្បែក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិប្រចាំពីរឆ្នាំ ដើមកំណើតនៅស្រុកអាមេរិកក្តៅ គេដាំសម្រាប់យកផលែខ្ចី និងស្រស់បរិភោគ ដូចសណ្តែកបាយដែរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រពាយជ្រុង» មានន័យដូចម្ដេច ?


ប្រពាយជ្រុង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិឡើងទ្រើងប្រចាំឆ្នាំ គេដាំជាដំណាំនៅអាស៊ីអាគ្នេយ៍។ ផ្លែខ្ចីៗប្រើជាអន្លក់ទឹកគ្រឿង ឬជាបន្លែសម្រាប់ឆា ឬស្លរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រពាយ» មានន័យដូចម្ដេច ?


ប្រពាយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​វល្លិ​ដំណាំ​មួយ​ប្រភេទ ផ្លែ​ប្រើ​ជា​អន្លក់ បន្លែ ។
ឧទាហរណ៍៖ ប្រពាយ​ជ្រុង ប្រពាយ​ផ្លែ​ធំ​ទ្រវែង​មាន​ជ្រុង; ប្រពាយ​ស្បែក ប្រពាយ​ផ្លែ​តូច​ៗ​ខ្លី​ឥត​ជ្រុង។

                  ឈ្មោះ​ប្រដាប់​មួយ​ប្រភេទ សម្រាប់​ដឹក​បន្ទាត់​កោង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រពាន» មានន័យដូចម្ដេច ?


ប្រពាន


មានន័យថា មើល​ក្នុង​ពាក្យ ពពាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រពាត» មានន័យដូចម្ដេច ?


ប្រពាត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ពាក្យប្រើក្លាយមកពី សំ. ប្រវាស; បា. បវាស ) ចេញឃ្លាតចាកលំនៅប្រក្រតី ( ប្រើចំពោះតែ រ. ស. ) ។
ឧទាហរណ៍៖ ស្ដេចចេញប្រពាតព្រៃ គឺស្ដេចចេញទៅក្រសាលព្រៃ កម្សាន្ដព្រះរាជហឫទ័យ ។

                   (បើត្រូវការឲ្យត្រឹមត្រង់តាមប្រភពរបស់ពាក្យ គួរប្រើ ប្រពាស វិញ ព្រោះ សំ. ប្រវាស, វ > ព ជា ប្រពាស; បើធ្វើទម្លាប់ប្រើ យូរៗទៅ ក៏អាចនឹងស្រួលមាត់ទៅឯង ។
ឧទាហរណ៍៖​​ ស្ដេចទ្រង់ប្រពាសព្រៃ ។

                   នោះប្រើជាកាព្យក៏គង់តែស្រួលមាត់ដែរ ។
ឧទាហរណ៍៖ ស្ដេចទ្រង់យាងចេញប្រពាសអស់ទាំងពួករាស្ដ្រ រទាសហែហមក្នុងព្រៃ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រពាក់» មានន័យដូចម្ដេច ?


ប្រពាក់


មានន័យថា មើល​ក្នុង​ពាក្យ ពពាក់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រពលភាព» មានន័យដូចម្ដេច ?


ប្រពលភាព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំទុះនៃសកម្មភាពនឹងកម្លាំង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រពលកម្ម» មានន័យដូចម្ដេច ?


ប្រពលកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការធ្វើឱ្យមុះមុត ឱ្យខ្លាំងក្លា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រពល» មានន័យដូចម្ដេច ?


ប្រពល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អំពើយ៉ាងស្វាហាប់នៃកាយ និងចិត្ត សេចក្តីព្យាយាមប្រឹងប្រែង ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ខ្លាំងក្លា មុះមុត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រពន្ធ» មានន័យដូចម្ដេច ?


ប្រពន្ធ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ធៀបនឹង សំ. ប្រ + ពន្ធ; បា. ប + ពន្ធ “ជាប់ចំពាក់, ចំពាក់ឆ្វាក់; ដែលចងរឹតរួត; ចំណងចងឆ្វាក់រឹតរួត” ) ស្ត្រីជាចំណងគូនឹងបុរស ( ភរិយា ) ។ យើងនឹកស្ដាយដោយយល់ថាពុំគួរខាន ក៏បានស្រង់យក កាព្យច្បាប់ស្រី ជាព្រះរាជនិពន្ធនៃ ព្រះបាទសម្ដេចព្រះហរិរក្សរាមា ឥស្សរាធិបតី ព្រះបរមកោដ្ឋ ( ព្រះអង្គដួង ) ដែលទ្រង់និពន្ធក្នុងឆ្នាំរកានព្វស័ក ព. ស. ២៣៨០ កាលព្រះអង្គមានព្រះជន្មគម្រប់ ៤១ វស្សា យកមកចុះទុកជាព្រះកេរ្ដិ៍ក្នុងវចនានុក្រមខ្មែរនេះ ចំពោះតែត្រង់កាព្យថ្លែងអំពីប្រពន្ធមាន៧ប្រភេទល្អបួនអាក្រក់បី, មិនវែងណាស់ណាទេ, ដូចតទៅនេះគឺ មួយសោតព្រះពុទ្ធ ទេស្នាចំហុត ថារីភរិយា មានប្រាំពីរស្មោះ បួននោះចិត្តជា បីនោះមោហា ចិត្តខូចងាយដាយ៖ ឯប្រពន្ធជា ឯកឈ្មោះមាតា- ភរិយាដូចម្ដាយ ឈឺឆ្អាលកូនខ្លួន រែងស្ងួនមិនណាយ មិននឹករសាយ ចិត្តចាំអាណិត ។ កូនទុក្ខទោសម្ដេច ខ្សត់ក្រច្រើនតិច ខឹងខុសខូចចិត្ត ព្រាត់ប្រាសយូរលង់ ពុំបង់បែកចិត្ត គង់ចាំចិត្តគិត ឈឺឆ្អាលកូនស្មោះ ។ ប្រពន្ធណាគាប់ ឈឺឆ្អាលប្ដីខ្ជាប់ ចិត្តចាំកាន់កោះ ដូចម្ដាយស្រឡាញ់ កូនពេញពីពោះ ហៅប្រពន្ធនោះ ថ្លៃឥតផ្ទឹមដល់ ។ ប្រពន្ធជាទ្វី ឈ្មោះហៅទាសី- ភរិយាដូចកល់ ខ្ញុំនឹងអម្ចាស់ ប្រើណាស់ខ្វាយខ្វល់ អាចអត់ទប់ទល់ ទម្ងន់បម្រើ ។ មិនមានទំនេរ ទោះម្ចាស់វាយជេរ អត់ឱនស័រពើ តាមតែបង្គាប់ ប្រញាប់ចង់ធ្វើ ចិត្តពុំសើវ៉ើ ចៀសវាងក្រោធា ។ ប្រពន្ធណាអត់ ឱនអង្គអំណត់ ខ្លាចប្ដីអាត្មា ដូចខ្ញុំនឹងម្ចាស់ ខ្លាចណាស់ធានា ប្រពន្ធនោះជា ប្រសើរសុខសូន្យ ។ ប្រពន្ធជាត្រី ឈ្មោះភគិនី- ភរិយាដូចប្អូន ស្រឡាញ់បងពិត លំអិតលំអូន ទទួលដំបូន- មានមាត់ពាក្យបង ។ ផ្ដាច់ផ្ដួលតែមួយ នឹងចងជាត្រួយ ចិត្តចាំបំណង ពំនាក់ពំនឹង ពាក់ពឹងប៉ុនប៉ង តែនឹងអង្គបង ឥតម៉ៃទីទៃ ។ ប្រពន្ធណាចូល នឹងប្ដីមួយមូល- ចិត្តជាប់អាល័យ ដូចប្អូននឹងបង ចាំចងអាស្រ័យ ប្រពន្ធនោះថ្លៃ មធ្យមពេកពិត ។ ប្រពន្ធចត្វា ឈ្មោះហៅសខា- ភរិយាដូចមិត្រ- សំឡាញ់ស្រឡាញ់ អស់អញពេកពិត ស្មើខ្លួនស្មើចិត្ត ស្ម័គ្រស្មោះចិន្ដា ។ បើមិត្រទៅបាត់ ស្ងប់ស្ងួតមុខមាត់ ទុក្ខទន់ទយា ឃើញមុខមកបាន ចិត្តក្សាន្តសោះសា ស្រស់ស្រួលភក្ត្រា និរទុក្ខសោកសៅ ។ ប្រពន្ធណាចិត្ត ស្រឡាញ់ប្ដីពិត គ្មានក្នុងគ្មានក្រៅ ដូចមិត្រនិងមិត្រ ចងចិត្តជាប់នៅ ប្រពន្ធនោះហៅ ឧត្តមក្រមាន ។ សម្ដែងភរិយា ទាំងបួនសឹងជា ក្រស្រីធ្វើបាន បើស្រីណាគិត ផ្ចង់ចិត្តសន្ដាន ស្រឡាញ់ប្ដីប្រាណ ដូចធម៌ទេស្នា ។ លោកថាស្រីនោះ ឮកេរ្ដិ៍ពីរោះ ទួទៅនានា បើអស់ជីវិត នៅឋិតសួគ៌ា ចៀសចាកចតុរា- បាយបាបទុក្ខភ័យ ។ ប្រពន្ធពុំជា ឈ្មោះវធកា- ភរិយាដូចនៃ សត្រូវចាំចង ទោសផងសព្វថ្ងៃ ប្រពន្ធចង្រៃ ប្ដីមានតែទុក្ខ ។ បើប្ដីខុសចិត្ត វាគ្មានអាណិត ខេរខឹងច្រអុក ចាំចងទោសប្ដី ស្រដីកិកកុក ឲ្យមាត់ឲ្យមុខ វាសវាងវ្ហោះវ្ហើយ ។ សុខទុក្ខសាំទាំ វាមើលបំណាំ នៅស្ងៀមព្រងើយ ពុំជួយទុក្ខភ័យ ដោះដៃកន្ដើយ ស្លាប់ដោយរស់ដោយ គ្មានចិត្តមេត្រី ។ ចោរីភរិយា ប្រពន្ធពុំជា លបលួចទ្រព្យប្ដី គ្មានចិត្តករុណា មេត្តាប្រណី របស់ទ្រព្យអ្វី លក់ចាយអស់ធួន ។ អយ្យាភរិយា ប្រពន្ធពុំជា តម្កើងតែខ្លួន ចេះតែប្រើប្ដី ឥតបីមានស្ងួន ធ្វើឫកណាំនួន ទុកប្ដីដូចខ្ញុំ ។ ប្រពន្ធទាំងបី ធ្លាក់ទៅអវិចី រងទុក្ខដំណំ ក្នុងខ្ទះភ្លើងក្ដៅ យូរនៅក្រៀមក្រំ ព្រោះចិត្តខ្លួនធំ ជាងប្ដីអាត្មា ។ ឯប្រពន្ធបួន- មុខនោះគួរស្ងួន យកជាភរិយា នឹងកើតរបស់ កេរ្ដិ៍យសសក្ដា ថ្កើងពូជពង្សា សោយសុខថេរឋិត ។ សម្ដែងបរិយាយ ភរិយាទាំងឡាយ ប្រាំពីរចរិត ទាំងជួទាំងជា ពណ៌នាពោលពិត ចែងចប់ពិនិត្យ តាមអត្ថគាថា។៚ ( អ្នកមានព្យាយាម, បើពេញចិត្តចំពោះព្រះរាជនិពន្ធនេះ, គួរទន្ទេញឲ្យចាំមាត់, ឬបង្គាប់កូនចៅតូចៗ ឲ្យទន្ទេញចាំមាត់ស្ទាត់ ហើយឲ្យនាំគ្នាសូត្ររឿយៗ ដើម្បីរំលឹកគ្នាក្នុងគ្រួសារ ក៏ជាការប្រពៃណាស់ )។ មើលក្នុងពាក្យ ប្ដី ទៀតផង ។

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះមហេសី, ព្រះជាយា


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រព» មានន័យដូចម្ដេច ?


ប្រព


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ប្រតោង​ប្រគង ប្រទាក់​គ្នា ដែល​ប្រតោង​គង​លើ​គ្នា ឬ​ផ្អោប​គ្នា។
ឧទាហរណ៍៖ ដែល​ប្រតោង​ប្រគង ប្រទាក់​គ្នា ដែល​ប្រតោង​គង​លើ​គ្នា ឬ​ផ្អោប​គ្នា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រផ្នូល» មានន័យដូចម្ដេច ?


ប្រផ្នូល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ផ្នូល ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រផេះ» មានន័យដូចម្ដេច ?


ប្រផេះ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​សម្បុរ​ដូច​ផេះ គឺ​ស្ទើរ-ស​ស្ទើរ​ខ្មៅ។
ឧទាហរណ៍៖ សម្បុរ​ប្រផេះ ព័ណ៌​ប្រផេះ​ផ្ទៃ​មេឃ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រផេញ» មានន័យដូចម្ដេច ?


ប្រផេញ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើ​តូច ស្លឹក​ល្អិត​ស្រដៀង​នឹង​ស្លឹក​អម្ពិល មាន​ផ្កា​ផ្លែ​ចេញ​ពី​ស្លឹក មាន ២ ប្រភេទ គឺ ប្រផេញ​ញី មាន​ផ្កា​សម្បុរ-ស ប្រផេញ​ឈ្មោល មាន​ផ្កា​ក្រហម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រផូរ» មានន័យដូចម្ដេច ?


ប្រផូរ


មានន័យថា (ដូច​គ្នា​នឹង ប៉ផូរ ដែរ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រផុត» មានន័យដូចម្ដេច ?


ប្រផុត


មានន័យថា (ម. ព. ប៉ផុត)។ ប្រផុត​ប្រផើយ (ម. ព. ប៉ផុត ដែរ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រផុក, ប្រផោក» មានន័យដូចម្ដេច ?


ប្រផុក, ប្រផោក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សមួយប្រភេទ​កម្ពស់ ៨-១០ម ជ្រុះស្លឹកអស់ខែមករា ទៅមេសា តែមានផ្កា ឬផ្លែពេញដើម។ ព្រឹក្សនេះដុះក្នុងកន្លែងណាដែលមានថ្ងៃ ក្នុងប្រទេសខ្មែរ និងលាវ។ ដើមទាំងមូល គេនិយមទុកធ្វើទូកឱ្យក្មេងៗជិះលេង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រផាប់» មានន័យដូចម្ដេច ?


ប្រផាប់


មានន័យថា (ដូច​គ្នា​នឹង ប៉ផាប់ ដែរ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រផាត់» មានន័យដូចម្ដេច ?


ប្រផាត់


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ជិត​ណាស់​ស្ទើរ​នឹង​ប៉ះ​គ្នា ស្ទើរ​នឹង​ទង្គុកទង្គិច​គ្នា។
ឧទាហរណ៍៖ ដើរ​ប្រផាត់​គ្នា ថ្ងៃ​ប្រផាត់​មាត់​ព្រៃ ទឹក​លិច​ប្រផាត់​រត​ផ្ទះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រផង់» មានន័យដូចម្ដេច ?


ប្រផង់


មានន័យថា (ដូច​គ្នា​នឹង ប៉ផង់ ដែរ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្របោច» មានន័យដូចម្ដេច ?


ប្របោច


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បោច​ហើយ​បោច​ទៀត បោច​រឿយ​ៗ (ម. ព. ប្របិច ផង)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្របែល» មានន័យដូចម្ដេច ?


ប្របែល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. បបែល)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្របែក» មានន័យដូចម្ដេច ?


ប្របែក


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​បែក​ចេញ (ផ្លូវ)។
ឧទាហរណ៍៖ ផ្លូវ​ប្របែក និយាយ​ថា ផ្លូវ​បំបែក ក៏​បាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្របេះ» មានន័យដូចម្ដេច ?


ប្របេះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បេះ​ហើយ​បេះ​ទៀត បេះ​រឿយ​ៗ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ជិត​ណាស់ ទៀប​នឹង​ដល់។
ឧទាហរណ៍៖ ប្របេះ​មាត់​ច្រាំង ឈរ​ប្របេះ​ចុង​កាត់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្របេរ» មានន័យដូចម្ដេច ?


ប្របេរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រិម​បបូរ​មាត់; ពពីរ​មាត់​ជាដើម។
ឧទាហរណ៍៖ ប្របេរ​មាត់។

                 រឹម​ភ្នែក ឬ​មាត់​ទាំង​លើ​ទាំង​ក្រោម។
ឧទាហរណ៍៖ ប្របេរ​ភ្នែក ប្របេរ​មាត់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្របៀត» មានន័យដូចម្ដេច ?


ប្របៀត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បៀត​ជិត​គ្នា។
ឧទាហរណ៍៖  ប្របៀត​បន្តិច​មក; ឈរ​ប្របៀត​គ្នា ដេក​ប្របៀត​គ្នា។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា បៀត​ជិត​គ្នា។
ឧទាហរណ៍៖ ប្របៀតបន្ដិចមក; ឈរប្របៀតគ្នា, ដេកប្របៀតគ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្របួយ» មានន័យដូចម្ដេច ?


ប្របួយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សមួយប្រភេទកម្ពស់ ៣-៤ម ស្ទើរវារ ឬវារឡើងលើដើមឈើ ដុះក្នុងព្រៃរនាមជុំវិញទន្លេសាប។ នៅប្រទេសដទៃក្នុងអាស៊ីផ្នែកអាគ្នេយ៍ ដើមនេះច្រើនដុះក្នុងព្រៃស្រោង។ ដើមគេសម្រាប់ធ្វើជន្លង់សណ្តែកបណ្តុះ។ គេស្ងោរឫសផឹកដើម្បីឱ្យលាមកទន់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្របុស» មានន័យដូចម្ដេច ?


ប្របុស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. បបុស ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្របិច» មានន័យដូចម្ដេច ?


ប្របិច


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បិច​ហើយ​បិច​ទៀត។
ឧទាហរណ៍៖ គោ​ប្របិច​ស្មៅ គឺ​គោ​ស៊ី​ស្មៅ​ដែល​រេច​ៗ​ខ្លី​ៗ ដោយ​ខំ​បិច​ៗ; ចង្វា​ប្របិច គឺ​ត្រី​ចង្វា​ប្របិច​មនុស្ស​ដែល​ចុះ​ត្រាំ​ទឹក។ ប្របិចប្របោច បិច​ៗ​បោច​ៗ រឿយ​ៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រប» មានន័យដូចម្ដេច ?


ប្រប


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ទៀប, ជិត, ក្បែរ ។
ឧទាហរណ៍៖ ប្របផ្លូវ, ប្របខ្លួន ។

?ថ្នាក់ពាក្យជា កិរិយាសព្ទ

មានន័យថា អែប, អែបអប, ផ្គាប់ផ្គុន ដោយអែបអបឲ្យតែត្រូវចិត្ត
ឧទាហរណ៍៖ មនុស្សនោះប៉ិនប្របណាស់។

                  ( ព. ទ. បុ. ) ។
ឧទាហរណ៍៖ មនុស្សប្របមានរបបតែខាងបញ្ជោរលើកជើង។ ប្រាជ្ញពុំស្មើប្រប ទន់ស្លឹកត្រចៀកខ្លប ពុំស្មើឡេមឡឺម មានអត្ថន័យថា អ្នកប្រាជ្ញមិនចេះប្រប គឺមិនមានការប្រាស្រ័យនឹងអ្នកធំ ទោះស្លូតសុភាពយ៉ាងណាក្ដី ក៏ពុំស្មើនឹងអ្នកខ្លៅដែលគេជាមនុស្សជិតដិតនឹងអ្នកធំឡើយ ( ម. ព. ប្រយោគសម្បត្តិផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រនៀល» មានន័យដូចម្ដេច ?


ប្រនៀល


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផ្ដេកផ្ដិត, កៀកកើយ ។
ឧទាហរណ៍៖ កូនប្រនៀលក្បែរម្ដាយ; កុំមកនៅប្រនៀលរកតែធ្វើការអ្វីមិនកើត ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ផ្ដេកផ្ដិត កៀក​កើយ។
ឧទាហរណ៍៖ កូន​ប្រនៀល​ក្បែរ​ម្ដាយ; កុំ​មក​នៅ​ប្រនៀល​រក​តែ​ធ្វើ​ការ​មិន​កើត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រនាលកូល» មានន័យដូចម្ដេច ?


ប្រនាលកូល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ត្រកូលរុក្ខជាតិដើមវែងស្រឡូន មានកង់ជាតួយ៉ាង​។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រធួន» មានន័យដូចម្ដេច ?


ប្រធួន


មានន័យថា (ម. ព. ប្រថួន)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រធានានុយោគ» មានន័យដូចម្ដេច ?


ប្រធានានុយោគ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. បធានានុយោគ ) ការបំពេញព្យាយាមដ៏ម៉ឺងម៉ាត់ ។
ឧទាហរណ៍៖ ធ្វើប្រធានានុយោគ, កិច្ចការនេះ លុះត្រាតែបំពេញប្រធានានុយោគអស់កាលដ៏យូរ ទើបអាចសម្រេចបាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រធានាធិបតី» មានន័យដូចម្ដេច ?


ប្រធានាធិបតី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ប្រធាន + អធិបតិ; បា. បធាន + អធិបតិ ) អ្នកដែលជាធំចម្បងជាងគេទាំងអស់ ។ អ្នកធំដែលប្រជាជនរើសឲ្យធ្វើជាអធិបតីក្នុងប្រទេស ( ជាជំនួសក្សត្រិយ៍ទ្រង់រាជ្យ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រធានអង្គភាពគ្រប់គ្រងផ្ទាល់» មានន័យដូចម្ដេច ?


ប្រធានអង្គភាពគ្រប់គ្រងផ្ទាល់


?ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា មន្រ្តីរាជការដែលជាប្រធានអង្គភាពតាមកម្រិតឋានានុក្រម នៃរចនាសម្ព័ន្ធគ្រប់គ្រងរបស់ក្រសួង ស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ចាប់ពីប្រធានការិយាល័យ ឬថ្នាក់ប្រហាក់ប្រហែលរហូតដល់អគ្គនាយក ឬថ្នាក់ប្រហាក់ប្រហែល អនុលោមតាមអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ ស្ដីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រងនិងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រធានស្ថាប័នរដ្ឋបាលកណ្តាល» មានន័យដូចម្ដេច ?


ប្រធានស្ថាប័នរដ្ឋបាលកណ្តាល


?ថ្នាក់ពាក្យជា មូលបត្ររដ្ឋ
មានន័យថា ថ្នាក់ដឹកនាំក្រសួងនានា និងថ្នាក់ដឹកនាំនៃស្ថាប័នរដ្ឋបាលកណ្ដាលផ្សេងទៀតដែលទទួលបានសិទ្ធិស្របច្បាប់ និងមានតួនាទីស្មើក្រសួងនានា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រធានស្ថាប័ន» មានន័យដូចម្ដេច ?


ប្រធានស្ថាប័ន


?ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា ប្រធានស្ថាប័នណាមួយ ដែលអ្នករាជការធ្វើការក្នុងចំណោមស្ថាប័នទាំងបីដែលមានព្រឹទ្ធសភា រដ្ឋសភា និងក្រុមប្រឹក្សាធម្មនុញ្ញ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រធានសក្តិ» មានន័យដូចម្ដេច ?


ប្រធានសក្តិ


?ថ្នាក់ពាក្យជា ពន្ធដារ, ទ្រព្យសម្បត្តិរដ្ឋ, គយ, លទ្ធកម្មសាធារណៈ
មានន័យថា “វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ព្រឹត្តិការណ៍ដែលកើតឡើងដោយមិនដឹងជាមុន មិនអាចប៉ាន់ស្មានជាមុនបាន និងមិនអាចជម្នះបាន។ ២. ព្រឹត្តិការណ៍ទាំងឡាយដែលបណ្ដាលឱ្យមានការបាត់បង់ ខូចខាត ឬយឺតយ៉ាវ ដែលអ្នកដឹកជញ្ជូនមិនអាចដឹងបានជាមុន ឬជៀសវាងបាន និងជាបច្ច័យ ឬផលវិបាក ដែលអ្នកដឹកជញ្ជូនមិនអាចបង្ការការពារ ឬត្រួតត្រាបាន។ ៣. បាតុភូត ឬព្រឹត្តិការណ៍ដែលកើតឡើងដោយមិនអាចព្យាករណ៍ទុកជាមុន មិនអាចជម្នះបាន និងស្ថិតនៅក្រៅឆន្ទៈរបស់អ្នកជាប់ពន្ធ ដែលមានជាអាទិ៍ គ្រោះធម្មជាតិដែលរួមមានទឹកជំនន់ ខ្យល់ព្យុះ រញ្ជួយដី, សង្គ្រាម កុបកម្ម ឬគ្រោះមហន្តរាយជាយថាហេតុ។”


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រធានលេខាធិការដ្ឋាន» មានន័យដូចម្ដេច ?


ប្រធានលេខាធិការដ្ឋាន


?ថ្នាក់ពាក្យជា រដ្ឋបាលសាធារណៈ
មានន័យថា ប្រធានបុគ្គលិកទាំងអស់របស់លេខាធិការដ្ឋាន រួមទាំងអនុប្រធានលេខាធិការដ្ឋាន ប្រធាន អនុប្រធានអង្គភាព នៃលេខាធិការដ្ឋានផង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រធានផ្នែកលក់» មានន័យដូចម្ដេច ?


ប្រធានផ្នែកលក់


មានន័យថា អ្នកទទួលខុសត្រូវផ្នែកមួយនៃការលក់ ហើយស្ថិតនៅក្រោមអ្នកគ្រប់គ្រងផ្នែកលក់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រធានក្រុមផ្នែកលក់» មានន័យដូចម្ដេច ?


ប្រធានក្រុមផ្នែកលក់


មានន័យថា អ្នកដឹកនាំក្រុមអ្នកលក់ ដែលទទួលភារកិច្ចផ្ទាល់ពីប្រធានផ្នែកលក់ ដើម្បីធ្វើឱ្យសម្រេចបានគោលដៅការលក់ប្រចាំថ្ងៃ និងទទួលបានការពេញចិត្តពីអិថិជន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រធាន» មានន័យដូចម្ដេច ?


ប្រធាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. បធាន ) មេ, អ្នកដែលជាមេលើគេ, ដែលជាធំជាងគេ
ឧទាហរណ៍៖ ប្រធានរដ្ឋសភា, ប្រធានក្រុមប្រឹក្សាព្រះរាជាណាចក្រ; អ្នកណាជាប្រធានលើអស់មនុស្សទាំងនេះ ?

                    ព. វ. ពាក្យដែលជាធំក្នុងការសម្រេចអំពើ ដូចជា ស្មៀន សរសេរ សំបុត្រ; ស្មៀន ជា ប្រធាន, សរសេរ ជា កិរិយា, សំបុត្រ ជា អំពើដែលគេត្រូវសរសេរ ។

                    ជនជាអ្នកអធិបតីនៃសន្និបាតនៃអង្គការនយោបាយ។

                    ព្យាយាម, ការ​ខំ​ប្រឹងប្រែង។ ព្រះ​ប្រធាន (ម. ព. ជីវ៍ “ព្រះ​ជីវ៍”) ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ខ្ពស់​បំផុត ឧត្តម​ក្រៃលែង ចម្បង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រធាក់» មានន័យដូចម្ដេច ?


ប្រធាក់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធាក់គ្នាទៅវិញទៅមក ( ម .ព. ប្រដំ ផង ) ។ ប្រធាក់ទងសុក គុ. ដែលកើតរួមផ្ទៃមាតាជាមួយគ្នា ។
ឧទាហរណ៍៖ បងប្អូនប្រធាក់ទងសុក គឺបងប្អូនបង្កើត ( ពាក្យនេះកាលពីដើមនិយាយចំពោះតែបងប្អូនភ្លោះ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រទះ» មានន័យដូចម្ដេច ?


ប្រទះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចួប, ចួបគ្នា, ឃើញដោយឥតដឹងជាមុន; ស្រាប់តែចួបឬស្រាប់តែឃើញ
ឧទាហរណ៍៖ ប្រទះខ្លា, ប្រទះគ្រាក្រ, ប្រទះគ្នាកណ្ដាលផ្លូវ ។ មិនដែលប្រទះ មិនដែលចួប, មិនដែលឃើញ ។ មិនដែលប្រទះភ្នែក មិនដែលបានឃើញសោះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រទោសកាល» មានន័យដូចម្ដេច ?


ប្រទោសកាល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ប្រទោឞ + កាល; បា. បទោស + កាល ) ពេលព្រលប់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រទេស​រាជ» មានន័យដូចម្ដេច ?


ប្រទេស​រាជ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) ព្រះ​រាជា​ដែល​មាន​តេជានុភាព​ទន់​ខ្សោយ​ជាង​គេ មាន​ឋានៈ​រណប​នៃ​ស្ដេច​ប្រទេស​ដទៃ ស្ដេច​ចំណុះ​គេ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រទេសនាំចេញ» មានន័យដូចម្ដេច ?


ប្រទេសនាំចេញ


?ថ្នាក់ពាក្យជា គយ
មានន័យថា ប្រទេសដែលទំនិញត្រូវបានគេបញ្ជូនដោយត្រង់សំដៅមកដែនគយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រទេសនាំចូល» មានន័យដូចម្ដេច ?


ប្រទេសនាំចូល


?ថ្នាក់ពាក្យជា គយ
មានន័យថា ប្រទេស ឬដែនរបស់គយនៃការនាំចូល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រទេសឌុនាភិវឌ្ឍន៍» មានន័យដូចម្ដេច ?


ប្រទេសឌុនាភិវឌ្ឍន៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេសដែលមានសេដ្ឋកិច្ចទន់ខ្សោយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រទេសដើមកំណើត» មានន័យដូចម្ដេច ?


ប្រទេសដើមកំណើត


?ថ្នាក់ពាក្យជា គយ
មានន័យថា ប្រទេសដែលទំនិញត្រូវបានផលិត ឬកែច្នៃស្របតាមលក្ខណៈវិនិច្ឆ័យ ដែលមានចែង សម្រាប់ជាគោលបំណងនៃការប្រើប្រាស់តារាងពន្ធគយ ស្របតាមការកម្រិតកំណត់លើបរិមាណ ឬករណីផ្សេងទៀតដែលពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រទេសជាសមាជិកមានសិទ្ធិនាំចេញ» មានន័យដូចម្ដេច ?


ប្រទេសជាសមាជិកមានសិទ្ធិនាំចេញ


?ថ្នាក់ពាក្យជា គយ
មានន័យថា ប្រទេសជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកដែលប្រើប្រាស់សេចក្ដីសម្រេចរបស់អគ្គក្រុមប្រឹក្សា សម្រាប់នាំចេញផលិតផលឱសថទៅប្រទេសជាសមាជិកមានសិទ្ធិនាំចូល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រទេស» មានន័យដូចម្ដេច ?


ប្រទេស


មានន័យថា (ម. ព. បទេស)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រទេច» មានន័យដូចម្ដេច ?


ប្រទេច


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជេរ​ដោយ​ពាក្យ​បូរបាច់​ឲ្យ​គេ​វិនាស​អន្តរាយ​ហិនហោច។
ឧទាហរណ៍៖ ប្រទេច​ផ្ដាសា ប្រទេច​ដាក់​បណ្ដាសា​ឲ្យ​គេ​វិនាស​ហិនហោច។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រទើស» មានន័យដូចម្ដេច ?


ប្រទើស


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលទទើសទទែង, ដែលនាំឲ្យទើស ។
ឧទាហរណ៍៖ កុំដាក់គ្រែប្រទើសគ្នាយ៉ាងនេះ រកផ្លូវចេញចូលមិនបានទេ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលទទើសទទែង, ដែលនាំឲ្យទើស ។
ឧទាហរណ៍៖ កុំដាក់គ្រែប្រទើសគ្នាយ៉ាងនេះ រកផ្លូវចេញចូលមិនបានទេ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រទូស្ដ» មានន័យដូចម្ដេច ?


ប្រទូស្ដ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. ប្រទូស ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រទូសរ៉ាយ» មានន័យដូចម្ដេច ?


ប្រទូសរ៉ាយ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. ប្រះទុឞរាយ អ. ថ. ប្រៈធុតសៈរ៉ាយ ) ដូចគ្នានឹង ប្រទូស ឬ ប្រទូស្ដ ដែរ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រទូស» មានន័យដូចម្ដេច ?


ប្រទូស


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. ប្រទុឞ ឬ ប្រទុឞ្ដ; បា. បទុស ឬ បទុដ្ឋ ) បៀតបៀន, រករឿងរកហេតុធ្វើឲ្យអាក្រក់, ឲ្យវិនាស ។ ប្រទូស្ដប្រឆាំង ឬ ប្រទូស្ដប្រទាំង រករឿងរកហេតុ ឬបង្កបង្កើតជាហេតុអាក្រក់ឲ្យផ្ទុយគ្នា . . . ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រទុក្ខប្រដាក់» មានន័យដូចម្ដេច ?


ប្រទុក្ខប្រដាក់


មានន័យថា ( ម. ព. ប្រដាក់​ប្រទុក្ខ )។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រទីប» មានន័យដូចម្ដេច ?


ប្រទីប


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. បទីប ) គោម, ចង្កៀង ។ ខ្មែរយើងហៅតែចង្កៀងតូចៗដែលឥតកែវលំផូង ។
ឧទាហរណ៍៖ អុជប្រទីប, ពន្លឺប្រទីបប្លុងៗ ។

                 ប្រដាប់ធ្វើជាគ្រោងឬជារូបផ្សេងៗ ដាក់លើទូកលាតឬលើក្បូន អុជបំភ្លឺព្រោងព្រាតបណ្ដែតលើទឹក ។
ឧទាហរណ៍៖ បណ្ដែតប្រទីប ។

                 ប្រទីបជ្វាលា ប្រទីបច្រើនដែលដាក់រាយជាជួរជាសង្កាត់នៅស៊ុមឬនៅប្រទាសបញ្ឈរ អុជភ្លឺរុងរឿងក្នុងការធ្វើបុណ្យជាដើម ( ម. ព. ជ្វាលា ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រទាំង» មានន័យដូចម្ដេច ?


ប្រទាំង


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ផ្ទុយ​គ្នា ដែល​ជា​ទំនាស់​នឹង​គ្នា ដែល​ទើសទែង​មិន​រាប​មិន​មាន​របប ដែល​នាំ​ឲ្យ​ទាស់​ឲ្យ​ទើស​ផ្លូវ​ទើស​ដំណើរ។
ឧទាហរណ៍៖ សម្ដី​ប្រទាំង​គ្នា; និយាយ​ប្រទាំង​គ្នា។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ផ្ទុយ​គ្នា ដែល​ជា​ទំនាស់​នឹង​គ្នា ដែល​ទើសទែង​មិន​រាប​មិន​មាន​របប ដែល​នាំ​ឲ្យ​ទាស់​ឲ្យ​ទើស​ផ្លូវ​ទើស​ដំណើរ។
ឧទាហរណ៍៖ សម្ដី​ប្រទាំង​គ្នា; និយាយ​ប្រទាំង​គ្នា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រទាស់កាំកី» មានន័យដូចម្ដេច ?


ប្រទាស់កាំកី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរ​មាន​ភរិយា​ស្វាមី​ទាស់​នឹង​ប្រពៃណី​សម្រាប់​ប្រជាជន គឺ​ប្រទាស់​ខ្វែង​មិន​ស្រប​ថ្នាក់​គ្នា…។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រទាស់» មានន័យដូចម្ដេច ?


ប្រទាស់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដាក់​ទាស់​ខ្វែង​ជា​ក្រឡា ដាក់​ខ្វែង​គង​លើ​គ្នា។
ឧទាហរណ៍៖ សិត​សក់​ប្រទាស់​ស្លាប​ក្អែក សិត​សក់​ដែល​កាត់​ឡុងសុង​ប្រទាស់​ចុង​ទាំង​ពីរ​ខាង​មក​ខាង​ក្រោយ​ឲ្យ​មាន​សណ្ឋាន​ស្រដៀង​នឹង​ចំអេង​ស្លាប​ក្អែក (សិត​សក់​បែប​នេះ មាន​តែ​ក្នុង​សម័យ​ពី​ដើម)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រទាស» មានន័យដូចម្ដេច ?


ប្រទាស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់​ត្បាញ​ខ្ទាស់​ដោយ​ប្រឡោះ​រង្វើល​ៗ ឬ​ខ្វែង​ជា​ក្រឡា មាន​រាង​កំផាស សម្រាប់​ដាក់​អ្វី​ៗ​ហាល​ឬ​ឆ្អើរ​ជាដើម។
ឧទាហរណ៍៖ ប្រទាស​ឫស្សី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រទាល់» មានន័យដូចម្ដេច ?


ប្រទាល់


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ផ្ទាល់ ដែល​ជិត​ផ្ទាល់​គ្នា ដែល​ទាល់​គ្មាន​ផ្លូវ​គ្មាន​ទំនង​ត​ទៅ​ទៀត។
ឧទាហរណ៍៖ ធ្វើ​ការ​ប្រទាល់​ខ្លួន គឺ​ធ្វើ​ការ​ផ្ទាល់​លើ​ខ្លួន​តែ​ម្នាក់​ៗ ឥត​មាន​ជំនួយ ឬ​បន្លាស់​ឡើយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រទាលូស ថ្មរាប់» មានន័យដូចម្ដេច ?


ប្រទាលូស ថ្មរាប់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុម្ពព្រឹក្សកម្ពស់ ១-២ម​ ស្ទើរវារដុះលើដីស្ងួត ឬនៅលើដីខ្សាច់មាត់សមុទ្រ ឬក្នុងព្រៃកគុម្ពោតបន្លា នៃប្រទេសថៃខាងត្បូង ខ្មែរ និងវៀតណាមខាងត្បូង។ សម្បក និងឫស សម្រាប់ធ្វើថ្នាំបូស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រទាលសេដ្ឋី» មានន័យដូចម្ដេច ?


ប្រទាលសេដ្ឋី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តិណជាតិកម្ពស់ ០.៤០-១.៥០ម ដុះក្នុងប្រទេស Madagascar គេនាំមកដាំគ្រប់ស្រុកក្នុងសកលោក ជារុក្ខជាតិលម្អ។ ពេលដើមនេះផ្កា គេជឿថា ម្ចាស់វាច្បាស់ជានឹងកើនទ្រព្យសម្បតិ្តទៅជាសេដ្ឋីពុំខាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រទាលរឡេះជើងក្តាម» មានន័យដូចម្ដេច ?


ប្រទាលរឡេះជើងក្តាម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទាលម្យ៉ាងកម្បស់ ២-៧ ម ដុះក្នុងប្រទេសអាហ្វ្រិក នាំមកដាំជាលម្អក្នុងអាស៊ីផ្នែកអាគ្នេយ៍។ ជ័រមានជាតិពុលខ្លាំង អាចធ្វើឱ្យខ្វាក់ភ្នែក។ គ្រូខ្មែរខ្លះ យកជ័រលាយជាមួយថ្នាំដទៃទៀត សម្រាប់រម្ងាប់រោគជាច្រើន ជាពិសេសរោគស្វាយ និងឈឺធ្មេញ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រទាលមហាជម្ពូ, ប្រទាលក្រុងឆេះ» មានន័យដូចម្ដេច ?


ប្រទាលមហាជម្ពូ, ប្រទាលក្រុងឆេះ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅគេដាំជាលម្អ កម្ពស់ ៣០-៦០ស.ម មាននៅអាមេរិចក្តៅ។ មើមប្រទាលនេះមានបដិប្ខប្រាណមួយមុខអាចព្យាបាល ជង្ងឺបូសរយ និងបំពង់ក។ ឫសកាត់តូចៗ ត្រាំស្រាសផឹក អាចធ្វើឱ្យសក់ដែលជ្រុះ ដុះឡើងវិញយ៉ាងឆាប់រហ័ស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រទាលព្រះអង្កោល» មានន័យដូចម្ដេច ?


ប្រទាលព្រះអង្កោល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទាលម្យ៉ាង កម្ពស់ ១-២ម មានស្លឹកស្រោបលើដើមខាងករោម ស្លឹកប្រវែង ៣០-៦០ស.ម មានពណ៌ក្រហមលើទ្រនុងកណ្តាល ផ្កាពណ៌ក្រហមដែរ ហើយដុះចេញមុនស្លឹកតាមធម្មតា។ ដើមកំណើតប្រទាលនេះ មានក្នុងប្រទេសជុំវិញភ្នំហិមពាន្ត (Himalaya) គេដាំជាលម្អនៅឥណ្ឌូចិន។ មើមអាចប្រើជាគ្រឿងទេសបាន។ គ្រូថ្នាំបុរាណប្រើមើមសម្រាប់ព្យាបាលជំងឺចុកពោះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រទាលពស់ថ្នាំ» មានន័យដូចម្ដេច ?


ប្រទាលពស់ថ្នាំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បណ្ណង្គជាតិម្យ៉ាង កម្ពស់ ០.៥០-១.៥០ម ដុះក្រោមឈើធំៗ ក្នុងព្រៃក្រាស់ នៃទ្វីបអាស៊ី និងអូស្ត្រាលីផ្នែកក្តៅ ។ គេប្រើមើមកិនល្អិត ធ្វើថ្នាំបំពោកលើរបួស ដែលមានដោយសត្វមានពិសខាំ ពិសេសសត្វពស់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រទាលពស់, ផ្លែស្រកានាគ» មានន័យដូចម្ដេច ?


ប្រទាលពស់, ផ្លែស្រកានាគ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើមដំបងយក្សមួយប្រភេទ វារលើរបង ឬជញ្ជាំងមានមែករាងត្រីកោណ ដើមកំណើតពីប្រទេសអាមេរិក ដាំក្នុងទ្វីបអាស៊ីជាលំង ។ ផ្កា ស ក្លិនក្រអូបរីកពេលយប់ ។ ផ្លែគេអាចបរិភោគបាន ពេលខ្លះ ផ្លែនេះមានលក់ក្នុងផ្សារ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រទាលផ្លិត, ប្រទាលពានជញ្ជាំង» មានន័យដូចម្ដេច ?


ប្រទាលផ្លិត, ប្រទាលពានជញ្ជាំង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅតូចមានកម្ពស់ ០,៥-១ម ដើមកំណើតក្នុងប្រទេសចិន ឬជប៉ុន នាំយកមកដាំក្នុងអាស៊ីផ្នែកអាគ្នេយ៍សម្រាប់លម្អសួន។ នៅស្រុកខ្មែរ ឫសដើមនេះ គេយកធ្វើថ្នាំព្យាបាលរោគផ្សេងៗ ដូចជាបន្សាបពុលម្ហូបអាហារ រំងាប់ជំងឺបំពង់ក​ តឹងទ្រូង ឬគុ្រន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រទាលបាយដំណើប» មានន័យដូចម្ដេច ?


ប្រទាលបាយដំណើប


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បិនសិផា (Orchidée) មួយប្រភេទ ដុះលើដី ឬផ្ញើប្រាណនៃអាស៊ីក្តៅ។ នៅប្រទេសខ្មែរ បិនសិផា នេះច្រើនផ្ញើប្រាណលើគល់ត្នោត លើដីទំនាប។ គេនិយមយកដើមនេះមកដាំក្នុងផ្ទះជាលម្អ ដោយមានផ្កាជាចង្កោមវែង ១-២ម ផ្កាពណ៌ក្រហមក្រហមក្រមៅ មានគែមលឿង និភាកបកចេញក្រៅ​ ក្រហមភាវ។ គ្រូបុរាណយកទឹកស្ងោរបិនសិផានេះ ឱ្យក្មេងស្គមស្គាំងងូត អោយមានកម្លាំងឆាប់ធំធាត់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រទាលជន្លាត់ដៃ» មានន័យដូចម្ដេច ?


ប្រទាលជន្លាត់ដៃ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មែកបែកជាច្រើន មានបីជ្រុងមានបន្លា គេដាំជាលំអក្នុងឧបទ្វីបឥណ្ឌូចិន មជ្ឈិមបូព៌ាប្រទេស និង ឥណ្ឌូនេស៊ី។ ជ័រមាន ជាតិពុលសម្រាប់ធ្វើថ្នាំបំបាត់សត្វល្អិត លាយជាមួយថ្នាំដទៃ ជ័រនេះសម្រាប់រម្ងាប់រោគឈឺធ្មេញ និងចុកពោះ។ បណ្តូលដើមត្រាំក្នុងទឹក សម្រាប់ផឹក ព្យាបាលគ្រុន និងរាកមួល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រទាលកន្ទុយក្រពើ» មានន័យដូចម្ដេច ?


ប្រទាលកន្ទុយក្រពើ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើមម៉្យាង មានស្លឹកដូចកន្ទុយក្រពើមានភាពរឹង ដើមកំណើតវាក្នុងស្រុកចិន ឬស្រុកដទៃទៀត ពីព្រោះដើមនេះដុះគ្រប់ប្រទេស លើកលែងតែឥណ្ឌូចិន។ គេយករុក្ខជាតិនេះ ដាំក្នុងសួនជាលម្អ។ ស្លឹកមានជាតិរំអិលម៉្យាង ដែលគេទុកជាវត្ថុបន្សាបពុល។ គ្រូថ្នាំខ្លះនិយាយថា ស្លឹកបន្ទាលកន្ទុយក្រពើ អាចធ្វើឱសថច្រើនយ៉ាង ដូចជាថ្នាំរំលាយលាមក ឬសម្រាប់ឱ្យស្រ្តីសម្រាលកូន ឱ្យមានទឹកដោះ។ គេសង្កេតឃើញថា ឱសថអស់នេះ អាចមានគ្រោះថ្នាក់លើកុមារ ឬម្តាយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រទាល» មានន័យដូចម្ដេច ?


ប្រទាល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពីជ​គ្រាម​ពួក​មាន​មើម​ ឬ​ជា​វល្លិ ជាដើម​ផ្ញើ​ប្រាណ (មាន​ឈ្មោះ​ច្រើន​ប្រភេទ​ជា​អនេក) មាន ប្រទាល​ក្រពើ ប្រទាល​ត្រោកសាញ ប្រទាល​នគរ​ជុំ ប្រទាល​ផ្អូកផ្គរ ជាដើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រទាន» មានន័យដូចម្ដេច ?


ប្រទាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. បទាន ) អំណោយដែលឲ្យដាច់, ការឲ្យ, ការប្រគល់ឲ្យ ។ ខ្មែរយើងប្រើជា រ. ស. កិ ឬ គុ. ឲ្យ; ដែលឲ្យ ។
ឧទាហរណ៍៖ ទ្រង់​ប្រទាន; របស់​ប្រទាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រទាញ» មានន័យដូចម្ដេច ?


ប្រទាញ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទាញ​ទៅ​វិញ​ទៅ​មក ទាញ​ដណ្ដើម​គ្នា (ម. ព. ប្រទង់ ផង)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រទាក់» មានន័យដូចម្ដេច ?


ប្រទាក់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យទាក់ឆ្វាក់នឹងគ្នា, ទាក់ចុះទាក់ឡើងខ្វាត់ខ្វែង, ទាក់ឆ្វាក់តៗគ្នា : ប្រទាក់ជាក្រឡា ។ ប្រទាក់ទងសុក ដែលកើតពីមាតាមួយត្រូវគ្នា : បងប្អូនប្រទាក់ទងសុក ( បងប្អូនបង្កើតរួមម្ដាយជាមួយគ្នា ) ។ ប្រទាក់ប្រទង ( ព. ប្រ. ) ទាក់ទងគ្នាយ៉ាងជិតដិត ស្និទ្ធស្នាល ហាក់ដូចជាគេចងឆ្វាក់គ្នា ។ ប្រទាក់ប្រទើស ( ព. ប្រ. ) ទាក់ទើសហាក់ដូចជាគេចងប្រទាក់គ្នា : ដើរចុះដើរឡើងប្រទាក់ប្រទើសគ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រទល់» មានន័យដូចម្ដេច ?


ប្រទល់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ទល់​គ្នា ទល់​មុខ​គ្នា។
ឧទាហរណ៍៖ នាំ​មក​ប្រទល់​ជ្រូក(ចំពោះ​តែ​ការ​ទាស់​ហេតុ​នឹង​គ្នា)។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ទល់​មុខ​គ្នា ដែល​មាន​ព្រំ​ដែន​គ្នា។
ឧទាហរណ៍៖ ព្រំ​ប្រទល់។

                  ប្រទល់ជ្រូក កិ. វិ. ដែលទល់មុខគ្នាជជែករកខុសត្រូវ : នាំមកប្រទល់ជ្រូក ( ចំពោះតែការទាស់សាហេតុនឹងគ្នា ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រទង់» មានន័យដូចម្ដេច ?


ប្រទង់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សន្ធឹង​ទាញ​ទាំង​សង​ខាង។ ប្រទង់​ប្រទាញ ឬ ប្រទាញ​ប្រទង់ ទង់​ទាញ​ទៅ​វិញ​ទៅ​មក​រឿយ​ៗ (ម. ព. ទង់ កិ. ផង)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រទក្សិណ» មានន័យដូចម្ដេច ?


ប្រទក្សិណ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. បទក្ខិណ )ការសម្ដែងសេចក្ដីគោរពឬសេចក្ដីស្រឡាញ់ដោយដើរព័ទ្ធជុំវិញបុគ្គលឬវត្ថុអ្វីៗ ឲ្យបុគ្គលឬវត្ថុនោះនៅជាខាងស្ដាំដៃ ។
ឧទាហរណ៍៖ ធ្វើប្រទក្សិណវិហារ៣ជុំ . . . ។

                  ប្រើជា កិ. វិ. ក៏បាន ។
ឧទាហរណ៍៖ ដើរប្រទក្សិណ; កាលដែលជូជកគាត់រៀបនឹងចេញពីផ្ទះគាត់បានដើរប្រទក្សិណផ្ទះនិងនាងអមិតតាបនាបីៗជុំហើយទើបគាត់ចេញទៅ . . . ( ម. កណ្ឌជូជក ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រថំ» មានន័យដូចម្ដេច ?


ប្រថំ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បង្ខំ​ខ្លាំង បង្ខំ​ដោយ​ប្រញឹក​ខ្លាំង បង្ខំ​ដោយ​បន្ទាន់។
ឧទាហរណ៍៖ កុំ​ប្រថំ​ពេក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រថួន» មានន័យដូចម្ដេច ?


ប្រថួន


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យថួន, បន្ថែមឲ្យថួន ។
ឧទាហរណ៍៖ ប្រថួន​ពាក្យ; ដាក់​ពាក្យ​ប្ដឹង​ប្រថួន។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ធ្វើ​ឲ្យ​ថួន បន្ថែម​ឲ្យ​ថួន។ ប្រធួន។
ឧទាហរណ៍៖ ប្រថួនពាក្យ; ដាក់ពាក្យប្ដឹងប្រថួន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រថុយ» មានន័យដូចម្ដេច ?


ប្រថុយ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កាត់​ចិត្ត​បណ្ដោយ​តាម​ការ ខំ​កាត់​ចិត្ត​ធ្វើ​ដោយ​ផ្សង​ព្រេង​សំណាង ហ៊ាន​ស៊ូ​មិន​ញញើត​សេចក្ដី​វិនាស ។
ឧទាហរណ៍៖ ប្រថុយ​ធ្វើ ប្រថុយ​ឲ្យ ប្រថុយ​ទៅ ប្រថុយ​ស្លាប់។ ប្រថុយ​ប្រថាន (ម. ព. ប្រថាន)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រថុជ្ជន» មានន័យដូចម្ដេច ?


ប្រថុជ្ជន


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ប្រកុន ប្រញឹក​ខ្លាំង មមាញឹក​ពេក ប្រញឹក​ប្រញាប់​ហួស​ពេក បន្ទាន់​ណាស់ ។
ឧទាហរណ៍៖ កំពុង​ប្រថុជ្ជន គឺ​ដែល​កំពុង​ប្រកុន​ខ្លាំង; ការ​ប្រថុជ្ជន គឺ​ការ​ប្រកុន​ឬ​មមាញឹក​ណាស់; ពេល​ប្រថុជ្ជន គឺ​ពេល​ដែល​កំពុង​ប្រញឹក​ហួស​ហេតុ​ពេក; រឿង​ប្រថុជ្ជន គឺ​រឿង​ហេតុ​ដែល​កំពុង​ប្រកុ ។ល។ (ពាក្យ ប្រថុជ្ជន នេះ​ក្លាយ​មក​ពីបុថុជ្ជន នុះ​ឯង; ម. ព. នោះ​ទៀត​ផង)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖