Posted on Leave a comment

តើពាក្យ «ប្រចែ» មានន័យដូចម្ដេច ?


ប្រចែ


?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជាមួយ​នឹង​ពាក្យ ប្រចណ្ឌ ថា ។
ឧទាហរណ៍៖ ប្រចែ​ប្រចណ្ឌ គឺ​ប្រចណ្ឌ​ដោយ​ដិត​ចិត្ត ដោយ​ចាប់​មន្ទិល​សង្ស័យ​បន្តិច​បន្តួច។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រចៀវ» មានន័យដូចម្ដេច ?


ប្រចៀវ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ចម្មបក្សី​ពួក​មួយ​មាន​មុខ​និង​ត្រចៀក​ស្រដៀង​នឹង​កណ្ដុរ (ជា​សត្វ​រត្តិចរ)។ ប្រជៀវ។
-ទំហំ ៖ ក្បាលដងខ្លួន 88-95 ម.ម កន្ទុយ 25-30 ម.ម កំភួនដៃ 70-75 ម.ម -ភិនភាគ ៖ មានត្រចៀកធំ មានពណ៌ត្នោតចាស់ ចុងកន្ទុយមានរោមវែងៗខ្លះ។ -ជីវសាស្ត្រ ៖ នៅក្នុងរូងភ្នំ តាមដំបូលផ្ទះ និងស៊ីសត្វល្អិតហើរខ្ពស់ៗ។ របាយ និងស្ថានភាព ៖ មានជាមធ្យម ដោយកន្លែង។

ឧទាហរណ៍៖ ប្រចៀវ ប្រភេទ១

                    -ទំហំ ៖ ក្បាលដងខ្លួន 35-110 ម.ម កន្ទុយ 1556 ម.ម កំភួនដៃ 30-75 ម.ម -ភិនភាគ ៖ មានសំបុរខុសៗពីគ្នា ច្រមុះរាងជាសន្លឹក ត្រចៀកធំ និងមានដុំពកពីរ នៅលើពោះ។ -ជីវសាស្ត្រ ៖ រស់នៅកន្លែងណាដែលអាចតាងស្នាក់បាន។ ចំណីអាហារ៖ ស៊ីសត្វល្អិត និងពីងពាង។ របាយ និងស្ថានភាព ៖ ជាប្រភេទសំបូរ មាននៅតំបន់ព្រៃ។
ឧទាហរណ៍៖ ប្រចៀវ ប្រភេទ២

                  -ទំហំ ៖ ក្បាលដងខ្លួន 36-38 ម.ម កន្ទុយ 37-38 ម.ម កំភួនដៃ 27-30 ម.ម -ភិនភាគ ៖ មានពណ៌ត្នោតចាស់លាយប្រផេះ។ មានសាច់ និង ស្បែកក្រាស់ ជ្រួញ មានត្រចៀករីកខាងចុង និងរួមគល់។ -ជីវសាស្ត្រ ៖ រស់នៅក្នុងបណ្តូលស្លឹកចេក បំពង់ឫស្សី។ ចំណីអាហារ៖ ស៊ីមូស។ របាយ និងស្ថានភាព ៖ មានជាមធ្យម ស្ទើរគ្រប់ទីកន្លែង។
ឧទាហរណ៍៖ ប្រចៀវ ប្រភេទ៣

                  -ទំហំ ៖ ក្បាលដងខ្លួន 65-75 ម.ម ទម្ងន់ 17-31 ក្រ កំភួនដៃ 40-50 ម.ម -ភិនភាគ ៖ មានពណ៌ត្នោតចាស់ និងប្តូរជាស្រាលបន្តិចម្តងៗ ដល់កន្ទុយ។ ត្រចៀកទាំងគូរមូល ក្រាស់ធំ។ កន្ទុយមានប្រវែងមួយភាគពីរ នៃដងខ្លួន។ -ជីវសាស្ត្រ ៖ រស់នៅតាមដំបូលផ្ទះ ឫល្អាងភ្នំជាហ្វូងធំៗ។ ចំណីអាហារ៖ សត្វល្អិត។ របាយ និងស្ថានភាព ៖ មានដោយសំបូរ តាមតំបន់ទីប្រជុំជន។
ឧទាហរណ៍៖ ប្រចៀវ ប្រភេទ៤


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រចៀច» មានន័យដូចម្ដេច ?


ប្រចៀច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សត្វ​ស្លាប​តូច​ជើង​វែង ចំពុះ​វែង សម្បុរ​ស្រដៀង​នឹង​ទទា ច្រើន​រក​ស៊ី​តាម​ដី​ត្រោក ឬ​អាចម៍​បំណះ ចូល​ចិត្ត​បរិភោគ​ជន្លេន​ជា​អាហារ។ ប្រជៀច។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រចួប» មានន័យដូចម្ដេច ?


ប្រចួប


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចួប​គ្នា ប្រទះ​គ្នា (ម. ប្រ.)។ ប្រជួប។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រចួន» មានន័យដូចម្ដេច ?


ប្រចួន


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្ទួន​ដំណើរ​គ្នា ស្ទួន​វេលា​គ្នា គឺ​ធ្វើ​ការ​អ្វី​ៗ ដំណាល​គ្នា​ក្នុង​វេលា​មួយ។ ប្រជួន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រចុប» មានន័យដូចម្ដេច ?


ប្រចុប


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា និយាយ​ផ្សែផ្សំ​លើក​ដាក់​នាយអាយ​បញ្ចុះ​បញ្ចូល​ឲ្យ​គេ​គាប់​ចិត្ត (ដើម្បី​ឲ្យ​កើត​ប្រយោជន៍​ខ្លួន)។ប្រចុបប្រចែង ប្រចុប​ដោយ​ប្រឹង​ប្រែង​ពេញ​ទី ជួយ​ចាត់ចែង​កិច្ចការ​គ្រាន់​តែ​ហែៈ ហ៍​ផ្សែផ្សំ​ដោយ​អាការ​ប្រចុប​ឲ្យ​គេ​គាប់​ចិត្ត។ មិត្ត​ប្រចុប គឺ​មិត្ត​ដែល​ប៉ិន​ខាង​និយាយ​លើក​បញ្ជោរ ឬ​ចាក់​បណ្ដោយ​អែប​អប​ស្រប​តាម​តែ​មាត់​ក្រៅ ដើម្បី​យក​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន តែ​ចិត្ត​មិន​ស្មោះ​ត្រង់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រចឹក» មានន័យដូចម្ដេច ?


ប្រចឹក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចឹក​គ្នា​ទៅ​វិញ​ទៅ​មក។
ឧទាហរណ៍៖ សត្វ​ស្លាប​ប្រចឹក​គ្នា; សារិកា​កែវ​អើយ ស៊ី​អី​កង​ៗ ស៊ី​ផ្លែ​ដំបង​ប្រចឹក​គ្នា​លេង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រចី» មានន័យដូចម្ដេច ?


ប្រចី


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទាក់ឆ្វាក់ធ្លុងនឹងគល់ផ្លែសន្ទូចហើយវេញ ( ធ្វើឲ្យកើតជាប្រចី ) ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខ្សែ​ដែល​ទាក់​ធ្លាក់​គល់​ផ្លែ​សន្ទូច​ជាដើម ភ្ជាប់​នឹង​ខ្សែ​រនង​ ឬ​ដង។
ឧទាហរណ៍៖  ប្រចី​សន្ទូច; ប្រចី​មូល (ម. ព. មូល ៣ ដង)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រចិត្ត» មានន័យដូចម្ដេច ?


ប្រចិត្ត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ព. សា.) (ក្លាយ​មក​ពី​ពាក្យ ព្រួយ​ចិត្ត) ព្រួយ​ក្នុង​ចិត្ត ថប់​បារម្ភ កំដឹង។
ឧទាហរណ៍៖ កុំ​ប្រចិត្ត (កុំ​ព្រួយ​ចិត្ត)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រចាំ» មានន័យដូចម្ដេច ?


ប្រចាំ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រង​ចាំ​ឲ្យ​គេ​ធ្វើ​ទើប​ខ្លួន​ឯង​ធ្វើ​ដែរ ។
ឧទាហរណ៍៖ ខំ​ធ្វើ​ការ​ទៅ​កុំ​ប្រចាំ​គ្នា ! ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ទុក​បម្រុង​រង់​ចាំ​ជានិច្ច សម្រាប់ ។
ឧទាហរណ៍៖ រង្វាន់​ប្រចាំ​ខែ រង្វាន់​ប្រចាំ​ឆ្នាំ។

                  ប្រចាំ​ការ បម្រុង​ចាំ​ទទួល​កិច្ចការ ។
ឧទាហរណ៍៖ យក​រទេះ​មក​ប្រចាំ​ការ កែន​មនុស្ស​មក​ប្រចាំ​ការ។

                  ប្រចាំ​ជូន បម្រុង​ចាំ​ជូន បម្រុង​ចាំ​ការ​ជូន​ដាក់​ពី​នេះ​ទៅ​នោះ​មាន​កំណត់​ទី ។
ឧទាហរណ៍៖ រទេះ​ប្រចាំ​ជូន មនុស្ស​ប្រចាំ​ជូន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រចាប់» មានន័យដូចម្ដេច ?


ប្រចាប់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាប់​តយុទ្ធ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ដៃ​ទទេ ។
ឧទាហរណ៍៖ គូរ​រូប​ស្វា​ប្រចាប់​គ្នា ។

                   ចាប់​ប្រកាន់​ហេតុ ប្រកាន់​ដំណើរ ។
ឧទាហរណ៍៖ ពុំ​គួរ​ប្រចាប់​មនុស្ស​ហ្នឹង​ទេ ព្រោះ​គ្នា​ជា​អ្នក​ស្លូត​ត្រង់​សោះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រចាក់» មានន័យដូចម្ដេច ?


ប្រចាក់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាក់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​គ្រឿង​សស្ត្រា​ ឬ​ដោយ​អាវុធ​មាន​មុខ​ស្រួច។ ប្រចាក់​ប្រកាប់ ឬប្រកាប់​ប្រចាក់ កាប់​ចាក់​គ្នា​ទៅ​វិញ​ទៅ​មក ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រុក្ខជាតិមួយប្រភេទ សន្ដានស្មាច់ តែដើមតូចៗ ។
ឧទាហរណ៍៖ ដើមប្រចាក់, ផ្សិតប្រចាក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រចណ្ឌ» មានន័យដូចម្ដេច ?


ប្រចណ្ឌ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា (សំ.) ដែល​ក្ដៅ​ក្រហាយ អន្ទះអន្ទែង ច្រណែន ព្រោះ​កាម​រាគ ។
ឧទាហរណ៍៖ ស្រី​ប្រចណ្ឌ​ប្ដី ប្រុស​ប្រចណ្ឌ​ប្រពន្ធ ។

                  ខ្មែរ​យើង​ប្រើ​ជា កិ. ឬ ន. ក៏​មាន ។
ឧទាហរណ៍៖ កុំ​ប្រចណ្ឌ​នឹង​គ្នា; ឈ្លោះ​ព្រោះ​ប្រចណ្ឌ មាន​ប្រចណ្ឌ​ចិត្ត ។ ប្រច័ណ្ឌ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រចច» មានន័យដូចម្ដេច ?


ប្រចច


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ស្គម​ស្អយ​ៗ ដោយ​មាន​រោគ​រាគរូស​ជាប់​មិន​ដាច់។
ឧទាហរណ៍៖ ស្គម​ប្រចច។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រចក្ស» មានន័យដូចម្ដេច ?


ប្រចក្ស


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. ប្រត្យក្ស; បា. បច្ចក្ខ ) ដែលជាក់, ប្រាកដ, ច្បាស់, មែន, ពិត ។
ឧទាហរណ៍៖ ហេតុប្រចក្ស គឺហេតុដែលប្រាកដ; ឃើញប្រចក្ស គឺឃើញច្បាស់; ដឹងប្រចក្ស គឺដឹងជាក់; មនុស្សប្រត្យក្ស គឺមនុស្សអ្នកដឹងកិច្ចការជាក់ ( និយាយក្លាយជា ប្រតិយក្ស ក៏មាន ) ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍ 
មានន័យថា ( សំ. ប្រត្យក្ស; បា. បច្ចក្ខ ) ដែលជាក់, ប្រាកដ, ច្បាស់, មែន, ពិត ។
ឧទាហរណ៍៖ ហេតុប្រចក្ស គឺហេតុដែលប្រាកដ; ឃើញប្រចក្ស គឺឃើញច្បាស់; ដឹងប្រចក្ស គឺដឹងជាក់; មនុស្សប្រត្យក្ស គឺមនុស្សអ្នកដឹងកិច្ចការជាក់ ( និយាយក្លាយជា ប្រតិយក្ស ក៏មាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រច» មានន័យដូចម្ដេច ?


ប្រច


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ដោយ​រាករូស​ជាដើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រង់ទឹក» មានន័យដូចម្ដេច ?


ប្រង់ទឹក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រង់ទឹកជាំបណ្ណង្គជាតិមួយប្រភេទ កម្ពស់ប្រហែល ៥០ សង់ទីម៉ែត្រ ដែលដុះក្នុងទីដីសើម មានភក់ល្បាប់នៃប្រទេសក្តៅសកលលោក។ ស្លឹកខ្ចីៗ គេនិយមប្រើជាបន្លែបរិភោគជាមួយទឹកគ្រឿង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រង់, ប្រង់សមុទ្រ» មានន័យដូចម្ដេច ?


ប្រង់, ប្រង់សមុទ្រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រុក្ខជាតិមួយប្រភេទ មានដើមរាងដូចដើមដូង កម្ពស់ប្រហែល ១ម មានវិជ្ឈមាត្រ ៤០-៥០ ស.ម ដុះនៅព្រៃគុម្ពោត ជិតមាត់សមុទ្រនៃប្រទេសឥណ្ឌូចិន។ មើមមានជាតិម្សៅ (បិដ្ឋជាតិ) អាចស្ងោរយ៉ាងយូរ ទើបបរិភោគបាន។ គ្រូបុរាណប្រើមើមថ្នាំរំងាបរោគផ្សេងៗ ដូចជាដំបៅរលួយ រោគកូនកណ្តុរ បូសទ្រនិច។​


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រង់, ប្រង់ព្រៃ» មានន័យដូចម្ដេច ?


ប្រង់, ប្រង់ព្រៃ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើមប្រង់ព្រៃរាងដូចដើមប្រង់សមុទ្រ តែខ្បស់ជាងបន្តិច កម្ពស់ប្រហែល ១,៥ ម រាងបំពង់វិជ្ឈមាត្រ ៤០-៦០ ស.ម ដុះក្នុងព្រៃល្បោះ មិនឆ្ងាយពីសមុទ្រ។ រុក្ខជាតិនេះមានក្នុងប្រទេសកម្ពុជា និងវៀតណាម។ ផ្លែគេកិនឱ្យម៉ដ្ឋ សម្រាប់បំពុលត្រីឱ្យសន្លប់មុននេសាទ។ សាច់ក្នុងគ្រាប់មានជាតិពុល គេយកត្រាំទឹកស្ទឹងប្រហែល ២-៣ថ្ងៃសិន មុននឹងស្ងោរបរិភោគបាន។ មើមក៏អាចបរិភោគបានដែរ បើត្រាំទឹកហូរជាមុន ដើម្បីកម្ចាត់ជាតិពុល។ ក្នុងជំនាន់ខ្មែរក្រហម (១៩៧៥-១៩៧៩) មើមប្រង់ព្រៃ គេយកមកបរិភោគជំនួសបាយនៅតំបន់ខ្លះៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រង់» មានន័យដូចម្ដេច ?


ប្រង់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ប្រទាល​មួយ​ពួក មាន​ធាង​រឹង ស្លឹក​រឹង​ល្អិត មើម​ពុល។
ឧទាហរណ៍៖ មើម​ប្រង់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រគ្រីវ» មានន័យដូចម្ដេច ?


ប្រគ្រីវ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​រោគ​សរសៃ​កើត​នៅ​ជើង បណ្ដាល​ឲ្យ​ញាក់​កន្ត្រាក់ ស្ពឹក​ស្រពន់; ហៅ គគ្រីវ ក៏​មាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រគំ» មានន័យដូចម្ដេច ?


ប្រគំ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លេង​ភ្លេង​រងំ​នាំ​ឲ្យ​ស្រណោះ លេង​ភ្លេង​កំដរ​ឲ្យ​ក្សាន្ត​ចិត្ត…។
ឧទាហរណ៍៖ ប្រគំ​តន្ត្រី​មួយ​វង់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រគេន» មានន័យដូចម្ដេច ?


ប្រគេន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ស. ស.) ឲ្យ លើក​ឲ្យ​ដល់​ដៃ​ក្នុង​ហត្ថបាស។
ឧទាហរណ៍៖ ប្រគេន​ចង្ហាន់​លោក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រគាប» មានន័យដូចម្ដេច ?


ប្រគាប


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចម្ពាម​ត្រង់​គល់​មែក។
ឧទាហរណ៍៖  ប្រគាប​ឈើ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រគាក់» មានន័យដូចម្ដេច ?


ប្រគាក់


?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជា​មួយ​នឹង​ពាក្យ ប្រគង (ម. ព. នោះ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រគល់មុខងារ» មានន័យដូចម្ដេច ?


ប្រគល់មុខងារ


?ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា ការផ្ទេរភាពជាម្ចាស់នៃមុខងារ ការទទួលខុសត្រូវ អំណាច និងឆន្ទានុសិទ្ធិទាំងអស់ដែលចាំបាច់ ដើម្បីគ្រប់គ្រងនិងអនុវត្តមុខងារ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រគល់» មានន័យដូចម្ដេច ?


ប្រគល់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លើក​យក​អ្វី​ៗ​ហុច​ឲ្យ​ឬ​ទុក​ដាក់​ឲ្យ​គេ​ជា​ស្រេច។
ឧទាហរណ៍៖ ប្រគល់​ការ​ឲ្យ ប្រគល់​ប្រាក់​ឲ្យ​ដល់​ដៃ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រគរ» មានន័យដូចម្ដេច ?


ប្រគរ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា គរ​លើ​គ្នា​ច្រើន​ជាន់​ច្រើន​តម្រួត។
ឧទាហរណ៍៖  ប្រគរ​ឧស ប្រគរ​បាវ​ស្រូវ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រគង» មានន័យដូចម្ដេច ?


ប្រគង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដាក់​គង​សង្កត់​លើ​គ្នា​ឬ​គង​លើ​គ្នា​ច្រគីង​ច្រគាង។ ប្រគង​ប្រគាក់​ ឬ ប្រគាក់​ប្រគង គង​ឬ​ដាក់​គង​ពាក់​លើ​គ្នា​ច្រងេង​ច្រងាង​ទទឹង​ទទែង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រខូវ» មានន័យដូចម្ដេច ?


ប្រខូវ


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ម. ព. ស្រខូវ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រខុប» មានន័យដូចម្ដេច ?


ប្រខុប


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. ប្រះគប អ. ថ. ប្រៈខុប ) ស្អំថ្នាំ, អាលថ្នាំ ( កែរោគ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រខាំ» មានន័យដូចម្ដេច ?


ប្រខាំ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ខាំ​គ្នា​ទៅ​វិញ​ទៅ​មក (ដោយ​ដណ្ដើម​អ្វី​ៗ)។
ឧទាហរណ៍៖ ឆ្កែ​ប្រខាំ​គ្នា ឆ្មា​ប្រខាំ​គ្នា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រខង» មានន័យដូចម្ដេច ?


ប្រខង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. ប្រះគង អ. ថ. ប្រៈខង ) អង, អមអង ( ប្រើជា រ. ស. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រក្រតីទិន» មានន័យដូចម្ដេច ?


ប្រក្រតីទិន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ប្រក្រតិទិន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រក្រតី» មានន័យដូចម្ដេច ?


ប្រក្រតី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ប្រក្ឬតិ; បា. បកតិ ) ធម្មតា; ការប្រព្រឹត្តទៅតាមចំណាំ, តាមទម្លាប់; សេចក្ដីមិនប្លែកអំពីដំណើរដើម, ដំណើរដែលតាំងនៅដូចដែល ។
ឧទាហរណ៍៖ នៅធ្វើការតាមប្រក្រតី ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រក្រតិទិន» មានន័យដូចម្ដេច ?


ប្រក្រតិទិន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ប្រក្ឬតិ + ទិន; បា. បកតិ + ទិន )ផ្ទាំងសន្លឹកក្រដាសមានសណ្ឋានជាតារាងដែលចុះចំនួនថ្ងៃតាមលំដាប់ខែនីមួយៗ សម្រាប់ប្រើក្នុងមួយឆ្នាំៗ ។ បើប្រើជា បដិទិន ឬ ប្រតិទិន គួរជាង ( ម. ព. នោះនិងពាក្យ ប្រក្រតី និង ទិន ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រក់ព្រំ» មានន័យដូចម្ដេច ?


ប្រក់ព្រំ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ជា​អធិបតី​ត្រួតត្រា​មើល​ការ​ខុស​ត្រូវ​ក្នុង​ការ​ធ្វើ​បុណ្យ​ធំ​ណា​មួយ។ ប្រើ​ជា ន. ក៏​បាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រក់​ពល» មានន័យដូចម្ដេច ?


ប្រក់​ពល


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រសិទ្ធី​កង​ទ័ព​ដើម្បី​ឲ្យ​មាន​ជោគជ័យ ឲ្យ​មាន​ឫទ្ធិ​តេជះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រក់» មានន័យដូចម្ដេច ?


ប្រក់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បិទ​បាំង​ពី​ខាង​លើ។
ឧទាហរណ៍៖ ប្រក់​ផ្ទះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រកោះ» មានន័យដូចម្ដេច ?


ប្រកោះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កោះ​ត​ៗ​គ្នា ពី​ម្នាក់​ទៅ​ម្នាក់; ជាប់​តាម​គ្នា​ប្រកិត​មិន​ដាច់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រកៃ» មានន័យដូចម្ដេច ?


ប្រកៃ


មានន័យថា (ម. ព. ប៉ាកកៃ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រកែក» មានន័យដូចម្ដេច ?


ប្រកែក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជជែក​គ្នា​រក​ខុស​រក​ត្រូវ ឆ្លើយ​ទទឹង​ទាស់ មិន​ព្រម​តាម។ ប្រកែក​ប្រណាំង ប្រកែក​ដោយ​ប្រណាំង​ប្រជែង​យក​ឈ្នះ។ ប្រកែក​វែក​ដៃ ប្រកែក​ដោយ​ឆ្ការ​ដៃ ឬ​វែក​ទាត់​ដៃ​គេ​ចេញ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រកៀង» មានន័យដូចម្ដេច ?


ប្រកៀង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កៀង​កិត​ៗ​គ្នា កៀង​ក្រវែល​មិន​ឲ្យ​ឃ្លាត។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា និយាយ​បញ្ឆិត​បញ្ឆៀង​ញយ​ៗ​ឲ្យ​ជឿ​ស៊ប់ (ម. ព. ចង្កៀង ១ កិ. ឬ កិ. វិ. ទៀត​ផង)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រកៀក» មានន័យដូចម្ដេច ?


ប្រកៀក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កៀក​ជិត​គ្នា​មិន​ឲ្យ​ឃ្លាត ធ្វើ​ឲ្យ​កៀក​គ្នា។ ប្រកៀក​ប្រកាន់ ប្រកាន់​គ្នា​មិន​លែង​ដោយ​ជម្លោះ​ទាស់ទែង។ ប្រកៀក​ប្រកើយ កៀក​កើយ​គ្នា​មិន​ឲ្យ​ឃ្លាត ធ្វើ​ឲ្យ​កៀក​កើយ​គ្នា (ដោយ​ក្ដី​ស្នេហា)។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា កៀក​ជិត​គ្នា​មិន​ឲ្យ​ឃ្លាត ធ្វើ​ឲ្យ​កៀក​គ្នា។ ប្រកៀក​ប្រកាន់ ប្រកាន់​គ្នា​មិន​លែង​ដោយ​ជម្លោះ​ទាស់ទែង។ ប្រកៀក​ប្រកើយ កៀក​កើយ​គ្នា​មិន​ឲ្យ​ឃ្លាត ធ្វើ​ឲ្យ​កៀក​កើយ​គ្នា (ដោយ​ក្ដី​ស្នេហា)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រកើយ» មានន័យដូចម្ដេច ?


ប្រកើយ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កើយ​លើ​គ្នា ធ្វើ​ឲ្យ​កើយ​លើ​គ្នា (ដោយ​ក្ដី​ស្នេហា)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រកួត» មានន័យដូចម្ដេច ?


ប្រកួត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រឡងគ្នា ដោយគំនុំ, ដោយកំហឹងឬដោយចង់បានជម្នះ ។
ឧទាហរណ៍៖ ប្រកួតកីឡាបាល់ទាត់ ។ ប្រកួតប្រកាន់ ប្រកាន់គ្នាដោយជម្លោះទាស់ទែង ។ ប្រកួតប្រណាំង ប្រណាំងប្រជែងគ្នាដោយគំនុំ, ដោយកំហឹង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រកុំ» មានន័យដូចម្ដេច ?


ប្រកុំ


?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជាមួយ​នឹង​ពាក្យ រុំ ថា ។
ឧទាហរណ៍៖ រុំ​ប្រកុំ គឺ​រុំ​ផ្គុំ​ច្រើន​ជាន់​ច្រើន​សា​ចំពាក់​ស្មុគស្មាញ​រក​ដើម​រក​ចុង​មិន​ឃើញ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រកុន» មានន័យដូចម្ដេច ?


ប្រកុន


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​កុន​ការ កុន​ដំណើរ; មក​ប្រចួន​ការ​ឬ​ប្រចួន​ដំណើរ​គ្នា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រកឹង» មានន័យដូចម្ដេច ?


ប្រកឹង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា តឿន​យ៉ាង​តឹងរ៉ឹង។
ឧទាហរណ៍៖ ប្រកឹង​កិច្ចការ; តឿន​ប្រកឹង។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា តឿន​យ៉ាង​តឹងរ៉ឹង។
ឧទាហរណ៍៖ ប្រកឹងកិច្ចការ; តឿនប្រកឹង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រកិត» មានន័យដូចម្ដេច ?


ប្រកិត


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ជិត​ស្ទើរ​នឹង​ដល់​គ្នា។
ឧទាហរណ៍៖ ផ្ទះ​ប្រកិត​គ្នា។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​កិត​ជាប់​គ្នា។
ឧទាហរណ៍៖ ដេញ​ប្រកិត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រកាំង» មានន័យដូចម្ដេច ?


ប្រកាំង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. តៈក័ង ) ឈ្មោះរោគបណ្ដាលឲ្យឈឺក្បាលចាប់ពើតខ្ទោកៗ; មាន ២ យ៉ាងគឺ ប្រកាំងបាយកក ឬ ប្រកាំងតូច១, ប្រកាំងដំរី ឬ ប្រកាំងធំ១ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រកាំ» មានន័យដូចម្ដេច ?


ប្រកាំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រ័ត្រ​វែង​វេញ​បញ្ចូល​ធ្លុង​គ្នា (ច្រើន​វេញ​ជា ៣ ធ្លុង) សម្រាប់​ទាក់​ដំរី​ព្រៃ។
ឧទាហរណ៍៖ ដំរី​អូស​ប្រកាំ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រកាសិត» មានន័យដូចម្ដេច ?


ប្រកាសិត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ប្រកាឝិត; បា. បកាសិត ) ដែលបានប្រកាសហើយ; សេចក្ដីដែលបានប្រកាសហើយ ( ព. កា. ) ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. ប្រកាឝិត; បា. បកាសិត ) ដែលបានប្រកាសហើយ; សេចក្ដីដែលបានប្រកាសហើយ ( ព. កា. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រកាសិកា» មានន័យដូចម្ដេច ?


ប្រកាសិកា


មានន័យថា (ម. ព. ប្រកាសកៈ)


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រកាសន៍» មានន័យដូចម្ដេច ?


ប្រកាសន៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ប្រកាស ន. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រកាសនីយបត្រតក្កកម្ម» មានន័យដូចម្ដេច ?


ប្រកាសនីយបត្រតក្កកម្ម


?ថ្នាក់ពាក្យជា គយ
មានន័យថា វិញ្ញាបនបត្រដែលចេញដោយក្រសួងទទួលបន្ទុកឧស្សាហកម្មសម្រាប់ការពារតក្កកម្មដែលកំណត់នៅក្នុងច្បាប់ស្ដីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១០៣/០០៥ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០០៣។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រកាសនីយបត្រ» មានន័យដូចម្ដេច ?


ប្រកាសនីយបត្រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ប្រកាឝនីយ + បត្រ; បា. បកាសនីយ “ដែលគួរសម្ដែង” + បត្ត ” ស្លឹក, ក្រដាស” ) សំបុត្រសម្ដែងគុណសម្បត្តិរបស់បុគ្គលអ្នកមានចំណេះវិជ្ជាអ្វីមួយគ្រប់គ្រាន់ គួរដល់កិច្ចការហើយ ( សញ្ញាបត្រ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រកាសនា» មានន័យដូចម្ដេច ?


ប្រកាសនា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការហែក ឬបរិហារកេរ្តិ៍ ការថ្លែងប្រាប់ពីអាថ៌កំបាំង​ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រកាសនវត្ថុ» មានន័យដូចម្ដេច ?


ប្រកាសនវត្ថុ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វត្ថុដែលបោះពុម្ពផ្សាយ មានសៀវភៅផ្សេងៗជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រកាសទំនិញ» មានន័យដូចម្ដេច ?


ប្រកាសទំនិញ


?ថ្នាក់ពាក្យជា គយ
មានន័យថា សេចក្តីថ្លែងការណ៍ដែលបានធ្វើដោយប្រកាន់តាមវិធីរបស់អាជ្ញាធរគយ ដែលបុគ្គលពាក់ព័ន្ធបង្ហាញប្រាប់នីតិវិធីគយដែលត្រូវអនុវត្តចំពោះទំនិញ និងរបស់របរប្រើប្រាស់ដោយឡែក ដែលអាជ្ញាធរគយតម្រូវចំពោះការអនុវត្ត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រកាសកៈ» មានន័យដូចម្ដេច ?


ប្រកាសកៈ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ប្រកាឝក; បា. បកាសក ) អ្នកប្រកាសសេចក្ដី។ បើស្ត្រីជា ប្រកាសិកា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រកាស» មានន័យដូចម្ដេច ?


ប្រកាស


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. ប្រកាឝ; បា. បកាស ) សម្ដែងប្រាប់, ស្រែកប្រាប់ឲ្យឮរាល់គ្នា, សម្ដែងសេចក្ដីបើកចំហឲ្យច្បាស់លាស់ ។ ល ។
ឧទាហរណ៍៖ ប្រកាស​ប្រាប់ ស្រែក​ប្រកាស។ប្រកាស​ទេវតា ពោល​ពាក្យ​បូរបាច់​ឲ្យ​ពួក​ទេវតា​បាន​ឮ ។ប្រកាស​សង្គ្រាម ប្រកាស​ប្រាប់​អស់​ពួក​ទាហាន​សេនា​និង​ប្រជាជន​ឲ្យ​ដឹង​ថា​នឹង​មាន​សង្គ្រាម។ ប្រកាស​សាសនា សម្ដែង​អំពី​សាសនា​ឲ្យ​អ្នក​ទាំងពួង​កាន់​តាម។ ប្រកាស​សេចក្ដី ថ្លែង​សេចក្ដី​អ្វី​មួយ​ឲ្យ​បាន​ឮ​រាល់​គ្នា។ល។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ប្រកាឝន; បា. បកាសន ) ការថ្លែង, សម្ដែងប្រាប់ឲ្យដឹងរាល់គ្នា; សំបុត្រថ្លែងសេចក្ដីប្រាប់ឲ្យដឹងរាល់គ្នា ។
ឧទាហរណ៍៖ ចេញប្រកាស, បិទប្រកាសហាម ។ ល ។ ប្រកាសសារត្រា ឬ សារត្រា សំបុត្រសេនាបតីចេញឲ្យដំណឹងដល់អស់សាធារណជនក្នុងដែនអំពីកិច្ចការអ្វីនីមួយៗ ។ ព្រះរាជប្រកាស ប្រកាសដែលព្រះរាជាទ្រង់ឡាយព្រះហស្តលេខាប្រទានដំណឹងដល់ប្រជាជន ក្នុងព្រះរាជាណាចក្រ អំពីកិច្ចការអ្វីនីមួយៗ ជាព្រះរាជបញ្ញត្តិឬព្រះរាជានុញ្ញាត ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រការ» មានន័យដូចម្ដេច ?


ប្រការ


មានន័យថា (ម. ព. បការៈ) ប្រការ ១, ប្រការ ២, ខ១, ខ២, ។ ច្រើន​ប្រការ ច្រើន​យ៉ាង ។ល។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មាត្រា ចំណែកដោយឡែកនៃអត្ថបទផ្សេងៗមិនសំខាន់ ដូចជាព្រះរាជក្រិត្យ ឬប្រកាស​រដ្ឋមន្ត្រីជាដើម។ ឯពាក្យមាត្រាសម្រាប់អនុវត្តទៅលើច្បាប់ ដូចជាថាមាត្រា ៥១៥ នៃក្រមព្រហ្មទណ្ឌ ស្តីពីបទលួចគ្រប់យ៉ាង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រកាប់» មានន័យដូចម្ដេច ?


ប្រកាប់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កាប់​គ្នា​ទៅ​វិញ​ទៅ​មក។ ប្រកាប់​ប្រចាក់ កាប់​ចាក់​គ្នា​ទៅ​វិញ​ទៅ​មក។ រក​ស៊ី​ប៉ុន​គេ​ប្រកាប់ រក​ស៊ី​ដោយ​ខំ​ប្រឹង​ពេញ​កម្លាំង​រាល់​ខ្លួន ហាក់​ដូច​ជា​គេ​ប្រកាប់​គ្នា ដណ្ដើម​យក​ឈ្នះ​រៀង​ខ្លួន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រកាន់» មានន័យដូចម្ដេច ?


ប្រកាន់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាប់ដំណើរ, ចាប់ហេតុ, ចាប់ថ្នាក់, ចោទចំពោះរឿង ។
ឧទាហរណ៍៖ ប្រកាន់ទោស ។

                  នាវទុក ។
ឧទាហរណ៍៖ ស្រូវ ១ ជង្រុកនុ៎ះ ខ្ញុំលក់ជូនអ្នកមិនបានទេ ព្រោះមានគេប្រកាន់រួចទៅហើយ ។

                  កាន់ខ្ជាប់តាមគាប់ចិត្ត, តាមទម្លាប់ ។
ឧទាហរណ៍៖ ប្រកាន់ទិដ្ឋិ, ប្រកាន់ពួក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រកាច់» មានន័យដូចម្ដេច ?


ប្រកាច់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បង្រះរមួលសព៌ាង្គកាយវិលត្រឡប់ចុះឡើងហាក់ដូចគេចាប់កាច់ ។
ឧទាហរណ៍៖ មាន់ប្រកាច់សស្រូស ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រកាក់» មានន័យដូចម្ដេច ?


ប្រកាក់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បង្រះ​រមួល​សព៌ាង្គកាយ​វិល​ត្រឡប់​ចុះ​ឡើង​ហាក់​ដូច​គេ​ចាប់​កាច់ ។
ឧទាហរណ៍៖ មាន​ប្រកាច់​សស្រូស។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យជាបរិវារប្រើផ្សំជាមួយនឹងពាក្យ ប្រកប ។
ឧទាហរណ៍៖ ប្រកាក់ប្រកប កាក់កប គឺបានកបដោយលទ្ធផលសមតាមបំណង : នាង, ឯងខំលក់ដូរទៅ ក្រែងនឹងបានប្រកាក់ប្រកបដោយធនធានគ្រប់គ្រាន់ឡើង !


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រកា» មានន័យដូចម្ដេច ?


ប្រកា


មានន័យថា (ម. ព. ប៉ាកកា) ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពន្លឺ រស្មី ដែលចាំងព្រាតៗ


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រកល់» មានន័យដូចម្ដេច ?


ប្រកល់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដាក់​កល់​ពី​លើ កល់​លើ​គ្នា។
ឧទាហរណ៍៖ ប្រកល់​ចង្ក្រាន ប្រកល់​កំណាត់​ឈើ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រកបដោយ» មានន័យដូចម្ដេច ?


ប្រកបដោយ


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ដែល​សម​ប្រកប​ដោយ ដែល​បាន​សម្រេច​ដោយ។
ឧទាហរណ៍៖  សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ចម្រើន ! កុំ​ប្រើ​ជា ប្រកប​នូវ​សេចក្ដី​សុខ…។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្រកប» មានន័យដូចម្ដេច ?


ប្រកប


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផ្សំជាមួយគ្នា : ក ប្រកបនឹង ង អ. ថ. កង; ធ្វើឲ្យអែបនែបជាប់ជាមួយគ្នា ឲ្យរលាយសាច់មួយ ។
ឧទាហរណ៍៖ ធ្វើឲ្យកប ។

                   ធ្វើឲ្យកប, ឲ្យកាក់កប, ឲ្យបានលទ្ធផល; កាន់ការ ។
ឧទាហរណ៍៖ ប្រកបការរបរ, ប្រកបការលក់ដូរ, ប្រកបកសិកម្ម ( ម. ព. កប ផង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្ដេជ្ញា» មានន័យដូចម្ដេច ?


ប្ដេជ្ញា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ក្លាយ​មក​ពី សំ. ប្រតិជ្ញា) មើល​ពាក្យ បដិញ្ញា។ ខ្មែរ​យើង​ប្រើ​ជា កិ. ក៏​បាន ។
ឧទាហរណ៍៖ បាន​ប្ដេជ្ញា​គ្នា​ថា​នឹង​ឈប់​ប្រព្រឹត្ត​អំពើ​ពាល​នោះ​ត​ទៅ​ទៀត បាន​ប្ដេជ្ញា​ចិត្ត​ជា​ស្រេច​ថា…។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្ដូរ» មានន័យដូចម្ដេច ?


ប្ដូរ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផ្លាស់​ពី​មួយ​ទៅ​មួយ ផ្លាស់​យក​មួយ​មក​ឲ្យ​មួយ​ទៅ ផ្លាស់​ពី​នេះ​ដាក់​ទៅ​នោះ ដូរ។ ប្ដូរ​ជីវិតប្រថុយ​ស្លាប់​ជួស។ ប្ដូរ​ដង​ប្ដូរ​ផ្លែ (ព. ប្រ.) ហ៊ាន​តស៊ូ​ឥត​ញញើត។ ប្ដូរ​ផ្ដាច់ ឬ ផ្ដាច់​ប្ដូរ ដាច់​ចិត្ត​ប្រថុយ​ស្លាប់​រស់​ជា​មួយ​គ្នា។ ប្ដូរ​ស្លាប់​ប្ដូរ​រស់ ហ៊ាន​ប្ដូរ​ជីវិត​ឲ្យ​ស្លាប់​ខ្លួន​ទុក​គេ​ឲ្យ​រស់ ឬ​ស៊ូ​ស្លាប់​រស់​ផង​គ្នា។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្ដឹង» មានន័យដូចម្ដេច ?


ប្ដឹង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចោទ​ប្រកាន់ តវ៉ា ពោល​ទោស​ដោយ​មិន​សុខ​ចិត្ត ឲ្យ​អ្នក​ធំ​ឬ​តុលាការ​បាន​ជ្រាប ជូន​ដំណឹង។ ប្ដឹង​ផ្ដល់ ឬ ប្ដឹង​ផ្ដល់ ប្ដឹង​ញួយ​ៗ ឬ​ប្ដឹង​ពី​គ្នា​ទៅ​វិញ​ទៅ​មក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប្ដី» មានន័យដូចម្ដេច ?


ប្ដី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. បតិ “ម្ចាស់; ប្រុសជាម្ចាស់ផ្ទះ គឺបុរសជាគូគ្នានឹងស្ត្រីជាភរិយា” ) ប្រុសជាគូគ្នានឹងស្រីជាប្រពន្ធ : មានប្ដីប្រពន្ធ គឺស្រីមានប្រុសជាប្ដី ប្រុសមានស្រីជាប្រពន្ធជាគូគ្រងហើយ ។ ប្ដីសី ក្លាយមកពីពាក្យថា ប្ដីស្រី ឬ ប្ដីសិរី គឺប្ដីស្រីសួស្ដីឬប្ដីរបស់ស្រី ( ? ) : នាងទូចកូនមីងវាមានប្ដីសីហើយឬនៅ? ( ព. សា. ) ។ យើងនឹកស្ដាយដោយយល់ថាពុំគួរខាន ក៏បានស្រង់យកពាក្យកាព្យជាព្រះរាជនិពន្ធនៃ ព្រះបាទសម្ដេចព្រះហរិរក្សរាមា ឥស្សរាធិបតី ព្រះបរមកោដ្ឋ ( ព្រះអង្គដួង ) ដែលទ្រង់និពន្ធចប់ស្រេចនៅថ្ងៃសៅរ៍៨រោចខែមាឃ ឆ្នាំរកានព្វស័ក ព. ស. ២៣៨០ កាលព្រះអង្គមានព្រះជន្មគម្រប់ ៤១ វស្សា, យើងស្រង់ព្រះរាជនិពន្ធនោះយកមកចុះទុកជាព្រះកេរ្ដិ៍ក្នុងវចនានុក្រមខ្មែរនេះ ចំពោះតែត្រង់កាព្យថ្លែងអំពីគតិ ៥ យ៉ាង ដែលបុរសជាប្ដីត្រូវប្រតិបត្តិចំពោះស្ត្រីជាប្រពន្ធប៉ុណ្ណោះ, មិនមានសេចក្ដីវែងណាស់ណាទេ, ដូចតទៅនេះគឺ កតមេហិ បញ្ចគតី- ហិ សាមិកា ភរិយាស- ង្គហាធម្មា ប្រែតាមអត្ថា- ធិប្បាយបាលី ។ ថាប្រុសឯណា នឹងមានភរិយា លោកឲ្យចេះក្ដី ទាំងប្រាំចំពោះ សង្គ្រោះចិត្តស្រី ប្រពន្ធប្រក្រតី ដូចធម៌សម្ដែង ។ បើប្ដីឯណា ពុំកាន់កិរិយា ទាំងប្រាំនេះឯង ហៅប្ដីទុជ៌ន ជួលន់ក្រៃលែង ចេះតែកំហែង ចិត្តប្រពន្ធពិត ។ បើប្ដីកាន់ច្បាប់ ទាំងប្រាំនេះខ្ជាប់ ហៅប្ដីសុចរិត បម្រុងភរិយា ដោយនាក្រមក្រឹត្យ ប្រសើរពេកពិត ឥតអ្វីផ្ទឹមឡើយ ។ អស់ប្រុសទាំងឡាយ ចូរចាំអធិប្បាយ ច្បាប់នេះជាត្រើយ ទុកគ្រប់ប្រុសប្រាណ កុំមានកន្តើយ មានប្រពន្ធហើយ ជាសុខសម្រាន្ត ។ មួយគឺហៅប្ដី ឲ្យប្រើស្រដី នឹងប្រពន្ធមាន ពាក្យទន់ពីរោះ ស្មើស្មោះដោយក្សាន្ត សរសើររាប់អាន តាមស័ព្ទវាចា ។ មួយគឺប្រពន្ធ ខុសឆ្គងស្រាលធ្ងន់ កុំជេរផ្ដាសា ទាត់ធាក់ដៀលដំ ដូចខ្ញុំអាត្មា កុំស្ដីដើមថា ឲ្យឮសាយស័ព្ទ ។ មួយគឺបានធន ប្រគល់ប្រពន្ធ ទុកដាក់រណ្ដាប់ ទាំងគ្រឿងអាហារ ជាការស្រីផ្គាប់ រៀបចំសម្រាប់ ថែទាំរក្សា ។ មួយគឺកុំផ្ចង់ កុំខំតែប- ង្កើតកូនហើយថា ប្រពន្ធសុខចិត្ត ឲ្យគិតប្រាថ្នា រួសរកទ្រព្យា សម្រាប់ឲ្យផង ។ មួយគឺឲ្យចាប់ ស្រឡាញ់ឲ្យខ្ជាប់ កុំជិនណាយហោង បើមានប្រពន្ធ- ទៀតកុំប៉ុនប៉ង ស្រឡាញ់ស្នេហ៍ស្នង ឲ្យស្មើមុខឡើយ ។ សម្ដែងសេចក្ដី គ្រប់ប្រាំវិថី ចែងចប់ស្រេចហើយ ឲ្យអស់ប្រុសផង ចាំចងជាត្រើយ ផ្ចង់កុំកន្តើយ ចោលច្បាប់បុរាណ។ បើប្រុសឯណា ពុំផ្ចង់ចិន្តា ដូចធម៌ទូន្មាន នៅនឹងភរិយា គ្មានជាសុខសាន្ត ហិនហោចធនធាន ទាស់ទែងលែងគ្នា ។ ឯវីស័យចិត្ត អស់ស្រីផងពិត មានប្ដីប្រាថ្នា អំពើទាំងប្រាំ នេះចាំចិន្តា គ្រប់ចិត្តភរិយា នៅនាលោកិយ ។ បើខ្វះអំពើ- ណាមួយហើយតើ ប្រពន្ធថាប្ដី ចិត្តពុំត្រូវត្រង់ ពុំគង់មេត្រី តូចចិត្តស្វាមី អាក់អន់ពុំស្មោះ ។ លោកឲ្យប្រុសផង គន់គិតស្ងួនគ្រង ផ្ចង់ចិត្តសង្គ្រោះ- ប្រពន្ធឲ្យពិត ដោយក្រឹត្យប្រាំនោះ ប្រពន្ធក៏ស្មោះ- ចិត្តចូលមូលឯង ។ កុំគិតតែយក- ប្រពន្ធបានមក គ្រាន់ឱបប្រលែង បង្កើតតែកូន សោះសូន្យធនធេង លោកឲ្យគិតក្រែង ដំណៀលនិន្ទា ។ ធម្មតាជាប្ដី បានទ្រព្យធនអ្វី ឬយសសក្ដា តែងនៅសុខសឹង- ទីពឹងផងគ្នា ព្រោះដ្បិតភរិយា កាន់ក្ដីសុចរិត ។ អំពើច្នេះហោង ឲ្យអស់ប្រុសផង ចងចាំក្នុងចិត្ត តាមធម៌ទូន្មាន គ្រប់ប្រាណប្រុសពិត ទុកជាក្រមក្រឹត្យ ច្បាប់ច្បាស់តទៅ ។ អង្គអញរចនា សេចក្ដីកាព្យា តាមច្បាប់ទុកនៅ ក្នុងព្រះបាលី សេចក្ដីជ្រាលជ្រៅ ពុំហ៊ានសៅដៅ លើកលែងងាយដាយ ។ ឧស្សាហ៍ខំប្រុង ប្រែរករើសក្នុង គម្ពីរនិកាយ អដ្ឋកថា ដីកាបរិយាយ និបាតទាំងឡាយ មកផ្សំស្រដី ។ ជាច្បាប់ទុកត ដំណឹងតំណ ដំណើរស្ត្រី ឲ្យជាក់ប្រាកដ ដោយបទបាលី គ្រាន់អស់ប្រុសស្រី រើសរៀនរកផ្លូវ ។ ច្បាប់នេះប្រសើរ ដំណឹងដំណើរ ទំនងនេះកូវ ជាច្បាប់ប្រាកដ ដោយបទត្រឹមត្រូវ គួរយើងឥឡូវ ប្រតិបត្តិរក្សា ។ គួររៀនឲ្យស្ទាត់ ឲ្យចាំរត់មាត់ ដាក់ក្នុងចិន្តា គ្រាន់នឹងប្រិតប្រៀន បង្រៀនអាត្មា តាមដោយគាថា នេះឯងតទៅ ។ ចែងចប់អភិប្រាយ ដោយអត្ថបរិយាយ សូរេចថ្ងៃសៅរ៍ ប្រាំបីរោចឯ នាខែមាឃនៅ ឆ្នាំរកាត្រូវ នព្វស័កស្រេចហោង។‌‌៚ ( បើពេញចិត្ត គួរទន្ទេញឲ្យចាំមាត់ ) ។ ម. ព. ប្រពន្ធ ទៀតផង ។

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះស្វាមី, ព្រះភស្តា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប័ណ្ណសារ» មានន័យដូចម្ដេច ?


ប័ណ្ណសារ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប័ណ្ណសារដ្ឋា លិខិតសំខាន់ៗ ដែលគេទុកដាក់ ទីទុកឯកសារ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប័ណ្ណសន្យារ៉ាប់រងគ្រោះថ្នាក់បុគ្គល» មានន័យដូចម្ដេច ?


ប័ណ្ណសន្យារ៉ាប់រងគ្រោះថ្នាក់បុគ្គល


?ថ្នាក់ពាក្យជា ធានារ៉ាប់រង
មានន័យថា កិច្ចសន្យាធានារ៉ាប់រងដែលផលប្រយោជន៍របស់វាជាប្រាក់ ឬផលប្រយោជន៍សំណងជាវត្ថុ ឬផលប្រយោជន៍សំណង រួមមានជាប្រាក់ និងជាវត្ថុទៅឱ្យអ្នកត្រូវបានធានារ៉ាប់រង នៅពេលមានហានិភ័យកើតឡើង ដើម្បីធានាលើគ្រោះថ្នាក់ទាំងឡាយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប័ណ្ណសន្យារ៉ាប់រង» មានន័យដូចម្ដេច ?


ប័ណ្ណសន្យារ៉ាប់រង


?ថ្នាក់ពាក្យជា ធានារ៉ាប់រង
មានន័យថា ឯកសារចងភា្ជប់កាតព្វកិច្ចផ្លូវច្បាប់ ដែលចេញដោយក្រុមហ៊ុនធានារ៉ាប់រងដោយមានកំណត់ពីខ្លឹមសារសំខាន់ និងចែងពីលក្ខខណ្ឌលម្អិតដែលបានព្រមព្រៀងរវាងក្រុមហ៊ុនធានារ៉ាប់រង និងអ្នកត្រូវបានធានារ៉ាប់រងនៅក្នុងកិច្ចសន្យាធានារ៉ាប់រង។ ប័ណ្ណសន្យារ៉ាប់រងត្រូវភ្ជាប់មកជាមួយនូវវិញ្ញាបនបត្រធានារ៉ាប់រង ឬឯកសារពាក់ព័ន្ធផ្សេងៗទៀត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប័ណ្ណរតនាគារជារូបមន្ត» មានន័យដូចម្ដេច ?


ប័ណ្ណរតនាគារជារូបមន្ត


?ថ្នាក់ពាក្យជា មូលបត្ររដ្ឋ
មានន័យថា សិទ្ធិរូបីនៃឥណទេយ្យលើរតនាគារជាតិ។ ប័ណ្ណនេះ អាចផ្ទេរ លក់ បញ្ចាំ ឬឱ្យខ្ចីទៅម្ចាស់ថ្មីប្រសិនជាប័ណ្ណគ្មាននាមចារឹក ឬមួយដោយចារខ្នងប្រសិនជាប័ណ្ណមាននាមចារឹក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប័ណ្ណរតនាគារគណនីចរន្ត» មានន័យដូចម្ដេច ?


ប័ណ្ណរតនាគារគណនីចរន្ត


?ថ្នាក់ពាក្យជា មូលបត្ររដ្ឋ
មានន័យថា សិទ្ធិអរូបីនៃឥណទេយ្យលើរតនាគារជាតិ។ ប័ណ្ណនេះ អាចផ្ទេរឈ្មោះ អាចលក់ អាចដាក់ជាការធានា ឬអាចឱ្យខ្ចីដោយការបង្វែរពីគណនីមួយទៅគណនីផ្សេងទៀត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប័ណ្ណ» មានន័យដូចម្ដេច ?


ប័ណ្ណ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប័ត្រ សំបុត្របើកអំណាចឱ្យទទួលបា្រក់ ឬវត្ថុផ្សេងៗ សន្លឹកក្រដាស​បិទភ្ជាប់គ្នាយ៉ាងតូច ស្តើង​ ។

?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា លិខិតដែលមានរូបមន្តយថាភូត (ដែលមានរូបភាព និងទម្រង់ត្រឹមត្រូវតាមច្បាប់) សម្រាប់បញ្ជាក់ពីសិទ្ធិណាមួយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៊្អឹះ» មានន័យដូចម្ដេច ?


ប៊្អឹះ


មានន័យថា ( ម. ព. ព្អឹះ )។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៊័រ» មានន័យដូចម្ដេច ?


ប៊័រ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បារ.) (Beurre) ខ្លាញ់​ទឹក​ដោះ; ខ្លាញ់​រុក្ខជាតិ (ជា​ឈ្មោះ​គោ​រស​មួយ​ប្រភេទ ដែល​គេ​ធ្វើ​កើត​តាម​សម័យ​និយម)។
ឧទាហរណ៍៖  ខ្លាញ់​ប៊័រ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៊ែលហ្ស៊ិក» មានន័យដូចម្ដេច ?


ប៊ែលហ្ស៊ិក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ប៊ែលហ្ស៊ិក, (រាជធានី/​រដ្ឋធានី) ព្រុចសែល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៊ែន» មានន័យដូចម្ដេច ?


ប៊ែន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស ស្វ៊ីស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៊ូរុនឌី» មានន័យដូចម្ដេច ?


ប៊ូរុនឌី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ប៊ូរុនឌី, (រាជធានី/​រដ្ឋធានី) ប៊ូយ៉ាំប៊ូរ៉ា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៊ូយ៉ាំប៊ូរ៉ា» មានន័យដូចម្ដេច ?


ប៊ូយ៉ាំប៊ូរ៉ា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស ប៊ូរុនឌី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៊ុលហ្ការី» មានន័យដូចម្ដេច ?


ប៊ុលហ្ការី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ប៊ុលហ្ការី, (រាជធានី/​រដ្ឋធានី) សូហ្វ៊ីយ៉ា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៊ុយណូស៊ែ» មានន័យដូចម្ដេច ?


ប៊ុយណូស៊ែ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស អាហ្សង់ទីន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៊ុយដាប៉ែស» មានន័យដូចម្ដេច ?


ប៊ុយដាប៉ែស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស ហុងគ្រី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៊ុយការ៉េស» មានន័យដូចម្ដេច ?


ប៊ុយការ៉េស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស រូម៉ានី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៊ុត» មានន័យដូចម្ដេច ?


ប៊ុត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ត្បូង​មួយ​ប្រភេទ​មាន​សម្បុរ​លឿង (ស. បុឞរាគ័ម អ. ថ. ប៊ុត-សៈរ៉ាខ័ម ឬ ប៊ុត-ស្រាខ័ម)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៊ីស្សូ» មានន័យដូចម្ដេច ?


ប៊ីស្សូ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស ហ្គីណេប៊ីស្ស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៊ីស្កេក» មានន័យដូចម្ដេច ?


ប៊ីស្កេក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស កៀហ្ស៊ីស៊ីស្ថាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៊ីលីស៊ី» មានន័យដូចម្ដេច ?


ប៊ីលីស៊ី


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស ហ្សកហ្ស៊ី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៊ីយែរ» មានន័យដូចម្ដេច ?


ប៊ីយែរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. ប៊ីយេរ )។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៊ីយេរ» មានន័យដូចម្ដេច ?


ប៊ីយេរ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រភពឯបរទេស ( បារ. Bière ) ខ្មែរភាគច្រើនហៅមេរ័យប្រភេទនេះថា ស្រាបៀ ( អ. Beer ) អ្នកខ្លះហៅ ឡាប់យេរ ខ្លះហៅ ឡាប់យ៉េរ ក្លាយសំឡេងមកពី បារ. La bière នុះឯង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៊ីដុង» មានន័យដូចម្ដេច ?


ប៊ីដុង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បារ. Bidon ) ថូតូច ឬល័ក្កច័ន មានឆ្នុកជាគម្រប មានខ្សែសម្រាប់កាន់យួរឬស្ពាយក៏បាន សម្រាប់ដាក់ទឹកប្រើក្នុងការធ្វើដំណើរ ។
ឧទាហរណ៍៖ ទឹកមួយប៊ីដុងនេះសម្រាប់ប្រើបានតែម្នាក់ទេ, ក្រុមយោធាតែងប្រើប៊ីដុង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៊ិះ» មានន័យដូចម្ដេច ?


ប៊ិះ


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ព. សា. ) ជ្រិះ, វិះ, ទៀប, ឆិត ។
ឧទាហរណ៍៖ វាចោលពីខាងត្បូងមកប៊ិះនឹងត្រូវខ្ញុំ; ប៊ិះនឹងធ្លាក់ពីលើផ្ទះ, ឈឺធ្ងន់ប៊ិះនឹងស្លាប់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៊ិហ្វតិក» មានន័យដូចម្ដេច ?


ប៊ិហ្វតិក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បារ. Bifteck ) សាច់គោចៀន ( ជាឈ្មោះព្យព្ជានាហារ គឺម្ហូបខាប់ឥតទឹកមួយប្រភេទមានប្រភពឯបរទេស ផ្សាយចេញទួទៅក្នុងនានាប្រទេស ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖