Posted on Leave a comment

តើពាក្យ «ប៉ប្លក់» មានន័យដូចម្ដេច ?

ប៉ប្លក់

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮប្លក់ៗរឿយៗ ។ ប៉ប្លិកប៉ប្លក់ គុ. ប្លិកប្លក់ពន់ពេក : ឫកពាប៉ប្លិកប៉ប្លក់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ប្រះ» មានន័យដូចម្ដេច ?

ប៉ប្រះ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា អុំឬចែវទូកទម្លាក់ច្រវាឬទម្លាក់ចែវ កាប់ទឹកអែបក្បែរច្រាំង សាឡើងទៅកាន់ដើមទីប្រណាំងវិញ ។
ឧទាហរណ៍៖ អុំឬចែវទូកប៉ប្រះ មានម្នាក់ច្រៀងផង ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលសំយុង ឬឱនចុះ, ធ្លាក់ចុះទៀបនឹងដល់ ។
ឧទាហរណ៍៖ សក់ប៉ប្រះស្មា, ថ្ងៃប៉ប្រះមាត់ព្រៃ, ចចាតហើរប៉ប្រះមាត់ទឹក ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា អុំឬចែវទូកទម្លាក់ច្រវាឬទម្លាក់ចែវ កាប់ទឹកអែបក្បែរច្រាំង សាឡើងទៅកាន់ដើមទីប្រណាំងវិញ ។
ឧទាហរណ៍៖ អុំឬចែវទូកប៉ប្រះ មានម្នាក់ច្រៀងផង ។

                 ដែលសំយុង ឬឱនចុះ, ធ្លាក់ចុះទៀបនឹងដល់ ។
ឧទាហរណ៍៖ សក់ប៉ប្រះស្មា, ថ្ងៃប៉ប្រះមាត់ព្រៃ, ចចាតហើរប៉ប្រះមាត់ទឹក ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ប្រោក» មានន័យដូចម្ដេច ?

ប៉ប្រោក

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ប្រោក​ៗ​រឿយ​ៗ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ប្រៃ» មានន័យដូចម្ដេច ?

ប៉ប្រៃ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ស្រស់​ប្រពៃ ។
ឧទាហរណ៍៖ មុខស្រស់ប៉ប្រៃ, ផ្ការីកប៉ប្រៃ; ញញឹមប៉ប្រៃ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ស្រស់​ប្រពៃ ។
ឧទាហរណ៍៖ មុខ​ស្រស់​ប៉ប្រៃ ផ្កា​រីក​ប៉ប្រៃ; ញញឹម​ប៉ប្រៃ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ប្រែះ» មានន័យដូចម្ដេច ?

ប៉ប្រែះ

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ប្រែះ​ៗ​រឿយ​ៗ​មិន​ដាច់​ដោយ​លីងលាជ​ផ្ទុះ​ជាដើម ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ប្រែក» មានន័យដូចម្ដេច ?

ប៉ប្រែក

?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​បរិវារ​របស់​ពាក្យ ប៉ប្រោក។
ឧទាហរណ៍៖ ប៉ប្រែកប៉ប្រោក គឺ​ប្រែកប្រោក​រឿយ​ៗ មិន​ដាច់​សូរ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ប្រេះ» មានន័យដូចម្ដេច ?

ប៉ប្រេះ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ទើប​ប្រេះ​ខ្លះ​បន្តិច​ៗ (ចំពោះ​តែ​ដើម​ស្រូវ​ផើម)។
ឧទាហរណ៍៖ ស្រូវ​ប៉ប្រេះ គឺ​ស្រូវ​ដែល​បែក​បង្ហើម​ជិត​នឹង​ចេញ​ផ្កា។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ប្រេវ» មានន័យដូចម្ដេច ?

ប៉ប្រេវ

?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ប៉ប្រាវ ។
ឧទាហរណ៍៖ ប៉ប្រេវប៉ប្រាវ គឺប្រេវប្រាវរឿយៗមិនដាច់សូរ : ទម្លាក់ច្រវាក់ប៉ប្រេវប៉ប្រាវ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ប្រេញ» មានន័យដូចម្ដេច ?

ប៉ប្រេញ

មានន័យថា (ដូច​គ្នា​នឹង ប៉ប្រិញ គុ. ម. ព. នេះ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ប្រើស» មានន័យដូចម្ដេច ?

ប៉ប្រើស

មានន័យថា (ម. ព. ប៉ប្រឹស ន.)។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិមានបន្លាមួយប្រភេទ វារឡើងឈើធំៗ និងព្រៃស្រោងដុះលើដីថ្ម លើភ្នំ ដែលអាចមានកំពស់រហូតដល់ ១៥០០ ម នៃទ្វីបអាស៊ីផ្នែកអាគ្នេយ៍។ ដើមប៉ប្រើស អាចប្រើធ្វើចំណងបាន មើមវាគេតែងត្រាំស្រាផឹក ជាថ្នាំលើកកម្លាំង។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ប្រូស» មានន័យដូចម្ដេច ?

ប៉ប្រូស

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ប្រូស​ៗ​ច្រើន​ដង ដោយ​ដួល ធ្លាក់ ផ្ទុះ បោក បោះ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ប្រូច» មានន័យដូចម្ដេច ?

ប៉ប្រូច

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ចេញ​ប្រូច​ៗ​ជា​បន្ដ​ៗ​គ្នា​មិន​ដាច់។
ឧទាហរណ៍៖ ចេញ​ប៉ប្រូច។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ប្រូង» មានន័យដូចម្ដេច ?

ប៉ប្រូង

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ប្រូង​ៗ​រឿយ​ៗ ដោយ​លុយ​ទឹក​ឬ​កញ្ជ្រោក​ទឹក។
ឧទាហរណ៍៖ ខំ​ដើរ​លុយ​ទឹក​ប៉ប្រូង។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ប្រុយ» មានន័យដូចម្ដេច ?

ប៉ប្រុយ

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ប្រុយ​ៗ​មិន​ដាច់។
ឧទាហរណ៍៖ រលឹម​ប៉ប្រុយ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ប្រុន» មានន័យដូចម្ដេច ?

ប៉ប្រុន

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ប្រុន​ៗ​រឿយ​ៗ។
ឧទាហរណ៍៖ រងាប៉ប្រុន; ឈរឱបដៃប៉ប្រុន ( ប្រើជា តត្រុន ក៏បាន ) ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ប្រុនៗ រឿយៗ ។
ឧទាហរណ៍៖ រងា​ប៉ប្រុន; ឈរ​ឱប​ដៃ​ប៉ប្រុន (ប្រើ​ជា តត្រុន ក៏​បាន)។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ប្រុក» មានន័យដូចម្ដេច ?

ប៉ប្រុក

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ត្រុក​ៗ​មមឹស។
ឧទាហរណ៍៖ ធ្វើ​ការ​ប៉ប្រុក។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ប្រឹស» មានន័យដូចម្ដេច ?

ប៉ប្រឹស

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិមួយប្រភេទដើមរឹងមានបន្លា មានមើមតូចៗ ជាចង្កោម សំបកមើមស្រួយ សាច់ស្ពោតៗ បរិភោគឆៅបាន
ឧទាហរណ៍៖ ស៊ីមើមប៉ប្រឹស ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលដុនដាបហើយត្រឡប់គ្រាន់បើមានកម្លាំងប្រឹសៗឡើងវិញ ។
ឧទាហរណ៍៖ ជំងឺនោះបានគ្រាន់បើប៉ប្រឹសឡើងរាល់ថ្ងៃហើយ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ប្រិល» មានន័យដូចម្ដេច ?

ប៉ប្រិល

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ប្រិលចុះប្រិលឡើង
ឧទាហរណ៍៖ ដើរប៉ប្រិល ។ និយាយថា ប៉បិល វិញក៏បាន ( ប្រើតាមទម្លាប់ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ប្រិម» មានន័យដូចម្ដេច ?

ប៉ប្រិម

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ស្រស់​ប្រិមប្រិយ។
ឧទាហរណ៍៖ ផ្ការីកស្រស់ប៉ប្រិម, បបូរមាត់ប៉ប្រិម; ញញឹមប៉ប្រិម ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ស្រស់​ប្រិមប្រិយ។
ឧទាហរណ៍៖ ផ្កា​រីក​ស្រស់​ប៉ប្រិម បបូរ​មាត់​ប៉ប្រិម; ញញឹម​ប៉ប្រិម។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ប្រិប» មានន័យដូចម្ដេច ?

ប៉ប្រិប

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( ម. ព. ប៉ប្រិច ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ប្រិច» មានន័យដូចម្ដេច ?

ប៉ប្រិច

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កម្រើក​ត្របក​ភ្នែក​បើក​បិទ​ៗ​យ៉ាង​រហ័ស។
ឧទាហរណ៍៖ ប៉ប្រិច​ភ្នែក។

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ប្រិច​ៗ ឬ​ប្រិប​ៗ​រឿយ​ៗ ។ និយាយ​ថា
ឧទាហរណ៍៖​ ប៉ប្រឹប ឬ សស្រឹប ក៏​បាន (តាម​សូរ​ឮ​ដែល​កំណត់​បាន​ខុស​គ្នា)។ ប៉ប្រិប

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ប្រាវ» មានន័យដូចម្ដេច ?

ប៉ប្រាវ

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ប្រាវ​ៗ​រឿយ​ៗ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ប្រាច់» មានន័យដូចម្ដេច ?

ប៉ប្រាច់

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ប្រាច់​ៗ​រឿយ​ៗ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ប្រស» មានន័យដូចម្ដេច ?

ប៉ប្រស

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ប្រស​ៗ​រឿយ​ៗ។
ឧទាហរណ៍៖ ពត់​ខ្លួន​លាន់​សរសៃ​ប៉ប្រស។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ប្រច» មានន័យដូចម្ដេច ?

ប៉ប្រច

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ប្រច​ៗ​រឿយ​ៗ។
ឧទាហរណ៍៖ រាក​ប៉ប្រច។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ប្រង» មានន័យដូចម្ដេច ?

ប៉ប្រង

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដួស ដង កោយ យក​ទឹក​តែ​ខាង​លើ​ដោយ​ថ្នម​ៗ​តិច​ៗ មិន​ឲ្យ​ល្អក់ ឬ​មិន​ឲ្យ​ដោយ​កករ​ឬ​សម្រាម។
ឧទាហរណ៍៖ ប៉ប្រង​ទឹក​អណ្ដូង។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ប្រក» មានន័យដូចម្ដេច ?

ប៉ប្រក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះប្រទាលផ្ញើប្រាណមួយពួក មានមើមដុះលូតតោងជាប់អាស្រ័យនឹងរុក្ខជាតិផ្សេងៗ មានស្លឹកឆែកៗ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ប្តៀច» មានន័យដូចម្ដេច ?

ប៉ប្តៀច

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សើម​ជោរ សើម​អៀច ៗ។ ពាក្យ​ប៉ប្ដៀច និង ប៉ផ្អៀច មាន​ន័យ​ដូច​គ្នា។ សូម​មើល​ពាក្យ​ប៉ផ្អៀច​ក្នុង​វចនានុក្រម​សម្ដេច ជ.ណ. ផង។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ប់» មានន័យដូចម្ដេច ?

ប៉ប់

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( ម. ព. ប៉ុប ) ។
សូរឮដោយទះឬតប់មាត់ឬក៏ញ័ររណ្ដំបបូរមាត់ជាដើម ។
ឧទាហរណ៍៖ រងាខ្លាំងរណ្ដំមាត់ប៉ប់ៗ ឬ –ប៉ប៉ប់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ប៉ះប៉ប៉ុន» មានន័យដូចម្ដេច ?

ប៉ប៉ះប៉ប៉ុន

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប៉ះផ្សែផ្សំឲ្យតែកើតការ ។ រកស៊ីប៉ប៉ះប៉ប៉ុន រកស៊ីអំប៉េះអំប៉ោះប៉ះប៉ុន ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ប៉ះ» មានន័យដូចម្ដេច ?

ប៉ប៉ះ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ប៉ះ​; ផ្សែ​ផ្សំ ( ម. ប្រ. )។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ប៉ៅ» មានន័យដូចម្ដេច ?

ប៉ប៉ៅ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ខ្លែង​បង្ហើរ​លេង​មួយ​បែប​មាន​សណ្ឋាន​ស្ទើរ ៤ ជ្រុង ក៏​គឺ​ខ្លែង ប៉័កប៉ៅ ឬ ប៉ាក់ប៉ៅ នុះ​ឯង ( ម. ព. នោះ​ទៀត​ផង )។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ប៉ោច» មានន័យដូចម្ដេច ?

ប៉ប៉ោច

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​បញ្ចេញ​សម្ដី​ប៉ោច​ៗ រឿយ​ៗ។
ឧទាហរណ៍៖ និយាយ​ប៉ប៉ោច ប្រាប់​ប៉ប៉ោច។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ប៉ែះ» មានន័យដូចម្ដេច ?

ប៉ប៉ែះ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដែលបញ្ចេញសម្ដីប៉ែះៗរឿយៗ ។
ឧទាហរណ៍៖ ឆ្លើយប៉ប៉ែះ, និយាយប៉ប៉ែះ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ប៉ុបប៉ប៉ែះ» មានន័យដូចម្ដេច ?

ប៉ប៉ុបប៉ប៉ែះ

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​បញ្ចេញ​សម្ដី​បែះ​ៗ​រឿយ​ៗ។
ឧទាហរណ៍៖ ឆ្លើយ​ប៉ប៉ែះ និយាយ​ប៉ប៉ែះ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ប៉ុប» មានន័យដូចម្ដេច ?

ប៉ប៉ុប

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ប៉ុប​ៗ​រឿយ​ៗ។
ឧទាហរណ៍៖ ញ័រ​មាត់​ប៉ប៉ុប។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ប៉ុក» មានន័យដូចម្ដេច ?

ប៉ប៉ុក

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ននៀល​ឬ​ក្រាប ដេក នៅ​ទី​មាន​ផង់​ធូលី។
ឧទាហរណ៍៖  មាន់​ប៉ប៉ុក​ដី ក្មេង​ប៉ប៉ុក​ដី។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ប៉ិលប៉ប៉ូច» មានន័យដូចម្ដេច ?

ប៉ប៉ិលប៉ប៉ូច

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ខិល​ណាស់ ខិល​ខូច​ ឬ​ខូច​ខិល ក្រមាច់​ក្រមើម។
ឧទាហរណ៍៖ មនុស្ស​ប៉ប៉ិលប៉ប៉ូច ខិល​ខាង​ការ​លេង​ចំអែចំអន់ ។ រប៉ិលរប៉ូច។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ប៉ិល» មានន័យដូចម្ដេច ?

ប៉ប៉ិល

មានន័យថា (ម. ព. ប៉ប្រិល)។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ប៉ិនប៉ប៉ាន់» មានន័យដូចម្ដេច ?

ប៉ប៉ិនប៉ប៉ាន់

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ប៉ិនប៉ាន់​ៗ។
ឧទាហរណ៍៖ ដំណើរ​ប៉ប៉ិនប៉ប៉ាន់។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ប៉ិច» មានន័យដូចម្ដេច ?

ប៉ប៉ិច

?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ ប៉ប៉ាច់។
ឧទាហរណ៍៖ ប៉ប៉ិចប៉ប៉ាច់ (មើល​ក្នុង​ពាក្យ ប៉ប៉ាច់ ផង)។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ប៉ិកប៉ប៉ាក់» មានន័យដូចម្ដេច ?

ប៉ប៉ិកប៉ប៉ាក់

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ទទឹក សើម ប្រឡាក់​ជានិច្ច។
ឧទាហរណ៍៖ ធ្វើ​ការ​ប៉ប៉ិកប៉ប៉ាក់ រក​ស៊ី​ប៉ប៉ិកប៉ប៉ាក់។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ប៉ាប់» មានន័យដូចម្ដេច ?

ប៉ប៉ាប់

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( ម. ព. ប៉ប៉ប់ ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ប៉ាច់ប៉ប៉ោច» មានន័យដូចម្ដេច ?

ប៉ប៉ាច់ប៉ប៉ោច

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ពោល​ប៉ាច់​ៗ​ប៉ោច​ៗ មិន​ដាច់​សូរ។
ឧទាហរណ៍៖ សម្ដី​ប៉ប៉ាច់ប៉ប៉ោច; និយាយ​ប៉ប៉ាច់ប៉ប៉ោច​ដូច​សត្វ​ល្វាចេក។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ពោល​ប៉ាច់​ៗ​ប៉ោច​ៗ មិន​ដាច់​សូរ។
ឧទាហរណ៍៖ សម្ដី​ប៉ប៉ាច់ប៉ប៉ោច; និយាយ​ប៉ប៉ាច់ប៉ប៉ោច​ដូច​សត្វ​ល្វាចេក។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ប៉ាច់» មានន័យដូចម្ដេច ?

ប៉ប៉ាច់

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលជ្រាយពពុលជាន់ទៅរឥលឮសូរប៉ាច់ៗ ។
ឧទាហរណ៍៖ ដីសើមប៉ប៉ាច់; មិនដឹងជាបង្ខំទៅធ្វើអ្វីទេ បើដីរអិលប៉ប៉ាច់យ៉ាងនេះ! ។

                  និយាយផ្សំជាមួយនឹងពាក្យ ប៉ប៉ិច ក៏មាន ។
ឧទាហរណ៍៖ ប៉ប៉ិចប៉ប៉ាច់ គឺសើមឬជ្រាយប៉ប៉ាច់ខ្លាំង ។

                  គុ. ឬ កិ. វិ. ដែលពោលប៉ាច់ៗថែមហើយថែមទៀតញឹកញយ : សម្តីប៉ប៉ាច់; និយាយប៉ប៉ាច់។ ប៉ប៉ាច់ប៉ពូ ប៉ប៉ាច់រអ៊ូទាំមិនសូវស្រាក : និយាយប៉ប៉ាច់ប៉ពូ; សម្តីប៉ប៉ាច់ប៉ពូ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ប៉ាក់ប៉ប៉ើក» មានន័យដូចម្ដេច ?

ប៉ប៉ាក់ប៉ប៉ើក

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ប៉ាក់ប៉ើក​ៗ​រឿយ​ៗ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ប៉ប់» មានន័យដូចម្ដេច ?

ប៉ប៉ប់

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ប៉ប់​ៗ ឬ​ប៉ាប់​ៗ​ច្រើន​ដង។ ញ័រ​មាត់​ប៉ប៉ប់ គឺ​ញ័រ​មាត់​ឮ​សូរ​ប៉ប់​ៗ ដោយ​រងា​ខ្លាំង ឬ​ដោយ​ខឹង​ខ្លាំង។ ប៉ប៉ាប់។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ប៉ក» មានន័យដូចម្ដេច ?

ប៉ប៉ក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​សំពត់​អន្លូញ​អំបោះ​មួយ​បែប អន្ទង​ស ចាក់​ខ្មៅ សាច់​គ្រើម។ ព. ផ្ទ. អន្លូញ​ស្មើ, អន្លូញ​មក្លាំ ។
ឧទាហរណ៍៖ អន្លូញ​ប៉ប៉ក (ច្រើន​មាន​តែ​ក្នុង​សម័យ​ពី​ដើម)។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ន់» មានន័យដូចម្ដេច ?

ប៉ន់

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ខ្ទេច​មិន​សល់ ដែល​ទក់​សព្វ។
ឧទាហរណ៍៖ ល្អិត​ប៉ន់ គឺ​ល្អិត​ខ្ទេច​មិន​សល់។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ច» មានន័យដូចម្ដេច ?

ប៉ច

?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ ពៀច។
ឧទាហរណ៍៖ ពៀច​ប៉ចគឺ​ពៀច​ផត​វៀច​វ៉ច។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ង់កាត» មានន័យដូចម្ដេច ?

ប៉ង់កាត

មានន័យថា ផ្លាកធ្វើពីឈើ ឬក្រដាសក្រាស់។ល។ ដែលនៅលើនោះមានសរសេរអក្សរសម្រាប់លើកបង្ហាញព័ត៌មានទាក់ទងនឹងអ្វីមួយ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ង» មានន័យដូចម្ដេច ?

ប៉ង

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា មាន​បំណង គឺ​ផ្គង​ចំណង់​ទុក។
ឧទាហរណ៍៖ ប៉ង​នឹង​ទៅ ប៉ង​នឹង​ជួប ប៉ង​នឹង​រក។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ក់ៗ» មានន័យដូចម្ដេច ?

ប៉ក់ៗ

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ម. ព. ប៉ក់ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ក់» មានន័យដូចម្ដេច ?

ប៉ក់

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ដោយ​ធ្លាក់​ឬ​គោះ​អ្វី​ៗ​ដែល​មាន​សាច់​រឹង​ហាប់​ស្រាល​ឬ​ស្ដើង។
ឧទាហរណ៍៖ គ្រាប់​ភ្លៀង​ធ្លាក់​លើ​ដំបូល​ស័ង្កសី​ឮ​ប៉ក់​ៗ ។ ប៉ក់​ៗ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉ក» មានន័យដូចម្ដេច ?

ប៉ក

?ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ឮ​ដោយ​វាយ គោះ​ឬ​ដោយ​ធ្លាក់​មក​ត្រូវ​អ្វី​មួយ​ដែល​រឹង​ស្រួយ។
ឧទាហរណ៍៖ ចោល​ដុំ​ក្រួស​ត្រូវ​បង្គោល​ឫស្សី​ឮ​ប៉ក; ហោរ​គន់​គូរ​លេខ​មើល​ទាយ​ឲ្យ​ត្រូវ​ប៉ក។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ប៉» មានន័យដូចម្ដេច ?

ប៉

មានន័យថា ក៏​គឺ​តួ ប នុះ​ឯង​គ្រាន់​តែ​ដាក់ មូសិកទន្ត ( ៉ ) នេះ​ពី​លើ​ឲ្យ​មាន​សំឡេង​តូច​ឆ្មារ​បន្ថើរ​បន្តិច​ជាង ប ប៉ុណ្ណោះ។ ក្នុង​ភាសា​សំស្ក្រឹត​និង​បាលី​មាន​តែ​សំឡេង ប៉ អាន​ថា ប៉ៈ គ្មាន​សំឡេង ប ថា បៈ ទេ, ទោះ​បី​ផ្សំ​ជាមួយ​នឹង​ព្យញ្ជនៈ​ឯ​ទៀត​ដែល​មាន​បង្គាប់​ឲ្យ​ផ្សំ​បាន ក៏​នៅ​តែ​មាន​សំឡេង​ថា ប៉ៈ ដែរ ដូច​ជា ប្ដៈ, ប្យៈ, ប្រៈ, ប្លៈ, ប្សៈ ជាដើម។ ក្នុង​ភាសា​ខ្មែរ​យើង ទោះ​បី​ជា​សម្ដី​ខ្មែរ​សុទ្ធសាធ​ក្ដី ជា​សម្ដី​មាន​ប្រភព​ជា​សំស្ក្រឹត​ឬ​ជា​បាលី​ក្ដី ក៏​នៅ​តែ​មាន​សំឡេង​ជា ប៉ ដូច្នោះ​ឯង វៀរ​លែង​តែ​ពាក្យ​ណា​ដែល​បុព្វ​បុរស​របស់​យើង បាន​និយាយ​ប្រើ​សំឡេង ប៉ ជា ប ខ្លះ​ទៅ​ហើយ នោះ​យើង​ក៏​ត្រូវតែ​រក្សា​សំឡេង​របស់​លោក​ទុក​ឲ្យ​គង់​នៅ ពីព្រោះ​ធ្លាប់​មាត់​ថ្នឹក​អស់​ទៅ​ហើយ ដូច​ជា បុគ្គល បាទា បិណ្ឌ បុណ្យ បុត្រ ជាដើម យើង​នឹង​និយាយ​ថា ប៉ុគ្គល ប៉ាទា ប៉ិណ្ឌ ប៉ុណ្យ ប៉ុត្រ ឲ្យ​ខុស​ពី​ទម្លាប់​នោះ​ទៅ​វិញ​ក៏​ពុំ​កើត​ឡើយ។ លំដាប់​មេ​ពាក្យ​ទាំងអស់​ក្នុង​តួ ប៉ នេះ សុទ្ធ​តែ​មាន​សំឡេង​ជា ប៉ ទោះ​អាន​ជា ប៉ ក្ដី ជា ប៉ៈ ក្ដី ឥត​មាន​សំឡេង ប ទេ ឯ​សំឡេង ប មាន​ក្នុង​លំដាប់​មេ​ពាក្យ​ខាង​តួ ប ឯណោះ​រួច​ហើយ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បះ» មានន័យដូចម្ដេច ?

បះ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ហើប​ខ្ពស់​ម្ខាង​ជាង​ម្ខាង​ឬ​ងើប​ហើប​ឡើង, កម្រើក​ងើប​ឡើង ។
ឧទាហរណ៍៖ ក្ដារ​បះ​ចុង​ម្ខាង ជាន់​ខាង​គល់​បះ​ខាង​ចុង; ជាន់​ទប់​សង្កត់​ទាំង​ពីរ​ខាង​ទៅ កុំ​ឲ្យ​វា​បះ។

                  ផ្អើល​ជ្រួល​ជ្រើម​ធ្វើ​អំពើ​អ្វី​មួយ ដែល​ទាស់​ខុស​នឹង​ច្បាប់​បញ្ញត្ត​សម្រាប់​ប្រទេស ត្រា​តែ​រដ្ឋាភិបាល​ប្រើ​ការ​បម្រាប
ឧទាហរណ៍៖  ពួក​ថ្លើង​ឡើង​ចាង​បះ​ជ្រួល​ច្របល់ ទាល់​តែ​រាស្ត្រ​ប្រជា​ពួត​ដៃ​គ្នា​ពង្រាប​ទើប​បាន​ស្ងប់។ បះ​បោរ បះ​រជើប​រជោរ​រឹង​ទទឹង​របែររបោរ​មិន​ព្រម​ប្រតិបត្តិ​តាម​បញ្ញត្ត​របស់​រាជការ។ ដួល​បះ​ជើង ដួល​ច្រោង​ជើង​បះ​ឡើង​លើ។ល។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំសុកូលិកង្គៈ» មានន័យដូចម្ដេច ?

បំសុកូលិកង្គៈ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. —កង្គ ) អង្គរបស់ភិក្ខុអ្នកទ្រទ្រង់ឬប្រើប្រាស់នូវចីវរដែលប្រឡាក់អាចម៍ដី, ខ្ទុះឈាមគួរខ្ពើម… ( ឈ្មោះធុតង្គទី១ក្នុងពួកធុតង្គទាំង ១៣; ព. ពុ. ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំលែងកែវ» មានន័យដូចម្ដេច ?

បំលែងកែវ

?ថ្នាក់ពាក្យជា គីមី
មានន័យថា ដំណើរការដែលក្នុងនោះវាយភាពកែវនៃរូបធាតុត្រូវបាន បំលែងទៅជាវាយភាពកពា្ចក់។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំលាស់ទី» មានន័យដូចម្ដេច ?

បំលាស់ទី

?ថ្នាក់ពាក្យជា គីមី
មានន័យថា ប្រតិកម្មគីមីដែលកុ្នងនោះអាតូម រាឌីកាល់ ឬមូ៉លេគុលផ្លាស់ កន្លែង និងបងើ្កតធាតុស៊េរីមួយនៃសមាសធាតុ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំរែបំរួលអង់តាល់ពី» មានន័យដូចម្ដេច ?

បំរែបំរួលអង់តាល់ពី

?ថ្នាក់ពាក្យជា គីមី
មានន័យថា និមិត្ដសញ្ញា ∆H ។ ពាក្យប្រើជំនួសសំរាប់ថាមពលប្រតិកម្មដែលជាកំដៅកើតមានជាមួយនឹងបណ្ដូរគីមី។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំភ្លៃ» មានន័យដូចម្ដេច ?

បំភ្លៃ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បញ្ចូល​ថែម កែម​ផ្សំ លស់​រំលង​ខ្លះ​មិន​រៀបរៀង​តាម​លំដាប់។
ឧទាហរណ៍៖ បំភ្លៃ​ចង្វាក់ បំភ្លៃ​ជើង។

?ថ្នាក់ពាក្យជា គីមី
មានន័យថា ១. ប្ដូរប្រូតេអ៊ីនដោយការដុតកំដៅវា ឬអំពើវាជាមួយបាសឬអាស៊ីត ដូចេ្នះលក្ខណៈដើមរបស់វាដូចជាលក្ខណៈរលាយត្រូវបានប្ដូរដោយសារទំរង់ ម៉ូលេគុលប្រូតេអ៊ីនត្រូវបានប្ដូរខ្លះៗ។
២. បន្ថែមធាតុបំភ្លៃភាពដើម ដូចជាមេទីលអាល់កុលទៅលើអាល់កុលធញ្ញជាតិ ដើម្បីអោយអាល់កុលនោះក្លាយទៅជាពុល និងមិនសមស្របសំរាប់ការប្រើប្រាស់របស់មនុស្ស។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំភ្លេច» មានន័យដូចម្ដេច ?

បំភ្លេច

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ភ្លេច នាំ​ឲ្យ​ភ្លេច​នឹក​មិន​ឃើញ។ បំភ្លេច​បំភ្លាំង ធ្វើ​ឲ្យ​ភ្លេច​ភាំង​ស្មារតី។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំភ្លូក» មានន័យដូចម្ដេច ?

បំភ្លូក

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ភ្លូក គំហុក​ឲ្យ​ភ្លូក។
ឧទាហរណ៍៖ បរ​បំបោល​គោ បំភ្លូក​រទេះ។

?ថ្នាក់ពាក្យជា ពាក្យប្រៀប
មានន័យថា និយាយ​ឬ​ធ្វើ​អ្វី​ៗ​គំហុក​ហាក់​ដូច​ជា​រទេះ​ភ្លូក។
ឧទាហរណ៍៖ និយាយ​បំភ្លូក​ឲ្យ​គ្នា​បាក់​ចិត្ត​ជឿ​ទាល់​តែ​លង់​ខ្លួន​អស់។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំភ្លឺ» មានន័យដូចម្ដេច ?

បំភ្លឺ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ភ្លឺ គឺ​អុជ​ភ្លើង លើក​ភ្លើង ទ្រោល​ភ្លើង​ឲ្យ​ភ្លឺ ឬ​និយាយ​ពន្យល់​ឲ្យ​ភ្លឺ​គំនិត​ប្រាជ្ញា ។
?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បំភ្លឺ​ជាតិគឺ​ញ៉ាំង​ជាតិ​របស់​ខ្លួន​ឲ្យ​ភ្លឺ ឲ្យ​ប្រព្រឹត្ត​ទៀង​ត្រង់ ឲ្យ​កាន់​សុចរិត​យុត្តិធម៌ (ព. ផ្ទ. បំព្រៃ​ជាតិ)។ បំភ្លឺ​ប្រទេស គឺ​ធ្វើ​ប្រទេស​របស់​ខ្លួន​ឲ្យ​ភ្លឺ​លូត​លាស់​ចម្រើន ឲ្យ​រុងរឿង ឲ្យ​ថ្កើងថ្កាន (ព. ផ្ទ. បំព្រៃ​ប្រទេស)។ បំភ្លឺ​លោក គឺ​ញ៉ាំង​លោក​ឲ្យ​ភ្លឺ ឲ្យ​រុងរឿង ឲ្យ​ប្រកប​ដោយ​សុចរិត​យុត្តិធម៌, ឲ្យ​បាន​សុខ​ស្ងប់
ឧទាហរណ៍៖  អ្នក​ប្រាជ្ញ​ទាំងឡាយ ជា​មនុស្ស​បំភ្លឺ​លោក; ព្រះ​ពុទ្ធ​និង​ព្រះ​អរហន្ត​ទាំងឡាយ ជា​អ្នក​បំភ្លឺ​លោក ខាង​ការ​ពន្យល់​ឲ្យ​សត្វ​លោក​រាវ​រក​ធម៌ ដើម្បី​រំលត់​ទុក្ខ​ឃើញ។ល។ ព. ផ្ទ. មនុស្ស​បំព្រៃ​លោក ពាល។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំភ្លាំង» មានន័យដូចម្ដេច ?

បំភ្លាំង

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ភ្លាំង​ស្មារតី ។
?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ បំភ្លេច បំភ្លាត់។
ឧទាហរណ៍៖ បំភ្លេច​បំភ្លាំង (ម. ព. បំភ្លេច); បំភ្លាត់​បំភ្លាំង ធ្វើ​ឲ្យ​ភា្លត់​ភ្លាំង។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំភ្លាត់» មានន័យដូចម្ដេច ?

បំភ្លាត់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ភ្លាត់ ឲ្យ​ទាញ​ចេញ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំភ្លាង» មានន័យដូចម្ដេច ?

បំភ្លាង

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា (ព. បុ.) បណ្ដើរ ។
ឧទាហរណ៍៖ មើល​បំភ្លាង និយាយ​បំភ្លាង គឺ​មើល​បណ្ដើរ​និយាយ​បណ្ដើរ

                  (ព. កា.) ។
ឧទាហរណ៍៖ សេ្ដច​ទត​បំភ្លាង ចរចា​រក​នាង ដោយ​ក្ដី​ស្នេហា ទ្រង់​ស្ទង់​ព្រះ​ទ័យ ស្រី​ថ្លៃ​កញ្ញា កប​ដោយ​លក្ខណា ចរិយា​ឥត​ឆ្គង។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំភ័យ» មានន័យដូចម្ដេច ?

បំភ័យ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ភ័យ ធ្វើ​ហេតុ​ដែល​មិន​គួរ​ភ័យ​ឲ្យ​ក្លាយ​ទៅ​ជា​គួរ​ភ័យ។
ឧទាហរណ៍៖ បំភ័យ​ឲ្យ​គេ​ព្រួយ​ចិត្ត។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំភ័ន្ត» មានន័យដូចម្ដេច ?

បំភ័ន្ត

មានន័យថា (ម. ព. បំភាន់)។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំភិត» មានន័យដូចម្ដេច ?

បំភិត

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ភិត (ឲ្យ​ខ្លាច); ច្រើន​និយាយ​ថា បំភិត​បំភ័យ ឬ បំភ័យ​បំភិត គឺ​ធ្វើ​ឲ្យ​ភ័យ​ខ្លាំង ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំភាន់» មានន័យដូចម្ដេច ?

បំភាន់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យភាន់ ។
ឧទាហរណ៍៖ កុំបំភាន់គេ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំភល» មានន័យដូចម្ដេច ?

បំភល

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ចេញ​អាការ​ភល​ៗ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំព្រំ» មានន័យដូចម្ដេច ?

បំព្រំ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រោះទឹកឬចាក់ទឹកញយៗ ឲ្យជោកឲ្យជ្រាប ។
ឧទាហរណ៍៖ បំព្រំទឹកកុំឲ្យស្ងួតទាន់; ប្រោះទឹកបំព្រំ ។

                  រត់ដោយល្បឿនយ៉ាងកណ្ដាល, រត់ត្រឹកៗ ។
ឧទាហរណ៍៖ រត់បំព្រំ, ចាក់ទឹកបំព្រំមែកឈើបំបៅ ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ប្រោះទឹកឬចាក់ទឹកញយៗ ឲ្យជោកឲ្យជ្រាប ។
ឧទាហរណ៍៖ បំព្រំទឹកកុំឲ្យស្ងួតទាន់; ប្រោះទឹកបំព្រំ ។

                  រត់ដោយល្បឿនយ៉ាងកណ្ដាល, រត់ត្រឹកៗ ។
ឧទាហរណ៍៖ រត់បំព្រំ, ចាក់ទឹកបំព្រំមែកឈើបំបៅ ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំព្រៃ» មានន័យដូចម្ដេច ?

បំព្រៃ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យទៅជាព្រៃ គឺយកអ្វីៗមានមែកឈើជាដើមមកដាក់ឲ្យទើសទែងដូចជាព្រៃ : យកមែកឈើមកដាក់រាយបំព្រៃ ។ ( ព. ប្រ. ) បំព្រៃជាតិ គឺញ៉ាំងជាតិរបស់ខ្លួនឲ្យប្រហែលដូចជាព្រៃ ។ បំព្រៃប្រទេស គឺធ្វើប្រទេសរបស់ខ្លួនឲ្យប្រហែលដូចជាព្រៃ ។ បំព្រៃលោក គឺញ៉ាំងលោកឲ្យប្រហែលដូចជាព្រៃ : ព្រះសម្ពុទ្ធទ្រង់ប្រទានព្រះឱវាទថា ន សិយា លោកវឌ្ឍនោ “កុំធ្វើខ្លួនឲ្យជាមនុស្សបំព្រៃលោក”, មានអត្ថន័យថា កុំប្រព្រឹត្តអាក្រក់ហួសហេតុឲ្យមានខ្លួនប្រហែលដូចជាព្រៃទ្រុបទ្រុលឬប្រហែលដូចជាចម្រូងចម្រឹង, ប្រហែលដូចជាដង្គត់ក្នុងលោកឲ្យគេទើសមុខទើសក្រោយ ឲ្យគេពិបាកចិត្តគំនិតអួអាប់ចំបែងរាល់គ្នា : មនុស្សបំព្រៃលោក ។ ព. ផ្ទ. មនុស្សបំភ្លឺលោក ( ព. ពុ. ) ។ ល ។ (មើលក្នុងពាក្យ បំភ្លឺ ទៀតផង) ។

តើពាក្យ «បំព្រួម» មានន័យដូចម្ដេច ?

បំព្រួម

មានន័យថា (ម. ព. បំប្រួម) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំព្រុល» មានន័យដូចម្ដេច ?

បំព្រុល

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ព្រុល​ឡើង គឺ​រុក​រុញ​គំនរ​ភ្លើង​ឲ្យ​ឆេះ​ទ្រលោម​ឡើង ឬ​ឲ្យ​ហុយ​ផ្សែង​ខ្ជោល​ឡើង ឬ​ក៏​ធ្វើ​សត្វ​ល្អិត​ឲ្យ​ផ្អើល​ខ្មួល​ឡើង។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំព្រាត់» មានន័យដូចម្ដេច ?

បំព្រាត់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ព្រាត់ ពង្រាត់​ឲ្យ​ឃ្លាត​ចេញ​ពី​គ្នា (ម. ប្រ. , ច្រ. ប្រ. ពង្រាត់)។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំព្រាច» មានន័យដូចម្ដេច ?

បំព្រាច

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ព្រាច គឺ​បាច​សាច​ឲ្យ​ព្រាច​ចេញ​ទៅ។
ឧទាហរណ៍៖ បំព្រាច​ទឹក​ទៅ​លើ​គ្នា។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំព្រាង» មានន័យដូចម្ដេច ?

បំព្រាង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វេលាដែលព្រះអាទិត្យទើបនឹងបញ្ចេញពន្លឺឃើញព្រាងៗ ។
ឧទាហរណ៍៖ ពេលបំព្រាង, ភ្លឺបំព្រាង ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ភ្លឺ​ព្រាង​ៗ ។
ឧទាហរណ៍៖ ខែ​រះ​បំព្រាង។

                   វេលាដែលព្រះអាទិត្យទើបនឹងបញ្ចេញពន្លឺឃើញព្រាងៗ ។

ឧទាហរណ៍៖ ពេលបំព្រាង, ភ្លឺបំព្រាង ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែល​ភ្លឺ​ព្រាង​ៗ ។
ឧទាហរណ៍៖ ខែ​រះ​បំព្រាង។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំព្រង» មានន័យដូចម្ដេច ?

បំព្រង

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា  ស្រស់​ត្រចង់​ឬ​ត្រយង់​ភ្លឺ​ថ្លា។
ឧទាហរណ៍៖  ស្រស់​បំព្រង មុខ​បំព្រង ល្អ​បំព្រង។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំព័ទ្ធ» មានន័យដូចម្ដេច ?

បំព័ទ្ធ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ព័ទ្ធ ចាប់​ទាញ​នាំ​ឲ្យ​មាន​ទំនង​ព័ទ្ធ​ព័ន្ធ។
ឧទាហរណ៍៖ បំព័ទ្ធ​ទង​ម្លូ បំព័ទ្ធ​វល្លិ​ឲ្យ​វា​ព័ទ្ធ​ស្រួល។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំពោរ» មានន័យដូចម្ដេច ?

បំពោរ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ពោរ គឺ​ធ្វើ​ឲ្យ​ពោរ​ឡើង ឲ្យ​មាន​ពោរ​ពាស។
ឧទាហរណ៍៖ បំពោរ​ទឹក បំពោរ​ភោជនាហារ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំពោប» មានន័យដូចម្ដេច ?

បំពោប

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ពោប គឺ​ចង​ឬ​ចាប់​សង្កត់​ឲ្យ​ពោប។
ឧទាហរណ៍៖ ចាប់​បំពោប​ហើយ​អង្គុយ​សង្កត់​ពី​លើ​ថែម​ទៀត។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំពោត» មានន័យដូចម្ដេច ?

បំពោត

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បញ្ឆោត​ដោយ​ដំណើរ​បញ្ឆុក​ឲ្យ​គេ​ឈ្លក់​គំនិត​ជឿ។
ឧទាហរណ៍៖ កុំ​បំពោត​គេ; និយាយ​បំពោត។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា សម្ដី​បំពោត សម្ដី​បញ្ឆោត។
?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា បញ្ឆោតដោយដំណើរបញ្ឆុកឲ្យគេឈ្លក់គំនិតជឿ ។
ឧទាហរណ៍៖ កុំបំពោតគេ; និយាយបំពោត ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំពោក» មានន័យដូចម្ដេច ?

បំពោក

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ថែម​ឲ្យ​ពោរ​ពេញ​ហៀរ​ហូរ​ដូច​គេ​ពោក ​ឬ​ពពោក​ថែម​ហើយ​ថែម​ទៀត។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំពេន» មានន័យដូចម្ដេច ?

បំពេន

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ពេន ដាក់​រៀប​ឲ្យ​ពេន។
ឧទាហរណ៍៖ បំពេន​អន្ទង់​ក្នុង​ឆ្នាំង បំពេន​ផ្នួង​សក់។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំពេញរាជ្យ, បំពេញរាជ, កំពីងរាជ» មានន័យដូចម្ដេច ?

បំពេញរាជ្យ, បំពេញរាជ, កំពីងរាជ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​ដំណាំ​ដើម​ធំ​មួយ​ប្រភេទ… (ម. ព. លោះ ន.)។

                     ឈ្មោះព្រឹក្សមួយប្រភេទកម្ពស់ ២-៣០ម ដុះក្នុងព្រៃក្រាស់នៃឧបទ្វីបឥណ្ឌូចិន ប្រទេសឥណ្ឌា គេដាំនៅប្រទេសជ្វា និងឥណ្ឌូណេស៊ី។ គេនិយមដាំក្នុងសួនជាដំណាំ ដោយស្លឹក និងផ្លែបរិភោគបាន។ គេអាចយកសាច់នៃផ្លែទុំៗ ធ្វើជតំណាប់។ តាមក្បួនឱសថបុរាណ ស្លឹក និងឫស អាចស្ងោរផឹកព្យាបាលជំងឺរាគ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំពេញរាជ្យ» មានន័យដូចម្ដេច ?

បំពេញរាជ្យ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើដំណាំដើមធំមួយប្រភេទ . . . ( ម. ព. លោះ ន. ) ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំពេញ» មានន័យដូចម្ដេច ?

បំពេញ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យពេញ, ឲ្យបរិបូណ៌ ។
ឧទាហរណ៍៖ បំពេញសេចក្ដី, បំពេញសំណុំរឿង, ចាក់ដីបំពេញជង្ហុក ។ បំពេញបំបាន បំពេញឲ្យមានឲ្យបាន ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំពេ» មានន័យដូចម្ដេច ?

បំពេ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពោល​ពាក្យ​ថ្នាក់​ថ្នម​លួង​លោម​មាន​បទ មាន​ទំនុក​ដើម្បី​ឲ្យ​ដេក​លក់ ។
ឧទាហរណ៍៖ បំពេ​កូន។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ទំនុក បទ ឬ​ឈ្មោះ​ភ្លេង​មួយ​មេ ។
ឧទាហរណ៍៖ ទំនុក​បំពេ ភ្លេង​បំពេ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំពៀច» មានន័យដូចម្ដេច ?

បំពៀច

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ពៀច។
ឧទាហរណ៍៖ បំពៀច​សំបក​ប៉ោត។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំពើត» មានន័យដូចម្ដេច ?

បំពើត

?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ បំពើង។
ឧទាហរណ៍៖ បំពើត​បំពើង គឺ​បំពើង​ខ្លួន​ខ្ពស់​ៗ​ទាប​ៗ (ព. ព.)។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំពើង» មានន័យដូចម្ដេច ?

បំពើង

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ពើង ប្រឹង​ពើង។
ឧទាហរណ៍៖  បំពើង​ទ្រូង​ឲ្យ ដោយ​អាការ​មើល​ងាយ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំពួនស្ករ» មានន័យដូចម្ដេច ?

បំពួនស្ករ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះនំស្រស់មួយប្រភេទ ធ្វើដោយម្សៅដំណើបលញ់ស្រោបបំពួនដុំស្ករត្នោតបំបាំងបាត់មើលមិនឃើញ ។
ឧទាហរណ៍៖ នំបំពួនស្ករ; ហៅថា នំផ្លែអាយ ក៏បាន; ជួនកាលមានអ្នកខ្លះហៅថា នំកើតក្ដី ក៏បានដែរ (ព. សា.) ។

                   នំនេះមានឈ្មោះហៅបាន ៣ យ៉ាងដូច្នេះឯង, បណ្ដាឈ្មោះទាំង ៣ យ៉ាងនេះ, ឈ្មោះ ២ យ៉ាងគឺ បំពួនស្ករ និង ផ្លែអាយ មានអត្ថន័យជាក់ច្បាស់ក្នុងមេពាក្យទាំងនេះហើយ ឯឈ្មោះថា នំកើតក្ដី នេះមានរឿងតំណាលថា កាលពីព្រេងនាយ មានបុរស ២ នាក់អង្គុយស៊ីនំនេះជិតគ្នា, បុរសម្នាក់ពមនំនេះតាមទម្លាប់, ឯបុរសម្នាក់ទៀតខាំនំនេះចំពាក់កណ្ដាល ទឹកស្ករខាងក្នុងក៏ធ្លាយបាញ់ទៅត្រូវមុខបុរសម្នាក់, ស្រាប់តែបុរសនោះក្រោកឡើងដាល់តប់គ្នា, ក៏កើតជាការប្តឹងប្តល់គ្នា, ទើបចៅក្រមឲ្យឈ្មោះនំនេះថា នំកើតក្ដី ចាប់ដើមតាំងពីកាលនោះមក; នំនេះក៏មានឈ្មោះបីយ៉ាងដូច្នេះឯង, ប៉ុន្តែ នំកើតក្ដី ជាពាក្យសាមញ្ញ គេមិនសូវហៅទេ គេច្រើនហៅតែ នំបំពួនស្ករ និង នំផ្លែអាយ; បំពួនស្ករ ជាឈ្មោះដើម ត្រឹមត្រង់តាមអត្ថន័យជាងឈ្មោះទាំងពីរ ពីព្រោះមានដុំស្ករត្នោតដែលគេដាក់បំពួនខាងក្នុងពិតមែន ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំពួន» មានន័យដូចម្ដេច ?

បំពួន

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ពួន លាក់ បំបាំង។
ឧទាហរណ៍៖ បំពួន​កូន​ឲ្យ​នៅ​ក្នុង​ព្រៃ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំពុល» មានន័យដូចម្ដេច ?

បំពុល

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ពុល។  បំពុល​ចិត្ត ញ៉ាំង​ចិត្ត​ឲ្យ​យល់​ខុស, ឲ្យ​វិល​វល់​ដូច​ត្រូវ​ថ្នាំ​ពុល ។
ឧទាហរណ៍៖ បំពុល​ដោយ​ដាក់​ថ្នាំ​ក្នុង​សុរា វា​ស្លាប់​ដោយ​គេ​បំពុល។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំពាំង» មានន័យដូចម្ដេច ?

បំពាំង

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ពាំង ឲ្យ​រាំង ឲ្យ​បាំង ឲ្យ​ស្ទះ​ឬ​ចុក បិទ​ខ្ទប់​មិន​ឲ្យ​លេច មិន​ឲ្យ​ជ្រាប​ទឹក។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំពាំ» មានន័យដូចម្ដេច ?

បំពាំ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​នៅ​ពាំ គឺ​ធ្វើ​ឲ្យ​នៅ​បៀម​ប្របេះ​មិន​ស៊ប់​ទៅ​ខាង​ក្នុង​ឬ​ខាង​ក្រៅ។
ឧទាហរណ៍៖  បំពាំ​ពាក្យ បំពាំ​សេចក្ដី; និយាយ​បំពាំ ដាក់​បំពាំ។

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំពារ» មានន័យដូចម្ដេច ?

បំពារ

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យពារលើ, ពារទាំងបំពាន; រំលោភដាក់, រំលោភលើ ។
ឧទាហរណ៍៖ បរសេះបំពារលើដំណាំគេ, ជិះសេះបំបោលបំពារលើគេ ។

                  បំពារបំពាន ឬ បំពានបំពារ ឲ្យពានពារលើ ។
ឧទាហរណ៍៖ បំពារបំពានលើច្បាប់បញ្ញត្ត ។ បំប៉ះបំពារ បំពារឲ្យប៉ះលើ

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖