Posted on Leave a comment

តើពាក្យ «ប៉ី» មានន័យដូចម្ដេច ?

ប៉ី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះគ្រឿងភ្លេងផ្លុំពួកមួយ មានបែបផ្សេងៗ ។ ប៉ីកែវ ឈ្មោះភ្លេងខ្មែរមួយមេ
ឧទាហរណ៍៖ ភ្លេងប៉ីកែវ ។

                  ប៉ីបបុស ឈ្មោះប៉ីមួយបែប មានបបុសជាអណ្ដាត ( ស. ប៉ីអ្ច អ. ថ. ពីអ “ប៉ីបបុស” ) អ្នកភ្លេងខ្មែរច្រើនហៅ ប៉ីអ ដែរ ។ ប៉ីពក ប៉ីធ្វើដោយដើមពក មានសូរសព្ទធំក្រអួន សម្រាប់ផ្លុំប្រគំ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា វ៉េវ ។
ឧទាហរណ៍៖ យោលប៉ី, អណ្ដែតប៉ី, ឆក់ប៉ី ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ិល» មានន័យដូចម្ដេច ?

ប៉ិល

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា រ៉ិល, ភ្លែត ។
ឧទាហរណ៍៖ រហ័សប៉ិល; ដើរប៉ិល ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា រ៉ិល, ភ្លែត ។
ឧទាហរណ៍៖ រហ័សប៉ិល; ដើរប៉ិល ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ិនប៉ាន់» មានន័យដូចម្ដេច ?

ប៉ិនប៉ាន់

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ប៉ាន់​ចុះ​ប៉ាន់​ឡើង វៀចវ៉ច។
ឧទាហរណ៍៖ ដំណើរ​ប៉ិន​ប៉ាន់; ដើរ​ប៉ិនប៉ាន់ (ម. ព ប៉ប៉ិនប៉ប៉ាន់ ផង) ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ប៉ាន់​ចុះ​ប៉ាន់​ឡើង វៀចវ៉ច។
ឧទាហរណ៍៖ ដំណើរ​ប៉ិន​ប៉ាន់; ដើរ​ប៉ិនប៉ាន់ (ម. ព ប៉ប៉ិនប៉ប៉ាន់ ផង) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ិន» មានន័យដូចម្ដេច ?

ប៉ិន

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ប្រសប់ ស្ទាត់ ពូកែ ជំនាញ។
ឧទាហរណ៍៖ ក្មេង​នេះ​ប៉ិន​ណាស់​ខាង​ឡើង​ដើម​ឈើ។ ប៉ិន​ប៉ៅ ស្ទាត់​ប្រាកដ។

?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា គ្រាមភាសាប្រើក្លាយមកពីពាក្យ ប៉ុន
ឧទាហរណ៍៖ ភ្ញាក់ប៉ិនគេចោល, រត់ជ្រុលទៅប៉ះគាត់ប៉ិនគេច្រានបណ្ដោយ ( ម. ព. ប៉ុន ផង ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ិតប៉ុត» មានន័យដូចម្ដេច ?

ប៉ិតប៉ុត

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​ដំណើរ​ត្បៀត​គូទ។
ឧទាហរណ៍៖  ដើរ​ប៉ិតប៉ុត; ដំណើរ​ប៉ិតប៉ុត។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​មាន​ដំណើរ​ត្បៀត​គូទ។
ឧទាហរណ៍៖  ដើរ​ប៉ិតប៉ុត; ដំណើរ​ប៉ិតប៉ុត។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ិត» មានន័យដូចម្ដេច ?

ប៉ិត

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កាត់, ច្រាសឬចិតបញ្ឆិតជម្រាលឲ្យជ្រេទាបចុះជាងផ្នែកម្ខាង ។
ឧទាហរណ៍៖ ប៉ិតជ្រុងតុ, ប៉ិតចុងផ្ទោង ។

                   ប្រើជា កិ. វិ. ក៏បាន ។
ឧទាហរណ៍៖ អារប៉ិត, ឈូសប៉ិត ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះផ្ទះមួយបែប ទីទៃពីផ្ទះកន្តាំង, ទីទៃពីផ្ទះរោងដោល គឺមានសណ្ឋានដូចគេប៉ិតត្រង់ចុងមេដំបូលទាំងពីរខាង ។
ឧទាហរណ៍៖ ផ្ទះប៉ិត ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ិច» មានន័យដូចម្ដេច ?

ប៉ិច

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លេច​ពន្លក​ឬ​លេច​ត្រួយ​បន្ដិច​ឡើង។
ឧទាហរណ៍៖ សណ្ដែក​ប៉ិច​ពន្លក អម្ពិល​ទើប​នឹង​ប៉ិច​ត្រួយ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ិកៗ» មានន័យដូចម្ដេច ?

ប៉ិកៗ

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( ម. ព. ប៉ិក ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ិកួៈ» មានន័យដូចម្ដេច ?

ប៉ិកួៈ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ចិ.) មើល​ក្នុង​ពាក្យ រលួស ត្រង់ ដំឡូង​រលួស។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ិកួ» មានន័យដូចម្ដេច ?

ប៉ិកួ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិវារឡើងទ្រើងមួយប្រភេទ គេនាំគ្រាប់ពីទ្វីបអាមេរិកក្តៅ មកជាដំណាំនៅគ្រប់ប្រទេសក្តៅសកលលោក ដើម្បីប្រើមើមធ្វើជាអាហារ ដែលបរិភោគឆៅ ឬធ្វើម្ហូបផ្សេងៗ ។ គ្រាប់មានជាតិពុល គេប្រើពេលខ្លះសម្រាប់បំពុលត្រីមុននេសាទវា។ នៅប្រទេសវៀតណាម គេចិតគ្រាប់យកតែចំណិតតូចមួយ ធ្វើជាថ្នាំព្រូន។ ស្លឹកមានជាតិពុលតែចំពោះសត្វទំពារអៀង ឯសត្វសេះអាចស៊ីស្លឹកបាន។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ិក» មានន័យដូចម្ដេច ?

ប៉ិក

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ដោយ​គោះ​បន្ទះ​ឫស្សី​ជាដើម។ ប៉ិក​ៗ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ាហាំង» មានន័យដូចម្ដេច ?

ប៉ាហាំង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សំណ​មួយ​ប្រភេទ។
ឧទាហរណ៍៖ សំណ​ប៉ាហាំង។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ាវគង» មានន័យដូចម្ដេច ?

ប៉ាវគង

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា អំពាវនាវ​ប្រាប់​ឲ្យ​ដឹង​រាល់​គ្នា ដោយ​ដើរ​វាយ​គង​ឲ្យ​លាន់​ឮ; បើ​មាន​វាយ​ស្គរ​ផង ហៅ​ថា ប៉ាវ​គង​ទួង​ភេរី (មាន​ប្រើ​តែ​ក្នុង​សម័យ​បុរាណ​យូរ​អង្វែង​ហើយ)។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ាវ» មានន័យដូចម្ដេច ?

ប៉ាវ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ស. ប៉ាវ “ប្រាប់ឲ្យដឹងរាល់គ្នា” ) អំពាវនាវប្រាប់ឲ្យដឹងទួទៅ ( ម. ប្រ. ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ាលីកៀ» មានន័យដូចម្ដេច ?

ប៉ាលីកៀ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស មីក្រូណេស៊ី (រដ្ឋសហព័ន្ធ)។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ារ៉ាហ្កាយ» មានន័យដូចម្ដេច ?

ប៉ារ៉ាហ្កាយ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ប៉ារ៉ាហ្កាយ, (រាជធានី/​រដ្ឋធានី) អាសង់ស្យុង។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ារ៉ាម់ារីបូ» មានន័យដូចម្ដេច ?

ប៉ារ៉ាម់ារីបូ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស សូរីណាម។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ារ៉ាម៉ែត្រផលតបអាកាសធាតុ» មានន័យដូចម្ដេច ?

ប៉ារ៉ាម៉ែត្រផលតបអាកាសធាតុ

?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា តម្លៃរបស់អថេរដែលបានមកពីការគណនាផលតបរំភាយរស្មីនៃប្រព័ន្ធអកាសធាតុទៅនឹងការប្រែប្រួលសីតុណ្ហភាពផ្ទៃផែនដី ដែលបង្កឡើងដោយកម្លាំងរំភាយរស្មី (ឯកតាWm-2 0C-1)។ ប៉ារ៉ាម៉ែត្រផលតបអាកាសធាតុ ដែល Q ជាឥទ្ធិពលកម្លាំងរំភាយរស្មីមធ្យមផែនដី T ជាសីតុណ្ហភាពមធ្យមនៃខ្យល់នៅលើផែនដី F ជាចំណាំងចូលនៃភ្លុចកម្តៅទៅក្នុងមហាសមុទ្រ និងដែតាតំណាងឲ្យការប្រែប្រួលជាមួយអាកាសធាតុដែលមានលំនឹង។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ារីស» មានន័យដូចម្ដេច ?

ប៉ារីស

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស បារាំង។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ាយហួយ» មានន័យដូចម្ដេច ?

ប៉ាយហួយ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ចិ.) តាំង​សមាគម​សម្ងាត់។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពួក​សមាគម​សម្ងាត់ គឺ​ពួក​ជន​អ្នក​ផឹក​ទឹក​សំបថ​សម្ងាត់​រួម​គំនិត​គ្នា​ក្នុង​ការ​សម្រេច​កិច្ចការ​អ្វី​ៗ​ទៅ​ខាង​មុខ។
ឧទាហរណ៍៖ ពួក​ប៉ាយហួយ​ជា​ពួក​ជន​មិន​ស្មោះ​ត្រង់​ចំពោះ​រដ្ឋ​ដែល​ខ្លួន​នៅ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ាយ» មានន័យដូចម្ដេច ?

ប៉ាយ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ចិ.) សំពះ ថ្វាយ​បង្គំ គំនាប់។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ាពូអាស៊ីណូវែលហ្គីណេ» មានន័យដូចម្ដេច ?

ប៉ាពូអាស៊ីណូវែលហ្គីណេ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ប៉ាពូអាស៊ីណូវែលហ្គីណេ, (រាជធានី/​រដ្ឋធានី) ព័រម៉ូរេសប៊ី។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ាប់» មានន័យដូចម្ដេច ?

ប៉ាប់

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ដោយ​វាយ​វាត់​នឹង​រំពាត់​ជាដើម។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ាន់» មានន័យដូចម្ដេច ?

ប៉ាន់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សូនធាតុដីជ្រាយឲ្យកើតបានជារូបអ្វីៗ ។
ឧទាហរណ៍៖ ប៉ាន់រូប ។

                  បែងចែក, បូកបោះ, លៃមើល ។
ឧទាហរណ៍៖ ប៉ាន់មើលទៅឃើញអស់ប្រាក់ចំនួន ១៥២ រៀល; និយាយថា បូកប៉ាន់ ក៏បាន ។

                  ងាកបែរ ។
ឧទាហរណ៍៖ ប៉ាន់ចុះប៉ាន់ឡើង ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាជនៈ​ធ្វើ​ដោយ​ដី​វិសេស មាន​ដៃ មាន​ចំពួយ សម្រាប់​ឆុង​តែ។
ឧទាហរណ៍៖ ប៉ាន់​តែ តែ​មួយ​ប៉ាន់។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា វៀច ទ្រេត ផត។
ឧទាហរណ៍៖ ក្បាល​ប៉ាន់។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ាន» មានន័យដូចម្ដេច ?

ប៉ាន

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពាស​ពី​លើ ស្រោប​ថែម ដាក់​ឬ​ពាក់​ប្រដាប់​ដែល​ហៅ​ថា ប៉ាន។
ឧទាហរណ៍៖ ត្រូវ​ប៉ាន​ដែក​ថែប​មួយ​ផ្ទាំង​ទៀត; ប្រយ័តុ្ន ! ក្បាល​អ្នក​ឯង​មិន​មែន​ប៉ាន​ដែក​ទេ​កុំ​ហ៊ាន​ពេក។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់​សម្រាប់​គ្រប សម្រាប់​ប៉ះ​ភ្ជាប់។
ឧទាហរណ៍៖ ប៉ាន​មុខ​គោ ប៉ាន​ដៃ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ាត់រញ៉ាត់» មានន័យដូចម្ដេច ?

ប៉ាត់រញ៉ាត់

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា រលះរលាំង​គ្រវាត់​គ្រវែង។
ឧទាហរណ៍៖ ដើរប៉ាត់រញ៉ាត់; ដំណើរប៉ាត់រញ៉ាត់ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា រលះរលាំង​គ្រវាត់​គ្រវែង។
ឧទាហរណ៍៖ ដើរ​ប៉ាត់រញ៉ាត់; ដំណើរ​ប៉ាត់រញ៉ាត់។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ាត់» មានន័យដូចម្ដេច ?

ប៉ាត់

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ដោយ​រលាស់​ចុង​រំពាត់​ទន់​ជាដើម។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ាតឡាត» មានន័យដូចម្ដេច ?

ប៉ាតឡាត

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​រាប​សំប៉ាត។
ឧទាហរណ៍៖ ដែល​រាប​សំប៉ាត។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ាតព្រុម» មានន័យដូចម្ដេច ?

ប៉ាតព្រុម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចុល្លព្រឹក្សម្យ៉ាង កំពស់ ០.៥ទៅ១.៥០ម មានមែកទន់ល្មឿយពណ៌លឿង ដុះក្នុងព្រៃស្ងួត ព្រៃល្បោះនៃប្រទេសឥណ្ឌា និងឧបទ្វីបឥណ្ឌូចិន ។ គេឆុងទឹកផឹក ដើម្បីព្យាបាលអោយបានសក់ ស ក្មេងៗ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ាត» មានន័យដូចម្ដេច ?

ប៉ាត

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សំលៀង​ពង្រាប​ឲ្យ​ស្ដើង​ផ្ទៃ​មុខ; ច្រាស​ពង្រាប​ឲ្យ​ស្ដើង​សាច់; វាយ​ពា។ ព. ប្រ. ស្ដី​ថា​ឲ្យ​ឥត​ញញើត​ដាល​រាល​ពី​មួយ​ទៅ​មួយ។ ប៉ាតណាប៉ាតណី ឬប៉ាតណា​ប៉ាតណាំង ស្ដី​បន្ទោស​ថា​ឲ្យ​ដាល​រាល​តាម​តែ​រួច​ពី​មាត់ (ព. សា.) ។

តើពាក្យ «ប៉ាណូ» មានន័យដូចម្ដេច ?

ប៉ាណូ

មានន័យថា ផ្ទាំងរាបស្មើ(ធ្វើពីឈើ លោហៈ …) ដែលគេប្រើសម្រាប់ចារ ឬសរសេរពីលើ។ គេច្រើនភ្ជាប់ ឬព្យួរប៉ាណូនឹងជញ្ជាំងអគារដែលមានមនុស្សចេញចូលច្រើនឱ្យគេដឹងអំពីអ្វីមួយ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ាណាម៉ា» មានន័យដូចម្ដេច ?

ប៉ាណាម៉ា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ប៉ាណាម៉ា, (រាជធានី/​រដ្ឋធានី) ប៉ាណាម៉ា។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ាឆា» មានន័យដូចម្ដេច ?

ប៉ាឆា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ប៉់ា “ព្រៃ” + ជ៉ា អ. ថ. ឆា “យូរ” > ប៉ាជា អ. ថ. ប៉ាឆា ) ព្រៃសម្រាប់តម្កល់ឬបញ្ចុះសព, សម្រាប់កប់ខ្មោច, ទីសម្រាប់រំលាយសព, ឈាបនដ្ឋាន ។ មានពាក្យជាវេវចនៈច្រើន, ខ្មែរយើងគួរកុំបាច់ប្រើពាក្យ ប៉ាឆា នេះ, គួរប្រើពាក្យ ឈាបនដ្ឋាន, អាឡាហណដ្ឋាន; ស្មសានឬសុសាន, ទីបញ្ចុះសព, ព. សា. ថា ព្រៃខ្មោចវិញ; ប៉ុន្ដែក្នុងសម័យសព្វថ្ងៃនេះ យើងហៅទីសម្រាប់រំលាយសពថា ឈាបនដ្ឋាន ថ្នឹកមាត់ទៅហើយ, គួរហៅឲ្យជាប់រហូតទៅ កុំម្ដងហៅដូច្នេះម្ដងហៅដូច្នោះ នាំឲ្យសម្ដីខ្មែរយើងរាត់រាយឬរសេមរសាម មិនមានកំណត់
ឧទាហរណ៍៖ ហែ​សព​ទៅ​កាន់​ឈាបនដ្ឋាន…។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ាច់ៗ» មានន័យដូចម្ដេច ?

ប៉ាច់ៗ

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( ម. ព. ប៉ាច់ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ាច់» មានន័យដូចម្ដេច ?

ប៉ាច់

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ដោយ​បុក​ឬ​ជាន់​អ្វី​ៗ​ដែល​ទន់ ដែល​ជ្រាយ។ និយាយ​ប៉ាច់​ៗ និយាយ​ខ្លាំង​ៗ​មិន​ដាច់​សូរ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ាចរហាច» មានន័យដូចម្ដេច ?

ប៉ាចរហាច

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលរហាចពេញពាស ។ សម្ដីប៉ាចរហាច សម្ដីភរភាយរហាចរហឥតមានចប់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ាងកាចាត» មានន័យដូចម្ដេច ?

ប៉ាងកាចាត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅម្យ៉ាងមែករឹងកំពស់១-២ស.ម មានក្នុងប្រទេសអាមេរិចកណ្តាលខាងត្បូង គេដាំជាលំអនៅទ្វីបអាស៊ី។ ស្លឹកអាចឆុងផឹក ដូចតែ។ គ្រូថ្នាំតែងប្រើដើមនេះ ផ្សំជាមួយរុក្ខជាតិឯទៀត ធ្វើថ្នាំបំបាត់គ្រុន។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ាគីស្ថាន» មានន័យដូចម្ដេច ?

ប៉ាគីស្ថាន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ប៉ាគីស្ថាន, (រាជធានី/​រដ្ឋធានី) អីុស្លាម៉ាបាដ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ាក់ប៉ៅ» មានន័យដូចម្ដេច ?

ប៉ាក់ប៉ៅ

មានន័យថា (ម. ព. បុ័កប៉ៅ)។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ាក់ប៉ើក» មានន័យដូចម្ដេច ?

ប៉ាក់ប៉ើក

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​របះរបើង​ងើប​ៗ​ងក់​ៗ​ផ្ងាក់ផ្ងើក។ (ម. ព. ខ្ទុត​ដី) ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​របះរបើង​ងើប​ៗ​ងក់​ៗ​ផ្ងាក់ផ្ងើក។ (ម. ព. ខ្ទុត​ដី)។
ឧទាហរណ៍៖ អង្គុយ​លើ​កៅអី​ងោក​ប៉ាក់ប៉ើក​ៗ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ាក់ថៅ» មានន័យដូចម្ដេច ?

ប៉ាក់ថៅ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខ្នើយ​មួយ​ប្រភេទ​ញាត់​ដោយ​សំឡី​មាន​សណ្ឋាន​រាង​ប៉ូវថៅ ក្រាស់​ម្ខាង​ស្ដើង​ម្ខាង សម្រាប់​អង្គុយ​ផ្អែក។
ឧទាហរណ៍៖ ខ្នើយ​ប៉ាក់ថៅ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ាក់ខ្ទៀវស្លាបខៀវ» មានន័យដូចម្ដេច ?

ប៉ាក់ខ្ទៀវស្លាបខៀវ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ១៨-២០.៥ ស.ម។ ពេញវ័យ: បន្ទូលក្បាលឆ្នូតខ្មៅ ឆ្នូតកាត់តាមភ្នែកពណ៌ខ្មៅ ចិញ្ជើម និងបំពង់ក ខ្នងពណ៌បៃតង គែមលើនៃស្លាបពណ៌ខៀវ មានដៅសលើស្លាបសងខាង ផ្នែកគូថពណ៌ក្រហម ។ មិនទាន់ពែញវ័យ: ក្បាល និងផ្នែកខ្នងពណ៌ស្រអាប់ ។ ទីជំរក: ព្រៃស្បោង ព្រៃចំរុះ ព្រៃឬស្សី ។ របាយ: វត្តមាននៅរដូវប្រាំង និងសំបូរគ្រប់ទីកន្លែង ។ រដូវបន្តពូជ: ចាប់ពីខែ មេសាដល់ខែសីហា ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ាក់ខ្ទៀវពោះបង្កង់» មានន័យដូចម្ដេច ?

ប៉ាក់ខ្ទៀវពោះបង្កង់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ១៩.៥-២១ ស.ម។ ឈ្មោល: បន្ទូលក្បាល និងផ្នែកខ្នងពណ៌បៃតង ផ្ទៃមុខពណ៌ខ្មៅ គ្មានពណ៌សនៅលើស្លាបទេ ផ្នែកពោះលឿងដែលមានអង្កន់ៗ ខ្មៅចំកណ្ដាលពោះ និងក្រោមកន្ទុយពណ៌ខៀវ ។ ញី: បន្ទូលក្បាល និងទ្រូងពណ៌ទឹកក្រូច គ្មានពណ៌ខៀវនៅពោះ និងក្រោមកន្ទុយ ។ ទីជំរក: ព្រៃស្បោង ពាក់កណ្ដាលស្បោង ព្រៃរបោះចំរុះ ព្រៃឬស្សី ។ ជីវសាស្រ្ត: រស់នៅ និងរកចំណីូនៅលើដីដោយលាក់ខ្លួន ។ របាយ: វត្តមានពេញមួយឆ្នាំ នៅភូមិភាគឥសាននៃប្រទេស ។ រដូវបន្តពូជ: ចាប់ពីខែ មេសាដល់ខែមិថុនា ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ាក់ខ្ទៀវចុងខ្នងខៀវ» មានន័យដូចម្ដេច ?

ប៉ាក់ខ្ទៀវចុងខ្នងខៀវ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង​​ ២០-២២ ស.ម។ ឈ្មោល: ក្បាល និងកញ្ជឹងក និងចុងខ្នងពណ៌ខៀវ ។ ញី: ពណ៌ស្រអាប់ជាងឈ្មោល ផ្នែកខ្នងពណ៌បែតង ផ្នែកពោះពណ៌ត្នោត។ ទីជំរក: ព្រៃស្បោង ពាក់កណ្ដាលស្បោង ជួនកាលព្រៃរបោះចំរុះ ។ ជីវសាស្រ្ត: រស់នៅ និងរកចំណីនៅលើដីដោយលាក់ខ្លួន ។ របាយ: វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង ។ រដូវបន្តពូជ: ចាប់ពីខែ ឧសភាដល់ខែកក្កដា ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ាក់» មានន័យដូចម្ដេច ?

ប៉ាក់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជុល​ភ្ជាប់​រំលេច​ក្បាច់​រចនា​ឬ​ជា​រូប​អ្វី​ៗ​នៅ​ឋាន​សំពត់​ដោយ​ឌិន​ជាដើម។
ឧទាហរណ៍៖ ប៉ាក់​គ្រឿង​ល្ខោន។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ាកណាម» មានន័យដូចម្ដេច ?

ប៉ាកណាម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ប៉ាក “មាត់”, នាំ អ. ថ.ន៉ាម់ “ទឹក” ) ទីបំផុតទន្លេត្រង់ដែលចូលទៅជាប់នឹងសមុទ្រ, មាត់ពាម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ាកកៃ» មានន័យដូចម្ដេច ?

ប៉ាកកៃ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ប៉ាកកៃ់ “ចំពុះមាន់” ) ប្រដាប់សម្រាប់សរសេរអក្សរមានសណ្ឋានធំជាងប៉ាកកា; ហៅក្លាយជា ប្រកៃ ក៏មាន ( ច្រើនមានប្រើតែក្នុងសម័យពីដើម ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ាកកា» មានន័យដូចម្ដេច ?

ប៉ាកកា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ប៉ាកកា “ចំពុះក្អែក” )ប្រដាប់សម្រាប់ជ្រលក់ទឹកសរសេរប្រើជាគ្រឿងសរសេរអក្សរ ។
ឧទាហរណ៍៖ ស្លាបប៉ាកកា, ដងប៉ាកកា; ហៅក្លាយជា ប្រកា ក៏មាន : ស្លាបប្រកា, ដងប្រកា ( គួរឈប់ប្រើ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉រួត» មានន័យដូចម្ដេច ?

ប៉រួត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. បរ្វត អ. ថ. ប៉ៈហ្រួត ) ឈ្មោះដំបៅមួយប្រភេទមានខ្ទុះខាំងរឹងក្ដាំង ។
ឧទាហរណ៍៖ ដំបៅប៉រួត ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉យ» មានន័យដូចម្ដេច ?

ប៉យ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​តោះតើយ ឆើយ គឺ​ងាក​មុខ​ចេញ​ឆើយ​ឬ​ក្រោក​ដើរ​ធ្វើ​មុខ​ស្រងើ​ឆើយ ដោយ​ក្រោធ ដោយ​អន់​ចិត្ត។ ប៉ើយ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​តោះតើយ ឆើយ គឺ​ងាក​មុខ​ចេញ​ឆើយ​ឬ​ក្រោក​ដើរ​ធ្វើ​មុខ​ស្រងើ​ឆើយ ដោយ​ក្រោធ ដោយ​អន់​ចិត្ត។ ប៉ើយ។
ឧទាហរណ៍៖ ធ្វើ​មុខ​ប៉យ ខឹង​ប៉ើយ; ឫក​ប៉យ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ម» មានន័យដូចម្ដេច ?

ប៉ម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឹហា​ខ្ពស់​ស្រឡះ មាន​សណ្ឋាន​មូល​ឬ​កាច់​ជ្រុង​មាន​ជញ្ជាំង​ចោះ​ជា​ប្រហោង​ៗ​ព័ទ្ធ​ជុំ​វិញ ធ្វើ​ទុក​នៅ​ត្រង់​មុម​កំពែង​បន្ទាយ ឬ​នៅ​ទី​ណា​មួយ សម្រាប់​ពួន​យាម​ល្បាត​ឃ្លាំ​ឬ​លាក់​ខ្លួន​ពួន​ចាំ​បាញ់​តយុទ្ធ​នឹង​ខ្មាំង​សត្រូវ។
ឧទាហរណ៍៖ ប៉ម​បន្ទាយ ប៉ម​ព្រះ​រាជវាំង ប៉ម​ព្រះ​នគរ (បារ. Blockhaus)។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ពូ» មានន័យដូចម្ដេច ?

ប៉ពូ

?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​បរិវារ​សម្រាប់​និយាយ​ផ្សំ​ជាមួយ​នឹង ប៉ប៉ាច់ (ម. ព. នោះ)។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ផ្អែប» មានន័យដូចម្ដេច ?

ប៉ផ្អែប

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ផ្អែប​ៗ​រឿយ​ៗ។
ឧទាហរណ៍៖ យំ​ប៉ផ្អែប បាយ​ពុះ​ប៉ផ្អែប។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ផ្អេះ» មានន័យដូចម្ដេច ?

ប៉ផ្អេះ

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលផ្អេះៗមិនស្រាក ។
ឧទាហរណ៍៖ ភ័យប៉ផ្អេះ, នឹកថប់ប៉ផ្អេះ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ផ្អៀច» មានន័យដូចម្ដេច ?

ប៉ផ្អៀច

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​សើម​ជ្រាយ​រអៀច។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ផ្អួស» មានន័យដូចម្ដេច ?

ប៉ផ្អួស

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​មាន​ដំណើរ​ផ្អួស​ៗ​រឿយ​ៗ។
ឧទាហរណ៍៖ លេប​បាយ​ប៉ផ្អួស ហែល​ទឹក​ប៉ផ្អួស។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ផ្អូច» មានន័យដូចម្ដេច ?

ប៉ផ្អូច

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ភ្នក​នឹក​រអូច ឬ​ខ្សឹប​រអូច​មិន​ដាច់។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ផ្អូក» មានន័យដូចម្ដេច ?

ប៉ផ្អូក

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ផ្អូក​នឹក​រឿយ​ៗ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ផ្អុក» មានន័យដូចម្ដេច ?

ប៉ផ្អុក

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ផ្អុក​ៗ​រឿយ​ៗ​ព្រោះ​ភ័យ ព្រោះ​ព្រួយ។
ឧទាហរណ៍៖ ភ័យ​ប៉ផ្អុក។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ផ្អឺប» មានន័យដូចម្ដេច ?

ប៉ផ្អឺប

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលផ្អឺបៗ រឿយៗ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ផ្អឹះ» មានន័យដូចម្ដេច ?

ប៉ផ្អឹះ

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ផ្អឹះ​ៗ​មិន​ដាច់។
ឧទាហរណ៍៖ ព្រួយ​ចិត្ត​ប៉ផ្អឹះ នឹក​ព្រួយ​ផ្អឹះ​មិន​ស្រាក។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ផ្អឹប» មានន័យដូចម្ដេច ?

ប៉ផ្អឹប

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ផ្អឺប​ៗ រឿយ​ៗ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ផ្អាក់ប៉ផ្អើក» មានន័យដូចម្ដេច ?

ប៉ផ្អាក់ប៉ផ្អើក

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ងេកងោក​ផ្ងាក់ផ្ងើក ឬ​ប៉ាក់ប៉ើក​រឿយ​ៗ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ផ្លោត» មានន័យដូចម្ដេច ?

ប៉ផ្លោត

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ម. ព. ប៉ប្លោត ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ផ្លិច​ប៉ផ្លប់» មានន័យដូចម្ដេច ?

ប៉ផ្លិច​ប៉ផ្លប់

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​បរិភោគ​ប្រញិប​ប្រញាប់ រឡិប​រឡប់ ស៊ី​គ្មាន​របៀប។ សូរ​ឮ​ដោយ​យក​រំពាត់​គោះ ឬ​វាយ​ទៅ​លើ​អ្វី​មួយ។ ឬ​សូរ​ឮ​ដោយ​ខ្យល់​បក់​ខ្លាំង​មក​ប៉ះ​នឹង​ស្លឹក​ចេក​សំពត់​ដែល​ចង​នៅ​លើ​ចុង​បង្គោល ឬ​រោង ក៏​អាច​ឮ​សូរ​ប៉ផ្លិប​ប៉ផ្លប់​ដែរ។
ឧទាហរណ៍៖ ក្មេង​ស៊ី​បាយ​ប៉ផ្លិប​ប៉ផ្លប់។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ផ្តិតប៉ផ្តូង» មានន័យដូចម្ដេច ?

ប៉ផ្តិតប៉ផ្តូង

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ផ្តិតផ្តូង​រឿយ​ៗ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ផ្ដៀច» មានន័យដូចម្ដេច ?

ប៉ផ្ដៀច

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា មើល​ក្នុង​ពាក្យ ប៉ផ្អៀច។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ផ្ដឺត» មានន័យដូចម្ដេច ?

ប៉ផ្ដឺត

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ផ្ដឺត​ៗ​ក្រៃពេក។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ផ្ដឺត​ៗ​ក្រៃពេក។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ផ្ដាក់» មានន័យដូចម្ដេច ?

ប៉ផ្ដាក់

?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ( ម. ព. ប៉ផ្ដក់ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ផ្ដក់» មានន័យដូចម្ដេច ?

ប៉ផ្ដក់

?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ប៉ផ្ដឺត ។
ឧទាហរណ៍៖ ឈឺ​ប៉ផ្តឺតប៉ផ្តក់ ឬ ឈឺ​ប៉ផ្ដាក់ប៉ផ្តឺត គឺ​ឈឺ​ផ្តាកផ្តឺក​ត្រដាបត្រដួស​ពន់ពេក។

តើពាក្យ «ប៉ផ្ញោញ» មានន័យដូចម្ដេច ?

ប៉ផ្ញោញ

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ផ្ញោញ​ៗ​រឿយ​ៗ។
ឧទាហរណ៍៖ ទំពា​បាយ​ប៉ផ្ញោញ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ផ្ញាញ» មានន័យដូចម្ដេច ?

ប៉ផ្ញាញ

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍ 
មានន័យថា ផ្ញាញ​ៗ​រឿយ​ៗ។
ឧទាហរណ៍៖  ទំពា​ប៉ផ្ញាញ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ផ្ញាច់» មានន័យដូចម្ដេច ?

ប៉ផ្ញាច់

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ផ្ញាច់​ៗ​រឿយ​ៗ។
ឧទាហរណ៍៖ ទំពា​ប៉ផ្ញាច់ ទំពា​ស្លា​ប៉ផ្ញាច់​មិន​ដាច់​ពី​មាត់ (ព. ព.) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ផ្ចប់» មានន័យដូចម្ដេច ?

ប៉ផ្ចប់

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ផ្ចប់​ៗ​រឿយ​ៗ។
ឧទាហរណ៍៖ ជញ្ជក់​មាត់​ប៉ផ្ចប់។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ផ្ងើក» មានន័យដូចម្ដេច ?

ប៉ផ្ងើក

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ផ្ងើក​ៗ​រឿយ​ៗ។
ឧទាហរណ៍៖ ងោក​ប៉ផ្ងើក។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ផ្ងាក់» មានន័យដូចម្ដេច ?

ប៉ផ្ងាក់

?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជាមួយ​នឹង​ពាក្យ ប៉ផ្លើក។
ឧទាហរណ៍៖ ប៉ផ្ងាក់​ប៉ផ្ងើក គឺ​ផ្ងាក់​ផ្ងើក​រឿយ​ៗ  ជិះ​រទេះ​រលាក់​ប៉ផ្ងាក់​ប៉ផ្ងើក។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ផែត» មានន័យដូចម្ដេច ?

ប៉ផែត

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ផែត​ៗ​រឿយ​ៗ។
ឧទាហរណ៍៖ ព្រួស​ប៉ផែត។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ផូង» មានន័យដូចម្ដេច ?

ប៉ផូង

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ផូង​ៗ​ផ្ទួន​ៗ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ផុត» មានន័យដូចម្ដេច ?

ប៉ផុត

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ចាប់ផុតៗ, ខ្វះតែបន្តិចទៀតនឹងដល់ នឹងទាន់ ។
ឧទាហរណ៍៖ ដេញចាប់ប៉ផុត, មកប៉ផុតនឹងទាន់ ។

                   ប៉ផុតប៉ផើយ ឬ ប្រផុតប្រផើយ រលីបរលាបស្ទើរខ្វះស្ទើរគ្រាន់ ។
ឧទាហរណ៍៖ ម្ហូបប៉ផុតប៉ផើយ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ផុក» មានន័យដូចម្ដេច ?

ប៉ផុក

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ផុក​ៗ​ផ្ទួន​ៗ។
ឧទាហរណ៍៖ ញ័រ​ពោះ​ប៉ផុក។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ផាប់» មានន័យដូចម្ដេច ?

ប៉ផាប់

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ដេញ ឬ​រត់​ទាន់​ប្រកិត​ស្ទើរ​តែ​នឹង​ចាប់​បាន។
ឧទាហរណ៍៖ រត់​ប៉ផាប់ ដេញ​ប៉ផាប់ ដេញ​ប៉ផាប់​ចាប់​ពភីង (មើល​ក្នុង​ពាក្យ ពភីង)។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ផាង» មានន័យដូចម្ដេច ?

ប៉ផាង

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ផាង​ៗ​រឿយ​ៗ ឮ​ផាង​ៗ​ផ្ទួន​ៗ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ផស» មានន័យដូចម្ដេច ?

ប៉ផស

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ផស​ៗ​រឿយ​ៗ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ផង់» មានន័យដូចម្ដេច ?

ប៉ផង់

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលផង់ក្រៃពេក
ឧទាហរណ៍៖ ខ្សាច់ប៉ផង់, សម្បុរប៉ផូរប៉ផង់ សម្បុរផូរផង់ម៉ដ្ឋខៃ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ប្លោត» មានន័យដូចម្ដេច ?

ប៉ប្លោត

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ប្លោតៗរឿយៗ ។
ឧទាហរណ៍៖ កង្កែបលោតប៉ប្លោត ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ប្លោញ» មានន័យដូចម្ដេច ?

ប៉ប្លោញ

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ប្លោញ​ៗ​រឿយ​ៗ។
ឧទាហរណ៍៖ ទំពា​ប៉ប្លោញ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ប្លេះប៉ប្លោះ» មានន័យដូចម្ដេច ?

ប៉ប្លេះប៉ប្លោះ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ប្លេះប្លោះ​ពន់ពេក ដែល​ឡេះឡោះ​ក្រៃពេក។
ឧទាហរណ៍៖ ឫកពា​ប៉ប្លេះប៉ប្លោះ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ប្លេចប៉ប្លូច» មានន័យដូចម្ដេច ?

ប៉ប្លេចប៉ប្លូច

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ប្លេចប្លូច​រឿយ​ៗ ប្លេចប្លូច​ក្រៃពេក។
ឧទាហរណ៍៖ និយាយ​ប៉ប្លេចប៉ប្លូច​តាម​តែ​រឥល​មាត់ ឫកពា​ប៉ប្លេចប៉ប្លូច មនុស្ស​ប៉ប្លេចប៉ប្លូច។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ប្លេចប្លូច​រឿយ​ៗ ប្លេចប្លូច​ក្រៃពេក។
ឧទាហរណ៍៖ និយាយ​ប៉ប្លេចប៉ប្លូច​តាម​តែ​រឥល​មាត់ ឫកពា​ប៉ប្លេចប៉ប្លូច មនុស្ស​ប៉ប្លេចប៉ប្លូច។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ប្លើក» មានន័យដូចម្ដេច ?

ប៉ប្លើក

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ប្លើក​ៗ​រឿយ​ៗ ប្លើក​ចុះ​ប្លើក​ឡើង ។
ឧទាហរណ៍៖ ដើរ​ប៉ប្លើក, ងោក​ប៉ប្លើក (ម. ព. សើក​ប៉ប្លើក ទៀត​ផង)។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ប្លូច» មានន័យដូចម្ដេច ?

ប៉ប្លូច

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ប្លូច​ៗ។
ឧទាហរណ៍៖ រឥល​ប៉ប្លូច។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ប្លូក» មានន័យដូចម្ដេច ?

ប៉ប្លូក

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ដែល​ឮ​សូរ​ប្លូក​ៗ​រឿយ​ៗ​មិន​ដាច់។
ឧទាហរណ៍៖ លុយ​ទឹក​ប៉ប្លូក។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ប្លុង» មានន័យដូចម្ដេច ?

ប៉ប្លុង

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ប្លុង​ៗ​បាត់​ៗ​ឃើញ​ៗ ឬ​ដែល​មើល​ទៅ ឃើញ​ត្រឡុង​ម្ដង​ៗ។
ឧទាហរណ៍៖ មើល​ទៅ​ឃើញ​ភ្លើង​ប៉ប្លុង។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ប្លឺម» មានន័យដូចម្ដេច ?

ប៉ប្លឺម

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ប្លឺម​ៗ​បាត់​ៗ​ឃើញ​ៗ។
ឧទាហរណ៍៖ ដើរ​ប៉ប្លឺម​ក្នុង​ព្រៃ​តែ​ម្នាក់​ឯង។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ប្លឹក» មានន័យដូចម្ដេច ?

ប៉ប្លឹក

មានន័យថា (ដូច​គ្នា​នឹង ប៉ប្លិក ដែរ)។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ប្លិច» មានន័យដូចម្ដេច ?

ប៉ប្លិច

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ប្លិច​ចុះ​ប្លិច​ឡើង។ ប៉ប្លិចប៉ប្លូច ប្លិច​ៗ​ប្លូច​ៗ គឺ​មិន​នឹង​នួន ច្រើន​រឥល ច្រើន​ក្រឡាច់ ដែល​ស្ទុះ​ចុះ​ស្ទុះ​ឡើង​ប្លិច​ៗ​ប្លូច​ៗ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ប្លិច​ចុះ​ប្លិច​ឡើង។ ប៉ប្លិចប៉ប្លូច ប្លិច​ៗ​ប្លូច​ៗ គឺ​មិន​នឹង​នួន ច្រើន​រឥល ច្រើន​ក្រឡាច់ ដែល​ស្ទុះ​ចុះ​ស្ទុះ​ឡើង​ប្លិច​ៗ​ប្លូច​ៗ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ប្លិក» មានន័យដូចម្ដេច ?

ប៉ប្លិក

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលទន់រឡិក ។
ឧទាហរណ៍៖ ទន់ប៉ប្លិក ឬ ទន់ប៉ប្លឹក ។ ប៉ប្លិកប៉ប្លក់ ( ម. ព. ប៉ប្លក់ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ប្លាញ» មានន័យដូចម្ដេច ?

ប៉ប្លាញ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ប្លាញ​ៗ​ពន់ពេក។
ឧទាហរណ៍៖ និយាយប៉ប្លាញ; មាត់ប៉ប្លាញ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ប្លាញ​ៗ​ពន់ពេក។
ឧទាហរណ៍៖ និយាយ​ប៉ប្លាញ; មាត់​ប៉ប្លាញ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ប្លាច់» មានន័យដូចម្ដេច ?

ប៉ប្លាច់

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ប្លាច់​ៗ​រឿយ​ៗ (ព. ព.)។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ប្លាក់» មានន័យដូចម្ដេច ?

ប៉ប្លាក់

?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យបរិវាររបស់ពាក្យ ប៉ប្លិក ថា
ឧទាហរណ៍៖ ប៉ប្លិកប៉ប្លាក់ គឺរឡិករឡាក់ពន់ពេក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖