Posted on Leave a comment

តើពាក្យ «បំពាន» មានន័យដូចម្ដេច ?


បំពាន


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពាន​ពារ​លើ រំលោភ​លើ; ទាំង​រំលោភ។
ឧទាហរណ៍៖ ធ្វើ​បំពាន​លើ​ច្បាប់ និយាយ​បំពាន។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ពាន​ពារ​លើ រំលោភ​លើ; ទាំង​រំលោភ។
ឧទាហរណ៍៖ ធ្វើ​បំពាន​លើ​ច្បាប់ និយាយ​បំពាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំពាក់សក់» មានន័យដូចម្ដេច ?


បំពាក់សក់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចុល្លព្រឹក្សកម្ពស់ ២-៣ម ច្រើនក្លាយជាវល្លិ៍័ ដុះក្នុងព្រៃមាត់សមុទ្រ នៃប្រទេសកម្ពុជា និងវៀតណាមខាងត្បូង។ ផ្កាពណ៌លឿងភាវ ក្លិនក្រអូប គេច្រើនប្រើដោតជាកំរង ឬសំរាបើបំពាក់សក់នារីជាលំអ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំពាក់» មានន័យដូចម្ដេច ?


បំពាក់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពាក់​ឲ្យ ។
ឧទាហរណ៍៖ បំពាក់​អាវ​ឲ្យ; បំពាក់​គ្រឿង​អលង្ការ, បំពាក់​ស័ក្តិ ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿង​សម្រាប់​បំពាក់; សម្រាប់​និយាយ​ផ្សំ​ជាមួយ​នឹង​ពាក្យ សម្លៀក។
ឧទាហរណ៍៖ សម្លៀក​បំពាក់ គឺ​ប្រដាប់​សម្រាប់​ស្លៀក​ពាក់ គ្រឿង​ស្លៀក​ពាក់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំពម» មានន័យដូចម្ដេច ?


បំពម


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បង្ខំ​ឲ្យ​ពម។
ឧទាហរណ៍៖ បំពម​បាយ បញ្ចុក​បាយ​ឲ្យ​ពម​ឲ្យ​ទំពា​លេប។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំពត់» មានន័យដូចម្ដេច ?


បំពត់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ខំ​ពត់​ឲ្យ​បាន​ដូច​ចិត្ត​ឬ​ឲ្យ​បាន​បទ។
ឧទាហរណ៍៖ បំពត់​ដង​សន្ទូច; បំពត់​កូន​តាំង​ពី​តូច ទូន្មាន​ប្រៀន​ប្រដៅ​កូន​ឲ្យ​មាន​សណ្ដាប់​ធ្នាប់​ល្អ​តាំង​ពី​វា​នៅ​តូច។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំពង់​ក» មានន័យដូចម្ដេច ?


បំពង់​ក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សរីរាវយវៈ​មាន​សណ្ឋាន​ដូច​ជា​តួ​បំពង់​ក្នុង​ក។
ឧទាហរណ៍៖ ឈឺ​បំពង់​ក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំពង់ស្រមោច ពោធិសាត់» មានន័យដូចម្ដេច ?


បំពង់ស្រមោច ពោធិសាត់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើមនេះជាវល្លិវារតោងឈើជិតខាង គ្មានរោមទេ ដុះក្នុងវាលភក់ល្បាប់កណ្តាលព្រៃ នៃខេត្តពោធិសាត់ និងនៅប្រទេសវៀតណាមខាងត្បូង។ ស្លឹកគ្មានរោម មានទងសំប៉ាត រាងដូចស្លាប។ បំពង់មានពីរប្រភេទ បំពង់ខាងលើរាងដូចកូនដបបំពង់ខាងក្រោមរាងជាបំពង់តូចៗ។ ភាគដែលលយចេញ រាងដូចជរមានព្រុយៗ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំពង់ស្រមោច កំពត» មានន័យដូចម្ដេច ?


បំពង់ស្រមោច កំពត


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះគុម្ពព្រឹក្សតូចមួយប្រភេទ កម្ពស់ ១ម ច្រើនវារលើដើម ជិតខាង ដុះលើដីសើមៗ តាមមាត់ព្រៃធំលើដីទំនាប ឬលើភ្នំ ដើមនេះមានច្រើនក្នុងខេត្តកំពត ជាពិសេសលើភ្នំបូកគោ និងនៅប្រទេសវៀតណាមខាងត្បូង។ បំពង់រាងខ្លី តែធំជាងបំពង់នៅខេត្តកំពង់ធំ។ គម្របមានឆ្នូតៗខាងក្នុង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំពង់ស្រមោច» មានន័យដូចម្ដេច ?


បំពង់ស្រមោច


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះគុម្ពព្រឹក្ស តូចឆ្មារ មួយប្រភេទ វារលើដើមឈើ លើដីទំនាបមានខ្សាច់ ក្នុងព្រៃល្បោះ ច្រើនមានក្នុងខេត្តកំពង់ធំ និងប្រទេសវៀតណាមខាងត្បូង។ បំពង់មានពីរយ៉ាង បំពង់ខ្ចីសណ្ឋានប្រហែលគោល បំបង់ចាស់រាងទ្រវែង។ ភាគដែលលយនៃបំពង់ផ្នែកខាងពោះ មានព្រុយៗជាច្រើនរាងដូចជ័រ។ ស្លឹកមានរោម។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំពង់រំលាយ» មានន័យដូចម្ដេច ?


បំពង់រំលាយ


?ថ្នាក់ពាក្យជា គីមី
មានន័យថា ឧបករណ៍ប្រើសំរាប់វិភាគធាតុក្នុងសមាសធាតុដោយរំលាយធាតុនោះជាមួយសមាសធាតុដទៃទៀត។
ឧទាហរណ៍៖ វិភាគអាសូតក្នុងសមាសធាតុសរីរាង្គដោយរំលាយសមាសធាតុជាមួយសូដ្យូម និងធ្វើវិភាគសំរាប់សូដ្យូមស្យាណាត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំពង់រឿង» មានន័យដូចម្ដេច ?


បំពង់រឿង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. បំពង់ករឿង ) ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំពង់ប្រហុក, បេឡើយលឿង» មានន័យដូចម្ដេច ?


បំពង់ប្រហុក, បេឡើយលឿង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះព្រឹក្សមួយប្រភេទ កំពស់ ២៥-៣០ម ដុះក្នុងព្រៃធំ ឬព្រៃល្បោះនៃប្រទេសកម្ពុជា និងវៀតណាមខាងត្បូង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំពង់បំណិតប្រភាគ» មានន័យដូចម្ដេច ?


បំពង់បំណិតប្រភាគ


?ថ្នាក់ពាក្យជា គីមី
មានន័យថា ឧបករណ៍ប្រើយ៉ាងទូលំទូលាយសំរាប់ការញែកសមាសធាតុសន្ទនីយ (ឧស្ម័ន ឬអង្គវត្ថុរាវ) ដោយប្រភាគកម្មចំហាយ-វត្ថុរាវ ឬយោបក វត្ថុរាវ-វត្ថុរាវ ឬសំរូប វត្ថុរាវ-វត្ថុរឹង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំពង់បិត» មានន័យដូចម្ដេច ?


បំពង់បិត


?ថ្នាក់ពាក្យជា គីមី
មានន័យថា ឧបករណ៍បំណិតមួយសំរាប់បំណិតប្រភាគ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំពង់ករឿង» មានន័យដូចម្ដេច ?


បំពង់ករឿង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ឈើ​មួយ​ប្រភេទ ផ្លែ​តូច​ៗ​ស្រដៀង​នឹង​ផ្លែ​ជន្លូស បរិភោគ​បាន។ បំពង់រឿង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំពង់ក» មានន័យដូចម្ដេច ?


បំពង់ក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សរីរាវយវៈមានសណ្ឋានដូចជាតួបំពង់ក្នុងក ។
ឧទាហរណ៍៖ ឈឺបំពង់ក ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំពង់» មានន័យដូចម្ដេច ?


បំពង់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វត្ថុមានរាងមូលទ្រវែងមានប្រហោង មានមាត់ មានបាត សម្រាប់ដាក់វត្ថុផ្សេងៗឬវត្ថុផង់ជាដើម ក៏ដាក់បាន
ឧទាហរណ៍៖ បំពង់ត្នោត បំពង់សម្រាប់ត្រងទឹកត្នោត ។ បំពង់ជម្រះ បំពង់សម្រាប់ដាក់ទឹកជម្រះអាចម (ម. ព. តយ ផង) ។ បំពង់ម្ជុល បំពង់តូចឬក្លាក់តូចដាក់ម្ជុល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំពង» មានន័យដូចម្ដេច ?


បំពង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ពង​ឡើង ឲ្យ​ដោរ​ឡើង ឲ្យ​ពង​ស្តុល​ឡើង។
ឧទាហរណ៍៖ បំពង​សាច់​ជូរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំពក់» មានន័យដូចម្ដេច ?


បំពក់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​មាន​ជា​ភ្នក់ គឺ​ដុត​គ្រប​លុប​រងើក​ភ្លើង​ឲ្យ​កប់​នៅ​ខាង​ក្នុង​មិន​ឲ្យ​មាន​អណ្ដាត​ឲ្យ​ឆេះ​ហុយ​តែ​ផ្សែង។
ឧទាហរណ៍៖ បំពក់​ភ្លើង។

?ថ្នាក់ពាក្យជា ពាក្យប្រៀប
មានន័យថា ចង​កំហឹង​ទុក​ឲ្យ​នៅ​ក្ដៅ​រង្គំ​មិន​ចេះ​ស្រាក
ឧទាហរណ៍៖ បំពក់​សេចក្ដី​ក្រោធ, បំពក់​កំហឹង; ឬ (ព. ប្រ.) និយាយ​ថា បំពក់​ភ្លើង ដូច្នេះ​ក៏​បាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំផ្លើស» មានន័យដូចម្ដេច ?


បំផ្លើស


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​លើស គឺ​ធ្វើ​ឲ្យ​កើន​ឲ្យ​ជ្រុល​ហួស ។
ឧទាហរណ៍៖ បំផ្លើស​ពាក្យ, បំផ្លើស​សេចក្ដី។

                  ប្រើ​ជា កិ. វិ. ឬ គុ. ក៏​បាន ។
ឧទាហរណ៍៖ និយាយ​បំផ្លើស; សម្ដី​បំផ្លើស។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំផ្លិច» មានន័យដូចម្ដេច ?


បំផ្លិច


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​លិច ឲ្យ​ហិន។

?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ បំផ្លាញ ថា បំផ្លិចបំផ្លាញ គឺ​បំផ្លាញ​ឲ្យ​លិច​លង់​ហិន​ហោច។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំផ្លិច» មានន័យដូចម្ដេច ?


បំផ្លិច


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​លិច ឲ្យ​ហិន។
?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ បំផ្លាញ ថា បំផ្លិចបំផ្លាញ គឺ​បំផ្លាញ​ឲ្យ​លិច​លង់​ហិន​ហោច។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំផ្លាញ» មានន័យដូចម្ដេច ?


បំផ្លាញ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​លាញ ពន្លាញ គឺ​ធ្វើ​ឲ្យ​វិនាស​អន្តរាយ។
ឧទាហរណ៍៖ ចាយ​វាយ​ខ្ជីខ្ជា​បំផ្លាញ​ទ្រព្យ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំផ្លាង» មានន័យដូចម្ដេច ?


បំផ្លាង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ផ្លាង គឺ​ធ្វើ​ឲ្យ​បាត់​សាំង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំផើម» មានន័យដូចម្ដេច ?


បំផើម


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ផើម គឺ​ដើរ​ហើរ​ឬ​ប្រព្រឹត្ត​ក្នុង​ការ​ស្មន់​អន្ធករ​នឹង​ស្ត្រី​ឲ្យ​មាន​ផ្ទៃ​ពោះ (ព. សា.)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំផូរ» មានន័យដូចម្ដេច ?


បំផូរ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ឡើង​ប៉ផូរ; ធ្វើ​ឲ្យ​ឡើង​ដោរ​ស្រុះ​ស្មើ​គ្នា។
ឧទាហរណ៍៖ បំផូរ​អុត ឬ​បំផូរ​ផ្កា​ឈើ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំផុស» មានន័យដូចម្ដេច ?


បំផុស


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ផុស។
ឧទាហរណ៍៖ បំផុស​ដី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំផុល» មានន័យដូចម្ដេច ?


បំផុល


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ផុល។
ឧទាហរណ៍៖ បំផុល​ផេះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំផុយ» មានន័យដូចម្ដេច ?


បំផុយ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ផុយ ដាក់​ចោល​ឲ្យ​ផុយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំផុត» មានន័យដូចម្ដេច ?


បំផុត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ផុត ។
ឧទាហរណ៍៖ បំផុត​ស្បៀង បំផុត​ផ្លូវ​សេចក្ដី បំផុត​ជើង។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ផុត​ពី​គេ បង្អស់ ផ្ដាច់ បណ្ដាច់។ ខូច​បំផុត ខូច​ផ្ដាច់។ តូច​បំផុត តូច​បង្អស់​ជាង​គេ ។ ធំ​បំផុត ធំ​ដាច់​គេ ។ ស្រុក​បំផុត​ដែន ចុង​ស្រុក ។ល។
ឧទាហរណ៍៖ ទី​បំផុត ចុង​បំផុត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំផុង» មានន័យដូចម្ដេច ?


បំផុង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ផុង ធ្វើ​ឲ្យ​លង់​គំនិត។
ឧទាហរណ៍៖ បំផុត​គំនិត​ឲ្យ​គ្នា​វិល​វក់​ខូច​អស់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំផឹក» មានន័យដូចម្ដេច ?


បំផឹក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឲ្យ​ផឹក នាំ​ឲ្យ​ផឹក ឬ​បង្ខំ​ឲ្យ​ផឹក។
ឧទាហរណ៍៖ បំផឹក​ស្រា​គ្នា​ទាល់​តែ​ស្រវឹង​លែង​ដឹង​អ្វី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំផាយ» មានន័យដូចម្ដេច ?


បំផាយ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ផាយ គឺ​បំបោល​ឲ្យ​បោះ​ជើង​ទាំង ៤ ទៅ​មុខ​ស្មើ​គ្នា​ពេញ​កម្លាំង (ចំពោះ​តែ​សេះ)។
ឧទាហរណ៍៖ បំផាយ​សេះ​ឲ្យ​បាន​ឆាប់​ទាន់​ពេល​ប្រជុំ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំផត» មានន័យដូចម្ដេច ?


បំផត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ផត ខំ​ប្រឹង​ធ្វើ​ឲ្យ​ផត។
ឧទាហរណ៍៖ បំផត​ពោះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំប្លោង» មានន័យដូចម្ដេច ?


បំប្លោង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ប្លោង​ឡើង​ទៅ​លើ។
ឧទាហរណ៍៖ ចោល​ដុំ​ដី​បំប្លោង ត្រី​លោត​បំប្លោង​ចេញ​ពី​ទ្រុង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំប្លែង» មានន័យដូចម្ដេច ?


បំប្លែង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ប្លែង គឺ​ធ្វើ​ឲ្យ​ប្រែ​ចាក​ភេទ ចាក​ភាព ចាក​ទំនង​ដើម។
ឧទាហរណ៍៖  បំប្លែង​ទូក​អុំ​ឲ្យ​មក​ជា​ទូក​ចែវ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំប្លេង» មានន័យដូចម្ដេច ?


បំប្លេង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា នាំ ឬ​បង្គាប់​ឲ្យ​ប្លេង​ចោល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំប្រួម» មានន័យដូចម្ដេច ?


បំប្រួម


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ប្រួម ឲ្យ​រួម​ជា​រាង​ជ្រលម។ បំព្រួម។
ឧទាហរណ៍៖ បិត​បន្ទោះ​បំប្រួម​ឲ្យ​តូច​ម្ខាង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំប្រក់» មានន័យដូចម្ដេច ?


បំប្រក់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បណ្ណង្គជាតិមួយប្រភេទផ្ញើខ្លួនលើដើមឈើ ឬដុះក្នុងក្រហែងថ្ម នៃប្រទេសក្តៅលើសកលលោក។ គេយកដើននេះផ្សំថ្នាំព្យាបាលជំងឺច្រើន ពិសេសបាក់ឆ្អឹង គ្រេច និងរាក់ធ្មេញ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំប៉ះ» មានន័យដូចម្ដេច ?


បំប៉ះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ប៉ះ ដាក់​ឲ្យ​ប៉ះ​គ្នា។
ឧទាហរណ៍៖  បំប៉ះ​ជ្រុង​តុ​ទៅ​នឹង​ជញ្ជាំង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

រដ្ឋបាលក្នុងខេត្តត្បូងឃ្មុំ (Tboung Khmum is a Province of Cambodia)

ខេត្តត្បូងឃ្មុំ (អង់គ្លេស: $ Province)ជាដែនរដ្ឋបាលស្ថិតនៅខាងកើតទន្លេមេគង្គ ប្រទេសកម្ពុជា ត្រូវបានកាត់ចេញពីដែនរដ្ឋបាលរបស់ ខេត្តកំពង់ចាម ដែលមាន ស្រុក ឃុំ និង ភូមិ÷

ខេត្តត្បូងឃ្មុំ
លេខកូដស្រុក-ក្រុង ឈ្មោះស្រុក-ក្រុងជាអក្សរខ្មែរ ឈ្មោះស្រុក-ក្រុងជាអក្សរអង់គ្លេស ចំនួនឃុំ-សង្កាត់ ចំនួនភូមិ
២៥០១ ក្រុងសួង Suong Municipality
២៥០២ ស្រុកដំបែ Dambae District
២៥០៣ ស្រុកក្រូចឆ្មារ Krouch Chhmar District
២៥០៤ ស្រុកមេមត់ Memot District
២៥០៥ ស្រុកអូររាំងឪ Ou Reang Ov District
២៥០៦ ស្រុកពញាក្រែក Ponhea Kraek District
២៥០៧ ស្រុកត្បូងឃ្មុំ Tboung Khmum District

មាន ១ក្រុង និង ៦ស្រុក គឺ÷

  • ក្រុងសួង
  • ស្រុកក្រូចឆ្មារ
  • ស្រុកដំបែ
  • ស្រុកត្បូងឃ្មុំ
  • ស្រុកពញាក្រែក
  • ស្រុកមេមត់
  • ស្រុកអូររាំងឪ៕

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តត្បូងឃ្មុំ

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំប៉ោង» មានន័យដូចម្ដេច ?


បំប៉ោង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ប៉ោង ខំ​ប្រឹង​ឲ្យ​ប៉ោង។
ឧទាហរណ៍៖ បំប៉ោង​ប្លោកជ្រូក បំប៉ោង​ពោះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

ប្រវត្តិក្នុងខេត្តត្បូងឃ្មុំ (Tboung Khmum is a Province of Cambodia)

ខេត្ត​ត្បូងឃ្មុំ មានឈ្មោះ​ល្បីល្បាញ តាំងពី​សម័យ​លង្វែក​មក​ម្ល៉េះ ដោយសារ​តំបន់​នេះ​ទាក់ទង​ដល់​រឿង​ទុំ​ទាវ​។ ពី​មុន​ត្បូងឃ្មុំជា​ខេត្ត ឬ​ភូមិភាគ ដែល​បុរាណ​ហៅ​ថា “​ដី​”(​ក្សេត្រ​) គ្រប់គ្រង​ដោយ​ស្តេចត្រាញ់​មាន​ខេត្ត​ចំណុះ​ជា​ច្រើន​។ ឯ​ប្រវត្តិ​ឈ្មោះ​ខេត្ត​នេះ​មានការ​ចង​ចាំ​ត​ៗ គ្នា ពី​មនុស្ស​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់។ ក្នុង​ដំណាល​នោះ​បាន​ពោ​លត​ៗ​គ្នា​ថា មូលហេតុ​ដែល​ស្រុក​នេះ​មានឈ្មោះ​ត្បូងឃ្មុំ ក៏​ដោយសារ​ពី​ដើម​មាន​ដើម​ស្ពុង​ធំ​មួយ​ដុះ​ជាប់​នឹង​ផ្លូវ ហើយ​នៅ​មែក​ស្ពុង​នោះ​មាន​ឃ្មុំ​ធំ​១​សំបុក​។ ឃ្មុំ​នោះ​កាច​ខ្លាំង​ណាស់ ឲ្យ​តែ​មាន​អ្នកដំណើរ​ណា​ដើរ​តាម​ផ្លូវ ហើយ​វា​ធុំក្លិន​មនុស្ស ក៏​ហើរ​មក​ទិច​រត់​មិន​សព្វ​ដី​។ ឯ​អ្នក​ដែល​ត្រូវ​ឃ្មុំ​ទិច​នោះ​ចិត្តល្អ ក៏​ប្រាប់​អ្នកស្រុក​ឯទៀត​ថា បើ​ចង់​ឆ្លងកាត់​ត្រង់​ចំណុចដើម​ស្ពុង​នោះ ត្រូវ​ដើរ​ពី​ខាងត្បូង​ឃ្មុំ (​ខាងក្រោម​ខ្យល់​) ដើម្បី​កុំ​ឲ្យ​ឃ្មុំ​វា​ធំក្លិន បើ​ពុំនោះ​ទេ ច្បាស់​ជា​វា​ហើរ មក​ទិច​មិន​ខាន​។ តាំងពី​ពេល​នោះ​មក​មនុស្ស​ក៏​ប្រាប់ត​ៗ​គ្នា ជាប់​ឈ្មោះ​ថា “​ត្បូងឃ្មុំ​” រហូត​ទល់​សព្វថ្ងៃ​។

បើ​យោង​តាម​ឯកសារ​ខ្លះ​ក៏​ចារ​ទុក​យ៉ាងនេះ​ដែរ សូ​ម្បី​តែ​កាលពី​សម័យស្រីសន្ធរក្នុង​ពេល​យាយ​ផា​ន់ កុហក​នាង​ទាវជា​កូនស្រីឲ្យ​មក​រៀប​ការ​ជាមួយម៉ឺន​ងួ​ន ក៏​ឧកញ៉ា​អជ៌ុនបាន​ចាត់​បរិវារ​ឲ្យ​បររទេះ​គោ រទេះក្របីដឹក​ភ័ស្តុភារ​ដង្ហែ​តាម​ផ្លូវ​ពី​ខាងត្បូង​ឃ្មុំ​ដែរ ហើយ​អ្នកចូលរួម​ក្នុង​ពិធី​រៀប​ការ​នោះ ត្រូវ​ទទួលទោស​ប្រហារជីវិត និង​ដាក់​បញ្ចូល​ជា “​អ្នកងារ​” ដែល​អ្នក​សិក្សា​អក្សរសិល្ប៍​ខ្មែរ រឿង​ទុំ​ទាវ សុទ្ធតែ​បានដឹង​គ្រប់​គ្នា​។ ​ដោយឡែក​យោង​តាម​ឯកសារ​ខ្លះបាន​សរសេរ​ថាដើម​ឡើយ​នៅ​ទី​អារាម​ចាស់ ដែល​មា​នទី​តាំងនៅ​លើ​ទួល​មួយ​នោះ គ្មាន​ព្រះសង្ឃ​គង់​នៅទេគឺ​មាន​តែ​យាយជី​ក្រមុំ​ម្នាក់​ឈ្មោះ កែ រស់នៅ​តែ​ម្នាក់ឯង​នៅ​ក្បែរ​វត្តមាន​ដើម​បេង​ដ៏​ធំ​មាន​ឃ្មុំ​១​សំបុកទំ​នៅ​លើ​មែក ហើយ​ឃ្មុំ​នេះ​កាច​ណាស់ គ្មាន​អ្នក​ណា​ហ៊ាន​ទៅ​ជិត​ទេ​។ ដូនជី​នោះ​តែងតែ​ប្រាប់​អ្នកដំណើរ​ឲ្យ​ដើរ​ពី​ខាងត្បូង​ឃ្មុំ ដើម្បី​កុំ​ឲ្យ​ឃ្មុំ​ធុំក្លិន វា​មក​ទិច​មិន​ខាន​។ ពាក្យ​ថា “​ដើរ​ខាងត្បូង​ឃ្មុំ​” ក៏​ហៅ​យារ​ៗ​ក្លាយទៅជា “​ត្បូងឃ្មុំ​” វិញ​ពុំ​មែន​គុជឃ្មុំ ម្យ៉ាង​ដែល​គេ​ប្រើ​ធ្វើ​ត្បូងចិញ្ចៀន​នោះ​ទេ​។ ចំណេរ​តម​ក ដើម​បេង​នោះ ត្រូវ​ដើម​ជ្រៃ ដុះ​រឹតរួត​ខ្លាំង ក៏​ងាប់​ទៅ ប៉ុន្តែ ទីនោះ អ្នកស្រុក​មាន​ជំនឿ​ថា មាន​អ្នកតា​គង់​សណ្ឋិត​ដែល​អ្នកមាន​បណ្តា​ស័ក្តិដើរ​កាត់​មិន​បាន​ឡើយ​ច្បាស់ជា​ធ្លាក់បុណ្យ​ស័ក្តិ​។

ដោយឡែក​ខេត្ត​ត្បូងឃ្មុំ ពី​បុរាណ​គ្រប់គ្រង​ដោយ​ស្តេចត្រាញ់ ស័ក្តិ​១០​ហ៊ូពាន់ មាន​គោរម្យ៍ងារ​ជា “​អ្នកឧកញ៉ា​អជ៌ូន​”​។ ស្តេចត្រាញ់ មាន​អំណាច អាច​កាប់សំលាប់​ជន​ណា​ក៏​បាន ប៉ុន្តែ ក្រោយមក ព្រះមហាក្សត្រ​បាន​ដកសិទ្ធិ​អំណាច​បន្តិច​ម្តង​ៗ​។ សព្វថ្ងៃ ក្រុង​សួង ក៏​ដូច​ផ្សារ​សួង ជា​អតីត​ដែនដី​ស្រុក​ត្បូងឃ្មុំ ដែល​មាន​ដើម​ពោធិ៍​២​ដើម កាល​គេ​ចាប់​ទុំ ទៅ​សំលាប់ និង​អតីត​ផ្ទះ​យាយ​ផា​ន់ ជា​តឹកតាង​ស្រាប់​៕

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តត្បូងឃ្មុំ

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំប៉ឹម» មានន័យដូចម្ដេច ?


បំប៉ឹម


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដាក់​ឲ្យ​ប៉ឹម គឺ​ដាក់​ឲ្យ​លេច​ឲ្យ​លៀន​តែ​បន្តិច​ចេញ​ពី​មាត់ ពី​រន្ធ​ពី​រូង។
ឧទាហរណ៍៖ បំប៉ឹម​នៅ​មាត់​រន្ធ; ដាក់​បំប៉ឹម​ក្បែរ​មាត់​រូង។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដាក់​ឲ្យ​ប៉ឹម គឺ​ដាក់​ឲ្យ​លេច​ឲ្យ​លៀន​តែ​បន្តិច​ចេញ​ពី​មាត់ ពី​រន្ធ​ពី​រូង។
ឧទាហរណ៍៖ បំប៉ឹមនៅមាត់រន្ធ; ដាក់បំប៉ឹមក្បែរមាត់រូង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំប៉ាន់» មានន័យដូចម្ដេច ?


បំប៉ាន់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ប៉ាន់ គឺ​បំបែរ​ឲ្យ​វៀច​ឲ្យ​ងាក​ចេញ​ពី​ផ្លូវ​ពី​ទំនង​ដើម។
ឧទាហរណ៍៖ បំប៉ាន់​មុខ​ទឹក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

សង្ខេបពីខេត្តត្បូងឃ្មុំ (Tboung Khmum is a Province of Cambodia)

ត្បូងឃ្មុំ (អ.ស.អ.: [tɓouŋ kʰmum]) គឺជាខេត្តនៃកម្ពុជាស្ថិតនៅវាលទំនាបកណ្ដាលនៃទន្លេមេគង្គ។ មានព្រំប្រទល់ជាប់ខេត្តកំពង់ចាមនៅខាងលិច ក្រចេះនៅខាងជើង ព្រៃវែងនៅខាងត្បូង និង មានព្រំដែនអន្តរជាតិរួមជាមួយវៀតណាមនៅខាងកើត។ ទីរួមខេត្ត ហើយក៏ជាទីក្រុងធំបំផុតគឺសួង។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តត្បូងឃ្មុំ

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំប៉ន» មានន័យដូចម្ដេច ?


បំប៉ន


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផ្គត់ផ្គង់អាហារ, ចំណី ឲ្យបរិបូរលើសលុបជាងធម្មតា ។
ឧទាហរណ៍៖ បំប៉នចំណី, បំប៉នគោឲ្យធាត់ ។

                  បំប៉នបំពេញ ឬ បំពេញបំប៉ន បំប៉នឲ្យគ្រប់គ្រាន់លើសជាងប្រក្រតី ។
ឧទាហរណ៍៖ បំពេញបំប៉នកូនទាល់តែឡើងចិត្តឡើងចាងច្រងេងច្រងាងអស់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំបះ» មានន័យដូចម្ដេច ?


បំបះ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យបះ គឺធ្វើឲ្យអ្វីៗងើបខ្ពស់ម្ខាងឲ្យទាបម្ខាង ។
ឧទាហរណ៍៖ បំបះឈើហុប, បំបះរទេះ ។

                  នាំឲ្យបះ, ឲ្យផ្អើលជ្រួលជ្រើម ។
ឧទាហរណ៍៖ បំបះអ្នកស្រុក ។

                  បំបះបំបោរ នាំឲ្យបះបោរ ។
ឧទាហរណ៍៖ បំបះបំបោរពួកកម្មករឲ្យឈប់ធ្វើការ ។ បំបះបំភ្លូក នាំឲ្យបះឲ្យភ្លូក គឺនាំឲ្យបះភ្លូកឈូឆរចុះឡើង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំបៅ» មានន័យដូចម្ដេច ?


បំបៅ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យបៅ, ឲ្យបៅ, ញ៉ាំងអ្នកដទៃឲ្យបៅ ។
ឧទាហរណ៍៖ ម្ដាយបំបៅកូន ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

ផ្សារក្នុងខេត្តតាកែវ (Takéo is a Province of Cambodia)

សំរាប់ផលិតផល ត្រី ផ្លែឈើ បន្លែ សាច់ និងផលិតផលវេចខ្ចប់ មួយចំនួនជាផលិតផលក្នុងស្រុក និងភាគច្រើននាំចូលមកពីប្រទេសវៀតណាម។ ភាគច្រើននៃហាងលក់ម្ហូបអាហារ និងភេសជ្ជៈ គឺនៅជុំវិញផ្សារ។

ផ្សារនៅខេត្តតាកែវរួមមាន

  • ផ្សារកំពង់ជ្រៃ
  • ផ្សារកោះអណ្ដែត
  • ផ្សារគិរីវង់(ឃុំព្រៃរំដេង)
  • ផ្សារក្បាលពោធិ៍
  • ផ្សារតាកែវ
  • ផ្សារដើមរកា
  • ផ្សារត្រពាំងអណ្ដើក
  • ផ្សារត្រាំកក់
  • ផ្សារត្រាំខ្នារ
  • ផ្សារថ្នល់បែកគុស
  • ផ្សារទន្លាប់
  • ផ្សារធំ
  • ផ្សារបត់រកា
  • ផ្សារព្រៃល្វា
  • ផ្សារព្រៃសណ្ដែក
  • ផ្សារព្រំដែនថាម៉ូ
  • ផ្សារភ្នំដឹន
  • ផ្សារឫស្សីស្រុក
  • ផ្សារសៃវ៉ា
  • ផ្សារសំរោងយ៉ោង
  • ផ្សារអង្គតាសោម
  • ផ្សារអង្គរកា
  • ផ្សារអង្គរបុរី
អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តតាកែវ

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំបោល» មានន័យដូចម្ដេច ?


បំបោល


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​បោល ដេញ​ឲ្យ​បោល បង្ខំ​ឲ្យ​បោល។
ឧទាហរណ៍៖ បំបោល​គោ បំបោល​ក្របី។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំបោរ» មានន័យដូចម្ដេច ?


បំបោរ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​បោរ គឺ​ធ្វើ​ឲ្យ​ពើង ឲ្យ​រមួល ឲ្យ​វៀច។ ប្រើ​ផ្សំ​ជាមួយ​នឹង​ពាក្យ បំបះ ក៏​បាន
ឧទាហរណ៍៖ បំបះ​បំបោរ គឺ​ធ្វើ​ឲ្យ​បះ​បោរ : បំបះ​បំបោរ​អ្នក​ស្រុក​ឲ្យ​ជ្រួល​ជ្រើម (ម. ព. បះ​បោរ ក្នុង​ពាក្យ បះ ផង)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំបែរ» មានន័យដូចម្ដេច ?


បំបែរ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​បែរ ឲ្យ​ងាក ឲ្យ​រេ។
ឧទាហរណ៍៖ បំបែរ​ចិត្ត បំបែរ​សេចក្ដី បំបែរ​មុខ​រទេះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

វត្ថុអនុស្សាវរីយ៍ក្នុងតំបន់ខេត្តតាកែវ (Takéo is a Province of Cambodia)

ទាំងនេះគឺជាហូលខ្មែរ ផាមួង និងក្រមាសូត្រដែលជាស្នាដៃរបស់ស្រ្ខ្តីខ្មែរនៅក្នុងស្រុកសំរោង។ ផលិតផលទាំងអស់នេះត្រូវបានទិញនៅគ្រប់វិស័យ កីឡា ទេសចរណ៏និងទីផ្សារក្នុងស្រុក។ ហើយពួកវាត្រូវបានផលិតឡើងក្នុងគុណភាពល្អបំផុត និងមានប្រយោជន៏សម្រាប់ការតុបតែងផ្ទះ និងការប្រើប្រាស់។ យើងអាចរកទិញបាននៅតាមទីផ្សារមួយចំនួនណៅក្នុងខេត្តតាកែវ ដូចជា ផ្សារ អង្គតាសោម ផ្សារសំរោងយ៉ោង និងនៅតាមទីផ្សារផ្សេងៗទៀតនៅក្នុងខេត្តតាកែវ និងនៅក្នុងប្រទេសកម្ពុជាផងដែរ។ ទាំងនេះគឺជាផ្នែកមួយនៃអត្តសញ្ញាណខ្មែរ។ ទោះជាយ៉ាងណាពួកវាត្រូវបានគេត្បាញនៅក្នុងខេត្តជាំច្រើនក្នុងប្រទេសកម្ពុជា។ សូមអញ្ជើញមកទស្សនា និងទិញផលិតផលទាំងនេះដែលមានតម្លៃតោកសមរម្យ ហើយមានគុណភាពខ្ពស់់់់។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តតាកែវ

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំបែន» មានន័យដូចម្ដេច ?


បំបែន


?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​បរិវារ​របស់​ពាក្យ បំបត់។
ឧទាហរណ៍៖ បំបត់​បំបែន គឺ​ធ្វើ​ឲ្យ​បត់​បែន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

ប្រវត្តិសាស្ត្រក្នុងខេត្តតាកែវ (Takéo is a Province of Cambodia)

តាកែវជាខេត្តចំណាស់មួយត្រូវបានគេចាត់ទុកថាជា “ដើមកំណើតនៃអរិយធ៌មខ្មែរ” ដោយសារតែធ្លាប់ជាតំបន់កណ្តាលនៃនគរចេនឡាបន្ទាប់ពីការធ្លាក់ចុះនៃនគរភ្នំ។ ប្រវត្តិសាស្រ្ត ជាច្រើនដែលទាក់ទងនឹងសម័យ អាណាចក្រភ្នំ និងសម័យ ចេនឡា ដោយមាន ប្រាសាទបុរាណជាច្រើនរហូតដល់៣៤ប្រាសាទដែលបានកសាងឡើងមុនសម័យអង្គររវាងសតវត្សទី៥ដល់ទី៨។ សក្ដានុពលភាពសំខាន់ក្នុងខេត្ត នេះគឺវិស័យទេសចរណ៍ ដែលជាប្រភពចំណូលជូនរដ្ឋ និងអាចឱ្យប្រជាពលរដ្ឋទាញរកប្រយោជន៍ពីវិស័យនេះផងដែរ។ តំបន់ទេសចរណ៍សំខាន់ៗក្នុងខេត្តនេះមានភាគច្រើនជាទីតាំងប្រវត្តិសាស្ត្រ ដូចជា ប្រាសាទបុរាណជាដើម ដែលធ្វើឱ្យទេសចរចូលចិត្តមកធ្វើការសិក្សាស្រាវជ្រាវ ព្រមទាំងទទួលនូវអារម្មណ៍បរិសុទ្ធ ពីទេសភាពប្រណីតៗជុំវិញតំបន់ ប្រាសាទបុរាណនោះផងដែរ។តាកែវត្រូវបានគេគិតថាជាកន្លែងកំណើតនៃអរិយធម៌ខ្មែរ។ ពាណិជ្ជករនៃប្រទេសចិនបានរៀបរាប់ថា រាជាណាចក្រខ្មែរកាលពីដើមមានទីតាំងស្ថិតនៅតាកែវ ដែលមានឈ្មោះថា “ហ្វ៊ូណន” ហើយពួកគេបាននិយាយទៀតថា នេះជាព្រះរាជាណាចក្រដែលមានកំពែងព័ទ្ធជុំវិញ។ ភស្ដុតាងនៃវត្ថុបុរាណនៅអង្គរបុរី បានបញ្ជាក់ថាទីនេះជាកន្លែងដែល ជាមូលដ្ឋាននៃព្រះរាជាណាចក្រខ្មែរយ៉ាងសំខាន់ចាប់តាំងពីដើមឆ្នាំ ៤០០ មុនគ្រិស្តសករាជ។ ក្នុងចំណោមខេត្តទាំង ២៤ ខេត្តតាកែវគឺជាខេត្តមួយដែលមានវ័យចំណាស់ជាងគេក្នុងប្រវត្តិសាស្រ្ត ដែលមានប្រវត្តិទាក់ទង់និងអាណាចក្រភ្នំ និងចេនឡា។ ខេត្តតាកែវមានប្រាសាទបុរាណចំនួន ៣៤ ដែលបុព្វបុរសខ្មែរយើងបានបន្សល់ទុក ហើយក៏ជាដួងព្រលឹងនៃប្រជាជនខ្មែរកាលជំនាន់នោះនិងប្រទេសកម្ពុជាយើងផងដែរ។ បច្ចុប្បន្នខេត្តតាកែវមានប្រាសាទ ដែលមានរូបរាងច្បាស់លាស់ចំនួន ៩កន្លែងដែលទាក់ទងនឹងប្រវត្តិសាស្រ្តគឺ៖

  • ប្រាសាទភ្នំដា ស្ថាបនាឡើងនៅក្នុងសតវត្សទី៦ ស្ថិតនៅក្នុងស្រុកអង្គរបូរី។
  • ប្រាសាទបាយ៉ង់កោរ ស្ថាបនាឡើងក្នុងសតវត្សទី៧ ស្ថិតនៅលើកំពូលភ្នំ បាយ៉ង់ ស្រុកគិរីវង់។
  • ប្រាសាទនាងខ្មៅ: ស្ថាបនាឡើងក្នុងសតវត្សទី១០ ស្ថិតនៅក្នុងស្រុកសំរោង។
  • ប្រាសាទភ្នំជីសូរ: ស្ថាបនាឡើងក្នុងសតវត្សទី១១ ស្ថិតនៅលើកំពូលភ្នំជីសូរ ក្នុងស្រុកសំរោង។
  • ប្រាសាទភ្នំតាម៉ៅ: ស្ថាបនាឡើងក្នុងសតវត្សទី១១ ស្ថិតនៅក្នុងស្រុកបាទី។
  • ប្រាសាទថ្មដុះ: ស្ថាបនាឡើងក្នុងសតវត្សទី១១ ស្ថិតនៅក្នុងស្រុកបាទី។
  • ប្រាសាទតាព្រហ្មទន្លេបាទី: ស្ថាបនាឡើងក្នុងសតវត្សទី១២ និងដើមសតវត្សទី១៣ ស្ថិតនៅក្នុងស្រុកបាទី។
  • ប្រាសាទយាយពៅ: ស្ថាបនាឡើងក្នុងសតវត្សទី១២ ស្ថិតនៅក្នុងស្រុកបាទី។
  • ប្រាសាទជប់ពល: ស្ថិតនៅក្នុងក្រុងដូនកែវ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តតាកែវ

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំបែក» មានន័យដូចម្ដេច ?


បំបែក


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​បែក។
ឧទាហរណ៍៖ បំបែកពួក, បំបែកជួរ ។ ( ម. ព. ប្របែក ផង ) ។

?ថ្នាក់ពាក្យជា គីមី
មានន័យថា មើល decomposition។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំបៀត» មានន័យដូចម្ដេច ?


បំបៀត


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​បៀត ឬ​ខំ​ប្រឹង​ប្របៀត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំបួស» មានន័យដូចម្ដេច ?


បំបួស


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​បួស ធ្វើ​ឲ្យ​បាន​ជា​អ្នក​បួស ញ៉ាំង​កុលបុត្រ​ឲ្យ​បួស។
ឧទាហរណ៍៖ បំបួស​កូន​ជា​សាមណេរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំបិទ» មានន័យដូចម្ដេច ?


បំបិទ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រាប់ បង្គាប់ ឲ្យ​បិទ​ឬ​ខំ​ប្រឹង​បិទ​បាំង​មិន​ឲ្យ​គេ​ឃើញ មិន​ឲ្យ​គេ​ដឹង មិន​ឲ្យ​លេច​ឮ។
ឧទាហរណ៍៖ បំបិទ​មាត់ គឺ​ហាម​មិន​ឲ្យ​និយាយ​ប្រាប់​គេ; បំបិទ​សេចក្ដី គឺ​ហាម​គេ​ឲ្យ​បិទ ឬ​ខំ​ប្រឹង​បិទ​ខ្លួន​ឯង​មិន​ឲ្យ​អ្នក​ផង​ដឹង​សេចក្ដី​នុះ។ល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំបាំង» មានន័យដូចម្ដេច ?


បំបាំង


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​បាំង ឲ្យ​មើល​ពុំ​ឃើញ។
ឧទាហរណ៍៖ បំបាំង​ខ្លួន​នឹង​គុម្ពោត​ឈើ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំបាន» មានន័យដូចម្ដេច ?


បំបាន


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​បាន​ឲ្យ​មាន។ ប្រើ​ជាមួយ​នឹង​ពាក្យ​បំពេញ។
ឧទាហរណ៍៖ បំពេញ​បំបាន បំពេញ​ឲ្យ​បាន​ឲ្យ​មាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

រដ្ឋបាលក្នុងខេត្តតាកែវ (Takéo is a Province of Cambodia)

ខេត្តតាកែវមាន ក្រុង ០៩ ស្រុក ៩៧ ឃុំ, ៣ សង្កាត់ និង ១១១៩ ភូមិ 

លេខ ស្រុក/ក្រុង ឃុំ/សង្កាត់ ភូមិ
២១០១ ស្រុកអង្គរបូរី ៣៤
២១០២ ស្រុកបាទី ១៥ ១៦៨
២១០៣ ស្រុកបូរីជលសារ ៣៩
២១០៤ ស្រុកគីរីវង់ ១២ ១១៥
២១០៥ ស្រុកកោះអណ្តែត ៦៨
២១០៦ ស្រុកព្រៃកប្បាស ១៣ ១១០
២១០៧ ស្រុកសំរោង ១១ ១៤៧
២១០៨ ក្រុងដូនកែវ ៣(សង្កាត់) ៤០
២១០៩ ស្រុកត្រាំកក់ ១៥ ២៤៤
២១១០ ស្រុកទ្រាំង ១៤ ១៥៤

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តតាកែវ

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំបាត់ឧស្ម័ន» មានន័យដូចម្ដេច ?


បំបាត់ឧស្ម័ន


?ថ្នាក់ពាក្យជា គីមី
មានន័យថា មើល getter ។
សារធាតុដែលត្រូវបានប្រើប្រាសដើម្បីផ្ដាចយកបរិមាណតិច តួចនៃ សារធាតុផេ្សងពីប្រព័ន្ធមួយដោយបន្សំគីមី។
ឧទាហរណ៍៖ លោហៈដូចជា ម៉ាញេស្យូមអាចត្រូវបានប្រើដើម្បីផ្ដាច់ចេញបរិមាណខ្យល់តិចតួចចុងក្រោយ នៅពេលបង្កើតសុញ្ញាកាសខ្ពស់។ កែទែផេ្សងៗក៏ត្រូវបានប្រើប្រាស់ផងដែរដើម្បី ផ្ដាច់ធាតុមិនសុទ្ធពីវត្ថុចំលងអគិ្គសនីពាក់កណា្ដល។ មើល also scavenger ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំបាត់» មានន័យដូចម្ដេច ?


បំបាត់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យបាត់ ។
ឧទាហរណ៍៖ បំបាត់ក្រោធ, បំបាត់រោគ ។

                  លក់ដូររបស់បំភ័ន្ដគេយកចំណេញ ។
ឧទាហរណ៍៖ បំបាត់ភ្នែកជញ្ជីង ។

                  ខ្ចីទ្រព្យរបស់គេយកទៅលាក់ទុក ប្រាប់គេថាបាត់ទៅហើយ ។
ឧទាហរណ៍៖ បំបាត់ទ្រព្យគេ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

ចំនួនប្រជាជនក្នុងខេត្តតាកែវ (Takéo is a Province of Cambodia)

តាមជំរឿនប្រជាជននៅថ្ងៃទី៣ ខែមីនា ឆ្នាំ១៩៩៨ ខេត្តតាកែវមានចំនួន ៧៩០,១៦៨នាក់ និងជំរឿនថ្ងៃទី៣ ខែមីនា ឆ្នាំ២០០៨ ប្រជាជនមានចំនួន ៨៤៤,៩០៦នាក់។ តាមការធ្វើជំរឿនប្រជាជនកម្ពុជានៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ បានបង្ហាញថា ខេត្តតាកែវមានប្រជាជនសរុបចំនួន ៨៩៩,៤៨៥នាក់ និងមានដង់ស៊ីតេចំនួន ២៥២.៥នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។ បើប្រៀបធៀបរវាងចន្លោះឆ្នាំ២០០៨ ដល់ឆ្នាំ២០១៩ មានកើនឡើងចំនួន ០.៥៧%

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តតាកែវ

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំបាក់» មានន័យដូចម្ដេច ?


បំបាក់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​បាក់ ។
ឧទាហរណ៍៖ បំបាក់មែកឈើ, កាច់បំបាក់ ។

                 ធ្វើឲ្យបាក់ចិត្តខ្លាច ។
ឧទាហរណ៍៖ បំបាក់កូនកុំឲ្យវាបានចិត្ត ។ បំបាក់បំបប ( ម. ព. បំបប ) ។ បំបាក់បំបែក ធ្វើឲ្យបាក់បែក; ធ្វើឲ្យឈ្លោះទាស់ទែងបាក់បែកចាកគ្នា ( ប្រើជា បំបែកបំបាក់ ក៏បាន ) ។ បំបាក់ស្បាត ធ្វើឲ្យបាក់ស្បាតរាងចាល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំបរបង់» មានន័យដូចម្ដេច ?


បំបរបង់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើនិរទេស, ប្រោសចោលឲ្យចេញផុតចាកដែន, ធ្វើបព្វាជនីយកម្ម ។
ឧទាហរណ៍៖ បំបរបង់មនុស្សមានទោសឧក្រឹដ្ឋពីរនាក់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំបរ» មានន័យដូចម្ដេច ?


បំបរ


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កំចោក​ឲ្យ​ខ្ចាត់​ចេញ​ឆ្ងាយ។ បណ្ដេញ​បំបរ បណ្ដេញ​កំចោក​ដោយ​កំហែង ដោយ​បង្ខំ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

សង្ខេបពីខេត្តតាកែវ (Takéo is a Province of Cambodia)

ខេត្តតាកែវគឺជាខេត្ដមួយស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជា។ ខេត្តនេះមានព្រំប្រទល់ខាងលិចជាប់នឹងខេត្តកំពត ភាគពាយ័ព្យជាប់នឹងខេត្តកំពង់ស្ពឺ ខាងជើងនិងខាងកើតជាប់ខេត្តកណ្ដាល និងភាគខាងត្បូងជាប់ជាមួយព្រំដែនអន្ដរជាតិប្រទេសវៀតណាម។ ខេត្តតាកែវមានផ្ទៃដីសរុប ៣,៥៦២.៧០ គីឡូម៉ែត្កការេ។ ទីរួមខេត្តនៃខេត្តតាកែវគឺក្រុងដូនកែវ ដែលជាក្រុងតូចមួយមានប្រជាជន ៣៩,១៨៦ នាក់។ បើយើងធ្វើដំណើរពីភ្នំពេញទៅកាន់ទីរួមខេត្តតាកែវលើកំណាត់ផ្លូវជាតិលេខ ២ និងលេខ៣ គេនឹងបានឃើញស្ថានភាពប្រជាពលរដ្ឋ ការប្រកបរបររកស៊ីរបស់ពួកគេនៅក្នុងខេត្តនេះ។ មិនតែប៉ុណ្ណោះ គេក៏អាចធ្វើដំណើរតាមផ្លូវជាតិលេខ២ផងដែរ ដែលមានចម្ងាយផ្លូវប្រហែល៧៨ គីឡូម៉ែត្រ។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តតាកែវ

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំបប» មានន័យដូចម្ដេច ?


បំបប


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​មាន​របប ឲ្យ​មាន​សណ្ដាប់​ធ្នាប់ ឲ្យ​បាន​បទ​ដោយ​ខ្លប​ខ្លាច។ បំបាក់​បំបប ធ្វើ​ឲ្យ​បាក់​បប។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំបត់» មានន័យដូចម្ដេច ?


បំបត់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​បត់ ឲ្យ​ត្រឡប់។
ឧទាហរណ៍៖ បំបត់​រទេះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំបង់» មានន័យដូចម្ដេច ?


បំបង់


?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​បង់ នាំ​ឲ្យ​បង់ (ឲ្យ​ខាត ឲ្យ​អស់)។
ឧទាហរណ៍៖ ទិញ​បំបង់​ប្រាក់ ចិញ្ចឹម​បំបង់​បាយ គឺ​ទិញ ចិញ្ចឹម​ឲ្យ​តែ​បំបង់​ប្រាក់ បង់​បាយ​ឥត​ប្រយោជន៍។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំនែកនៃម៉ាស៊ីន» មានន័យដូចម្ដេច ?


បំនែកនៃម៉ាស៊ីន


?ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា បំណែកនៃសម្ភារៈបរិក្ខារផលិតកម្ម ដែលមានរយៈពេលប្រើប្រាស់តិចជាង ២ (ពីរ) ឆ្នាំ ដោយរួមបញ្ចូលទាំងគ្រឿងបន្លាស់ នៃបំណែកសម្ភារៈទាំងនោះផង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំណះ» មានន័យដូចម្ដេច ?


បំណះ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កន្លែង​ឬ​មុខ​ដែល​ប៉ះ​លើ​គ្នា ។
ឧទាហរណ៍៖ បំណះ​សំពត់; សំពត់ ១០ បំណះ; ស្លៀក​សំពត់​មាន​បំណះ (ស្លៀក​សំពត់​ប៉ះ)។

                  គូ​ដែល​ប៉ះ​គ្នា​ ។
ឧទាហរណ៍៖ គោ​នុ៎ះ​លឿន​ណាស់​រក​បំណះ​ឲ្យ​ស្មើ​គ្នា​មិន​បាន​ទេ; សែង​របស់​ធ្ងន់​ត្រូវ​រក​បំណះ​ឲ្យ​មាន​កម្លាំង​ស្មើ​គ្នា ។ អាចម៍​បំណះ បន្ទះ​ដី​ដែល​របើក​ដោយ​ភ្ជួរ​ធ្លាក់​គ្រប​ប៉ះ​លើ​គ្នា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំណោក» មានន័យដូចម្ដេច ?


បំណោក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការ​បោក; រយៈ​កាល ឬ​គ្រា​ដែល​បោក។
ឧទាហរណ៍៖ សំពត់​នេះ គេ​បោក ៣-៤ បំណោក​ហើយ; ចំបាប់​បោក​គ្នា ២ បំណោក​ម្នាក់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

បំណែងចែករដ្ឋបាលខេត្តក្នុងខេត្តស្វាយរៀង (Svay Rieng is a Province of Cambodia)

ខេត្ដស្វាយរៀង​មានស្រុក​ ក្រុងទាំងអស់​ចំនួន​៨ គឺ​ស្រុកច​ន្ទ្រា ស្រុក​កំពង់​រោ​ទិ៍ ស្រុក​រំដួល ស្រុក​រមាស​ហែក ស្រុក​ស្វាយ​ជ្រំ ក្រុង​ស្វាយ​រៀង ស្រុក​ស្វាយ​ទាប និង ក្រុងបាវិត(បានបំបែកចេញពីស្រុកចន្ទ្រា) រួម​ទាំង​ឃុំទាំងអស់​ចំនួន​៨០ និង​៦៩០​ភូមិ​។ ខេត្តស្វាយរៀង រួមមាន ៨ស្រុក ក្រុង ៖

កូដស្រុក/ក្រុង ស្រុក/ក្រុង ឈ្មោះស្រុក/ក្រុងជាអក្សរឡាតាំង ចំនួនឃុំ/សង្កាត់
២០០១ ស្រុកចន្រ្ទា​ Chanthrea District
២០០២ ស្រុកកំពង់រោទិ៍ Kampong Rou District ១១
២០០៣ ស្រុករំដួល Romdoul District ១០
២០០៤ ស្រុករមាសហែក Romeas Haek District ១៦
២០០៥ ស្រុកស្វាយជ្រំ Svay Chrom District ១៦
២០០៦ ក្រុងស្វាយរៀង Svay Rieng Municipality
២០០៧ ស្រុកស្វាយទាប Svay Theab District
២០០៨ ក្រុងបាវិត Bavet Municipality

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តស្វាយរៀង

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំណែកល្ង» មានន័យដូចម្ដេច ?


បំណែកល្ង


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ចាប​តូច​ៗ​ពួក​មួយ។
ឧទាហរណ៍៖ ចាប​បំណែក​ល្ង។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំណែក» មានន័យដូចម្ដេច ?


បំណែក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាគ ប៉ែក​នៃ​អ្វី​នីមួយ​ដែល​បែក ឬ​របេះ​ដាច់​ឃ្លាត​ខ្ចាត់​ចេញ​ពី​គ្នា។
ឧទាហរណ៍៖ បំណែក​ផ្តិល​ខាត់ បំណែក​ចាន បំណែក​គ្រាប់​បែក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំណែ» មានន័យដូចម្ដេច ?


បំណែ


?ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យ​បរិវារ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ បំណុល ថា បំណែ​បំណុល គឺ​បំណុល​ច្រើន​មុខ ឬ បំណុល​រាយ​រង​នេះ​ខ្លះ​នោះ​ខ្លះ (ព. សា.)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំណើក» មានន័យដូចម្ដេច ?


បំណើក


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការ​បើក; រយៈ​ពេល​ឬ​ខណៈ​ដែល​បើក
ឧទាហរណ៍៖ បំណើក​ទ្វារ; កុប៉ាល់​នោះ​គេ​បើក​ត្រឡប់​ចុះ​ឡើង​ក្នុង​មួយ​ថ្ងៃ​ពីរ​បំណើក គឺ​ពីរ​ដង ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំណុលសាធារណៈ» មានន័យដូចម្ដេច ?


បំណុលសាធារណៈ


មានន័យថា បំណុលជាកាតព្វដែលរដ្ឋាភិបាលរបស់ប្រទេសមួយត្រូវទូទាត់សងទៅតាមលក្ខខណ្ឌ និងកាលបរិច្ឆេទជាក់លាក់។ បំណុលសាធារណៈកើតឡើងដោយសារឱនភាព ថវិការបស់រដ្ឋាភិបាល។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

សង្ខេបពីខេត្តស្វាយរៀង (Svay Rieng is a Province of Cambodia)

ខេត្តស្វាយរៀងជាខេត្តមួយដែលស្ថិតនៅបំបន់ភាគអាគ្នេយ៍ (ខាងត្បូងឈៀងខាងកើត) នៃប្រទេសកម្ពុជា។ ទីក្រុងរបស់ ខេត្តស្វាយរៀង ឈ្មោះ ទីក្រុងស្វាយរៀង ។

ខេត្ដស្វាយរៀង ឋិត​នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​កម្ពុជា ជាប់​ព្រំប្រទល់​ដែន​វៀតណាម ដែល​មាន​ច្រកព្រំដែនអន្ដរជាតិ​មួយ​ល្បីឈ្មោះ​គឺ​ច្រកព្រំដែន​បា​វិត ឋិត​នៅ​ចម្ងាយ​ប្រមាណ​៤៨​គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ​ស្វាយ​រៀង​។ ធ្វើ​ដំណើរតាម​ផ្លូវជាតិ​លេខ​១​ចម្ងាយ​ប្រមាណ​១២២​គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ ។ បា​វិត​ជាច្រក​ដ៏​សំខាន់​សម្រាប់​ចរាចរ​ផ្លូវគោក ទំនាក់ទំនងរវាង​ប្រទេស​ទាំង​ពីរគឺ​កម្ពុជានិង​វៀតណាម ជា​ពិសេស​គឺ​ទីក្រុងភ្នំពេញ និង​ទីក្រុង​ហូ​ជី​មិ​ញ​។ ក្រៅពី​ការ​បង្កើត​ជា​តំបន់​កំសាន្ដ​ហើយ តំបន់​នេះ​នៅ​មាន​ផ្សារណាត់​ដែល​មាន​ទំនិញ​គ្រប់ប្រភេទ​ជា​ផលិតផល​ក្នុងស្រុក និង​ផលិតផល​ពី​ប្រទេស​វៀតណាម​។ ច្រកព្រំដែន​បា​វិត​គឺជា​មជ្ឈមណ្ឌល​ទេសចរ ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បាន​ច្រើន​ជាងគេ​ក្នុង​ចំណោម​តំបន់​កំសាន្ដ​ក្នុងខេត្ដ​នេះ​។

អត្ថបទដកស្រង់ពី៖ km.wikipedia.org/wiki/ខេត្តស្វាយរៀង

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំណុលពន្ធមិនអាចប្រមូលបាន» មានន័យដូចម្ដេច ?


បំណុលពន្ធមិនអាចប្រមូលបាន


?ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា បំណុលពន្ធទាំងឡាយណា ដែលអ្នកជាប់ពន្ធបានជំពាក់ហើយពុំមានលទ្ធភាពពិតប្រាកដក្នុងការទូទាត់សង ក្នុងរយៈពេលបីឆ្នាំយ៉ាងតិច គិតចាប់ពីកាលបរិច្ឆេទកត់ត្រាជាបំណុលពន្ធ និងត្រូវបានទទួលស្គាល់ដោយសេចក្តីសម្រេចរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំណុលពន្ធ» មានន័យដូចម្ដេច ?


បំណុលពន្ធ


?ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ប្រាក់ពន្ធអាករគ្រប់ប្រភេទ ដែលអ្នកជាប់ពន្ធមិនបានបង់នៅពេលដល់កំណត់ត្រូវបង់ រួមមានប្រាក់ពន្ធអាករ ពន្ធបន្ថែម និងការប្រាក់យឺតយ៉ាវដែលទាក់ទិន។ ២. ប្រាក់ពន្ធនិងអាករគ្រប់ប្រភេទ ដែលអ្នកជាប់ពន្ធមិនបានបង់នៅពេលដល់កំណត់ត្រូវបង់ រួមទាំងប្រាក់ពន្ធបន្ថែម ការប្រាក់ និងប្រាក់ពិន័យគ្រប់ប្រភេទពាក់ព័ន្ធនឹងអំពើបំពានកាតព្វកិច្ចពន្ធដារ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំណុលក្រៅប្រទេស» មានន័យដូចម្ដេច ?


បំណុលក្រៅប្រទេស


?ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា បំណុលក្រៅប្រទេសរបស់ព្រះរាជាណាចក្រកម្ពុជា ដែលរួមមាន៖ បំណុលសាធារណៈ បំណុលផ្នែកឯកជន និងបំណុលដែលរដ្ឋាភិបាលមុនមិនទាន់បានដោះស្រាយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំណុលកកស្ទះ» មានន័យដូចម្ដេច ?


បំណុលកកស្ទះ


?ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា ការខកខានមិនបានបំពេញកាតព្វកិច្ចរបស់រដ្ឋ ក្នុង ការទូទាត់អាណត្តិសងក្នុងពេលវេលាសមស្របមួយ ចាត់ទុកថាជាបំណុលកកស្ទះ។ បំណុលកកស្ទះ អាចកើតមានឡើងដោយមូលហេតុសំខាន់ប្រាំ គឺ (១) ការរៀបចំគម្រោងផែនការថវិកាមិនបានគ្រប់ជ្រុងជ្រោយល្អ (២) ការគ្រប់គ្រងការអនុវត្តថវិកាមិនសូវបានល្អ (៣) មិនគោរពខ្ជាប់ខ្ជួននូវវិន័យថវិកា (៤) ខ្វះឆន្ទៈនយោបាយក្នុងការអនុវត្តតាមគោលនយោបាយហិរញ្ញវត្ថុ និង (៥) ករណីប្រធានសក្តិកើតឡើងក្នុងពេលកំពុងអនុវត្ត។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំណុល» មានន័យដូចម្ដេច ?


បំណុល


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទ្រព្យ​ដែល​ជំពាក់​ព្រោះ​បុល​គេ ព្រោះ​ខ្ចី​គេ ។
ឧទាហរណ៍៖ ជំពាក់​បំណុល​គេ សង​បំណុល​គេ (ម. ព. បុល ផង)។ កូន​បំណុល អ្នក​ជំពាក់​បំណុល។ មេ​បំណុល ឬម្ចាស់​បំណុល អ្នក​ឲ្យ​គេ​បុល។

                  បំណុល​បុល្លិកា (–បុល-ល៉ិកា) បំណុល​ច្រើន​មុខ​នេះ​ខ្លះ​នោះ​ខ្លះ (ព. សា.)។ បំណែ​បំណុល (ម. ព. បំណែក)។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំណិនជីវិត» មានន័យដូចម្ដេច ?


បំណិនជីវិត


?ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា ចំណេះដឹងដែលផ្តោតលើសុខភាព ការបង្ការទប់ស្កាត់ អាហារូបត្ថម្ភ ការយល់ដឹងពីកិច្ចការពលរដ្ឋ និងបរិស្ថាន ជំនាញសង្គម និងជំនាញក្នុងការប្រាស្រ័យទាក់ទងគ្នារបស់អ្នកសិក្សា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំណិទ» មានន័យដូចម្ដេច ?


បំណិទ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការ​បិទ; កន្លែង​ដែល​បិទ។
ឧទាហរណ៍៖ ក្អម​ធ្លុះ​មាន​បំណិទ​កាក​ល័ខ៣ អន្លើ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំណិតស្ងួត» មានន័យដូចម្ដេច ?


បំណិតស្ងួត


?ថ្នាក់ពាក្យជា គីមី
មានន័យថា លំនាំដែលក្នុងនោះវត្ថុរឹងត្រូវបានដុតកំដៅដោយអវត្ដមាន វត្ថុរាវដើម្បីបពោ្ចញចំហាយ ឬវត្ថុរាវពីវត្ថុរឹងនោះ។
ឧទាហរណ៍៖ ការដុតកំដៅ អ៉ីដ្រាតដើម្បីបង្កើតជាអំបិលគ្មានជាតិទឹក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំណិតបំផ្លាញ» មានន័យដូចម្ដេច ?


បំណិតបំផ្លាញ


?ថ្នាក់ពាក្យជា គីមី
មានន័យថា ការបំបែករូបធាតុដោយកំដៅខ្យល់ ដែលផ្ដល់អោយធាតុគីមីមានប្រយោជន៍។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំណិតតាមប្រភាគ» មានន័យដូចម្ដេច ?


បំណិតតាមប្រភាគ


?ថ្នាក់ពាក្យជា គីមី
មានន័យថា វិធីញែកល្បាយសមាសភាគហើរមួយចំនួននៃចំនុច រំពុះខុសគ្នា។ ល្បាយត្រូវបានបិតនៅចំនុចរំពុះទាបបំផុត ហើយផលបំណិតត្រូវ បានប្រមូលជាប្រភាគមួយរហូតដល់សីតុណ្ហភាពចំហាយកើនឡើងបង្ហាញថា សមាសភាគមានចំនុចរំពុះខ្ពស់ជាងបន្ទាប់នៃល្បាយចាប់ផ្ដើមបិត។ សមាសភាគ នេះបន្ទាប់មកត្រូវបានប្រមូលជាប្រភាគញែក។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំណិត» មានន័យដូចម្ដេច ?


បំណិត


?ថ្នាក់ពាក្យជា គីមី
មានន័យថា លំនាំបន្សុទ្ធដែលក្នុងនោះសូលុយស្យុងត្រូវបានកំដៅរហូតដល់ រូបធាតុដែលមានចំណុចរំពុះទាបជាងគេពុះហើយភាយចេញពីសូលុយស្យុង និងកជាដំណក់ទឹក។ គេប្រើសំរាប់ញែកវត្ថុរឹងរលាយពីវត្ថុរាវ ឬវត្ថុរាវពីវត្ថុរាវ ទៅតាមចំណុចរំពុះ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំណាំ» មានន័យដូចម្ដេច ?


បំណាំ


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរ​បណ្ដែត​បណ្ដោយ មិន​ស្ដី​ថា មិន​រំឭក​ដាស់​តឿន ឬ​មិន​ជួយ​ខ្នះខ្នែង មិន​ជួយ​ធ្វើ ចាំ​តែ​មើល​ពុត មើល​មារយាទ; សម្រាប់​និយាយ​ផ្សំ​តែ​នឹង​ពាក្យ មើល។
ឧទាហរណ៍៖ មើល​បំណាំ កុំ​មើល​បំណាំ​គ្នា។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំណាត់» មានន័យដូចម្ដេច ?


បំណាត់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ព. ថ. ) ការបាត់; ដែលបាត់ ។
ឧទាហរណ៍៖ បំណាត់គោមួយនឹម; វត្ថុបំណាត់ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ព. ថ. ) ការបាត់; ដែលបាត់ ។
ឧទាហរណ៍៖ បំណាត់គោមួយនឹម; វត្ថុបំណាត់ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំណាច់នឹង» មានន័យដូចម្ដេច ?


បំណាច់នឹង


?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ទោះបីនឹង, បើបានជានឹង បំណាច់នឹងឈានជើងទៅ គួរតែឲ្យមានប្រយោជន៍ខ្លះបន្តិចបន្ដួច (ព. កា.) ។
ឧទាហរណ៍៖ បំណាច់នឹងប្រាស គួរមានសម្ភាសន៍ មួយម៉ាត់ទៅរ៉ា នេះមិនដូច្នោះ ស្រាប់តែព្រាត់គ្នា ឲ្យមានសោកា សង្រេងរាល់ថ្ងៃ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំណាច់» មានន័យដូចម្ដេច ?


បំណាច់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ថ្វី​ដៃ ស្នា​ដៃ ផល​ប្រយោជន៍ ។
ឧទាហរណ៍៖ ការ​នុ៎ះ​ជា​បំណាច់​ដៃ​របស់​មា​ខ្ញុំ។

                រង្វាន់​ដែល​គេ​ឲ្យ​តប​ថ្វី​ដៃ​អ្នក​ធ្វើ​ការ ថ្លៃ​នឿយ​ហត់ រង្វាន់​ឲ្យ​ដោយ​ឡែក​ផ្សេង ស​គុណ ។
ឧទាហរណ៍៖ ប្រាក់ ៦០ រៀល​នេះ​ជា​ថ្លៃ​ឈ្នួល ១០ រៀល​នេះ​ខ្ញុំ​ឲ្យ​ជា​បំណាច់… (បុ. សរ. បំណេច ក៏​មាន)។

?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ដ្បិត បាន​ជា ដោយ​ហេតុ​ដែល ។
ឧទាហរណ៍៖ លក់​ឲ្យ​គាត់​ខ្លះ​ទៅ បំណាច់​គាត់​មក កុំ​ឲ្យ​គាត់​ទៅ​វិញ​ទទេ ! បំណាច់​ហៅ​គ្នា​មក គួរ​តែ​ឲ្យ​អ្វី​ដល់​គ្នា​ខ្លះ​ទៅ​អេះ !


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំណាក់» មានន័យដូចម្ដេច ?


បំណាក់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​បាក់; អ្វី​ៗ​ដែល​បាក់ កន្លែង​ដែល​បាក់។
ឧទាហរណ៍៖ មើល​ផ្លាន​ត្រង់​បំណាក់ តើ​ពុក​ឬ​កណ្ដៀរ​ស៊ី ?

                  ការ​បាក់; កន្លែង​ឬ​ស្នាម​ដែល​បាក់។
ឧទាហរណ៍៖ ផ្លាន​បាក់​៣​បំណាក់ កុំ​យក​សាច់​ឈើ​ត្រង់​ដែល​មាន​បំណាក់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «បំណន់» មានន័យដូចម្ដេច ?


បំណន់


?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យ​ដែល​បន់ ដំណើរ ឬ​សេចក្ដី​ដែល​បន់។
ឧទាហរណ៍៖ លេង​ភ្លេង​លា​បំណន់។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖