Posted on Leave a comment

តើពាក្យ «ប៊ិស្គ្វីត៍» មានន័យដូចម្ដេច ?


ប៊ិស្គ្វីត៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បារ. Biscuit ) “នំដែលចម្អិនពីរដង” ) ឈ្មោះនំក្រៀមមានរូបសណ្ឋានជាបន្ទះៗ ស្ដើងៗ តូចៗមានបែបផ្សេងៗគ្នា មានរសជាតិផ្អែមខ្លះមិនផ្អែមខ្លះជានំដាក់ក្នុងប្រអប់ ទុកបានយូរ មានប្រភពដំបូងឯបរទេស ផ្សាយមកកាន់ប្រទេសកម្ពុជា ត្រាតែអ្នកប្រទេសនេះចេះធ្វើកើតបានច្រើនយ៉ាង ។
ឧទាហរណ៍៖ នំប៊ិស្គ្វីត៍ជាចំណីសម្រាប់ប្រើជាស្បៀងក្នុងការធ្វើដំណើរជិតឆ្ងាយបានងាយស្រួល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៊ិក» មានន័យដូចម្ដេច ?


ប៊ិក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បារ. Bic ជាសញ្ញានៃខ្មៅដៃមានជ័រជាទឹកសរសេរមួយបែប Crayon à bille ក្រៃយ៉ុង អាប៊ីយ “ខ្មៅដៃគ្រាប់” ) ខ្មៅដៃសម័យថ្មី មានច្រើនបែបដែលសរសេរចេញដិតមកដូចប៉ាកកាស្រូប, ទោះបីដាក់សញ្ញាអ្វីដទៃផ្សេងៗទៀត ក៏ខ្មែរយើងហៅជាសាធារណៈថា ប៊ិក ដូចគ្នា ។
ឧទាហរណ៍៖ ប៊ិក​ខៀវ ប៊ិក​ក្រហម ប៊ិក​បៃតង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៊» មានន័យដូចម្ដេច ?


ប៊


មានន័យថា ក៏​គឺ​តួ ប នុះ​ឯង គ្រាន់​តែ​ប្រើ ត្រី​សព្ទ (៊) នេះ​គឺ​លេខ ៣ ខ្មែរ​សម្រាប់​ប្រើ​ជា​លេខ នព្វន្ត ដាក់​ពី​លើ​ឲ្យ​ជា​សិថិល-ឃោសៈ មាន​សំឡេង​ធំ សម្រាប់​សរសេរ​អក្សរ​ឈ្មោះ​មនុស្ស​ខ្លះ ដូច​ជា​ឈ្មោះ ប៊ន ប៊ិន ប៊ី ប៊ុត ប៊ុន… និង​ឈ្មោះ​ប្រទេស ឈ្មោះ​ក្រុង… ដូច​ជា ប៊ុលហ្គារ ប៊ុលហ្គារី ប៊ុយដាប៉េស្ត Bulgar, Bulgarie, Buldapest ។ល។ និង​ឈ្មោះ​វត្ថុ​ជា​ពាក្យ​បរទេស​កុំ​ឲ្យ​ខ្មែរ​ក៏​ហៅ​តាម​ឈ្មោះ​ដើម​ដែរ ត្រូវ​សរសេរ​ដោយ​តួ ប៊ ព្រោះ​ជា​ការ​ចាំ​បាច់​នោះ​មាន​តិចតួច​ណាស់។ សម្រាប់​ភាសា​ខ្មែរ, បណ្ដា​អក្សរ​មាន សំឡេង​តូច ៤ តួ គឺ ប > ប៊ ស > ស៊ ហ > ហ៊ អ > អ៊ នេះ ស៊ ហ៊ អ៊ បី​តួ​នេះ កាល​បើ​ផ្សំ​ជាមួយ​នឹង​ស្រៈ អិ អី អើ ដែល​មាន​សំឡេង​​ធំ​ជា អ៊ិ អ៊ី អ៊ើ សរសេរ​ផ្សំ​ជា ឈ្មោះ​ស៊‌ិន ឈ្មោះ​ហ៊‌ិន ឈ្មោះ​អ៊‌ិន; ស៊‌ីបាយ លេងហ៊‌ី អ៊‌ីចឹង; ស៊‌ើក​ៗ…. ប៉ុន្តែ​ដើម្បី​សម្រួល​កុំ​ឲ្យ​ត្រួត​លើ​គ្នា​ពីរ​ជាន់ ត្រូវ​សរសេរ ឈ្មោះ​ស៊ិន ឈ្មោះ​ហ៊ិន ឈ្មោះ​អ៊ិន ស៊ីបាយ លេង​ហ៊ី អ៊ីចឹង ស៊ើក​ៗ… ដូច្នេះ​វិញ​ក៏​បាន; ឯតួ ប៊ នេះ​ទោះ​ផ្សំ​ជាមួយ​នឹង​ស្រៈ អ៊‌ិ អ៊‌ី នោះ ក៏​ដោយ អ្នក​សរសេរ​ក៏​ពុំ​អាច​ប្រើ​ជា ប៉ិ ប៉ី ឲ្យ​ច្រឡំ​នឹង ប៉ ឡើយ ដូច​ជា​ឈ្មោះ ប៊ិន កុំ​សរសេរ ប៉ិន ឈ្មោះ ប៊ី កុំ​សរសេរ ប៉ី ព្រោះ​កុំ​ឲ្យ​ច្រឡំ​នឹង​ពាក្យ​ថា ប៉ិន​ធ្វើ​ការ ប៉ិន​ប្រសប់; ផ្លុំ​ប៉ី ប៉ី​ពក; ឆក់​ប៉ី; ផ្កា​ចំប៉ី ជាដើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉័ងតោ» មានន័យដូចម្ដេច ?


ប៉័ងតោ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ចិ.) កាំបិត​មួយ​បែប​សម្រាប់​ចិញ្រ្ចាំ​សាច់​ឬ​ហាន់​វត្ថុ​ផ្សេង​ៗ (ខ្លះ​និយាយ ថា ប៉័នតោ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉័ង» មានន័យដូចម្ដេច ?


ប៉័ង


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ម៉ាំង; សូរ​ឮ​ដោយ​ការ​ប៉ះ​ទង្គិច​ឬ​ដោយ​បាញ់​កាំភ្លើង​ជាដើម។
ឧទាហរណ៍៖ សូរ​ប៉័ង​ៗ ធាក់​ប៉័ង ទង្គិច​ក្បាល​ប៉័ង បាញ់​ប៉័ង។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បារ. Pain ) អាហារមួយប្រភេទធ្វើដោយម្សៅសាលី មានសណ្ឋានជានំដុតចម្អិនក្នុងឡ ។
ឧទាហរណ៍៖ នំប៉័ង, នំប៉័ងក្ដៅស្រួយ, ឡនំប៉័ង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉័កប៉ៅ» មានន័យដូចម្ដេច ?


ប៉័កប៉ៅ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ប៉័កប៉ោ អ. ថ. ប៉័កប៉ៅ ) ឈ្មោះខ្លែងបង្ហើរបញ្ឆាបមួយបែប មានកន្ទុយវែង ជាគូគ្នានឹង ខ្លែងចុឡា ឬ ខ្លែងកណ្ដូង ។
ឧទាហរណ៍៖ គេបញ្ឆាបខ្លែងប៉័កប៉ៅជាមួយនឹងខ្លែងចុឡា, ជួនកាលម្ខាងឆាបបុកធ្លាយម្ខាងធ្លាក់ប៉េលប៉ាលមក, គេច្រើនបង្ហើរលេងតែក្នុងខែរំហើយ ( ក្នុងសម័យពីដើម គេច្រើនលេងបញ្ឆាបខ្លែងនេះរាល់ឆ្នាំ ) ។ ខ្មែរហៅក្លាយជា ប៉ប៉ៅ ក៏មាន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ះ​អារម្មណ៍ ឬ ប្រទះ​អារម្មណ៍» មានន័យដូចម្ដេច ?


ប៉ះ​អារម្មណ៍ ឬ ប្រទះ​អារម្មណ៍


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប៉ះ ​ឬ​ប្រទះ​រូបារម្មណ៍​ជាដើម; ទង្គុច​ចិត្ត​គ្នា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ះ» មានន័យដូចម្ដេច ?


ប៉ះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទង្គិច, ពាល់ត្រូវ ។
ឧទាហរណ៍៖ ប៉ះស្មាគ្នា, ប៉ះត្រូវត្រង់ឆ្អឹងជំនីរ ។

                  យកកំណាត់, បំណែក, ផ្ទាំងតូចនៃសំពត់ជាដើមមកដេរ, បិទ, ដាក់ភ្ជាប់ឲ្យជិតត្រង់កន្លែងដែលរហែក, ដាច់ធ្លុះ ឲ្យជិត ឲ្យជាប់ ។
ឧទាហរណ៍៖ ប៉ះសំពត់, ប៉ះខោ ។

                 ធ្វើឲ្យជាគូដោយទឹម, សែងឬផ្គូគ្នា ។
ឧទាហរណ៍៖ ទឹមប៉ះគ្នា, សែងប៉ះគ្នា ។

                  ចួប, ប្រទះគ្នា ។
ឧទាហរណ៍៖ ប៉ះមុខគ្នា គឺចួបឬប្រទះទល់មុខគ្នា ។ ប៉ះប៉ុន ប៉ះទប់ផ្សែផ្សំឲ្យតែបាន ។ ប៉ះពារ ប៉ះដោយពារពេញទំហឹង ។

                  ព. ប្រ. ប្រទះលើ ។
ឧទាហរណ៍៖ ប៉ះពារលើគ្រោះកាច ។ ប៉ះពាល់ ពាល់ត្រូវដោយប៉ះ, ដោយប្រទះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ៅ» មានន័យដូចម្ដេច ?


ប៉ៅ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប៉ៅ​ថ្នាំ គឺ​បត់​ថ្នាំ​ធ្វើ​ជា​ប៉ៅ ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ចិ. ប៉ាវ ) កញ្ចប់ ។
ឧទាហរណ៍៖ តែ១ប៉ៅ គឺតែ ១ កញ្ចប់ ។ នំប៉ៅ ឈ្មោះនំចិនមួយប្រភេទ ធ្វើដោយប្រអួលលាយស្ករសបោះពុម្ពជាស្រទាប់តូចៗស្ដើងៗ ខ្ចប់នឹងក្រដាស ។

                   ដុំថ្នាំជក់ដែលគេបត់ជាផ្នត់ រាងសំប៉ែតបួនជ្រុងឬបួនជ្រុងទ្រវែងបន្ដិច ។
ឧទាហរណ៍៖ ថ្នាំប៉ៅ, ថ្នាំមួយប៉ៅ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ោឡែ» មានន័យដូចម្ដេច ?


ប៉ោឡែ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ព្រហើន ឃ្នើសឃ្នង ច្រឡោង​ខាម។
ឧទាហរណ៍៖ មនុស្ស​ប៉ោឡែ សម្ដី​ប៉ោឡែ; ច្រើន​និយាយ​ថា ប៉ោឡែប្រកោ ឬ ប្រឡែប្រកោ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ោលតោកអំបុក» មានន័យដូចម្ដេច ?


ប៉ោលតោកអំបុក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ១៦ ស.ម។ មាឌតូច ថ្ងាសក្រហម ដៅលឿងធំជុំវិញភ្នែក និងនៅបំពង់ក។ មានឆ្នូតខ្មៅកាត់ភ្នែក និងពុកមាសត់ខ្មៅ។ ដងខ្លួនទាំងមូលពណ៌បៃតង មានដៅក្រហមនៅបំពង់ក។ ទីជំរក៖ ព្រៃរបោះ ជាយព្រៃ តំបន់វាលលំហមានដើមឈើដុះរាយប៉ាយ ព្រៃកោងកាង និងសួនច្បារ រួមទាំងនៅតាមទីប្រជុំជន និងទីក្រុង រយៈកម្ពស់មិនលើសពី ៩១៥ម។ ជីវសាស្ត្រ៖ ធ្វើសំបុកនៅក្នុងរន្ធឈើ។ របាយ៖ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជ៖ ចាប់ពីខែកុម្ភៈ ដល់ខែកក្កដា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ោលតោកថ្ងាសខ្មៅ» មានន័យដូចម្ដេច ?


ប៉ោលតោកថ្ងាសខ្មៅ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ១៧-១៨ស.ម។ ឈ្មោលៈ ថ្ងាសខ្មៅ មានដៅលឿងនៅក្រោមភ្នែក បន្ទូលក្បាលពណ៌ខៀវ មានដៅក្រហមនៅលើក្រោម និងក្រោយភ្នែក។ ញីៈ ស្រដៀងឈ្មោលដែរ តែពណ៌ស្រអាប់មិនសូវច្បាស់។ ទីជំរកៈ ព្រៃស្រោង ព្រៃល្បោះ ដំណុះព្រៃក្មេង។របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែ មករាដល់ សីហា ពងចំនួនពី ២ទៅ ៤។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ោលតោកត្រចៀកបៃតង» មានន័យដូចម្ដេច ?


ប៉ោលតោកត្រចៀកបៃតង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ២៤.៥-២៧ស.ម។ ស្រដៀងប៉ោលតោកក្បាលព្រលែត តែមាឌតូចជាង ចំពុះលើរាងខ្មៅ ច្រចៀកខៀវ មានដៅក្រហមលើទ្រូង។ ទីជំរកៈ ព្រៃស្រោង ពាក់កណ្តាលស្រោង ព្រៃរបោះចំរុះ។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែ កុម្ភៈ ដល់ ឧសភា ធ្វើរន្ធនៅក្នុងដើមឈើ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ោលតោកគូថក្រហម» មានន័យដូចម្ដេច ?


ប៉ោលតោកគូថក្រហម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ២៩.៥-៣៤ស.ម។ មាឌធំជាងប៉ោលតោកដទៃ គូថពណ៌ក្រហម ក្បាលពណ៌ត្នោត បពង់កពណ៌ប្រផេះ។ ទីជំរកៈ ព្រៃស្រោង ពាក់កណ្តាលស្រោង។ សំឡេងៈ ប៉ោលតូក ប៉ោលតូក…។ របាយៈ វត្តមានពេញមួយឆ្នាំ ជាប្រភេទមានតែនៅក្នុងតំបន់ឥណ្ឌូចិន វត្តមាននៅភាគអគ្នេយ៍សំរាប់ប្រទេសកម្ពុជា។ រដូវបន្តពូជៈ ចាប់ពីខែ មេសា ដល់ កក្កដា។ ព័ត៌មានផ្សេងទៀតពុំដឹងពិតប្រាកដ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ោលតោកក្បាលព្រលែត» មានន័យដូចម្ដេច ?


ប៉ោលតោកក្បាលព្រលែត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ២៧-២៨ សម។ ក្បាលពណ៌ព្រលែត ចំពុះ និងស្បែកនៅជុំវិញភ្នែកពណ៌លឿង។ ទីជំរកៈ ព្រៃល្បោះ តំបន់វាលលំហរ គុម្ពោតព្រៃតំបន់ឆ្នេរ។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែ កញ្ញា ដល់ ឧសភា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ោលតោក» មានន័យដូចម្ដេច ?


ប៉ោលតោក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សត្វ​ស្លាប​មួយ​ប្រភេទ យំ​ឮ​សូរ ប៉ោល​តោក​ៗ ឬ ប៉ូល​តូក​ៗ។ ឈ្មោះ​នាឡិកា​ព្យួរ​មួយ​ប្រភេទ មាន​រូប​សត្វ​ប៉ោល​តោក​បញ្ចេញ​ក្បាល​មក​យំ​ប្រាប់​ម៉ោង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ោល» មានន័យដូចម្ដេច ?


ប៉ោល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កូន​ប្រយោល។

ឧទាហរណ៍៖  ប៉ោល​នាឡិកា ប៉ោល​ស្ទង់​ប្រយោល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ោយ» មានន័យដូចម្ដេច ?


ប៉ោយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំនួន​អំបោះ ១០ កម្រង។
ឧទាហរណ៍៖ ទិញ​អំបោះ ៥០ ប៉ោយ​យក​មក​ត្បាញ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ោម» មានន័យដូចម្ដេច ?


ប៉ោម


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បារ. ប៉ូម Pomme ) ឈ្មោះផ្លែឈើមួយប្រភេទ ប្រើជាអាហារ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ោត» មានន័យដូចម្ដេច ?


ប៉ោត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់​ធ្វើ​ដោយ​ដែក​ស៊ីវិឡាត មាន​រាង ៤ ជ្រុង​ជ្រៅ សម្រាប់​ដាក់​វត្ថុ​រាវ​មាន​ប្រេង​កាត​ជាដើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ោចៗ» មានន័យដូចម្ដេច ?


ប៉ោចៗ


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា អំពី​ដំណើរ​និយាយ​មួយ​ៗ រឿយ​ៗ។
ឧទាហរណ៍៖ និយាយ​ប៉ោច​ៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ោង» មានន័យដូចម្ដេច ?


ប៉ោង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រីក​ឡើង​ស្តុល កាង ប៉េង​ឡើង​ដោយ​អំណាច​ខ្យល់​ខាង​ក្នុង។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​នេសាទុបករណ៍​មួយ​ប្រភេទ​សម្រាប់​ដាក់​ត្រាំ​ក្នុង​ទឹក​ឲ្យ​ត្រី​ចូល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ោក» មានន័យដូចម្ដេច ?


ប៉ោក


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ភ្លាម ។
ឧទាហរណ៍៖ ចេញ​ទៅ​ប្រទះ​ប៉ោក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ោ» មានន័យដូចម្ដេច ?


ប៉ោ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ល្បែង​ស៊ី​សង​មួយ​ប្រភេទ (ល្បែង​ចិន)។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទ្រើស។
ឧទាហរណ៍៖ ប៉ោ​ជាង​គ្នា​បន្តិច ធំ​ប៉ោ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ៃឡាំ» មានន័យដូចម្ដេច ?


ប៉ៃឡាំ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ព្រលាំ, ( មិនច្បាស់ ) ។
ឧទាហរណ៍៖ សម្ដីប៉ៃឡាំ, និយាយប៉ៃឡាំ( ចំពោះតែមនុស្សផ្សេងជាតិដែលពោលភាសាដទៃមិនច្បាស់ ដូចយ៉ាងចិនសុទ្ធនិយាយភាសាខ្មែរប៉ៃឡាំៗ ជាដើម ) ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ព្រលាំ, ( មិនច្បាស់ ) ។
ឧទាហរណ៍៖ សម្ដីប៉ៃឡាំ, និយាយប៉ៃឡាំ( ចំពោះតែមនុស្សផ្សេងជាតិដែលពោលភាសាដទៃមិនច្បាស់ ដូចយ៉ាងចិនសុទ្ធនិយាយភាសាខ្មែរប៉ៃឡាំៗ ជាដើម ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ៃលិន» មានន័យដូចម្ដេច ?


ប៉ៃលិន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ស្រុក​មួយ​ក្នុង​ខែត្រ​បាត់ដំបង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ៃ !» មានន័យដូចម្ដេច ?


ប៉ៃ !


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ឱ​! ពាក្យ​ភ្លាត់​មាត់​ដោយ​អស្ចារ្យ, ដោយ​ភ្ញាក់​ព្រោះ​បាន​ឃើញ​អ្វី​ៗ​ប្លែក ឬ​ឃើញ​មនុស្ស​ស្និទ្ធស្នាល​ជាដើម។
ឧទាហរណ៍៖ ប៉ៃ​ល្អ​ណាស់​តើ​!; ប៉ៃ​នៅ​ៗ​នេះ​ទេ​តើ !


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ៃ» មានន័យដូចម្ដេច ?


ប៉ៃ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. បុ.) ឪ ឪពុក។ សំ. បៃត្ឫក ខាង​បិតា ដែល​ជាប់​ត​មក​អំពី​បិតា ដែល​មាន​ដំណើរ​ជាប់​ទាក់ទង​ដោយ​បិតា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ែះ» មានន័យដូចម្ដេច ?


ប៉ែះ


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ដោយ​គោះ​ឬ​វាយ​វត្ថុ​រឹង​ស្រួយ​ជាដើម។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ឆ្លើយ​ប៉ែះ​ៗ គឺ​ឆ្លើយ​តប​ប៉័ង​ៗ​ឥត​ញញើត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ែវ» មានន័យដូចម្ដេច ?


ប៉ែវ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា វៀច​កោង​មិន​ត្រង់ បញ្ឆិត​បញ្ឆៀង​ខុស​ទិស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ែល» មានន័យដូចម្ដេច ?


ប៉ែល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បារ. pelle ) ចបចូក; ប្រដាប់សម្រាប់ចូក ( ហៅ ចបប៉ែល ក៏បាន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ែន» មានន័យដូចម្ដេច ?


ប៉ែន


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់​ធ្វើ​ដោយ​ដែក​មាន​រន្ធ​តូច​សម្រាប់​ហូត​លួស។ ប្រដាប់​ធ្វើ​ដោយ​ស្ពាន់​ ឬ​ទង់ដែង​មាន​រន្ធ​តូច​ៗ សម្រាប់​រោយ​ម្សៅ​ឲ្យ​កើត​ជា​សរសៃ​នំ​បញ្ចុក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ែតសិប» មានន័យដូចម្ដេច ?


ប៉ែតសិប


?ថ្នាក់ពាក្យជា បកតិសំខ្យា
មានន័យថា ( ស. ប៉តសិប អ. ថ. ប៉ែតស៊ិប ) ដប់ ៨ ដង ( ៨០ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ែតតារាង» មានន័យដូចម្ដេច ?


ប៉ែតតារាង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ) ចម្រៀកឈើឬឫស្សីខ្វែងជាតារាង ៨ ក្រឡា ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ែង» មានន័យដូចម្ដេច ?


ប៉ែង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធាក់ (ដំរី) ។
ឧទាហរណ៍៖  ដំរី​ប៉ែង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ែក» មានន័យដូចម្ដេច ?


ប៉ែក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាគ ចំណែក ចំណែក​ទិស​ទី។
ឧទាហរណ៍៖ ប៉ែក​ខាង​ស្ដាំ ប៉ែក​ខាង​ឆ្វេង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ែ» មានន័យដូចម្ដេច ?


ប៉ែ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​គ្រឿង​ចាយ​ធ្វើ​ដោយ​ទង់ដែង មាន​រូប​ផ្សេង​ៗ​ជា​គ្រឿង​សម្គាល់ ទ្រង់ទ្រាយ​មូល​តូច សម្រាប់​ចាយ​ជួស​ប្រាក់ (មាន​ប្រើ​តែ​ពី​ក្នុង​សម័យ​បុរាណ ក្នុង​ខែត្រ​បាត់ដំបង)។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលខ្មៅ, ល្អក់, ជាំខ្លាំង ។
ឧទាហរណ៍៖ ខ្មៅប៉ែ, ល្អក់ប៉ែ, ជាំប៉ែ ។

                 កិ. វិ. ជជែកគ្នាប៉ែ គឺជជែកគ្នាអែអុកទ្រហឹង ។ ត្អូញប៉ែ គឺគ្នាច្រើនត្អូញរញ៉។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉េះឡេះ» មានន័យដូចម្ដេច ?


ប៉េះឡេះ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប៉េះឡេះ ជាបណ្ណង្គជាតិមួយប្រភេទកម្ពស់ ០.៨-១.៥ ម មានមែកអាចវារលើរុក្ខជាតិនៅជិត ដុះក្នុងព្រៃធំ នៃអាស៊ីផ្នែកអាគ្នេយ៍។ ខ្មែរយើងចូលចិត្តបរិភោគស្លឹកខ្ចីៗ​ ជាបន្លែទឹកគ្រឿង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉េហាស់» មានន័យដូចម្ដេច ?


ប៉េហាស់


?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា រង្វាស់គ្នានខ្នាតសម្រាប់បង្ហាញពីកម្រិតអាស៊ីត ឬបាសរបស់សូលុយស្យុងដែលស្តែងចេញពីកំហាប់អីុយ៉ុងអ៊ីដ្រូសែន (H+)។ ប៉េហាស់ត្រូវបានវាស់វែងលើមាត្រដ្ធានឡូការីត pH= -log 10 ( H+ )។ ថយចុះប៉េហាសមូយឯកតាស្មើនឹងកំណើន១០ដងនៃកំហាប់ H+ ឬកម្រិតអាស៊ីតបើ pH = ៧,0 គឺជាសូលុយស្យុងណឺត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉េវ» មានន័យដូចម្ដេច ?


ប៉េវ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលរហ័សក្រៃពេក, វ៉េវ, ឆេវ ។
ឧទាហរណ៍៖ រហ័សប៉េវ, ឆេះប៉េវ, ខឹងប៉េវ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​រហ័ស​ក្រៃ​ពេក វ៉េវ ឆេវ ។
ឧទាហរណ៍៖ រហ័ស​ប៉េវ ឆេះ​ប៉េវ ខឹង​ប៉េវ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉េលប៉ាល» មានន័យដូចម្ដេច ?


ប៉េលប៉ាល


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលអណ្ដែតរេដោយខ្យល់, ដែលឃ្លេងឃ្លោង; តេលតាល ។
ឧទាហរណ៍៖ អណ្ដែតប៉េលប៉ាល, ហើរប៉េលប៉ាល; ដំណើរប៉េលប៉ាល ។

                  សម្លោកចាស់បុរាណថា : ជើងទេញ ធ្មេញល្អិត ស្លឹកត្រចៀកកំប៉ិត ដំណើរប៉េលប៉ាល ( ទំនាយថាមនុស្សនោះមានប្រាជ្ញារហ័ស មានវៃច្នៃទាស់ ប៉ុន្ដែខិលបន្តិច ចាប់ថ្នាក់សម្ដីពុំសូវជាប់ . . . ) ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលអណ្ដែតរេដោយខ្យល់, ដែលឃ្លេងឃ្លោង; តេលតាល ។
ឧទាហរណ៍៖ អណ្ដែតប៉េលប៉ាល, ហើរប៉េលប៉ាល; ដំណើរប៉េលប៉ាល ។

                  សម្លោកចាស់បុរាណថា : ជើងទេញ ធ្មេញល្អិត ស្លឹកត្រចៀកកំប៉ិត ដំណើរប៉េលប៉ាល ( ទំនាយថាមនុស្សនោះមានប្រាជ្ញារហ័ស មានវៃច្នៃទាស់ ប៉ុន្ដែខិលបន្តិច ចាប់ថ្នាក់សម្ដីពុំសូវជាប់ . . . ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉េរូ» មានន័យដូចម្ដេច ?


ប៉េរូ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ប៉េរូ, (រាជធានី/​រដ្ឋធានី) លីម៉ា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉េងប៉ោះស្រោម (ស្មៅ)» មានន័យដូចម្ដេច ?


ប៉េងប៉ោះស្រោម (ស្មៅ)


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តិណជាតិមួយប្រភេទកម្ពស់ ២០-៥០ស.ម ដុះលើដីគ្មានដាំណាំ នៃប្រទេសក្តៅលើសកលោក។ ស្លឹកខ្ចី អាចប្រើធ្វើជាបន្លែសម្រាប់ស្ល។ ផ្លែទុំៗ បរិភោគបាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉េងប៉ោះ» មានន័យដូចម្ដេច ?


ប៉េងប៉ោះ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​វល្លិ​ដើមទាប​មួយ​ពួក​​ជាដំណាំ​ក៏​មាន ដុះ​ឯង​ក៏​មាន ផ្លែ​ប្រើ​ជា​បន្លែ​ជាដើម។
ជាតិណជាតិ កំពស់៣០-៨០ស.ម ដុះនៅអាមេរិចខាងត្បូង គេនាំមកដាំក្នុងទ្វីបអាស៊ី ពីសតវត្សទី១៧ ឥឡូវគេដាំគ្រប់ប្រទេសលើសកលលោក ដើម្បីយកស្លឹកខ្ចីៗ និងផ្លែធ្វើជាអាហារ។ នៅប្រទេសខ្មែរស្លឹកខ្ចីៗសម្រាប់ធ្វើសម្ល។ ផ្លែក៏គេប្រើធ្វើម្ហូបផ្សេងៗដែរ ​​​​​​​​​​​​​​​​​​​ឫមួយបរិភោគ ឆៅជាបន្លែ។ គេតែងយកផ្លែទុំធ្វើអាហារប្រអប់។ ផ្លែវាច្រើនយ៉ាងណាស់ ផ្លែតូចៗដូចម្រាមដៃ (ពូជតឿ) គេប្រើជាថ្នាំបញ្ចុះ និងជាថ្នាំព្យាបាលជំងឺរបេង និងគ្រុនសន្ឋំ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉េង» មានន័យដូចម្ដេច ?


ប៉េង


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលប៉ោង, តឹង, កេង, ចេញទៅខាង ។
ឧទាហរណ៍៖ ឆ្អែតប៉េង; ផឹកទឹកប៉េងពោះ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ប៉ោង តឹង កេង ចេញ​ទៅ​ខាង ។
ឧទាហរណ៍៖ឆ្អែត​ប៉េង; ផឹក​ទឹក​ប៉េង​ពោះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ើយ» មានន័យដូចម្ដេច ?


ប៉ើយ


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. ប៉យ ) ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ម. ព. ប៉យ ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ើម» មានន័យដូចម្ដេច ?


ប៉ើម


មានន័យថា (ម. ព. ប៉ឺម)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ើច» មានន័យដូចម្ដេច ?


ប៉ើច


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា អំពី​ដំណើរ​ដែល​ញាប់​ៗ គេច​ចុះ​គេច​ឡើង។
ឧទាហរណ៍៖ ដើរ​ប៉ើច​ចុះ​ប៉ើច​ឡើង ដើរ​ប៉ើច​ៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ើងរ៉ើង» មានន័យដូចម្ដេច ?


ប៉ើងរ៉ើង


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស្ដើងរ៉ើងៗ
ឧទាហរណ៍៖ សក់ប៉ើងរ៉ើង, របងប៉ើងរ៉ើង, សម្រាស់ប៉ើងរ៉ើង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ើង» មានន័យដូចម្ដេច ?


ប៉ើង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ហើប​ឡើង ខ្ចាត់​អណ្ដែត ដោយ​អំណាច​ខ្យល់​បក់​ខ្លាំង។
ឧទាហរណ៍៖ ក្រដាស​ប៉ើង​ធ្លាក់​ទៅ​ក្រោម​ផ្ទះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ើកៗ» មានន័យដូចម្ដេច ?


ប៉ើកៗ


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា តើកៗ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ូឡូញ» មានន័យដូចម្ដេច ?


ប៉ូឡូញ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ប៉ូឡូញ, (រាជធានី/​រដ្ឋធានី) វ៉ាសូវី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ូឡារ៉ូក្រាភីឌីផេរ៉ង់ស្យែល» មានន័យដូចម្ដេច ?


ប៉ូឡារ៉ូក្រាភីឌីផេរ៉ង់ស្យែល


?ថ្នាក់ពាក្យជា គីមី
មានន័យថា បចេ្ចកទេសវិភាគប៉ូលែរ៉ូក្រាភិចដែលវាស់់ភាព ខុសគ្នានៃចរន្ដដែលឆ្លងកាត់រវាងអេឡិចត្រូតបារតបន្ដក់ពីរដូចគា្នបេះបិទនៅ ចំណុចប៉ូតង់ស្យែលដូចគា្ន ប៉ុន្ដែក្នុងសូលុយស្យុងខុសគា្ន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ូឡារ៉ូក្រាភីដេរីវេ» មានន័យដូចម្ដេច ?


ប៉ូឡារ៉ូក្រាភីដេរីវេ


?ថ្នាក់ពាក្យជា គីមី
មានន័យថា បចេ្ចកទេសបូលែរូក្រាភីដែលក្នុងនោះល្បឿនប្ដូរចរន្ដ ចំពោះប៉ូតង់ស្យែលអនុវត្ដត្រូវបានវាស់ជាអនុគមន៍នៃប៉ូតង់ស្យែលអនុវត្ដ (di/dE ទល់នឹង E ដែល i គឺជាចរន្ដ និង E ជាប៉ូតង់ស្យែលអនុវត្ដ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ូវថៅ» មានន័យដូចម្ដេច ?


ប៉ូវថៅ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ចិ. ប៉ូវថាវ ) ប្រដាប់ធ្វើដោយដែក មានលៅបញ្ចុះដងឈើ សម្រាប់ប្រើការកាប់, ពុះ, ច្រាស ( ដឹងចិន ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ូវ» មានន័យដូចម្ដេច ?


ប៉ូវ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ថូ​ធ្វើ​ពី​ដី រាង​ទ្រពីង​មាត់​គ្រហួច សាច់​ដូច​ពាង (ច្រើន​ប្រើ​តែ​ក្នុង​សម័យ​ពី​ដើម)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ូលីមែកម្មអេមុលស្យុង» មានន័យដូចម្ដេច ?


ប៉ូលីមែកម្មអេមុលស្យុង


?ថ្នាក់ពាក្យជា គីមី
មានន័យថា ប្រតិកម្មបូលីមែកម្មដែលកើតឡើងក្នុងផាសមួយនៃអេម៉ុលស្យុង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ូលិស» មានន័យដូចម្ដេច ?


ប៉ូលិស


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បារ. Police ) ច្បាប់រក្សាការពារនូវរបៀបរៀបរយសាធារណៈ, បញ្ញត្តិតែងតាំងឲ្យមានរបៀបរៀបរយក្នុងទីក្រុង ។ ល ។ ពាក្យនេះសព្វថ្ងៃប្រើសំដៅយកភ្នាក់ងារក្រសួងប៉ូលិស ។
ឧទាហរណ៍៖ ប្ដឹង​ប៉ូលិស, ក្មួយ​ខ្ញុំ​ធ្វើ​ប៉ូលិស(រាជ​តម្រួត)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ូលកំណើនសេដ្ឋកិច្ច» មានន័យដូចម្ដេច ?


ប៉ូលកំណើនសេដ្ឋកិច្ច


មានន័យថា ទីកន្លែងប្រមូលផ្តុំសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្មសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច។
ឧទាហរណ៍៖ កម្ពុជាមានប៉ូលកំណើនសេដ្ឋកិច្ច ៤កន្លែងគឺរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងភូមិភាគឦសាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ូតង់ស្យែលអេឡិចត្រូវិជ្ជមាន» មានន័យដូចម្ដេច ?


ប៉ូតង់ស្យែលអេឡិចត្រូវិជ្ជមាន


?ថ្នាក់ពាក្យជា គីមី
មានន័យថា ប៉ូតង់ស្យែលរបស់អេឡិចត្រូតសំដែងដោយតំលៃវិជ្ជមានតាមអេឡិចត្រូតអ៉ីដ្រូសែន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ូតង់ស្យែលអេឡិចត្រូត» មានន័យដូចម្ដេច ?


ប៉ូតង់ស្យែលអេឡិចត្រូត


?ថ្នាក់ពាក្យជា គីមី
មានន័យថា ប៉ូតង់ស្យែលកើតមានរវាងអេឡិចត្រូតនិងសូលុយស្យុង ឬអេឡិចត្រូលីត្រជុំវិញវា។ ជាធម្មតាប៉ូតង់ស្យែលអេឡិចត្រូត ត្រូវបានប្រៀបធៀបជាមួយអេឡិចត្រូតស្ដង់ដា ដូចជាអេឡិចត្រូតអ៊ីដ្រូសែន។ មើល electrode potential ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ូតង់ស្យែលអេឡិចត្រូគីមី» មានន័យដូចម្ដេច ?


ប៉ូតង់ស្យែលអេឡិចត្រូគីមី


?ថ្នាក់ពាក្យជា គីមី
មានន័យថា ភាពខុសគ្នានៅក្នុងប៉ូតង់ស្យែល(វ៉ុល)ដែល មាននៅពេលអេឡិចត្រូតពីរមិនដូចគ្នាត្រូវបានភ្ជាប់គ្នាតាមរយៈសៀគ្វីចំលង ខាងក្រៅ និង អេឡិចត្រូតពីរត្រូវបានដាក់ក្នុងសូលុយស្យុងចំលងអគ្គិសនីដែល ប្រតិកម្មអេឡិចត្រូគីមី កើតមានឡើង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ូតង់ស្យែលសំណាយ» មានន័យដូចម្ដេច ?


ប៉ូតង់ស្យែលសំណាយ


?ថ្នាក់ពាក្យជា គីមី
មានន័យថា ភាពខុសគា្ននៃបូតង់ស្យែលឆ្លងកាតព្រំដែនរវាង សូលុយស្យុងអេឡិចត្រូលីតដែលមានសមាសភាគខុសគា្ន។ គេហៅម្យ៉ាងទៀតថា ប៉ូតង់ស្យែលប្រសព្វវត្ថុរាវ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ូតង់ស្យែលលំនឹង» មានន័យដូចម្ដេច ?


ប៉ូតង់ស្យែលលំនឹង


?ថ្នាក់ពាក្យជា គីមី
មានន័យថា ឮចំណុចដែលក្នុងនោះល្បឿនប្រតិកម្មទៅ និងត្រឡប់ស្មើគ្នាក្នុងសូលុយស្យុងអេឡិចត្រូលីត ដែលបង្កើតបានជាប៉ូតង់ស្យែលអេឡិចត្រូត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ូតង់ស្យែលបំបែក» មានន័យដូចម្ដេច ?


ប៉ូតង់ស្យែលបំបែក


?ថ្នាក់ពាក្យជា គីមី
មានន័យថា ប៉ូតង់ស្យែលអេឡិចត្រូតដែលចរន្តអេឡិចត្រូលីសចាប់ផ្តើមកើនឡើងយ៉ាងច្រើន។ គេហៅម្យ៉ាងទៀតបានថាវ៉ុលចំបំបែក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ូតង់ស្យែលដេប៉ូស៊ីស្យុង» មានន័យដូចម្ដេច ?


ប៉ូតង់ស្យែលដេប៉ូស៊ីស្យុង


?ថ្នាក់ពាក្យជា គីមី
មានន័យថា បូ៉តង់ស្យែលតូចបំផុតដែលអាចបង្កើតឡើង អោយមានការបន្ថយអេឡិចត្រូលីតនៅពេលដំណើរការក្នុងពិលអេឡិចត្រូលីត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ូតង់ស្យែលដូណាន» មានន័យដូចម្ដេច ?


ប៉ូតង់ស្យែលដូណាន


?ថ្នាក់ពាក្យជា គីមី
មានន័យថា ភាពខុសគា្ននៃបូតង់ស្យែលឆ្លងកាតព្រំដែនរវាង សូលុយស្យុងអេឡិចត្រូលីតពីរនៅលំនឹងដូណាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ូតង់» មានន័យដូចម្ដេច ?


ប៉ូតង់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ប៉ូតង់, (រាជធានី/​រដ្ឋធានី) ធីមភូ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ូដហ្គោរីកា» មានន័យដូចម្ដេច ?


ប៉ូដហ្គោរីកា


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស ម៉ុងតេណេហ្គ្រោ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ូចកាក់» មានន័យដូចម្ដេច ?


ប៉ូចកាក់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះព្រឹក្សម៉្យាងកំពស់ ៨-១០ ម ដើមកំណើតនៅកោះ​ គេនាំមកដាំនៅប្រទេសខ្មែរ និងវៀតណាមខាងត្បូង ជាលំអនិង សំរាប់យកគ្រាប់ ប្រើធ្វើថ្នាំលើកកំលាំង និងសំរាកព្យាបាលជំងឺក្រពះ ។ គេអាចផ្សំគ្រាប់ធ្វើថ្នាំរាគ ។ ប្រេងនៃគ្រាប់សំរាប់ រឹតលើជំងឺសន្លាក់ឆ្អឹង ។ នៅប្រទេសខ្មែរ គេមិននិយមប្រើគ្រាប់ជាគ្រឿងទេសឡើយ ។​


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ូច» មានន័យដូចម្ដេច ?


ប៉ូច


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា បំផុត បង្អស់។
ឧទាហរណ៍៖ ចុង​ប៉ូច ឡើង​ទៅ​ដល់​ចុង​ប៉ូច។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ូង» មានន័យដូចម្ដេច ?


ប៉ូង


មានន័យថា ( ម. ព. ប៉ុង ឧ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ូកៗ» មានន័យដូចម្ដេច ?


ប៉ូកៗ


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា (ម. ព. ប៉ុកៗ ឧ. ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ុស្តិ៍កុងស៊ុល» មានន័យដូចម្ដេច ?


ប៉ុស្តិ៍កុងស៊ុល


?ថ្នាក់ពាក្យជា គយ
មានន័យថា ស្ថានអគ្គកុងស៊ុល-ស្ថានកុងស៊ុល-ស្ថានកុងស៊ុលរង ឬទីភ្នាក់ងារកុងស៊ុល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ុស្ដិ៍» មានន័យដូចម្ដេច ?


ប៉ុស្ដិ៍


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បារ. Poste ) ប្រៃសណីយ៍ គឺមុខក្រសួងរាជការមួយផ្នែកទទួលភារៈ ខាងការបញ្ជូនសំបុត្រស្នាមផ្សេងៗ . . . ។
ឧទាហរណ៍៖ យកសំបុត្រទៅដាក់ប៉ុស្ដិ៍, ផ្ញើសំបុត្រតាមប៉ុស្ដិ៍ ។

                  ទីកន្លែងទាហានចាំយាម ។
ឧទាហរណ៍៖ ប៉ុស្ដិ៍ទាហាន, ទាហានចាំប៉ុស្ដិ៍ ។

                  កន្លែងធ្វើការរាជការផ្សេងៗ ។
ឧទាហរណ៍៖ ប៉ុស្ដិ៍ប៉ូលិស, ប៉ុស្ដិ៍រាជការតំបន់រដ្ឋបាល ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ុយ» មានន័យដូចម្ដេច ?


ប៉ុយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំឡីផ្សេងៗ ឬប្រឆេះកម្ទេចសម្រាប់ប្រើវាយដែកភ្លើងជាដើម ។
ឧទាហរណ៍៖ ប៉ុយគរ, ប៉ុយទន្សែ ។

                  ឈ្មោះក្រដាសបែបមួយសាច់ក្រាស់ព្រោកផុយ ។
ឧទាហរណ៍៖ ក្រដាសប៉ុយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ុប» មានន័យដូចម្ដេច ?


ប៉ុប


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ឮសូរ​ឮ​ដោយ​ទង្គុក​ប៉ះ​អ្វី​ៗ ​ឬ​ដោយ​ទះ​ខ្ទប់​នឹង​ដៃ​ក្ដោប។ ប៉ប់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ុន្មាន» មានន័យដូចម្ដេច ?


ប៉ុន្មាន


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា (មក​អំពី ប៉ុន + មាន) ពាក្យ​សម្រាប់​សួរ​ឲ្យ​ដឹង​ចំនួន​អ្វី​ៗ។
ឧទាហរណ៍៖ មនុស្ស​ប៉ុន្មាន​នាក់ ? ប្រាក់​ប៉ុន្មាន​រៀល ?


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ុន្តែ» មានន័យដូចម្ដេច ?


ប៉ុន្តែ


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា តែ​ថា ។
ឧទាហរណ៍៖  សេះ​នេះ​មាឌ​តូច​ទេ ប៉ុន្តែ​លឿន​ណាស់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ុនអម្បាល» មានន័យដូចម្ដេច ?


ប៉ុនអម្បាល


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ប៉ុនប្រហែល ។
ឧទាហរណ៍៖ ប៉ុនអម្បាលខ្ញុំជាឪពុកបង្កើត ម្ដេចគង់ស្ដីប្រដៅវាមិនបាន ។

                 ច្រើនប្រើជាមួយពាក្យ ដូច ឬ យ៉ាង ថែមខាងចុងទៀត
ឧទាហរណ៍៖ ប៉ុនអម្បាលដូច . . . ប៉ុនអម្បាលយ៉ាង គឺប៉ុនប្រហែលដូច . . . ប៉ុនប្រហែលយ៉ាង . . . ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ុនអម្បាល» មានន័យដូចម្ដេច ?


ប៉ុនអម្បាល


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ប៉ុនប្រហែល ។
ឧទាហរណ៍៖​​ ប៉ុនអម្បាលខ្ញុំជាឪពុកបង្កើត ម្ដេចគង់ស្ដីប្រដៅវាមិនបាន ។

                  ច្រើនប្រើជាមួយពាក្យ ដូច ឬ យ៉ាង ថែមខាងចុងទៀត ។
ឧទាហរណ៍៖ ប៉ុនអម្បាលដូច . . . ប៉ុនអម្បាលយ៉ាង គឺប៉ុនប្រហែលដូច . . . ប៉ុនប្រហែលយ៉ាង . . . ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ុន» មានន័យដូចម្ដេច ?


ប៉ុន


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ស្មើ ដូច មិន​លើស​ខ្វះ​ពី​គ្នា ។
ឧទាហរណ៍៖ ប៉ុន​ណា ? ប៉ុន​គ្នា ប៉ុន​ក​ដៃ។ ភ្ញាក់​ប៉ុន​គេ​ចោល គឺ​ភ្ញាក់​ព្រើត ដូច​គេ​ចោល​ដុំ​អ្វី​មួយ​ប៉ះ​ត្រូវ​ខ្លួន។

                  ប្រើ​ជា គុ. ក៏​មាន ។
ឧទាហរណ៍៖  មាន​ទំហំ​ប៉ុន​គ្នា។ គ្រាម​ភាសា​ប្រើ​ក្លាយ​ជា ប៉ិន (ម. ព. នោះ)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ុណ្ណោះ» មានន័យដូចម្ដេច ?


ប៉ុណ្ណោះ


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ពាក្យ​ប្រើ​ក្លាយ​មក​អំពី​ពាក្យ ប៉ុន​នោះ គឺ​ប៉ុន​គ្នា ឬ​ស្មើ​គ្នា​នឹង នោះ។
ឧទាហរណ៍៖ ការ​ប៉ុណ្ណោះ ថា​តែ​ប៉ុណ្ណោះ​ហើយ​ក៏​ស្ងៀម​ទៅ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ុណ្ណេះ» មានន័យដូចម្ដេច ?


ប៉ុណ្ណេះ


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ពាក្យ​ប្រើ​ក្លាយ​មក​អំពី​ពាក្យ ប៉ុន​នេះ គឺ​ប៉ុន​គ្នា ឬ​ស្មើ​គ្នា​នឹង នេះ។
ឧទាហរណ៍៖ ត្រឹមតែ​ប៉ុណ្ណេះ ចប់​តែ​ប៉ុណ្ណោះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ុណ្ណឹង» មានន័យដូចម្ដេច ?


ប៉ុណ្ណឹង


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ពាក្យប្រើក្លាយមកអំពីពាក្យ ប៉ុនហ្នឹង គឺប៉ុនគ្នាឬស្មើគា្ននឹង ហ្នឹង ។
ឧទាហរណ៍៖ ប៉ុណ្ណឹងចុះ, តែប៉ុណ្ណឹងបានហើយ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ុច ឬ ប៉ូច» មានន័យដូចម្ដេច ?


ប៉ុច ឬ ប៉ូច


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ចុង​បញ្ចប់ ចុង​ក្រោយ​បង្អស់ ទី​បំផុត ទៅ​ទៀត​មិន​រួច។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ុង» មានន័យដូចម្ដេច ?


ប៉ុង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ថ្លឹង​ដោយ​ជញ្ជីង​ប៉ុង។
ឧទាហរណ៍៖ ប៉ុង​ប៉ាវ​ស្រូវ ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ជញ្ជីង​បារាំង​សម្រាប់​ថ្លឹង​អ្វី​ៗ ដែល​មាន​ទម្ងន់​ច្រើន។
ឧទាហរណ៍៖ ជញ្ជីង​ប៉ុង ។

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ដោយ​វាយ​ ឬ​គោះ​ឈើ​មាន​ប្រហោង​ជាដើម ។ ប៉ូង​ៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ុកៗ» មានន័យដូចម្ដេច ?


ប៉ុកៗ


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរត្រដោកជាដើម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ុកពើក» មានន័យដូចម្ដេច ?


ប៉ុកពើក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​បទ​ភ្លេង​ខ្មែរ​បុរាណ​មួយ​មេ។
ឧទាហរណ៍៖ ភ្លេង​ប៉ុកពើក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ុកប៉ឺន» មានន័យដូចម្ដេច ?


ប៉ុកប៉ឺន


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា មែន​មាំ ប្រដិត​ប្រជី ជាប់​មិន​ដាច់។
ឧទាហរណ៍៖ ធ្វើ​ការ​ប៉ុក​ប៉ឺន រក​ស៊ី​ប៉ុកប៉ឺន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ុកចាយ» មានន័យដូចម្ដេច ?


ប៉ុកចាយ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ទូក​ធំ​មួយ​ប្រភេទ សម្រាប់​ផ្ទុក​ទំនិញ។
ឧទាហរណ៍៖ ទូក​ប៉ុក​ចាយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ុក» មានន័យដូចម្ដេច ?


ប៉ុក


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​មើល​ទៅ​ឃើញ​សភាព អាការ ​ឬ​លំនាំ​ចាប៉ុក។
ឧទាហរណ៍៖ អង្គុយ​ប៉ុក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ឺម» មានន័យដូចម្ដេច ?


ប៉ឺម


?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ស្រាប់​តែ​ចេញ ​ឬ​លេច​ប្លឹម​មក ដែល​ស្រាប់​តែ​ពើបពះ​ប្រទល់​មុខ។
ឧទាហរណ៍៖ លេច​ប៉ឺម​មក ប្រទះ​ប៉ឺម ឬ ប្រទះ​ប៉ើម។ ប៉ើម


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ឺបៗ» មានន័យដូចម្ដេច ?


ប៉ឺបៗ


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( ម. ព ប៉ឺប ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ឺប» មានន័យដូចម្ដេច ?


ប៉ឺប


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​សម្រែក​សត្វ​ម្រឹគ​ចំពួក​ខ្លះ​មាន​ឈ្លូស​ជាដើម ។ ប៉ឺប​ៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ឺន» មានន័យដូចម្ដេច ?


ប៉ឺន


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ក្រាស់​ជិត។
ឧទាហរណ៍៖ ស្បូវ​ក្រាស់​ប៉ឺន; ស្មៅ​ដុះ​ប៉ឺន។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ក្រាស់​ជិត។
ឧទាហរណ៍៖ ស្បូវ​ក្រាស់​ប៉ឺន; ស្មៅ​ដុះ​ប៉ឺន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ឺតប៉ោង» មានន័យដូចម្ដេច ?


ប៉ឺតប៉ោង


?ថ្នាក់ពាក្យជា គុណនាម
មានន័យថា កែង​កោង​ក្រអឺតក្រទម ដែល​ដំឡើង​ឫក​ក្រអឺតក្រឱង។ ដែល​ប៉ោង​ឡើង​ដោយ​ខ្យល់​ខាង​ក្នុង​ហើយ​ផត​ទៅ​វិញ​ញាប់​ចុះ​ឡើង​ៗ។
ឧទាហរណ៍៖  ពោះ​ប៉ឺតប៉ោង ដក​ដង្ហើម​ប៉ឺតប៉ោង​ៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ឺង» មានន័យដូចម្ដេច ?


ប៉ឺង


?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ដោយ​ស្នា​ថ្លោះ​ជាដើម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ឹម» មានន័យដូចម្ដេច ?


ប៉ឹម


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឋិត​នៅ​ស្ប៊ឹម​ត្រង់​ប្របេះ​មាត់​រន្ធ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ឋិត​នៅ​ស្ប៊ឹម​ត្រង់​ប្របេះ​មាត់​រន្ធ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ឹង» មានន័យដូចម្ដេច ?


ប៉ឹង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្លៀក​វ័ណ្ឌ​បាំង​កេរ្តិ៍​ខ្មាស ដោយ​សំពត់​មួយ​ផ្ទាំង​តូច (សម្លៀក​ព្នង​ប្រុស)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖