Posted on Leave a comment

តើពាក្យ «ប្រតិកម្ម Feulgen» មានន័យដូចម្ដេច ?


ប្រតិកម្ម Feulgen


?ថ្នាក់ពាក្យជា គីមី
មានន័យថា ប្រតិកម្មអាល់ដេអ៉ីតផ្អែកលើកំណនៃសមាសធាតុពណ៌ស្វាយកាលណាអាល់ដេអ៉ីតប្រតិកម្មជាមួយអាស៊ីតហ្វុចស៊ីត-ស៊ុលផួរិច។ អាស៊ីតដេអុកស៊ីរីបូនុយកេ្លអ៉ីចមានប្រតិកម្មនេះបន្ទាប់ពីផ្ដាច់បាសពុយវីនរបស់វា ដោយអ៉ីដ្រូលីសអាស៊ីត។ គេប្រើវាជាល័ខដាក់ពណ៌ណ្វៃយ៉ូ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រតិកម្ម Elbs» មានន័យដូចម្ដេច ?


ប្រតិកម្ម Elbs


?ថ្នាក់ពាក្យជា គីមី
មានន័យថា កំណស្រឡាយអង់ដ្រាសែនដោយដេស៊ីដ្រាតកម្ម និងជុំកម្មនៃ សមាសធាតុឌីអារីលសេតូនដែលមានក្រុមមេទីល ឬក្រុមមេទីលឡែនដែលការ ដុតកំដៅសីតុណ្ហភាពខ្ពស់ជាតំរូវការធម្មតា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រតិកម្ម Diels-Alder» មានន័យដូចម្ដេច ?


ប្រតិកម្ម Diels-Alder


?ថ្នាក់ពាក្យជា គីមី
មានន័យថា ការបូកបន្ថែម 1, 4 ឌីអូលេភីនឆ្លាសទៅនឹងសមាស- ធាតុ ដូចជាឌីអេណូភីលដែលមានសម័្ពន្ធពីរជាន់ ឬបីជាន់។ ឌីអេណូភីលអាចត្រូវសកម្មកម្មដោយការឆ្លាស់ជាមួយសម័្ពន្ធពីរជាន់មួយ ឬធាតុទទួលអេឡិចត្រុង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រតិកម្ម Delepine» មានន័យដូចម្ដេច ?


ប្រតិកម្ម Delepine


?ថ្នាក់ពាក្យជា គីមី
មានន័យថា ប្រតិកម្មអាមូណូលីសយឺតនៃអាល់គីលអាឡូសែនួក្នុង អាស៊ីតទៅជាអាមីនបថមដោយមានវត្ដមាននៃអិចសាមេទីឡែនតេត្រាអាមីន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រតិកម្ម Darzen» មានន័យដូចម្ដេច ?


ប្រតិកម្ម Darzen


?ថ្នាក់ពាក្យជា គីមី
មានន័យថា ប្រតិកម្មកុងដង់កម្មនៃអាល់ដេអ៉ីត និងសេតូនជាមួយ a-អាឡូអេស្ទែដើម្បីបង្កេតជាអេស្ទែគ្លីស៊ីត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រតិកម្ម Etard» មានន័យដូចម្ដេច ?


ប្រតិកម្ម Etard


?ថ្នាក់ពាក្យជា គីមី
មានន័យថា អុកស៊ីតកម្មដោយផ្ទាល់នៃក្រុមមេទីលដែលចងសម័ន្ធអារ៉ូម៉ាទិច ឬអេតេរ៉ូស៊ីគ្លិចទៅនឹងអាល់ដេអ៊ីតដោយប្រើក្រូមក្លរួ ឬអុកស៊ីត លោហៈខ្លះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រតិកម្ម» មានន័យដូចម្ដេច ?


ប្រតិកម្ម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) អំពើប្រឆាំង, អំពើតទប់, អំពើតបតត្រឡប់មករកវិញ, ការរករឿងហេតុតបតមកវិញ ។
ឧទាហរណ៍៖ ប្រតិកម្មបានកើតឡើងភ្លាម ក្រោយដែលទីប្រជុំបានពិភាក្សាសម្រេចរឿងនោះរួចហើយ ( បារ. Réaction ) ។

                  អំពើតទប់ អំពើតបរកវិញ អំពើរបស់គណបក្សដែលចង់តែប្រទាញទៅរកដំណែលចាស់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រតប់» មានន័យដូចម្ដេច ?


ប្រតប់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា តប់​គ្នា​ទៅ​វិញ​ទៅ​មក។ ប្រតប់​ប្រដាល់ ឬ ប្រដាល់​ប្រតប់ តប់​ដាល់​គ្នា​ទៅ​វិញ​ទៅ​មក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រណែងប្រណោង» មានន័យដូចម្ដេច ?


ប្រណែងប្រណោង


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា រតែងរតោង រយេងរយោង។
ឧទាហរណ៍៖ រតែងរតោង រយេងរយោង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រណីតាហារ» មានន័យដូចម្ដេច ?


ប្រណីតាហារ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. បណីតាហារ ) អាហារដ៏ប្រណីត, ម្ហូបចំណីដែលមានឱជារសឆ្ងាញ់ពីសាដែលគេរៀបតាក់តែងក្នុងពិធីមង្គលផ្សេងៗ
ឧទាហរណ៍៖ បរិភោគទាល់តែតឹងពោះហេលហលចាក់ច្រាសក៏សឹងមាន ព្រោះជាអាហារចំពើបមាត់ ( បារ. Régal ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រណីតភាព» មានន័យដូចម្ដេច ?


ប្រណីតភាព


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. បណីតភាវ ) ភាពស្រស់បញ្ចង់, ភាពរលើបរលង់, ឆើតឆាយ, —ថ្លៃថ្លា, . . . ( សម្លៀកបំពាក់និងគ្រឿងប្រើប្រាស់ផ្សេងៗ ); ភាពឆ្ងាញ់ពីសា, ភាពមានឱជារស ( ភោជនាហារ ) ។
ឧទាហរណ៍៖ ប្រណីតភាពនៃវត្ថុគ្រប់មុខក្នុងសម័យទំនើប អាចញ៉ាំងចិត្តមនុស្សឲ្យរំភើបស្រើបស្រាលរកទីបំផុតគ្មាន ( បារ. Luxe ) ។

                  ភាពស្រស់ ចំប្រប់ ក្នុងសំលៀកបំពាក់ ក្នុងអាហារភោជន ក្នុងគ្រឿងប្រើប្រាស់ផ្សេងៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រណីត» មានន័យដូចម្ដេច ?


ប្រណីត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឆើតឆាយ ដ៏មានតម្លៃ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ.; បា. បណីត ) ដែលឧត្តម, ថ្លៃថ្លា, ផ្ចិតផ្ចង់, ស្រស់បញ្ចង់, រលើបរលង់, ឆើតឆាយ; ឆ្ងាញ់ពីសា ។
ឧទាហរណ៍៖ របស់ប្រណីត; អាហារប្រណីត ។ ប្រណីតប្រណម្យ ផ្ចង់កាយគោរព, លើកដៃប្រណម្យដោយផ្ចិតផ្ចង់; ផ្ចិតផ្ចង់អស់ពីចិត្ត ( សរសេរជា ប្រណិត ក៏បាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រណី» មានន័យដូចម្ដេច ?


ប្រណី


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ថ្នម​ដោយ​អាណិត តាំង​សេចក្ដី​អនុគ្រោះ​លោះលា។ ប្រើ​ជា ន. ក៏​បាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រណិប័តន៍» មានន័យដូចម្ដេច ?


ប្រណិប័តន៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ប្រណិបតន ) ការសម្ដែងសេចក្ដីគោរព, ការគំនាប់, ការឱនសំពះ ។ ប្រើជា កិ. ក៏បាន ។
ឧទាហរណ៍៖ សូមក្រាបប្រណិប័តន៍ . . . ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រណិធិ» មានន័យដូចម្ដេច ?


ប្រណិធិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. បណិធិ ) ការតាំងសេចក្ដីប្រាថ្នា, ការតម្កល់, ការប្រយ័ត្ន

ឧទាហរណ៍៖ កុសលផ្ដល់ផលឲ្យតាមប្រណិធិ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រណិធាន» មានន័យដូចម្ដេច ?


ប្រណិធាន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. បណិធាន ) ការតាំងសេចក្ដីប្រាថ្នា
ឧទាហរណ៍៖ ធ្វើប្រណិធាន ។ តាំងសច្ចាប្រណិធាន តាំងសំបូងសង្រូងដោយពាក្យពិត; តាំងប្រកាសពាក្យស្បថ ។

                  ស្បថប្រណិធាន ស្បថដោយមានសូត្រពាក្យសច្ចាប្រណិធានផង និយាយក្លាយឃ្លាតជា ប្រាំធាន ថា ។
ឧទាហរណ៍៖ ស្បថប្រាំធាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រណិត» មានន័យដូចម្ដេច ?


ប្រណិត


មានន័យថា (ម. ព. ប្រណីត) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រណិងប្រណុង» មានន័យដូចម្ដេច ?


ប្រណិងប្រណុង


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលកំពីកំពួរ, រដុបរដៀន, រយីករយាក មិនចុះបែបមិនចុះរបៀប ។
ឧទាហរណ៍៖ ចងប្រណិងប្រណុង; ចំណងប្រណិងប្រណុង ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលកំពីកំពួរ, រដុបរដៀន, រយីករយាក មិនចុះបែបមិនចុះរបៀប ។
ឧទាហរណ៍៖ ចងប្រណិងប្រណុង; ចំណងប្រណិងប្រណុង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រណាំង» មានន័យដូចម្ដេច ?


ប្រណាំង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រឹងដណ្ដើមយកឈ្នះគ្នាដោយល្បឿន, ដោយកម្លាំង
ឧទាហរណ៍៖ ប្រណាំងទូក, ប្រណាំងសេះ ។

                ប្រណាំងប្រជែង ដណ្ដើមជែងយកមុខ, យកឈ្នះ ។ ប្រណាំងវាស្នា ( វាសនា ) ប្រណាំងបុណ្យភ័ព្វគ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រណាលី» មានន័យដូចម្ដេច ?


ប្រណាលី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បំពង់កប់ក្នុងដីធ្វើពីដីឥដ្ឋ ដើម្បីបង្ហូរទឹកបង្ខះ​​ ។
សរសៃពួរដែលនាំឈាមទៅផ្សព្វផ្សាយក្នុងសព៌ាង្គកាយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រណាម» មានន័យដូចម្ដេច ?


ប្រណាម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. បណាម ) ការបង្អោនកាយ ឬបង្អោនកាយវាចាចិត្តគោរព; ការបណ្ដេញ, ការច្រានចេញ ។ ប្រើជា កិ. ក៏បាន ( បណ្ដេញ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រណាក» មានន័យដូចម្ដេច ?


ប្រណាក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់​ធ្វើ​ដោយ​ដែក សម្រាប់​ឆាក​ស្លា​ជាដើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រណម្យ» មានន័យដូចម្ដេច ?


ប្រណម្យ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (សំ.) លើក​កម្បង់​អញ្ជលី​សំពះ (ពាក្យ ប្រណម និង ប្រណម្យ ទាំង ២ នេះ​ជា​វេវ. អាច​ប្រើ​ជា​ជំនួស​គ្នា​បាន​តាម​ពេញ​ចិត្ត​ប្រើ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រណម» មានន័យដូចម្ដេច ?


ប្រណម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ) ការលើកកម្បង់អញ្ជលីសំពះ, ការលើកម្រាមដៃទាំង១០ធ្វើឲ្យជាក្រពុំ ។ ប្រើជា កិ. ក៏បាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រឌិត» មានន័យដូចម្ដេច ?


ប្រឌិត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. ប្រឌិដ្ឋ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រឌិដ្ឋ» មានន័យដូចម្ដេច ?


ប្រឌិដ្ឋ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពាក្យប្រើក្លាយមកពី ប្រតិដ្ឋ អានតាមទម្លាប់ថា ប្រឌិត ( មើលពាក្យ ប្រតិដ្ឋ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រឋម​សម្ពោធិកថា» មានន័យដូចម្ដេច ?


ប្រឋម​សម្ពោធិកថា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) កថា​ដែល​រៀបរាប់​អំពី​ការ​ត្រាស់​ដឹង​នូវ​ធម៌​ជា​ដំបូង​របស់​ព្រះ​ពុទ្ធ​គោតម​បរម​គ្រូ​នៃ​យើង​។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រឋម​ក្សត្រិយ៍» មានន័យដូចម្ដេច ?


ប្រឋម​ក្សត្រិយ៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ក្សត្រ​ដំបូង ស្ដេច​មុន​គេ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រដំប្រសង» មានន័យដូចម្ដេច ?


ប្រដំប្រសង


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្របាល​គ្នា មុន​ក្រោយ​គ្នា​បន្តិច​បន្តួច អាយុ​ស្រករ​គ្នា ដែល​ប្រហាក់​ប្រហែល​គ្នា ស្រដៀង​គ្នា ជិត​ស្មើគ្នា, ដែល​លូត​លាស់ ឬ​មាន​សន្ទះ​ល្បឿន​ស្ទើរ​ស្មើ​គ្នា។
ឧទាហរណ៍៖ ត្រកូល​សេដ្ឋី​ទាំង​ពីរ​នេះ​មាន​ទ្រព្យ​ប្រដំប្រសងគ្នា។ ទូក​ប្រណាំង​ទាំង​ពីរ​នេះ​មាន​ល្បឿន​ប្រដំប្រសងគ្នា។ គូ​ស្វាមី​ភរិយា​ដែល​មាន​អាយុ​ប្រដំប្រសងគ្នា។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ស្របាល​គ្នា មុន​ក្រោយ​គ្នា​បន្តិច​បន្តួច អាយុ​ស្រករ​គ្នា ដែល​ប្រហាក់​ប្រហែល​គ្នា ស្រដៀង​គ្នា ជិត​ស្មើគ្នា, ដែល​លូត​លាស់ ឬ​មាន​សន្ទះ​ល្បឿន​ស្ទើរ​ស្មើ​គ្នា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រដំ» មានន័យដូចម្ដេច ?


ប្រដំ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដំ​គ្នា​ទៅ​វិញ​ទៅ​មក; វាយ​ដំ​គ្នា​ទៅ​វិញ​ទៅ​មក។ ប្រដំ​ប្រធាក់ ឬ ប្រធាក់​ប្រដំ ធាក់​ច្រំ​តប់​ទះ​វាយ​ដំ​គ្នា​ទៅ​វិញ​ទៅ​មក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រដៅ» មានន័យដូចម្ដេច ?


ប្រដៅ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទូន្មាន ឲ្យ​ឱវាទ ស្ដី​ថា ក្រើន​រំលឹក បង្វឹក។
ឧទាហរណ៍៖ ឪពុក​ម្ដាយ​ប្រដៅ​កូន គ្រូ​ប្រដៅ​សិស្ស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រដោល» មានន័យដូចម្ដេច ?


ប្រដោល


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដោល​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​សម្ដី ឬ​ដោយ​អ្វី​មួយ (ម. ព. ប្រដេញ ទៀត​ផង)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រដោត» មានន័យដូចម្ដេច ?


ប្រដោត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា តយុទ្ធ​គ្នា​ដោយ​ខ្មាំង​មិល ហាក់​ដូច​ជា​មាន​បំណង​នឹង​ចាប់​គ្នា​ដោត។ ប្រកាប់​ប្រដោត កាប់​គ្នា​ទៅ​វិញ​ទៅ​មក ហាក់​ដូច​ជា​មាន​បំណង​នឹង​ចាប់​គ្នា​ដោត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រដែ» មានន័យដូចម្ដេច ?


ប្រដែ


?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជាមួយ​នឹង​ពាក្យ ប្រដៅ។
ឧទាហរណ៍៖ ប្រដែ​ប្រដៅ គឺ​ស្ដី​ប្រដៅ​ឲ្យ​ដឹង​ខុស​ត្រូវ​ក្នុង​វេលា​ដែល​បុគ្គល​បាន​ប្រព្រឹត្ត​ខុស​រួច​ហើយ : ប្រដែ​ប្រដៅ​កូន​ឲ្យ​វា​មាន​សុជីវ​ធម៌។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រដេញ» មានន័យដូចម្ដេច ?


ប្រដេញ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដេញ​បន្ត​គ្នា។ ប្រដេញ​ជើង ដេញ​ជើង​មិន​លែង។ ប្រដេញ​ថ្លៃ ដេញ​តម្លើង​ថ្លៃ​ដណ្ដើម​យក​ឲ្យ​បាន​រាល់​ខ្លួន។ ប្រដេញ​ប្រដោល ដេញ​ដោល​គ្នា​ទៅ​វិញ​ទៅ​មក ដេញ​ដោល​ជជីក ដេញ​ដោល​គ្នា​រឿយ​ៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រដើស» មានន័យដូចម្ដេច ?


ប្រដើស


មានន័យថា (ម. ព. ប្រដឹស) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រដូច» មានន័យដូចម្ដេច ?


ប្រដូច


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រៀប​ឲ្យ​ដូច។
ឧទាហរណ៍៖ កុំ​ប្រដូច​រូប​ខ្ញុំ​ទៅ​នឹង​រូប​គេ ព្រោះ​ខ្ញុំ​មាន​ឋានៈ​តូច​ទាប។

?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ដូច ប្រហែល​ដូច ដូច​ជា។
ឧទាហរណ៍៖ ប្រដូច​ស្រមោល- អន្ទោល​តាម​ប្រាណ…។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រដុងប្រជា» មានន័យដូចម្ដេច ?


ប្រដុងប្រជា


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជួយ​ទំនុក​បម្រុង ជួយ​ផ្ចុង​ផ្ដើម។
ឧទាហរណ៍៖ ជួយ​ប្រដុង​ប្រជា​វា​ផង គ្មាន​នរណា​ជួយ​ប្រដុង​ប្រជា​គ្នា​សោះ (ព. សា.)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រដឺត» មានន័យដូចម្ដេច ?


ប្រដឺត


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស្គមតឺតរខឺត ។
ឧទាហរណ៍៖ ស្គមប្រដឺត, រាងប្រដឺត ។ ប្រដឺតប្រដក់ ដែលស្គមតឺតរខឺតធំតែពោះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រដឹស» មានន័យដូចម្ដេច ?


ប្រដឹស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រនាប​ដែល​ត្បាញ​ខ្ទាស់​នឹង​ចម្រឹង​ញឹក។
ឧទាហរណ៍៖ ខ្ទាស់​ប្រដឹស ត្បាញ​ប្រដឹស។ ប្រដើស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រដិតប្រជី» មានន័យដូចម្ដេច ?


ប្រដិតប្រជី


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​យក​ចិត្ត​ទុក​ដាក់ ដែល​កាន់​ការ​ខ្ជាប់។
ឧទាហរណ៍៖ មនុស្ស​ប្រដិត​ប្រជី។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ផ្ចិតផ្ចង់ ជាប់​មិន​ដាច់។
ឧទាហរណ៍៖  ធ្វើ​ការ​ប្រដិត​ប្រជី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រដិត» មានន័យដូចម្ដេច ?


ប្រដិត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រកិត ដិត​តាម​ជិត​ជាប់​គ្នា​មិន​ដាច់។
ឧទាហរណ៍៖ ប្រដិត​តាម​ក្រោយ តាម​ប្រដិត។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះរោគមួយប្រភេទបណ្ដាលឲ្យឧច្ចារៈកកើតជាដុំតូចៗរឹងៗ, ច្រើនកើតព្រោះប្រើឥរិយាបថអង្គុយច្រើនពេក ។
ឧទាហរណ៍៖ កើតប្រដិត ។ ក្លនប្រដិត ក្លននិងប្រដិត ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ឈ្មោះ​រោគ​មួយ​ប្រភេទ​បណ្ដាល​ឲ្យ​ឧច្ចារៈ​កកើត​ជា​ដុំ​តូច​ៗ​រឹង​ៗ ច្រើន​កើត​ព្រោះ​ប្រើ​ឥរិយាបថ​អង្គុយ​ច្រើន​ពេក ។
ឧទាហរណ៍៖ កើត​ប្រដិត។ ក្លន​ប្រដិត ក្លន និង​ប្រដិត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រដាល់» មានន័យដូចម្ដេច ?


ប្រដាល់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដាល់​គ្នា​ទៅ​វិញ​ទៅ​មក។ ដាល់​រឿយ​ៗ : ខ្យល់​ប្រដាល់​ក្នុង​ពោះ។ ប្រដាល់​ប្រតប់ ដាល់​តប់​គ្នា​ទៅ​វិញ​ទៅ​មក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រដាប់អេឡិចត្រូដ្យាលីស» មានន័យដូចម្ដេច ?


ប្រដាប់អេឡិចត្រូដ្យាលីស


?ថ្នាក់ពាក្យជា គីមី
មានន័យថា ដ្យាលីសដែលដំណើរការដោយមានជំនួយនៃកំលាំងអគ្គិសនីចលករបានអនុវត្ដលើអេឡិចត្រូតជាប់ភ្នាសសងខាង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រដាប់» មានន័យដូចម្ដេច ?


ប្រដាប់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា តាក់តែង ស្អិតស្អាង រៀបចំ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿង​សម្រាប់​ប្រើប្រាស់ (គ្រប់​យ៉ាង) ។
ឧទាហរណ៍៖ មាន​គ្រប់​ប្រដាប់​អស់​ហើយ ឥត​ខ្វះ​អ្វី​ទេ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រដាន់» មានន័យដូចម្ដេច ?


ប្រដាន់


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ប្រទើស​ប្រទាក់​គ្នា ដែល​ប្រគង​ប្រគាក់​ចង្អៀត​ណែន។
ឧទាហរណ៍៖ ដាក់ហិបប្រដាន់លើគ្នា, បង្ខិតការុងអង្ករនេះចេញបន្ដិចទៅ កុំដាក់ប្រដាន់គ្នាពេក ( និយាយតាមទម្លាប់ដោយស្រុកខ្លះ ) ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ប្រទើស​ប្រទាក់​គ្នា ដែល​ប្រគង​ប្រគាក់​ចង្អៀត​ណែន។
ឧទាហរណ៍៖ ដាក់​ហិប​ប្រដាន់​លើ​គ្នា បង្ខិត​ការុង​អង្ករ​នេះ​ចេញ​បន្តិច​ទៅ កុំ​ប្រដាក់​ប្រដាន់​គ្នា​ពេក (និយាយ​តាម​ទម្លាប់​ដោយ​ស្រុក​ខ្លះ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រដាញ» មានន័យដូចម្ដេច ?


ប្រដាញ


?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជាមួយ​នឹង​ពាក្យ សាញ ថា
ឧទាហរណ៍៖ សាញ​ប្រដាញ គឺ​សាញ​ក្រៃពេក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រដាក់ប្រទុក្ខ» មានន័យដូចម្ដេច ?


ប្រដាក់ប្រទុក្ខ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​ទុក្ខ​មាន​ព្រួយ​ដូច​គេ​លើក​ដាក់​ៗ​រឿយ​ៗ ឥត​ស្រាក។ ប្រទុក្ខប្រដាក់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រដាក់ប្រដឺត» មានន័យដូចម្ដេច ?


ប្រដាក់ប្រដឺត


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ស. ប្រះដ័កប្រះដិត អ. ថ. ប្រៈដាក់ប្រៈដឺត ) ប៉ផ្ដាក់ប៉ផ្ដឺត, ត្រដាបត្រដួស ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ស. ប្រះដ័កប្រះដិត អ. ថ. ប្រៈដាក់ប្រៈដឺត ) ប៉ផ្ដាក់ប៉ផ្ដឺត, ត្រដាបត្រដួស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រដាក់» មានន័យដូចម្ដេច ?


ប្រដាក់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​ព្រៃ​មាន​ផ្លែ​បរិភោគ​បាន។
ឈ្មោះចុល្លព្រឹក្សមួយប្រភេទ កំពស់ ៦- ៧ម ដុះក្នុងព្រៃធំនៃប្រទេសកម្ពុជា លាវ និងវៀតណាម ។ ផ្លែបរិភោគបាន មានរសឆ្ងាញ់ ។ ឈើយឺតល្អ គេតែងប្រើធ្វើជាកប៉ាល់នៃដងពូថៅ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រដា» មានន័យដូចម្ដេច ?


ប្រដា


?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជាមួយ​នឹង​ពាក្យ ប្រដាប់ ។
ឧទាហរណ៍៖ ប្រដាប់​ប្រដា ប្រដាប់​ផ្សេង​ៗ​ច្រើន​មុខ​ច្រើន​យ៉ាង​នេះ​ខ្លះ​នោះ​ខ្លះ ថោក​ខ្លះ​ថ្លៃ​ខ្លះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រដក់» មានន័យដូចម្ដេច ?


ប្រដក់


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​ខ្លួន​ស្គម​ធំ​តែ​ពោះ។
ឧទាហរណ៍៖  ស្គម​ប្រដក់ រាង​ប្រដក់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រញឹក» មានន័យដូចម្ដេច ?


ប្រញឹក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បង្ខំញឹកញាប់; ដែលត្រូវធ្វើយ៉ាងញឹកញាប់ ។
ឧទាហរណ៍៖ កុំប្រញឹកពេក !, ធ្វើការប្រញឹក; ការប្រញឹក ។ ប្រញឹកប្រញាប់ ប្រញាប់ដោយញឹកញាប់, ប្រញាប់ក្រៃពេក ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា បង្ខំញឹកញាប់; ដែលត្រូវធ្វើយ៉ាងញឹកញាប់ ។
ឧទាហរណ៍៖ កុំប្រញឹកពេក !, ធ្វើការប្រញឹក; ការប្រញឹក ។ ប្រញឹកប្រញាប់ ប្រញាប់ដោយញឹកញាប់, ប្រញាប់ក្រៃពេក ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា បង្ខំញឹកញាប់; ដែលត្រូវធ្វើយ៉ាងញឹកញាប់ ។
ឧទាហរណ៍៖ កុំប្រញឹកពេក !, ធ្វើការប្រញឹក; ការប្រញឹក ។ ប្រញឹកប្រញាប់ ប្រញាប់ដោយញឹកញាប់, ប្រញាប់ក្រៃពេក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រញិប» មានន័យដូចម្ដេច ?


ប្រញិប


?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​ជា​បរិវារ​របស់​ពាក្យ ប្រញាប់ ។
ឧទាហរណ៍៖ ប្រញិប​ប្រញាប់ គឺ​ប្រញាប់​ណាស់ (ព. សា. ក្លាយ​មក​ពី ពាក្យ ប្រញឹក​ប្រញាប់)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រញាល់» មានន័យដូចម្ដេច ?


ប្រញាល់


?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជាមួយ​នឹង​ពាក្យ ប្រញាប់ ថា ។
ឧទាហរណ៍៖ ប្រញាប់​ប្រញាល់ គឺ ប្រញាប់​ដោយ​រហ័ស ប្រញាប់​ណាស់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រញាយ» មានន័យដូចម្ដេច ?


ប្រញាយ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដណ្ដើម​គ្នា​ដោយ​ឥត​របប ។
ឧទាហរណ៍៖ ក្មេង​ប្រញាយ​ស្វាយ​ទុំ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដណ្ដើម​គ្នា​ដោយ​ឥត​របប ។
ឧទាហរណ៍៖ ក្មេងប្រញាយស្វាយទុំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រញាប់» មានន័យដូចម្ដេច ?


ប្រញាប់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បង្ខំឲ្យញាប់, ធ្វើឲ្យញាប់, ឲ្យឆាប់; ដែលញាប់, ឆាប់ ។
ឧទាហរណ៍៖​​ ប្រញាប់​ឲ្យ​ទាន់​ការ កុំ​ប្រញាប់​ពេក; ដើរ​ប្រញាប់​បន្តិច​ឡើង; ការ​ប្រញាប់ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា បង្ខំ​ឲ្យ​ញាប់ ធ្វើ​ឲ្យ​ញាប់ ឲ្យ​ឆាប់; ដែល​ញាប់ ឆាប់ ។
ឧទាហរណ៍៖ ប្រញាប់ឲ្យទាន់ការ, កុំប្រញាប់ពេក; ដើរប្រញាប់បន្តិចឡើង; ការប្រញាប់ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា បង្ខំ​ឲ្យ​ញាប់ ធ្វើ​ឲ្យ​ញាប់ ឲ្យ​ឆាប់; ដែល​ញាប់ ឆាប់ ។
ឧទាហរណ៍៖ ប្រញាប់ឲ្យទាន់ការ, កុំប្រញាប់ពេក; ដើរប្រញាប់បន្តិចឡើង; ការប្រញាប់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រញប្តិ» មានន័យដូចម្ដេច ?


ប្រញប្តិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ក្លាយ​មក​ពី សំ. ប្រជ្ញប្តិ) បញ្ញត្តិ ។
ឧទាហរណ៍៖ ពុទ្ធ​ប្រញប្តិ (មិន​សូវ​ប្រើ; ម. ព. បញ្ញត្តិ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រញប្ដ» មានន័យដូចម្ដេច ?


ប្រញប្ត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ក្លាយមកពី សំ. ប្រជ្ញប្ត ) បញ្ញត្ត ។
ឧទាហរណ៍៖ ព្រះសម្មាសម្ពុទ្ធទ្រង់ប្រញប្តសិក្ខាបទ ។ សង្វាតសរសេរ អស់អញកុំខ្ជិល ទើបបានជាគាប់ សង្វាតសូត្ររៀន ដោយគ្រូប្រញប្ត កុំធ្វើលេលាប់ ដោយចិត្តមាក់ងាយ (ច្បាប់ក្រម) ។ ម. ព. បញ្ញត្ត ផង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រឈ្លោះ» មានន័យដូចម្ដេច ?


ប្រឈ្លោះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ក​ជម្លោះ ឈ្លោះ​ប្រកែក​គ្នា​ទៅ​វិញ​ទៅ​មក (ព. សា.)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រឈួន, ទ្រង់ព្រះអាពាធ, ទ្រង់ព្រះអផាសុក» មានន័យដូចម្ដេច ?


ប្រឈួន, ទ្រង់ព្រះអាពាធ, ទ្រង់ព្រះអផាសុក


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ឈឺ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រឈួន» មានន័យដូចម្ដេច ?


ប្រឈួន


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. ប្រះជ្វរ អ. ថ. ប្រៈឈួន; សំ. ប្រ+ជ្វរ ) ឈឺ, មានជំងឺ; ប្រើជា រ. ស.
ឧទាហរណ៍៖ ទ្រង់​ប្រឈួន ឬ​ទ្រង់​ព្រះ​ប្រឈួន (ទ្រង់​អាពាធ ឬ​ទ្រង់​ព្រះ​អាពាធ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រឈម» មានន័យដូចម្ដេច ?


ប្រឈម


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឈម​មុខ​បែរ​រក​គ្នា។
ឧទាហរណ៍៖ ប្រឈម​មុខ​គ្នា អង្គុយ​ប្រឈម​មុខ​គ្នា។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ឈម​មុខ​បែរ​រក​គ្នា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រជ្រៀត» មានន័យដូចម្ដេច ?


ប្រជ្រៀត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជ្រៀត​ជ្រែក​ចូល​ក្នុង​ទី​ចង្អៀត។
ឧទាហរណ៍៖ ប្រជ្រៀត​ចូល។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ប្រជ្រៀត​ឲ្យ​តែ​បាន​ចុះ​គ្នា។
ឧទាហរណ៍៖ ឈរ​ប្រជ្រៀត​គ្នា អង្គុយ​ប្រជ្រៀត​គ្នា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រជ្រួស» មានន័យដូចម្ដេច ?


ប្រជ្រួស


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដើរប្រជ្រួសគ្នា; ផ្លូវប្រជ្រួសគ្នា។
ឧទាហរណ៍៖ ដើរប្រជ្រួសគ្នា; ផ្លូវប្រជ្រួសគ្នា។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលជ្រួសផ្លូវគ្នា; ដែលជ្រួសគ្នា ។
ឧទាហរណ៍៖ ដើរប្រជ្រួសគ្នា; ផ្លូវប្រជ្រួសគ្នា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រជ្រុយ» មានន័យដូចម្ដេច ?


ប្រជ្រុយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សាច់​ដែល​ដុះ​ជា​ពក​តូច​ខ្ពស់​ជាង​សាច់​ប្រក្រតី មាន​សម្បុរ​ខ្មៅ ​ឬ​ក្រហម​ក្រមៅ។

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះតិលកា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រជែង» មានន័យដូចម្ដេច ?


ប្រជែង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដណ្ដើម​ជែង​កាត់​មុខ​គ្នា ដណ្ដើម​យក​ឈ្នះ។
ឧទាហរណ៍៖ កុំ​ប្រជែង​គ្នា ប្រជែង​យក​ជ័យ​ជម្នះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រជៀវ» មានន័យដូចម្ដេច ?


ប្រជៀវ


មានន័យថា (ម. ព. ប្រចៀវ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រជៀច» មានន័យដូចម្ដេច ?


ប្រជៀច


មានន័យថា (ម. ព. ប្រចៀច)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រជួស» មានន័យដូចម្ដេច ?


ប្រជួស


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ជួស​ត្រួត​លើ​គ្នា ដែល​ស្ទួន​លើ​គ្នា។
ឧទាហរណ៍៖ ធ្មេញ​ប្រជួស គឺ​ធ្មេញ​ដែល​ដុះ​អែប​ស្ទួន​គ្នា​ជា​ពីរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រជួប» មានន័យដូចម្ដេច ?


ប្រជួប


មានន័យថា (ម. ព. ប្រចួប)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រជួន» មានន័យដូចម្ដេច ?


ប្រជួន


មានន័យថា (ម. ព. ប្រចួន)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រជុំចិញ្ចើម» មានន័យដូចម្ដេច ?


ប្រជុំចិញ្ចើម


?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះឧណ្ណាលោម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រជុំ» មានន័យដូចម្ដេច ?


ប្រជុំ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យជុំគ្នា, ប្រមូលឲ្យចួបជុំគ្នា, មកចួបជុំគ្នា ។
ឧទាហរណ៍៖ យើងនឹងប្រជុំគ្នាព្រឹកស្អែកពេលម៉ោង៨នៅទីនេះ ។

                   ប្រជុំជន ( —ជន់ ) ពួកជនដែលកំពុងប្រជុំគ្នា ។ ទីប្រជុំ ទីដែលចួបជុំគ្នា ។ ប្រជុំជាតក ( —ដក់ ) ប្រជុំរឿងក្នុងអតីតជាតិ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រជាហឹង្សា» មានន័យដូចម្ដេច ?


ប្រជាហឹង្សា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អំណាចរបស់អ្នកជ្រែករាជសម្បតិ្ត រដ្ឋាភិបាលប្រកបដោយអយុត្តិធម៌ និងគ្មានក្តីអាណិតអាសូរដល់ប្រជានុរាស្រ្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រជាហឹង្សក៍» មានន័យដូចម្ដេច ?


ប្រជាហឹង្សក៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្សត្រសោយរាជសម្បត្តិ ដែលសាហាវឃោរឃៅក្រៃលែង អ្នកជ្រែករាជសម្បតិ្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រជាសិទ្ធិ» មានន័យដូចម្ដេច ?


ប្រជាសិទ្ធិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបោះឆ្នោតនៃប្រជារាស្រ្ត ដោយគ្រាន់តែថាព្រម ឬទេ ប៉ុណ្ណោះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រជាសាស្ត្រ» មានន័យដូចម្ដេច ?


ប្រជាសាស្ត្រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការសិក្សាពីមនុស្សទាំងឡាយតាមស្ថិតិ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រជាសវនាការ» មានន័យដូចម្ដេច ?


ប្រជាសវនាការ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ការដែលប្រជារាស្ត្រចូលចួបឥស្សរជន ដើម្បីសន្ទនាប្រស័្រយការណ៍ផ្សេងៗ; ការជំនុំជម្រះកាត់សេចក្ដីឲ្យប្រជារាស្ត្រ; វេលាជំនុំជម្រះរឿងរ៉ាវនៃប្រជារាស្ត្រ ។
ឧទាហរណ៍៖ អនុញ្ញាត​ឲ្យ​មាន​ប្រជា​សវនាការ​រៀងរាល់​ថ្ងៃ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រជារាស្រ្ត» មានន័យដូចម្ដេច ?


ប្រជារាស្រ្ត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រជានុរាស្រ្ត រាស្រ្ត មនុស្សទាំងឡាយដែលផ្សំបង្កើតជាប្រជាជាតិ ដែលឋិត​នៅក្រោមអំណាចគ្រប់គ្រងតែមួយ ទោះបីមានសញ្ជាតិខុសគ្នាក៏ដោយ ឋានៈមនុស្សដែលពុំមែនជាក្សត្រ ពុំមែនជាមន្រ្តី ឬគហបតី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រជាមានិត» មានន័យដូចម្ដេច ?


ប្រជាមានិត


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលទាក់ទងដល់ប្រជារាស្រ្ត ដែលមានប្រយោជន៍ ដល់រាស្រ្ត ដែលទទួល​សេចក្តី​​អបអរពីរាស្រ្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រជាមតិ» មានន័យដូចម្ដេច ?


ប្រជាមតិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សិទ្ធិនៃពលរដ្ឋ ដែលឱ្យបញ្ចេញយោបល់របស់ខ្លួន ចំពោះបញ្ហា​សំខាន់ៗ ក្នុងប្រយោជន៍ទូទៅ សារលិខិតរបស់ទូត ដែលផ្ញើមកសួរបញ្ជាក់ពីរដ្ឋាភិ បាលរបស់ខ្លួន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រជាភិវឌ្ឍន៍» មានន័យដូចម្ដេច ?


ប្រជាភិវឌ្ឍន៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបណ្តុះពូជ មនុស្ស សត្វ ត្រង់កន្លែងណាមួយ ដែលមិនធ្លាប់​មាន​នៅ​ពេលមុន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រជាភិថុតិ» មានន័យដូចម្ដេច ?


ប្រជាភិថុតិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបញ្ចើចលើកជើងប្រជារាស្រ្ត ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រជាប្រិយ» មានន័យដូចម្ដេច ?


ប្រជាប្រិយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លក្ខណៈ អាកប្បកិរិយានៃជនដែលធ្វើឱ្យគេស្រឡាញ់ពេញចិត្តច្រើននាក់ ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. ) ដែលជាទីស្រឡាញ់របស់ប្រជា, ដែលគួរឲ្យប្រជារាស្ត្រស្រឡាញ់ពេញចិត្ត, ដែលសម្រាប់ប្រជាពលរដ្ឋទួទៅ ។
ឧទាហរណ៍៖ របាំប្រជាប្រិយ, ល្បែងប្រជាប្រិយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រជាប់» មានន័យដូចម្ដេច ?


ប្រជាប់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជាប់​មិន​ឃ្លាត​ពី​គ្នា គឺ​ទៅ​ណា​ទៅ​ជាមួយ​គ្នា​មិន​ឲ្យ​ឃ្លាត។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ជាប់​មិន​ឃ្លាត​ពី​គ្នា គឺ​ទៅ​ណា​ទៅ​ជាមួយ​គ្នា​មិន​ឲ្យ​ឃ្លាត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រជាន់» មានន័យដូចម្ដេច ?


ប្រជាន់


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ប្រផុត​នឹង​ជាន់ ស្ទើរ​តែ​នឹង​ជាន់។
ឧទាហរណ៍៖ ដើរ​ប្រជាន់​កែង គឺ​ដើរ​ពី​ក្រោយ​ជិត​គ្នា​ស្ទើរ​តែ​នឹង​ជាន់​កែង​អ្នក​ដើរ​មុន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រជានុវឌ្ឍន៍» មានន័យដូចម្ដេច ?


ប្រជានុវឌ្ឍន៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រជាធិបត្យូបនីកម្ម កាច្នៃ រៀបចំឱ្យទៅជារបស់ប្រជារាស្រ្ត ឬឱ្យអ្នកស្រុកដឹងស្គាល់រាល់គ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រជានុរាស្ត្រ» មានន័យដូចម្ដេច ?


ប្រជានុរាស្ត្រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ពពួក​ជន​ធំ​តូច​គ្រប់​វណ្ណៈ គ្រប់​ឋានៈ​ក្នុង​ប្រទេស។
ឧទាហរណ៍៖ ប្រទេស​ថ្កើង​ថ្កាន មាន​សុខ​ក្សេមក្សាន្ត ទុក្ខ​ព្រួយ​វិនាស សឹង​កើត​ចេញ​ពី​ប្រជា​រាស្ត្រ កាន់​តាម​ច្បាប់ ព្រះ​ពុទ្ធ​សាសនា។ ប្រទេស​អាប់​អោន ចុះ​ថយ​ស្ទើរ​សូន្យ សឹង​កើត​ចេញ​ពី ខ្លួន​គ្រប់​អាត្មា មិន​កាន់​សីលា ប្រាំ​ឬ​ប្រាំ​បី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រជាទណ្ឌ» មានន័យដូចម្ដេច ?


ប្រជាទណ្ឌ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទុក្ខទោសដែលអ្នកស្រុកធ្វើបន្តិចបន្តួចម្នាក់ ដើម្បីបង្អន់កំហឹង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រជាជាតិ» មានន័យដូចម្ដេច ?


ប្រជាជាតិ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សារព័ននៃមនុស្សក្នុងប្រទេសជាមួយ ហើយមានកំណើតវង្សត្រកូលនឹងភាសា​ជាមួយគ្នា ឬមានផលប្រយោជន៍រួមគ្នា ជាអង្វែងមកទៀត ។
ក្រុមមនុស្សដែលរស់នៅលើទឹកដីមួយស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលមួយ មានសញ្ជាតិ និងភាសាផ្លូវការតែមួយ មានវប្បធម៌ដូចគ្នា ឬផ្សេងៗគ្នា ទំនៀមទម្លាប់ប្រហាក់ប្រហែលគ្នាមានប្រវិត្តសាស្ត្រទាក់ទងរវាងជាតិសាសន៍ដែលរស់នៅជាមួយគ្នា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រជាជន» មានន័យដូចម្ដេច ?


ប្រជាជន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្សទាំងអស់ក្នុងប្រទេសណាមួយ ឬមនុស្ស សត្វ និងរុក្ខជាតិ ដែលគេចិញ្ចឹម ថែទាំ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រជាករ» មានន័យដូចម្ដេច ?


ប្រជាករ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្សកុះករ ឬប្រជាជនមីរដេរដាស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រជា» មានន័យដូចម្ដេច ?


ប្រជា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. បជា ) ពពួកសត្វ; ពពួកជន ។ ប្រជាករ ឬ ប្រជាជន ( —ជន់ ) ពួកជនចំណុះប្រទេស ។ ប្រជាជាតិ ជាតិនៃមនុស្សដែលមានវង្សត្រកូលនិងភាសាជាមួយគ្នា ។ ប្រជាធិបតី ( —ប៉ៈដី ) អធិបតីរបស់ប្រជា ( ព្រះរាជា ) ។ ប្រជាធិបតេយ្យ ( —ប៉ៈតៃ ) ភាពនៃប្រទេសដែលមានប្រជារាស្ត្រជាអធិបតី គឺប្រទេសឬរដ្ឋបាលដែលមានប្រជាជនជាធំក្នុងការរើសតំណាងរបស់ខ្លួន ឲ្យជាអ្នកសម្រេចកិច្ចការក្នុងប្រទេស , . . . ។ ប្រជានិករ ពួកប្រជារាស្ត្រ, ពួកមនុស្ស ។ ប្រជាពលរដ្ឋ ពលរដ្ឋគឺប្រជាជន ឬប្រជាជនដែលជាពលរដ្ឋ ។ ប្រជាភិថុតិ ( —ភិថុត ) ការបញ្ជោរឬការបញ្ចើចលើកជើងប្រជារាស្ដ្រ ។ ប្រជាភិបាល អ្នកគ្រប់គ្រងរក្សាប្រជាជន ( ព្រះរាជា ) ។ ប្រជាភិវឌ្ឍន៍ ការលូតលាស់ដុះដាលរបស់ប្រជារាស្ដ្រ; ការបណ្ដុះបណ្ដាលមនុស្ស, សត្វ ត្រង់តំបន់ដែលមិនធ្លាប់មានក្នុងកាលមុនឲ្យកើតមានឡើង, ឲ្យបានរីកចម្រើនឡើងជាលំដាប់ ។ ប្រជាមតិ ( —មៈតិ ) មតិឬយោបល់ប្រជារាស្ត្រ ។ ប្រជាមានិត គុ. ដែលប្រជាជនចូលចិត្តស្រឡាញ់រាប់អាន; ដែលទាក់ទងដល់ប្រជារាស្ដ្រ, ដែលមានផលប្រយោជន៍ដល់បណ្ដាជនទួទៅ : រដ្ឋាភិបាលប្រជាមានិត ។ ប្រជារាស្ដ្រ ឬ រាស្ដ្រប្រជា ពួកជនចំណុះដែន ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រឆ្ងិត» មានន័យដូចម្ដេច ?


ប្រឆ្ងិត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​រោគ​ខ្យល់​មួយ​ប្រភេទ បណ្ដាល​មក​ពី​ក្នុង​រូប​ប្រាណ ឲ្យ​ឃើញ​ហាក់​ដូច​ជា​កង់​វិល​មក​គ្រប​ពី​លើ​ក្បាល​ឲ្យ​ងងឹត​មុខ​ដួល​ប្រកាច់​បាត់​ស្មារតី មួយ​សន្ទុះ​មក​ទើប​ដឹង​ខ្លួន​ឡើង​វិញ បើ​ដួល​ក្នុង​ទឹក​ហើយ​គ្មាន​គេ​ឃើញ រមែង​តែ​ឈ្លក់​ទឹក​ស្លាប់។
ឧទាហរណ៍៖ ខ្យល់​ប្រឆ្ងិត រោគ​ប្រឆ្ងិត កើត​ប្រឆ្ងិត (និយាយ​ភ្លាត់​ថា ប្រស្និត ក៏​មាន)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រឆេះ» មានន័យដូចម្ដេច ?


ប្រឆេះ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់ធ្វើដោយអំបោះជាដើម សម្រាប់អុជឲ្យជក់ប្រេង, ជក់ក្រមួន, ជក់ខ្លាញ់ ។
ឧទាហរណ៍៖ ប្រឆេះចង្កៀង, ប្រឆេះទៀន ។ ប្រឆេះ ឬ ដីប្រឆេះ ដីឆ្អិនត្រង់កន្លែងដែលដុតគំនរព្រៃជាដើមរួចហើយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រឆាំង» មានន័យដូចម្ដេច ?


ប្រឆាំង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ម. ព. ឆាំង) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រច័ណ្ឌ» មានន័យដូចម្ដេច ?


ប្រច័ណ្ឌ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. ប្រចណ្ឌ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រចោម» មានន័យដូចម្ដេច ?


ប្រចោម


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចោម​ព័ទ្ធ ចោម​ស្ទាក់ ចោម​ជុំ​ឈូឆរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រចែង» មានន័យដូចម្ដេច ?


ប្រចែង


?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជាមួយ​នឹង​ពាក្យ ប្រចុប ថា ។
ឧទាហរណ៍៖ ប្រចុប​ប្រចែង (ម. ព. ប្រចុប ផង)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖