Posted on Leave a comment

តើពាក្យ «ប្រមើល» មានន័យដូចម្ដេច ?


ប្រមើល


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ថ្កោល​មើល​ពី​ចម្ងាយ មើល​ប្រយោល​ពី​ទី​ខ្ពស់​មក​ទី​ទាប; រំពឹង គ្នេរ ស្ទង់​មើល​ពី​ចម្ងាយ។
ឧទាហរណ៍៖  ប្រមើល​ឃើញ​ថា…។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមូល​អារម្មណ៍» មានន័យដូចម្ដេច ?


ប្រមូល​អារម្មណ៍


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រមូល​គំនិត, ធ្វើ​ឲ្យ​មូល​ចិត្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមូល» មានន័យដូចម្ដេច ?


ប្រមូល


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​មូល ឲ្យ​រួបរួម​គ្នា​មិន​ឲ្យ​រាត់រាយ​ ឬ​ខ្ចាត់ខ្ចាយ។
ឧទាហរណ៍៖ ប្រមូល​គ្នា ប្រមូល​ស្រូវ ប្រមូល​របស់ ប្រមូល​ប្រាក់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមូរ» មានន័យដូចម្ដេច ?


ប្រមូរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រមូរ​កន្ទេល​ដែល​គេ​មូរ​ទុក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមុំ» មានន័យដូចម្ដេច ?


ប្រមុំ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ម. ព. ប្រមុម)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមុម» មានន័យដូចម្ដេច ?


ប្រមុម


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​កើត​បាន​ជា​មុម ផ្គុំ​ប្រកប​ជ្រុង គឺ​យក​បំណែក​ចំហៀង​ទាំង​២ ខាង​ប៉ះ​ភ្ជាប់​គ្នា​ឲ្យ​កើត​បាន​ជា​ជ្រុង ។
ឧទាហរណ៍៖ ប្រមុម​ជ្រុង​មេ​ទ្វារ។ ប្រមុំ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Ink and Wash Painting (Art Dictionary)

Ink and Wash Painting: Japanese and Chinese painting technique, using ink in the same way as watercolour.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Intaglio (Art Dictionary)

Intaglio: decoration produced by cutting into a surface, used in engraving, etching, gem carving.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Impasto (Art Dictionary)

Impasto: Thick mass of paint or pastel; hence impasted, or impastoed.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Illustration (Art Dictionary)

Illustration: A method of enhancing written text by providing an illustration (pictorial explanation) of the written words.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Illuminated Manuscripts (Art Dictionary)

Illuminated Manuscripts: Handwritten book on vellum or parchment, usually medieval, decorated with miniature painting, borders, and decorative capital letters; hence illumination. Exemplars: Book of Kells, Lindisfarne Gospels, Book of Durrow.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Iconography (Art Dictionary)

Iconography: recognizable emblematic motifs and symbols in works of art.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Ice Sculpture (Art Dictionary)

Ice Sculpture: a contemporary form of plastic art which uses blocks of ice as material.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Holocaust Art (Art Dictionary)

Holocaust Art : Includes Nazi propaganda works, images created by victims and postwar concentration camp memorials of the Shoah.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Genre-Painting (Art Dictionary)

Genre-Painting: Type of picture featuring an everyday scene containing human subjects.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

High art (Art Dictionary)

High art: art that strives to attain the highest aesthetic and moral qualities in both content and expression.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Hellenic (Art Dictionary)

Hellenic : Greek culture of the 11th century BCE to 323 BCE.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Functionalism (Art Dictionary)

Functionalism: the artistic theory that form should be determined bv function, especially in architecture and the decorative arts, and that this will automatically produce objects that are aesthetically pleasing.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Greek Art (Art Dictionary)

Greek Art:The foundation of Western painting and sculpture in general and Renaissance art in particular.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Gouache (Art Dictionary)

Gouache: opaque watercolour paint. Also: a work executed in gouache medium.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Glass Painting (Art Dictionary)

Glass Painting: technique of decorating glass, not very clearly distinguished from glass enameling, although it may be more transparent and smoother. Early glass painting was not fired, and therefore not permanent.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Gestural painting (Art Dictionary)

Gestural painting: a term that originally came into use to describe the painting of the abstract Expressionist artists Jackson Pollock, Willem de Kooning, Franz Kline, Robert Motherwell, Hans Hofmann and others. What they had in common was the application of paint in free sweeping gestures with the brush.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Gesso (Art Dictionary)

Gesso: generally used for any mixture of an inert white pigment with glue, used as a ground for painting; strictly, a mixture in which the inert pigment is calcium sulfate. Gesso grosso is coarse gesso made from sifted plaster of Paris, used for the preliminary ground layer in medieval Italian panel paintings. Gesso sottile is fine crystalline gypsum, made by slaking plaster of Paris in excess water. Gesso can also be built up or molded into relief designs, or carved.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Fresco Secco (Art Dictionary)

Fresco Secco : misleading term synonymous with painting “a secco”.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Frottage (Art Dictionary)

Frottage : (Fr. “rubbing”) the technique of placing paper over textured objects or surfaces and rubbing with a wax crayon or graphite, to produce an image. Invented by Max Ernst.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Formalism (Art Dictionary)

Formalism: the tendency to adhere to conventional forms at the expense of the subject matter.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Form (Art Dictionary)

Form: Describes the elements in a work of art which are independent of the emotional or interpretative significance of the work: for example, the medium, scale, shape, colour, dimensions, line, mass, texture, and their mutual relationships.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Foreground (Art Dictionary)

Foreground: Refers to the area of the picture space closest to the viewer, immediately behind the picture plane. The next distant area is the middleground; the most distant is the background.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Foreshortening (Art Dictionary)

Foreshortening: the use of the laws of perspective in art to make an individual form appear three dimensional.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Folk art (Art Dictionary)

Folk art: Traditional art of peasant societies, which includes utilitarian, decorative and applied arts and crafts.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Fresco Painting (Art Dictionary)

Fresco Painting : Mural painting on fresh plaster; sometimes called buon fresco (“true fresco”) to distinguish it from painting “a secco”, on dried plaster.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Fine art (Art Dictionary)

Fine art : art whose value is considered to be aesthetic rather than functional, i.e. architecture, sculpture, painting and drawing, and the graphic arts. Compare applied art and decorative art.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Found Objects (Art Dictionary)

Found Objects: items that are found, not made by the artist, and then defined and displayed as a work of art – also known as an “objets trouves” – and associated with Surrealism and Dada.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Figurine (Art Dictionary)

Figurine : small model or sculpture of the human figure, like prehistoric Venus Figurines, such as Venus of Willendorf.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Flower painting (Art Dictionary)

Flower painting : still-life painting of flowers, associated chiefly with Oriental art and the Dutch painters of the 17th century.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Figure drawing (and figure painting) (Art Dictionary)

Figure drawing (and figure painting): Drawing or painting in which the human figure predominates, usually full length.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

Figurative art (Art Dictionary)

Figurative art: synonym for representational art.

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមុញ» មានន័យដូចម្ដេច ?


ប្រមុញ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាប់​សង្កត់​ ឬ​ទះ​ឲ្យ​ស្រុញ ។
ឧទាហរណ៍៖  ប្រមុញ​វា​ទៅ​នឹង​ដី; ច្រាន​ប្រមុញ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ចាប់​សង្កត់ ​ឬ​ទះ​ឲ្យ​ស្រុញ
ឧទាហរណ៍៖ ប្រមុញវាទៅនឹងដី; ច្រានប្រមុញ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមុច» មានន័យដូចម្ដេច ?


ប្រមុច


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាប់​សង្កត់​ឲ្យ​ជច់ សង្កត់​ផ្ញុច ។
ឧទាហរណ៍៖ ចាប់​ប្រមុច។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ចាប់​សង្កត់​ឲ្យ​ជច់ សង្កត់​ផ្ញុច ។
ឧទាហរណ៍៖ ចាប់ប្រមុច ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមុខ្យ» មានន័យដូចម្ដេច ?


ប្រមុខ្យ


មានន័យថា (ដូច​គ្នា​នឹង បាមោក្ខ ដែរ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមុខរដ្ឋ» មានន័យដូចម្ដេច ?


ប្រមុខរដ្ឋ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ប្រមុខ + បា. រដ្ឋ ) ប្រមុខរបស់រដ្ឋ, ឥស្សរជនជាប្រធានក្នុងប្រទេស, . . . ( ម. ព. ប្រមុខ និង រដ្ឋ ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមុខ» មានន័យដូចម្ដេច ?


ប្រមុខ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជនជាប្រធាន, ជាធំបំផុត, . . .
ឧទាហរណ៍៖ ព្រះរាជាជាប្រមុខនៃមនុស្សទាំងឡាយ ( ក្នុងប្រទេសរបស់ព្រះអង្គ ), សមុទ្រជាប្រមុខនៃនទីទាំងឡាយ, ព្រះចន្ទ្រជាប្រមុខនៃផ្កាយទាំងឡាយ, ព្រះអាទិត្យ ជាប្រមុខនៃកម្ដៅទាំងឡាយ, ព្រះភិក្ខុសង្ឃ ជាប្រមុខនៃជនទាំងឡាយអ្នកត្រូវការធ្វើបុណ្យ គឺព្រះភិក្ខុសង្ឃពុទ្ធសាវ័ក ជាប្រមុខនៃស្មូមទាំងឡាយ( កេណិយានុមោទនាជាពុទ្ធភាសិតក្នុងបិដក ) ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ.; បា. បមុខ ) ដែលជាប្រធាន, ជាធំបំផុត, ចម្បង; ដែលប្រសើរក្រៃលែង; ដែលជាឯក, ជាទី១ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមឹក» មានន័យដូចម្ដេច ?


ប្រមឹក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកដែលកាន់ទម្លាប់ផឹកសុរាដល់ស្រវឹង; ដែលញៀនឬជាប់សុរា ។
ឧទាហរណ៍៖ ប្រមឹកញៀនជាប់ តាមទម្លាប់ច្រើនតែភ្លេចខ្លួន ។

                 ( ព. កា. )

ឧទាហរណ៍៖ ប្រមឹកសាវ៉ា កាលបើត្រូវស្រា ស្រវឹងភ្លេចខ្លួន ពោលពាក្យឡេះឡោះ ដដែលផ្ទួនៗ ពុំមានក្ដីស្ងួន ប្រណីគ្រួសារ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា អ្នក​ដែល​កាន់​ទម្លាប់​ផឹក​សុរា​ដល់​ស្រវឹង; ដែល​ញៀន ឬ​ជាប់​សុរា​ ។
ឧទាហរណ៍៖  ប្រមឹក​ញៀន​ជាប់ តាម​ទម្លាប់​ច្រើន​តែ​ភ្លេច​ខ្លួន។

                  (ព. កា.)
ឧទាហរណ៍៖  ប្រមឹក​សាវ៉ា កាល​បើ​ត្រូវ​ស្រា ស្រវឹង​ភ្លេច​ខ្លួន ពោល​ពាក្យ​ឡេះឡោះ ដដែល​ផ្ទួន​ៗ ពុំ​មាន​ក្ដី​ស្ងួន ប្រណី​គ្រួសារ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមាទ» មានន័យដូចម្ដេច ?


ប្រមាទ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ភ្លេច, ធ្វេស, ប្រហែស ស្មារតី ។
ឧទាហរណ៍៖ ជនណាប្រមាទ ប្រព្រឹត្តឃ្លៀងឃ្លាត ចាកធម៌សុចរិត ជននោះទោះបី នៅមានជីវិត តាមដោយការណ៍ពិត ថាស្លាប់ស្រេចហើយ ។

                   ត្រូវត្រង់គ្នានឹងព្រះពុទ្ធភាសិតថា ។

ឧទាហរណ៍៖ ជនណាប្រមាទ ជននោះទុកដូចជាបុគ្គលស្លាប់ គឺស្លាប់ប្រយោជន៍ក្នុងលោកនេះនិងក្នុងបរលោក ) ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. បមាទ ) ការភ្លេចស្មារតី, ធ្វេសស្មារតី, សេចក្ដីប្រហែស, ការប្រហែសធ្វេស ។
ការធ្វេសប្រហែស ខ្ជីខ្ជាមិនយកចិត្តទុកដាក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមាថ» មានន័យដូចម្ដេច ?


ប្រមាថ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) ការ​បៀតបៀន​គេ ការ​ញាំញី​គេ កា​រធ្វើ​ទុក្ខ​បុក​ម្នេញ​ឲ្យ​គេ​លំបាក; ការ​មើល​ងាយ​គេ។
ប្រើ​ជា កិ. ក៏​បាន ។
ឧទាហរណ៍៖ មនុស្ស​ប្រមាថ​សត្វ គឺ​មនុស្ស​បៀតបៀន​សត្វ។មនុស្ស​ប្រមាថ​ចាស់ មនុស្ស​មើល​ងាយ​ចាស់។ ប្រមាថ​កាត​ទាន មើល​ងាយ​បៀតបៀន​គេ​ឲ្យ​ខាត​លាភ​ខាត​ប្រយោជន៍។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមាត់ដីចិន» មានន័យដូចម្ដេច ?


ប្រមាត់ដីចិន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះតិណជាតិមួយប្រភេទ កម្ពស់ ២៥-៤០ស.ម ។ គល់រឹង ប្រចាំឆ្នាំដុះលើដីសើមៗតាមមាត់ទឹក នៃប្រទេសកម្ពុជា និងវៀតណាមខាងត្បូង ។ ស្លឹកមានរសល្វីងចត់ គេអាចឃើញមានលក់ក្នុងផ្សារ ។ ស្លឹកនេះ ខ្មែរយើងប្រើសម្រាប់បង់សម្លកកូរ ។ ចិននៅប្រទេសខ្មែរ ប្រើដើមនេះធ្វើថ្នាំព្យាបាលជំងឺគ្រឿងរំលាយអាហារ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមាត់ដី» មានន័យដូចម្ដេច ?


ប្រមាត់ដី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ស្មៅ​ពួក​ប្រមាត់​កង្កែប មាន​រស​ល្វីង​ឆ្អិត​ស្រដៀង​នឹង​រស​ទឹក​ប្រមាត់ ប្រើ​ជា​បន្លែ​ស្ល​ស្រឡក់​បាន រាប់​អាន​ថា​ជា​សម្ល​កែ​រោគ​គ្រុន​ស្រៀវ។
ឈ្មោះស្មៅម៉្យាងកម្ពស់ ១០-២០ ម ស្ទើវារ ដុះក្នុងវាលស្មៅ លើដីខ្សាច់នៅអាស៊ីលក្ដៅ ។ គេឆុងដើមនិងស្លឹកផឹក ជាថ្នាំកំលាំង ធ្វើឲ្យបរិភោគបាយបាន ឬជាថ្នាំគ្រុន និងសំរាប់ព្យាបាលរបួសដែលកើតឡើងដោយពស់ចឹក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមាត់កង្កែប» មានន័យដូចម្ដេច ?


ប្រមាត់កង្កែប


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ស្មៅ​មួយ​ប្រភេទ ដុះ​វារ​រាប​ក្រាប​ផ្ទាប់​នឹង​ដី​សើម ដូច​គ្នា​នឹង​ប្រមាត់​ដី ប៉ុន្តែ​ស្លឹក​រួញ​ជ្រួញ​ៗ សណ្ឋាន​ប្រមាត់​កង្កែប។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមាត់» មានន័យដូចម្ដេច ?


ប្រមាត់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​អាការៈ​មួយ​ប្រភេទ​នៅ​ក្នុង​ខ្លួន​មនុស្ស​សត្វ ជា​កន្លែង​ដក់​ទឹក​លឿង​មាន​រស​ល្វីង​ឆ្អាប ជា​ជំនួយ​នាំ​ឲ្យ​អាហារ​រលួយ​ទ្រោម​ចុះ។

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះបិត្តៈ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមាណលេខា» មានន័យដូចម្ដេច ?


ប្រមាណលេខា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ប្រមាណបត្រ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមាណបុរស» មានន័យដូចម្ដេច ?


ប្រមាណបុរស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ប្រមាណបុរុឞ ) អ្នកពិភាក្សាក្ដី, អ្នកជំនុំក្ដី ( ចៅក្រម ) ។ វេវ. និរណេត្រ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមាណបត្រ» មានន័យដូចម្ដេច ?


ប្រមាណបត្រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) សំបុត្រ​បរិសុទ្ធិ គឺ​សំបុត្រ​ប្រាប់​បរិសុទ្ធិ​របស់​បុគ្គល​អ្នក​មាន​ដំណើរ​ចេញ​ទៅ​កាន់​ទី កាន់​ប្រទេស​ដទៃ។ វេវ. សុទ្ធិ​បត្រ សុទ្ធិ​លិខា; លិខិត​គោចរ លិខិត​ឆ្លង​ដែន…។ ប្រមាណ​លេខា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមាណ» មានន័យដូចម្ដេច ?


ប្រមាណ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រាប់, ស្ទង់ការ, ស្ទង់ដំណើរ; គ្នេរ ដោយស្មាន ។
ឧទាហរណ៍៖ ប្រមាណ​ការ​មិន​ត្រូវ មាន​ច្រើន​ណាស់​នឹង​រាប់​ពុំ​បាន​ប្រមាណ​ពុំ​អស់​ឡើយ។ល។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. បមាណ ) ការរាប់, ការស្ទង់, គ្នេរ, ស្មាន, ចំនួន; ពាក្យ, សេចក្ដីដែលគួររាប់គួរយកជាការពិតបាន; ការកំណត់ឬស្ទង់ដំណើរ ។
ឧទាហរណ៍៖ ធ្វើការមិនស្គាល់ប្រមាណ; មនុស្សមិនស្គាល់ប្រមាណខ្លួន; នឹងយកពាក្យនេះជាប្រមាណពុំបាន, សេចក្ដីនេះគួរយកជាប្រមាណបាន ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមាញ់» មានន័យដូចម្ដេច ?


ប្រមាញ់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​បាញ់​សត្វ អ្នក​បរ​បាញ់​សត្វ (ព្រាន)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមា» មានន័យដូចម្ដេច ?


ប្រមា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. បមា ) ការរាប់ ។ ( សំ. ) ញាណ, ប្រាជ្ញា, សេចក្ដីដឹងច្បាស់ ។ ភាន់ប្រមា ឬ ស្លុតប្រមា គឺភាន់ឬស្លុតការរាប់ ឬភាន់ស្លុតសេចក្ដីដឹង, ភាន់ស្លុតប្រាជ្ញា ។
ឈ្មោះសត្វចតុប្បាទមួយប្រភេទមានកាំរឹងៗស្រួចៗ ជាជំនួសរោម បរិភោគផ្លែឈើជាអាហារ ។
ឧទាហរណ៍៖ កាំប្រមា ។

                  ឈ្មោះត្រីមួយប្រភេទ គេច្រើនប្រើប្រឡាក់អំបិលផ្អាប់ឲ្យហើមសាច់បន្ដិចហើយហាលថ្ងៃឲ្យស្ងួត ទុកសម្រាប់ប្រើការបានយូរ ។
ឧទាហរណ៍៖ ត្រីប្រមា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមល់» មានន័យដូចម្ដេច ?


ប្រមល់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ក្លាយ​មក​ពី សំ. បា. កមល “ផ្កា​ឈូក; ដួង​ចិត្ត, បេះ​ដូង…”) ចិត្ត គំនិត ច្រើន​និយាយ​ថា តប់​ប្រមល់ គឺ​ថប់​បារម្ភ​ខ្លាំង ខ្វល់​ចិត្ត​ខ្លាំង ព្រួយ​ចិត្ត​ខ្លាំង រក​គិត​អ្វី​មិន​លេច ទាល់​គំនិត។ ប្រើ​ជា តប់​កមល (–កៈម៉ល់) ក៏​បាន ត្រឹមត្រង់​តាម​ប្រភព​ដើម​របស់​ពាក្យ​ផង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រមង់» មានន័យដូចម្ដេច ?


ប្រមង់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សត្វ​ស្លាប​ពួក​ខ្លែង មាត្រ​ស្រដៀង​នឹង​ខ្លែង តែ​មាន​សម្បុរ​ជាំ​ជាង​ខ្លែង។
ពួក​នេសាទ​អ្នក​បង់​សំណាញ់​ចាប់​ត្រី អ្នក​ចាប់​ត្រី​ដោយ​បង់​សំណាញ់។

ឧទាហរណ៍៖ ព្រាន​ប្រមង់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រភេទវិទ្យា» មានន័យដូចម្ដេច ?


ប្រភេទវិទ្យា


មានន័យថា វិទ្យាសាស្រ្តនៃការបែងចែកទៅតាមប្រភេទទូទៅ ដើម្បីសម្រួលដល់ការធ្វើវិភាគនៃតថភាពស្មុគស្មាញ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រភេទឈើមានដោយកម្រ» មានន័យដូចម្ដេច ?


ប្រភេទឈើមានដោយកម្រ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ត្រូវបានចាត់ទុកជាប្រភេទឈើមានដោយកម្រចំពោះប្រភេទរុក្ខជាតិព្រៃឈើទាំងឡាយណា ដែលមានអត្រារប៉ាយទាប ការបន្តពូជក្នុងធម្មជាតិមានសក្ដានុពលទាប កម្រជួបប្រទះក្នុងប្រព័ន្ធមជ្ឈដ្ឋាននៃព្រៃបម្រុងទុកអចិន្ត្រៃយ៍ មានតម្លៃផ្នែកវិទ្យាសាស្រ្ត សេដ្ឋកិច្ច-សង្គម វប្បធម៌ និងអាចប្រឈមមុខចំពោះការគំរាមកំហែង ឬផុតពូជ ដូចមានចែងនៅក្នុងតារាងឧបសម្ព័ន្ធទីII នៃប្រកាសនេះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រភេទឈើដែលប្រជាជនមូលដ្ឋានចោះយកជ័រតាមប្រពៃណី» មានន័យដូចម្ដេច ?


ប្រភេទឈើដែលប្រជាជនមូលដ្ឋានចោះយកជ័រតាមប្រពៃណី


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ដើមឈើផ្ដល់ជ័រទឹក ដែលធ្លាប់បាននិងកំពុងកាន់កាប់ ឬប្រើប្រាស់ជាលក្ខណៈប្រពៃណី ដោយប្រជាជនសហគមន៍មូលដ្ឋានក្នុងដែនព្រៃបម្រុងទុកអចិន្ត្រៃយ៍ ដូចមានចែងនៅក្នុងតារាងឧបសម្ព័ន្ធទីIII នៃប្រកាសនេះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រភេទជិតផុតពូជ» មានន័យដូចម្ដេច ?


ប្រភេទជិតផុតពូជ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ពពួកសត្វ ឬរុក្ខជាតិ ដែលអាចវិនាសសាបសូន្យបណ្ដាលមកពីការប្រែប្រួលបរិស្ថានដោយធម្មជាតិ ឬការធ្វើអាជីវកម្មផ្ទាល់របស់មនុស្ស ការខូចខាតហិនហោចជម្រក ការគំរាមកំហែងពីប្រភេទដទៃទៀត ការប្រែប្រួលបណ្ដាញអាហារ ការបំពុល ឬបណ្ដាលមកពីការបន្សាំនៃកត្តាទាំងនេះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រភេទចំណាយដែលត្រូវអនុវត្តតាមនីតិវិធីចំណាយព្រម» មានន័យដូចម្ដេច ?


ប្រភេទចំណាយដែលត្រូវអនុវត្តតាមនីតិវិធីចំណាយព្រម


?ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា ប្រភេទចំណាយដែលមិនតម្រូវឱ្យអនុវត្តកិច្ចលទ្ធកម្មសាធារណៈ និងជាចំណាយដែលមានគោលការណ៍ និងរបបកំណត់ច្បាស់លាស់តាមការណែនាំក្នុងសៀវភៅគោលការណ៍ណែនាំស្ដីពីនីតិវិធីចំណាយ និងបែបបទត្រួតពិនិត្យហិរញ្ញវត្ថុសម្រាប់ថវិកាចរន្តថ្នាក់ជាតិ ដែលប្រកាសដាក់ឱ្យអនុវត្ត នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៣។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រភេទក្រុមប្រឹក្សា» មានន័យដូចម្ដេច ?


ប្រភេទក្រុមប្រឹក្សា


?ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា មានដូចជាក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់ ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សាក្រុងក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សារាជធានី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រភេទកម្រ» មានន័យដូចម្ដេច ?


ប្រភេទកម្ម


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ប្រភេទទាំងឡាយណាដែលមានចំនួនតិចតួច ប៉ុន្តែវាពុំស្ថិតនៅក្នុងភាពគ្រោះថ្នាក់ផុតពូជភ្លាមៗទេ។ ជាទូទៅ ប្រភេទទាំងនេះគេតែងជួបប្រទះក្នុងបណ្ដាភាវៈប្រចាំទីក្នុងជម្រកពិសេសណាមួយ ឬស្ថិតនៅរាយប៉ាយយ៉ាងរង្វើល នៅលើតំបន់ដ៏ធំល្វឹងល្វើយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រភេទ» មានន័យដូចម្ដេច ?


ប្រភេទ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. បភេទ ) បែប, យ៉ាង, បែបយ៉ាង; ចំណែក, បែបបទដែលចែកចេញជាពួកដោយឡែក, សេចក្ដីផ្សេងគ្នា
ឧទាហរណ៍៖ ធម៌នេះមានច្រើនប្រភេទ; ប្រភេទទី ១, ប្រភេទទី ២ ។ ល ។

                  បែប យ៉ាង បែបយ៉ាង បែបបទដែលចែកចេញជាពួកដោយឡែក ។

?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ, លទ្ធកម្មសាធារណៈ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ការកំណត់លក្ខណសម្បត្តិរបស់អ្នកទទួលការថាតូច មធ្យម ឬធំ។ ២. ការកំណត់លក្ខណសម្បត្តិរបស់អ្នកទទួលការសាងសង់កម្រិតតូច មធ្យម និងធំ។ ៣. ប្រភេទ អនុប្រភេទ ឬពពួកសត្វ និងរុក្ខជាតិផ្សេងទៀតដែលមាននៅក្នុងភូមិសាស្ត្រណាមួយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រភើច» មានន័យដូចម្ដេច ?


ប្រភើច


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ភើយ​ទៅ​ភើយ​មក ភើយ​រឿយ​ៗ ភើយ​យឺត​មិន​លែង។ ប្រភើច​ប្រទាញ ភើច​ទាញ​ទៅ​វិញ​ទៅ​មក ភើច​ទាញ​រឿយ​ៗ, ភើច​ទាញ​យឺត​ៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រភូ» មានន័យដូចម្ដេច ?


ប្រភូ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. បភូ ) ម្ចាស់, ចៅហ្វាយ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​អង់អាច ហៅ​ហាន មោះមុត (ព. កា.) ។
ឧទាហរណ៍៖ នៅ​ក្នុង​សន្និបាត នៃ​ជន​រួម​ជាតិ នោះ​មាន​ប្រភូ ជា​អ្នក​ណែនាំ ទុក​ដូច​ជា​គ្រូ ជា​កាលញ្ញូ ដឹង​កាល ដឹង​ការណ៍។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រភាស» មានន័យដូចម្ដេច ?


ប្រភាស


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. ប្រភាឞ; បា. បភាស ) ពោល, ស្ដី, និយាយ; ( រ. ស. ) ត្រាស់; មានព្រះតម្រាស់ : ទ្រង់ប្រភាស ( ព. កា. ) ។
ឧទាហរណ៍៖ ស្ដេចទ្រង់ប្រភាស ឲ្យអស់ពួករាស្ត្រ បានឮរាល់គ្នា ប្រជាពលរដ្ឋ ត្រេកអរមហិមា បានថ្វាយសច្ចា ថាសូមស្មោះត្រង់ ។

?ថ្នាក់ពាក្យជា នាមសព្ទ 
មានន័យថា ( សំ.; បា. បភាស ) ពន្លឺ, រស្មី ( ព. កា. ) ។
ឧទាហរណ៍៖ រីពួកនិគ្រន្ថ ច្រើនក្រៃពេកពន់ លុះឃើញប្រភាស នៃព្រះសម្ពុទ្ធ ស្លុតរត់រទាស ខ្លះស៊ូស្លាប់ផ្ដាស ដោយលោតមុជទឹក . . .( កាព្យសរសើរយមកប្បាដិហារនៃព្រះសម្ពុទ្ធ ក្នុងកាលដែលស្ដេចទៅកាន់ឋានត្រ័យត្រិង្ស . . . ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រភាមណ្ឌល» មានន័យដូចម្ដេច ?


ប្រភាមណ្ឌល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វង់ពន្លឺព័ទ្ធជុំវិញមណ្ឌលក្បាលនៃសន្តបុគ្គល មានព្រះពុទ្ធជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រភាព» មានន័យដូចម្ដេច ?


ប្រភាព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ប្រភាវ; បា. បភាវ ) អានុភាព, អំណាច, កម្លាំង ( រ. ស. )
ឧទាហរណ៍៖ ព្រះប្រភាព, ព្រះរាជប្រភាព ( ព្រះរាជានុភាព ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រភាត» មានន័យដូចម្ដេច ?


ប្រភាត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. បភាត ) អរុណោទ័យ គឺពេលព្រះអាទិត្យរះ, ព្រឹកព្រហាម ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលភ្លឺច្បាស់ហើយ, ដែលរះហើយ ( ព. កា. ) ។
ឧទាហរណ៍៖ នៅពេលប្រភាត សម្ដេចភូវនាថ ទតសព្វទិសា ទតឃើញព្រឹក្សព្រៃ ត្រសុំសាខា មានពួកបក្សា បក្សីច្រើនក្រៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រភាគម៉ូល» មានន័យដូចម្ដេច ?


ប្រភាគម៉ូល


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា អនុបាត ( ratio)​ នៃចំនួនម៉ូលនៃសមាសភាគមួយក្នុងបរិមាណកំណត់ធៀបទៅនឹងចំនួនម៉ូលសរុបនៃសមាសភាគទាំងអស់ក្នុងបរិមាណនោះ ។ តាមធម្មតា គេប្រើបំណែកជាម៉ូលសម្រាប់រាយការណ៍អំពីខ្យល់ស្ងួត ។ ចំពោះ ឧស្ម័នផ្ទះកញ្ចក់ ដែលមានអាយុកាលវែងមានខ្នាតតាមលំដាប់ដូចជា​ mmol/mol (មួយភាគលាន :ppm) , nmol/mol (មួយភាគបីលាន:ppb)​ , និង fmol/mol​ (មួយភាគទ្រីលាន:ppt) ។ បំណែកជាម៉ូលខុសពីសមាមាត្រល្បាយជាមាឌ ដែលគិតជា​​ ppmv ។ល។ ដោយការកែតម្រូវឧស្ម័នទៅក្នុងលក្ខខណ្ឌធម្មតា ។ កំណែតម្រូវនេះមានសារៈសំខាន់ណាស់ពាក់ព័ន្ធនឹងសុក្រឹតភាពនៃការវាស់វែងឧស្ម័នផ្ទះកញ្ចក់ជាច្រើន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រភាគកម្ម» មានន័យដូចម្ដេច ?


ប្រភាគកម្ម


?ថ្នាក់ពាក្យជា គីមី
មានន័យថា ការញែកល្បាយក្នុងដំណាក់កាលបន្ដបន្ទាប់ដែលដំណាក់កាល និមួយៗផ្ដាច់ពីល្បាយនូវសមាមាត្រមួយចំនួនរបស់សារធាតុមួយកុ្នងចំណោម សារធាតុទាំងឡាយដោយលក្ខណៈរលាយឌីផេរ៉ង់ស្យែលក្នុងល្បាយធាតុ រំលាយទឹក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រភាគ» មានន័យដូចម្ដេច ?


ប្រភាគ


?ថ្នាក់ពាក្យជា គីមី
មានន័យថា ចំណែកមួយនៃវត្ថុរាវហើរនៅក្នុងចន្លោះចំណុចរំពុះខ្លះដូចជាប្រភាគ ណាប់តា បេ្រងកាត ឬប្រភាគប្រេង ឧស្ម័ន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រភាករ» មានន័យដូចម្ដេច ?


ប្រភាករ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. បភាករ ) អ្នកធ្វើពន្លឺ គឺព្រះអាទិត្យ, ព្រះចន្ទ្រ, ភ្លើង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រភា» មានន័យដូចម្ដេច ?


ប្រភា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. បភា ) ពន្លឺ, រស្មី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រភស្សរ» មានន័យដូចម្ដេច ?


ប្រភស្សរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. បភស្សរ ) សម្បុរភ្លឺផ្លេកៗ; ពន្លឺចិត្តប្រក្រតី គឺពន្លឺចិត្តដែលមិនទាន់មានគ្រឿងសៅហ្មងមកប៉ះពាល់ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលភ្លឺផ្លេក, ដែលភ្លឺចាំង, ព័ណ៌គ្រាប់ភ្លៀង ។
ឧទាហរណ៍៖ មានកាលខ្លះ, ព្រះសម្មាសម្ពុទ្ធទ្រង់បញ្ចេញដោយឈានឫទ្ធិនូវរស្មី ៦ ព័ណ៌ ឲ្យផ្សាយចេញអំពីព្រះសរីរកាយ, គឺរស្មីព័ណ៌ខៀវ, លឿង, ក្រហម, ស, ហង្សបាទ, ប្រភស្សរ ហៅថា ឆព្វណ្ណរង្សី ឬ ឆព្វ័ណ៌រស្មី ឬក៏ ឆទ្ព័ណ៌រស្មី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រភពបង្កការរាលឆ្លងសមាសភាពចង្រៃ» មានន័យដូចម្ដេច ?


ប្រភពបង្កការរាលឆ្លងសមាសភាពចង្រៃ


?ថ្នាក់ពាក្យជា គយ
មានន័យថា កន្លែងដែលកើតមាននូវសមាសភាពចង្រៃមួយ ឬច្រើនប្រភេទ ហើយដែលអាចរាលឆ្លងទៅក្រៅបាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រភពទុនវិនិយោគ» មានន័យដូចម្ដេច ?


ប្រភពទុនវិនិយោគ


?ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា ដើមទុន និងបំណុល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រភព» មានន័យដូចម្ដេច ?


ប្រភព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ប្រភវ ; បា. បភវ ) ដែនកើត, ទីដែលកើតមុន, ហេតុដែលបណ្ដាលឲ្យកើត, ដើមកំណើត ។
ឧទាហរណ៍៖ តណ្ហាជាប្រភពនៃសេចក្ដីទុក្ខលំបាកគ្រប់យ៉ាង, ការងារជាប្រភពនៃទ្រព្យសម្បត្តិ ។

                 ក្បាលស្ទឹង, ក្បាលទន្លេ, មេទឹក ( បារ. Source ) ។

?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ដំណើរការ សកម្មភាព ឬយន្តការណាមួយ ដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់អាអេរ៉ូសូល ឬ បុរេករនៃឧស្ម័នផ្ទះកញ្ចក់ ឬ នែអាអេរ៉ូសូលទៅក្នុងបរិយាកាស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រព្រឹត្តិការណ៍» មានន័យដូចម្ដេច ?


ប្រព្រឹត្តិការណ៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណឹង ព័ត៌មានអំពីរឿងផ្សេងៗ ឬអំពីការសុខទុក្ខរបស់ជនណាមួយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រព្រឹត្តិការ» មានន័យដូចម្ដេច ?


ប្រព្រឹត្តិការ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបំពេញមុខងារ មុខងារ មុខនាទី អំពើជារបស់សរីរាង្គនីមួយៗ ដូចជាការរំលាយអាហារ ដង្ហើមជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រព្រឹត្តិកម្ម» មានន័យដូចម្ដេច ?


ប្រព្រឹត្តិកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការទទួលរាក់ទាក់ ប្រតិបត្តិការសព្វយ៉ាងធ្វើលើរូបធាតុខ្លះ ដែលបម្រុងយកទៅច្នៃ ដើម្បីប្រើប្រាស់ការព្យាបាលជំងឺ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រព្រឹត្តិ» មានន័យដូចម្ដេច ?


ប្រព្រឹត្តិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ប្រវ្ឬត្តិ; បា. បវត្តិ ) ការធ្វើតាម, ការកាន់វត្តប្រតិបត្តិ; ដំណឹង; ហេតុ, ដើមហេតុ; រឿងរ៉ាវ; ពង្សាវតារ
ឧទាហរណ៍៖ ការប្រព្រឹត្តិ, សេចក្ដីប្រព្រឹត្តិ ។

                   ប្រព្រឹត្តិ នេះជានាមសព្ទចេញពីកិរិយាសព្ទថា ប្រព្រឹត្ត ដោយផ្សំជាមួយនឹង តិ-បច្ច័យ តម្រួតគ្នាជា ត្តិ ( ជា ប្រព្រឹត្តិ )មានលក្ខណាការដូចជា បញ្ញត្ត កិ. , បញ្ញត្តិ ន. នោះដែរ : រាជរដ្ឋាភិបាលបញ្ញត្តហើយថា . . . ; មានបញ្ញត្តិរបស់រាជរដ្ឋាភិបាលថា . . . ; មិនមានបង្គាប់ឲ្យប្រើពាក្យ ការ, ក្ដី, ដំណើរ, សេចក្ដី ផ្សំជាមួយផងជា សេចក្ដីបញ្ញត្តិ ទេ ពីព្រោះ បញ្ញត្តិ ជានាមសព្ទចេញពីកិរិយាសព្ទថា បញ្ញត្ត ( ឲ្យជានាមសព្ទថា បញ្ញត្តិ ស្រេចទៅហើយ ); គួរតែប្រើ ប្រព្រឹត្តិ នេះឲ្យដូច បញ្ញត្តិ នោះដែរ គឺប្រើថា : អ្នកនុះមានប្រព្រឹត្តិត្រឹមត្រូវណាស់, ប្រព្រឹត្តិរបស់គេជាទិដ្ឋានុគតិ គួរអ្នកផងយកតម្រាប់តាម; កុំប្រើថា ការប្រព្រឹត្តិ, ក្ដីប្រព្រឹត្តិ, ដំណើរប្រព្រឹត្តិ, សេចក្ដីប្រព្រឹត្តិ ដូច្នេះឡើយ, ប៉ុន្តែដោយមានទម្លាប់ប្រើផ្សំជាមួយនឹង ការ, ក្ដី, ដំណើរ, សេចក្ដី ផងដូច្នេះយូរណាស់មកហើយ, ទោះបីខុសពីបែបវេយ្យាករណ៍ខ្មែរយ៉ាងនេះក៏ដោយ អ្នកអក្សរសាស្ត្រក៏គួរពិចារណាឲ្យហ្មត់ចត់ល្អិតល្អចុះ ។តាមបែបវេយ្យាករណ៍ថា បើត្រូវការបង្វែរកិរិយាសព្ទខ្លះឲ្យជានាមសព្ទ ដោយប្រើពាក្យ ការ, ក្ដី, ដំណើរ, សេចក្ដី មកផ្សំផងនោះ គួរផ្សំជាមួយនឹង កិ. ថា ប្រព្រឹត្ត ជា ការប្រព្រឹត្ត, ក្ដីប្រព្រឹត្ត, ដំណើរប្រព្រឹត្ត, សេចក្ដីប្រព្រឹត្ត ដូច្នេះវិញ ដូចជា ចំណង់, ចំណេះ, បំណង, អំណរ ដែលគេត្រូវការប្រើក្នុងកាព្យថា សេចក្ដីចង់, ការចេះ, ក្ដីប៉ង, សេចក្ដីអរ . . . ដូច្នោះដែរ ។ ល ។ ( ម. ព. បវត្តិ, ប្រវត្តិ និង សេចក្ដី ទៀតផង ) ។ ប្រព្រឹត្តិការណ៍ ឬ ប្រព្រឹត្តិហេតុ; ប្រព្រឹត្តិកាល; ប្រព្រឹត្តិសាស្ត្រ ដូចគ្នានឹង បវត្តិការណ៍ ឬ បវត្តិហេតុ; បវត្តិកាល; បវត្តិសាស្ត្រ ដែរ ( ម. ព. ទាំងនេះ ទៀតផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រព្រឹត្ត» មានន័យដូចម្ដេច ?


ប្រព្រឹត្ត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. ប្រវ្ឬត្ត; បា. បវត្ត ) ធ្វើ, ធ្វើតាម, ប្រតិបត្តិតាម, កាន់វត្តប្រតិបត្តិ ។
ឧទាហរណ៍៖ កុំ​ប្រព្រឹត្ត​ទុច្ចរិត។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលធ្វើ, ដែលធ្វើតាម, ដែលកាន់វត្តប្រតិបត្តិ ។
ឧទាហរណ៍៖ ឈ្មោះ​នេះ​ជា​មនុស្ស​ប្រព្រឹត្ត​សុចរិត​ត្រឹមត្រូវ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រព័ន្ធអេកូឡូស៊ី» មានន័យដូចម្ដេច ?


ប្រព័ន្ធអេកូឡូស៊ី


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា សំណុំអន្តរអំពើចម្រុះនៅលើផ្ទៃដីមួយជាក់លាក់ រវាងបណ្ដាភាវៈមានជីវិត (សារព័ន្ធរុក្ខជាតិ សត្វមីក្រូសរីរាង្គ) ជាមួយនឹងមជ្ឈដ្ឋានគ្មានជីវិត (អាកាសធាតុ មីក្រូអាកាសធាតុ ដី ទឹក) ដែលបង្កនូវស្ថាបនកម្មរបស់បរិស្ថាន និងជាឯកតាបំពេញមុខងារមួយនៅលើសម្បកផែនដី។ មនុស្សរួមជាមួយសម្បកផែនដី។ មនុស្សរួមជាមួយតម្រូវការផ្នែកសេដ្ឋកិច្ច ប្រពៃណី វប្បធម៌ និងបរិស្ថាន ក៏ជាផ្នែកចម្រុះរួមមួយ នៃបណ្ដាប្រព័ន្ធមជ្ឈដ្ឋានព្រៃឈើដែរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រព័ន្ធអាកាសធាតុ» មានន័យដូចម្ដេច ?


ប្រព័ន្ធអាកាសធាតុ


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា “ប្រព័ន្ធស្មុគស្មាញខ្លាំងដែលមានសមាសភាគចម្បងចំនួនប្រាំ គឺ បរិយាកាស មណ្ឌលទឹក មណ្ឌលកំណក ផ្ទៃដី និង ជីវមណ្ឌល ដែលមានអន្តរកម្មរវាងគ្នាទៅវិញទៅមក។ ប្រព័ន្ធអាកាសធាតុវិវត្តទៅតាមពេលវេលានៅក្រោមឥទ្ធិពលឌីណាមិកផ្ទៃក្នុងរបស់ខ្លួន និងវិវត្តដោយសារកម្លាំងពីខាងក្រៅដូចជា បន្ទុះភ្នំភ្លើង ការប្រែប្រួលពន្លឺព្រះអាទិត្យ និងដោយសកម្មភាពមនុស្សដែលបណ្ដាលឲ្យមានការប្រែប្រួលសមាសធាតុក្នុងបរិយាកាស ការប្រែប្រួលការប្រើប្រាស់ដី ជាដើម។​”


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រព័ន្ធវិជ្ជា» មានន័យដូចម្ដេច ?


ប្រព័ន្ធវិជ្ជា


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលជាសម្បត្តិនៃប្រព័ន្ធ ដែលរលាយចូលគ្នាតាមបែបនៃប្រព័ន្ធ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រព័ន្ធមត៌កមនុស្សរស់» មានន័យដូចម្ដេច ?


ប្រព័ន្ធមត៌កមនុស្សរស់


?ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា កន្សោមយន្តការគ្រប់គ្រងមត៌កមនុស្សរស់ តាមបទប្បញ្ញត្តិច្បាប់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រព័ន្ធមជ្ឈដ្ឋានព្រៃឈើ» មានន័យដូចម្ដេច ?


ប្រព័ន្ធមជ្ឈដ្ឋានព្រៃឈើ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា សំណុំអន្តរអំពើចម្រុះនៅលើផ្ទៃដីមួយជាក់់លាក់ រវាងបណ្ដាភាវៈមានជីវិត (សារព័ន្ធរុក្ខជាតិ-សត្វ មីក្រូសរីរាង្គ) ជាមួយនឹងមជ្ឈដ្ឋានគ្មានជីវិត (អាកាសធាតុ មីក្រូអាកាសធាតុ ដី ទឹក) ដែលបង្កនូវស្ថាបនកម្មរបស់ព្រៃឈើ និងជាឯកតាបំពេញមុខងារមួយនៅលើសម្បកផែនដី។ មនុស្សរួមជាមួយតម្រូវការផ្នែកសេដ្ឋកិច្ច ប្រពៃណី វប្បធម៌ និងបរិស្ថាន ក៏ជាផ្នែកចម្រុះរួមមួយនៃបណ្ដាប្រព័ន្ធមជ្ឈដ្ឋានព្រៃឈើដែរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រព័ន្ធព័ត៍មានពីលំហរអាកាស» មានន័យដូចម្ដេច ?


ប្រព័ន្ធព័ត៍មានពីលំហរអាកាស


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ការចាប់យកតាមបែបវិទ្យាសាស្រ្តនៅពត៍មានអំពីវត្ថុឬបាតុភូតមួយពីលំហរអាកាសដោយប្រើយន្តហោះឬផ្កាយរណប ដោយមិនចាំបាច់ទាក់ទងផ្ទាល់ជារូបវន្តទៅនឹងវត្ថុនោះ ដែរផ្ទុយពីការអង្កេតផ្ទាល់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រព័ន្ធពង្រាយ» មានន័យដូចម្ដេច ?


ប្រព័ន្ធពង្រាយ


?ថ្នាក់ពាក្យជា គីមី
មានន័យថា ប្រព័ន្ធផាសពីរដែលរួមមានមជ្ឈដ្ឋានរាតរាយ និងផាស រាត់រាយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រព័ន្ធប្រកាសឱ្យដឹងមុន» មានន័យដូចម្ដេច ?


ប្រព័ន្ធប្រកាសឱ្យដឹងមុន


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា សមត្ថភាពដែលតម្រូវឱ្យមានការបង្កើនសម្រាប់ប្រមូល និងផ្សព្វផ្សាយទាន់ពេលវេលា និងប្រកាសព័ត៌មានដែលមានន័យគ្រប់គ្រាន់ទៅដល់ក្រុមមនុស្ស សហគមន៍ និងស្ថាប័នដែលគំរាមកំហែងដោយមុខសញ្ញាគ្រោះថ្នាក់ ដើម្បីត្រៀមធ្វើឱ្យសមស្រប និងទាន់ពេលវេលាពីការកាត់បន្ថយលទ្ធភាព នៃការអន្តរាយ ឬបាត់បង់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (បបព)» មានន័យដូចម្ដេច ?


ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (បបព)


?ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា បបព សំដៅដល់អ្នកពាក់ព័ន្ធដំណើរការ និងបច្ចេកវិទ្យាដែលអាចផ្ដល់នូវព័ត៌មានតាមតម្រូវការដោយស្វ័យប្រវត្តិ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រព័ន្ធទិន្នន័យនិងផែនទីដីរដ្ឋ» មានន័យដូចម្ដេច ?


ប្រព័ន្ធទិន្នន័យនិងផែនទីដីរដ្ឋ


?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ទិន្នន័យដែលមានផ្ទុកព័ត៌មានអំពីដីរដ្ឋ ដូចខាងក្រោម៖
ឧទាហរណ៍៖ ១-ព័ត៌មានបឋមមិនទាន់បានបញ្ជាក់ច្បាស់លាស់ ដែលបានមកពីការធ្វើអត្តសញ្ញាណកម្មនិងការធ្វើផែនទីដីរដ្ឋ។

                    ២-ព័ត៌មានដែលបង្ហាញថា ដីនោះបានចុះបញ្ជីរួចហើយ ឬមិនទាន់បានចុះបញ្ជី។

                   ៣-អត្តសញ្ញាណនៃក្រសួង ស្ថាប័ន ឬអាជ្ញាធរដែនដី ដែលមានអាណត្តិកាន់កាប់ដីនោះ។

                   ៤-ឯកសារផ្ដល់ដោយក្រសួង ស្ថាប័ន ឬអាជ្ញាធរដែនដីដែលមានអាណត្តិកាន់កាប់ដីនោះ ដែលបង្ហាញអំពីការអះអាងពីឋានៈ នៃដីនោះ។

                  ៥-ព័ត៌មានអំពីប្រទានកម្ម សម្បទាន ការជួល ឬបន្ទុកផ្សេងៗទៀតលើដីនោះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រព័ន្ធទទួលស្គាល់មន្ទីរពិសោធន៍» មានន័យដូចម្ដេច ?


ប្រព័ន្ធទទួលស្គាល់មន្ទីរពិសោធន៍


?ថ្នាក់ពាក្យជា ឧស្សាហកម្មហិរញ្ញវត្ថ
មានន័យថា ប្រព័ន្ធមួយដែលផ្ដល់ឱ្យមានការធានារ៉ាប់រងជាឯករាជ្យលើសមត្ថកិច្ចរបស់មន្ទីរពិសោធន៍ និងសុពលភាពនៃការក្រិតខ្នាត ឬទិន្នន័យនៃការធ្វើតេស្ដដែលមន្ទីរពិសោធន៍ទាំងនោះបានធ្វើ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រព័ន្ធត្រួតពិនិត្យហានិភ័យ» មានន័យដូចម្ដេច ?


ប្រព័ន្ធត្រួតពិនិត្យហានិភ័យ


?ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា ដំណើរការនាំឱ្យឈានដល់ការសម្រេចចិត្ត និងអនុវត្តវិធានការការពារ ដើម្បីកាត់បន្ថយហានិភ័យ ឬរក្សាហានិភ័យឱ្យស្ថិតក្នុងកម្រិតមួយដែលបានកំណត់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង» មានន័យដូចម្ដេច ?


ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង


?ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា ដំណើរការរបស់រាជរដ្ឋាភិបាល ដែលធ្វើឡើងដោយថ្នាក់ដឹកនាំស្ថាប័ន ក្រសួង និងសហគ្រាសសាធារណៈ ដើម្បីផ្ដល់នូវការធានាភាពសមស្របលើសមិទ្ធកម្ម នៃកម្មវត្ថុតាមបណ្ដាផ្នែកខាងក្រោម៖ក-ប្រសិទ្ធភាពនៃកិច្ចប្រតិបត្តិការ។ ខ-ភាពទទួលខុសត្រូវលើរបាយការណ៍ហិរញ្ញវត្ថុ។ គ-ភាពសមស្របតាមបណ្ដាច្បាប់ បទបញ្ជា គោលនយោបាយ នីតិវិធី និងការចាត់ចែងដែលត្រូវអនុវត្ត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រព័ន្ធត្រួតពិនិត្យបច្ចេកវិទ្យាព័ត៌មានរួម» មានន័យដូចម្ដេច ?


ប្រព័ន្ធត្រួតពិនិត្យបច្ចេកវិទ្យាព័ត៌មានរួម


?ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា ប្រព័ន្ធត្រួតពិនិត្យបច្ចេកវិទ្យាព័ត៌មានទូទៅ ដែលត្រូវបានរៀបចំឡើងដើម្បីគ្រប់គ្រង និងពិនិត្យតាមដានលើបរិស្ថានបច្ចេកវិទ្យាព័ត៌មាន ហើយមានឥទ្ធិពលលើកម្មវិធីស្រេចទាំងអស់។ ប្រព័ន្ធត្រួតពិនិត្យនេះ ផ្ដោតសំខាន់លើការគ្រប់គ្រង និងការតាមដានលើ បបព។ បបព ក្នុងន័យនេះសំដៅដល់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រព័ន្ធត្រួតពិនិត្យបច្ចេកវិទ្យាព័ត៌មាន» មានន័យដូចម្ដេច ?


ប្រព័ន្ធត្រួតពិនិត្យបច្ចេកវិទ្យាព័ត៌មាន


?ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា ប្រព័ន្ធត្រួតពិនិត្យបច្ចេកវិទ្យាព័ត៌មានទូទៅ ដែលត្រូវបានរៀបចំឡើងដើម្បីគ្រប់គ្រង និងពិនិត្យតាមដានលើបរិស្ថានបច្ចេកវិទ្យាព័ត៌មាន ហើយមានឥទ្ធិពលលើកម្មវិធីស្រេចទាំងអស់។ ប្រព័ន្ធត្រួតពិនិត្យនេះ ផ្ដោតសំខាន់លើការគ្រប់គ្រង និងការតាមដានលើ បបព។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖