Posted on Leave a comment

តើពាក្យ «កាកនាសូរ» មានន័យដូចម្ដេច ?

កាកនាសូរ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ) ឈ្មោះ​ក្អែក ១ មាន​ក្បាល​ជា​យក្ស ( មាន​ក្នុង​រឿង​រាម​កេរ្តិ៍ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កាកណិក» មានន័យដូចម្ដេច ?

កាកណិក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ឈ្មោះ​ប្រាក់​បុរាណ​ដែល​គេ​ប្រើ​ក្នុង​មជ្ឈិម​ប្រទេស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កាកគតិ» មានន័យដូចម្ដេច ?

កាកគតិ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ឈ្មោះ​បទ​ កាព្យ​ពាក្យ ៤ (​ បទ​ដំណើរ​ក្អែក​លោត ) ។
ឧទាហរណ៍៖ នេះ​គឺ​ច្បាប់​ក្រម​ ប្រសើរ​ឧត្តម ទូន្មាន​អ្នក​ផង ប្រើ​ឱន​លំទោន កុំ​បី​មាន​ឆ្គង ប្រាជ្ញា​បុណ្យ​ផង កើត​ដោយ​ប្រណិប័តន៍…។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កាក» មានន័យដូចម្ដេច ?

កាក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្វី​ៗ ដែល​សោះ, ដែល​អស់​រស​ជាតិ​ដោយ​ច្របាច់ ឬ​ដោយ​ទំពា, ដោយ​ស្ងោរ​ជាដើម ។
ឧទាហរណ៍៖ កាកអំពៅ, កាកដូង ។

              សម្ល​ដែល​ស្រង់​យក​តែ​សាច់​និង​បន្លែ​មក ឬ ដួស​យក​តែ​ទឹក​ចេញ​ក៏​ហៅ​ថា កាក ដែរ
ឧទាហរណ៍៖ កាកសម្ល ។

              កាក​សំបុត្រ គឺ​សំបុត្រ​ដែល​គេ​លែង​ត្រូវ​ការ ។ កាក​មនុស្ស គឺ​មនុស្ស​ដែល​ប្រើ​ធ្វើ​ការ​អ្វី​មិន​កើត….។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កា» មានន័យដូចម្ដេច ?

កា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បំពង់​សម្រាប់​ដាក់​ទឹក ធ្វើ​ដោយ​លោហ​ធាតុ​ផ្សេង​ៗ ឬ​ដោយ​ដី​លាយ​ព័ណ៌។
ឧទាហរណ៍៖ កា​ទឹក ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា សរសេរ​អាសយដ្ឋាន គឺ​សរសេរ​ចុះ​ឈ្មោះ​លំនៅ​អ្នក​ដែល​នឹង​ទទួល​សំបុត្រ នៅ​ស្រោម​សំបុត្រ​ដែល​នឹង​ផ្ញើ​ទៅ ។
ឧទាហរណ៍៖ កា​ស្រោម​សំបុត្រ; សរសេរ​ថែម​សេចក្ដី​ផ្សេង​ៗ លើ​ខ្នង​សំបុត្រ​ជា​សញ្ញា​ ។

                   កា​ខ្នង​សំបុត្រ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កឡោបិ៍» មានន័យដូចម្ដេច ?

កឡោបិ៍

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ចង្អេរ​អុំ​ខ្នាត​តូច ស្រដៀង​នឹង​ច្រែង​ខ្នាត​ធំ​ ។
ឧទាហរណ៍៖ ចង្អេរ​កឡោបិ៍, អំបុក​មួយ​កឡោបិ៍ ។ និយាយ​ក្លាយ​មក​ជា ក្រឡោ ក៏​មាន, គួរ​និយាយ​ថា កឡោបិ៍ វិញ, ចាស់​ៗ ពី​ដើម​ក៏​ហៅ កឡោបិ៍​ដែរ គ្រាន់​តែ​សរសេរ​ភ្លាត់​ថា កឡោ ប៉ុណ្ណោះ​ឯង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កហាបណៈ» មានន័យដូចម្ដេច ?

កហាបណៈ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ), ( សំ. ) ប្រាក់​ទម្ងន់ ៤ បាទ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កស្យាជីវកម្ម» មានន័យដូចម្ដេច ?

កស្យាជីវកម្ម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ន. ) (​ បា. ) អាជីវ​កម្ម​ខាង​ការ​ភ្ជួរ​រាស់, ការងារ​ចិញ្ចឹម​ជីវិត​ដោយ​របរ​ស្រែ​ចម្ការ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កសិធុរកិច្ច» មានន័យដូចម្ដេច ?

កសិធុរកិច្ច

?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ធុរកិច្ចខ្នាតធំដែលបម្រើឱ្យវិស័យកសិកម្ម រួមបញ្ចូលទាំងផលិតកម្ម ការកែច្នៃការវេចខ្ចប់ ការចែកចាយផលិតផលកសិកម្ម ការផលិតគ្រឿងយន្តកសិកម្ម ឧបករណ៍ គឿងបរិក្ខារ សម្ភារផ្គត់ផ្គង់ និងផលិតកម្មកសិកម្មតាមកិច្ចសន្យា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កសិណ» មានន័យដូចម្ដេច ?

កសិណ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រភេទ​នៃ​សមថ​កម្មដ្ឋាន ដែល​កំណត់​យក​ព័ណ៌​សម្បុរ​ជា​អារម្មណ៍ ជា​គ្រឿង​ដឹក​មក​កាន់​ចិត្ត ។ រូប​តាង​ជា​សំអាង
ឧទាហរណ៍៖ កសិណ​សាក្សី, យើង​នឹង​យក​ពាក្យ​នេះ​ជា​កសិណ​មិន​បាន​ទេ ។

            សំអាង, ភស្តុតាង។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ) ទាំងអស់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កសិដ្ឋាន» មានន័យដូចម្ដេច ?

កសិដ្ឋាន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដីស្រែចម្ការ ដែលម្ចាស់មិនធ្វើយកផលខ្លួនឯង លើកជួលទៅឱ្យអ្នកដទៃ សំបុត្រចុះកិច្ចសន្យាជួលដីស្រែចំការនេះ ក៏ហៅថា កសិដ្ឋានបានដែរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កសិការ» មានន័យដូចម្ដេច ?

កសិការ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) អ្នក​ធ្វើ​កសិកម្ម ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ) អ្នក​ធ្វើ​កសិកម្ម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កសិករ» មានន័យដូចម្ដេច ?

កសិករ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ។ ម. ព. កសិការ ។

                     ជនអ្នកប្រកបរបរខាងស្រែចម្ការ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ) ។ ម. ព. កសិការ ។

                     ជនអ្នកប្រកបរបរខាងស្រែចម្ការ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កសិកម្មអតិផល» មានន័យដូចម្ដេច ?

កសិកម្មអតិផល

?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ប្រព័ន្ធកសិកម្មដែលផ្តល់ផលិតភាពខ្ពស់ក្នុងផ្ទៃក្រឡាមួយឯកតា។ ជាញឹកញាប់ ប្រព័ន្ធប្រពលវប្បកម្មកសិម្មត្រូវការធនធានចូលខ្ពស់ ដែលពឹងផ្អែកលើគ្រឿងយន្ត ជី និងសារធាតុគីមីកសិកម្ម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កសិកម្មយថាផល» មានន័យដូចម្ដេច ?

កសិកម្មយថាផល

?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ការដាំដុះ ឬការចិញ្ចឹមសត្វ ដែលប្រើទុន និងពលកម្មតិច ហើយទទួលបានផលតាមលក្ខខណ្ឌធម្មជាតិ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កសិកម្មពឹងទឹកភ្លៀង» មានន័យដូចម្ដេច ?

កសិកម្មពឹងទឹកភ្លៀង

?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា កសិកម្មដែលពឹងផ្អែកទាំងស្រុងលើទឹកភ្លៀងជាប្រភពទឹក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កសិកម្មឆ្លាតខាងអាកាសធាតុ» មានន័យដូចម្ដេច ?

កសិកម្មឆ្លាតខាងអាកាសធាតុ

?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា កសិកម្មដែលអាចបង្កើនផលិតផលភាពធន់ទៅនឹងអាកាសធាតុ កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ប្រកបដោយចីរភាព និងពង្រឹងការសម្រេចបាននូវសន្តិសុខស្បៀង និងគោលដៅអភិវឌ្ឍន៍ជាតិ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កសិកម្ម» មានន័យដូចម្ដេច ?

កសិកម្ម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ការ​ភ្ជួរ​រាស់, ការងារ​ដែល​គេ​ប្រកប​ក្នុង​ការ​ភ្ជួ​ររាស់ គឺ​ការ​ធ្វើ​ស្រែ​ចម្ការ​​ ។

                ការរបរធ្វើស្រែុ, ចម្ការ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កសាង» មានន័យដូចម្ដេច ?

កសាង

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ធ្វើ សង់ បង្កើត​ឡើង ស្ថាបនា ។ ន័យ​មួយ​ទៀត​ថា ហៅ​មក​អប់​រំ​ឲ្យ​ដើរ​តាម​បក្ស​តាម​អង្គការ។
ឧទាហរណ៍៖ អ្នក​ភូមិ​យើង​កំពុង​កសាង​អាគារ​សិក្សា​មួយ​ខ្នង​ ។

                 កសាង​មនុស្ស​ដើរ​ខុស​គន្លង​ឲ្យ​ប្រព្រឹត្ត​ត្រឹម​ត្រង់​ឡើង​វិញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កវីនិពន្ធន៍» មានន័យដូចម្ដេច ?

កវីនិពន្ធន៍

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ការ​រៀបរៀង, ការ​ចង​ក្រង, ការ​តែង​ឆន្ទ​របស់​កវី ។

             សិល្បៈខាងការសរសេរ, រៀបរៀងកាព្យឃ្លោង, ពាក្យកាព្យ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កវីនិពន្ធ» មានន័យដូចម្ដេច ?

កវីនិពន្ធ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ( –និពន់ ) ( ​កវិ + និពន្ធ ) កវី​ជា​អ្នក​និពន្ធ, អ្នក​និពន្ធ​ខាង​កាព្យ​ឃ្លោង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កវី» មានន័យដូចម្ដេច ?

កវី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ), ( បា. ) អ្នក​ប្រាជ្ញ​ដែល​ចេះ​តែង​ឆន្ទ, កាព្យ​ឃ្លោង ( អ្នក​ប្រាជ្ញ​ខាង​សំដី ) ។

                អ្នករៀបរៀងពាក្យកាព្យឃ្លោង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កវកាប្ប» មានន័យដូចម្ដេច ?

កវកាប្ប

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្លែពួកមួយ ច្រើនដុះនៅលើថ្ម ឬជញ្ជាំងឥតដែលសើមជានិច្ច ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កល្យាណី» មានន័យដូចម្ដេច ?

កល្យាណី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ស្ត្រី​មាន​លំអ, នាង​ល្អ ។
ឧទាហរណ៍៖ ស្ត្រី​កល្យាណី, កែវ​កល្យាណី, មាស​កល្យាណី ( ព. កា. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កល្យាណ» មានន័យដូចម្ដេច ?

កល្យាណ

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ) ល្អ, ដែល​មាន​លំអ ។

            កល្យាណ​កម្ម ( កល់-យ៉ាណៈ-ក័ម ) ន. អំពើ​ល្អ, កុសល​កម្ម ។ ព. ផ្ទ. លាមក​កម្ម ។

           កល្យាណ​ការី ( កល់-យ៉ាណៈការ៉ី ) ជន​អ្នក​ធ្វើ​អំពើ​ល្អ, អ្នក​ធ្វើ​ការ​កុសល ។ ស្ត្រី​ជា កល្យាណ​ការិនី ។

 កល្យាណ​មិត្ត ( កល់-យ៉ា-ណៈមិត ) មិត្ត​ល្អ, មិត្ត​ត្រឹម​ត្រូវ​ដែល​បុគ្គល​គួរ​សេព​គប់ គួរ​រាប់​រក​យក​ជា​គ្នា ។ ព. ផ្ទ. បាប​មិត្ត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កល្បសព្ទ» មានន័យដូចម្ដេច ?

កល្បសព្ទ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ), ( បា. ) ពាក្យ​ដែល​មាន​សូរ​ដូច​គ្នា ប៉ុន្តែ​មាន​អត្ថ​ន័យ​ផ្សេង​គ្នា ដូច​ជា ក ( ក មនុស្សសត្វ ); ក ( សាង, សង់ ); កល (ល្បិច); កល់ ( ដាក់​ទ្រ​ពី​ក្រោម…); ខារ ( ក្លិនឬរសខារ ); ខារ ( ខារឈើហុប ); ខិត (កកិតចូល….); ខិត ( សូត្រមួយខិត ); គ ( ដើមគ ); គ ( មនុស្សគ )​; មៀន ( ដើមមៀន ); មៀន ( មៀនកាំបិត ) ។ ល ។ ( ម. ព. សទិសសព្ទ, វិសទិសសព្ទ,​ វេវចនៈ ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កល្បព្រឹក្ស» មានន័យដូចម្ដេច ?

កល្បព្រឹក្ស

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ) ម. ព. កប្បព្រឹក្ស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កល្ប» មានន័យដូចម្ដេច ?

កល្ប

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (​​ សំ. ),( បា. ) ( កាល់ ) ( កប្ប ) ។ ម. ព. កប្ប ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កល់កែ» មានន័យដូចម្ដេច ?

កល់កែ

   មានន័យថា ( ម. ព. កូវកែ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កល់» មានន័យដូចម្ដេច ?

កល់

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទ្រ​ពី​ក្រោម, ស៊ែម​ពី​ក្រោម ដើម្បី​ឲ្យ​ស្មើ​មិន​ឲ្យ​ល្អៀង ឬដើម្បី​ឲ្យ​ហើប ឲ្យ​ខ្ពស់​ឡើង។

ឧទាហរណ៍៖ ដាក់​កំណល់​កល់​ឲ្យ​ខ្ពស់​ឡើង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កលោបាយ» មានន័យដូចម្ដេច ?

កលោបាយ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ឧបាយ​ឈ្លាសវៃ, ឧបាយ​ដែល​ប្រកប​ដោយ​កល​ល្បិច; កល​និង​ឧបាយ ឬ ឧបាយ​កល ល្បិច​ក្នុង​ល្បិច ( ម. ព. ឧបាយ ផង ) ។

           ការឈ្លាសវៃខាងដោះកល ឬផ្លូវទុច្ចរិត ដើម្បីក្រសាវឱ្យបាន​ប្រយោជន៍​មកតែលើខ្លួន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កលិយុគ» មានន័យដូចម្ដេច ?

កលិយុគ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ), ( បា. ) កាល​សម័យ​ដែល​ប្រកប​ដោយ​ទោស, ដោយ​វិបត្តិ, វិបរិត​ផ្សេង​ៗ ។
ឧទាហរណ៍៖ ទះ​លើ​កលិយុគ; ស្រុក​កើត​កលិយុគ ។ តាម​ក្បួន​ក្នុង​ប្រទេស​ឥណ្ឌា​ដែល​ប្រកាន់​តាម​សណ្ដាប់​​អំពី​បុរាណ​យូរ​អង្វែង​ណាស់​មក​ហើយ​ថា យុគ​មាន ៤ យ៉ាង​គឺ ទី១ ក្ឫត​យុគ, ទី២ ត្រេត​យុគ, ទី៣ ទ្វាបរ​យុគ, ទី ៤ កលិយុគ ( ម. ព. យុគ ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កលាបនិយម» មានន័យដូចម្ដេច ?

កលាបនិយម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា របបនយោបាយ ដែលអ្នកគ្រប់គ្រងរដ្ឋម្នាក់ ក្រសាវអំណាចមកកាន់តែម្នាក់ឯង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កលាបជន» មានន័យដូចម្ដេច ?

កលាបជន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្សក្នុងបក្ខពួកនឹងកលាបនិយម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កលាប» មានន័យដូចម្ដេច ?

កលាប

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បាច់ គ្រឿងព្រួតផ្តុំគ្នា កាំភ្លើងផ្តុំជាជម
ឧទាហរណ៍៖ ទាហានដែលចេញ​ទៅ​ហាត់ខាងក្រៅបន្ទាយ តែងតែប្រមូលផ្តុំកាំភ្លើងជាកលាប នៅពេលឈប់សម្រាក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កលា» មានន័យដូចម្ដេច ?

កលា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្បែកស្តើងស្រទាប់ៗជាចំណែក ឬជាសរីរាវយវៈមនុស្ស ឬសត្វ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កលហពិរោធ» មានន័យដូចម្ដេច ?

កលហពិរោធ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (​ សំ. បា. កលហ “ជម្លោះ” និង វិរោធ ” កំហឹង, កំហុស” ) កំហឹងដែលនាំបណ្តាលឲ្យកើតជាជម្លោះ ឬកំហុសដែលកើតអំពីជម្លោះ ( ច្រើននិយាយថា កលហ៍ពិរោធ )
ឧទាហរណ៍៖ កើតកលហ៍ពិរោធ ( ម. ព. កលហៈ និង ពិរោធ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កលហប្បវឌ្ឍនី» មានន័យដូចម្ដេច ?

កលហប្បវឌ្ឍនី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ការ​ចម្រើន​ដោយ​ជម្លោះ, ការ​ធ្វើ​ជម្លោះ​ឲ្យ​រីក​ធំ​ខ្លាំង​ឡើង, ការ​នាំ​បង្ក​ហេតុ​ឲ្យ​កើត​សេចក្ដី​ទាស់ទែង​គ្នា ។ កលហ​ភាព ភាព​នៃ​ជម្លោះ ការ​ទាស់ទែង​គ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កលល្បិច​» មានន័យដូចម្ដេច ?

កលល្បិច

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អំពើទុច្ចរិត ដើម្បីបំផ្លាញកុំឱ្យបានសម្រេចបំណង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កល» មានន័យដូចម្ដេច ?

កល

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ) ន. ឬ គុ. “មាយា; កោង; មាន​ពុត…” ឧបាយ​យ៉ាង​ល្អិត, ល្បិច ( ឧបាយ​កល ) ។
ឧទាហរណ៍៖ ដំណើរ​ហ្នឹង​ជា​កល​ឧបាយ​របស់​គេ​ទេ; ប្រយ័ត្ន​ចាញ់​កល​គេ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ករុណាវិសេស» មានន័យដូចម្ដេច ?

ករុណាវិសេស

?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( បា.`) ( សំ. ) ពាក្យ​សម្រាប់​មន្រ្តី ឬ​បណ្តា​រាស្រ្ត​ទាំងពួង​ឆ្លើយ​ស្ដេច បើ​ឆ្លើយ​ស្ដេច​ទ្រង់​រាជ្យ​ថា ។
ឧទាហរណ៍៖ព្រះ​ករុណា​វិសេស ឬ ព្រះ​ករុណា​ថ្លៃ​វិសេស ។

ដកស្រង់​ពី​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ករុណា» មានន័យដូចម្ដេច ?

ករុណា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ( សំ. ) សេចក្ដី​អាណិត, អាសូរ; និយាយ​ក្លាយ​មក​ជា កូរណា ក៏​មាន ។ ជួន​ប្រើ​ជា​បុរិស​សព្វនាម​ចំពោះ​ព្រះ​មហា​ក្សត្រិយ៍​ថា :
ឧទាហរណ៍៖ ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត ។ សូម​លោក​មាន​អាសូរ​ករុណា​ខ្ញុំ​បាទ​ផង ។

?ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( បា. ) ( សំ. ) ពាក្យ​សម្រាប់​គ្រហស្ថ​ឆ្លើយ​អ្នក​បួស ឬ អ្នក​បួស​និង​អ្នក​បួស​ឆ្លើយ​គ្នា​ទៅ​វិញ​ទៅ​មក; និយាយ​ក្លាយ​មក​ថា កូរណា ក៏​មាន ។ ជួន​ប្រើ​ជា​បុរិស​សព្វនាម​ចំពោះ​ខ្លួន​ឯង ។ជួន​ប្រើ​ជា​បុរិស​សព្វនាម​ចំពោះ​ព្រះ​មហា​ក្សត្រិយ៍​ថា
ឧទាហរណ៍៖ ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត ។ ខ្ញុំ​ករុណា, ខ្ញុំ​ព្រះ​ករុណា។

                 សេចក្តីអាណិតអាសូរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ករី» មានន័យដូចម្ដេច ?

ករី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) សត្វ​ចតុប្បាទ​មាន​ដៃ ឬ​មាន​ប្រមោយ គឺ ដំរី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ករវិក» មានន័យដូចម្ដេច ?

ករវិក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) បក្សី​មួយ​ប្រភេទ មាន​សំឡេង​ពីរោះ ( មាន​និយាយ​តែ​ក្នុង​រឿង​បុរាណ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ករណីយកិច្ច» មានន័យដូចម្ដេច ?

ករណីយកិច្ច

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (​ បា. ) កិច្ច​ដែល​គួរ​ធ្វើ, ការងារ​ដែល​ត្រូវ​តែ​ធ្វើ ។
ឧទាហរណ៍៖ មុខ​ការ​នេះ​ជា​ករណីយ​កិច្ច​របស់​អ្នក​ហើយ ។

         កិច្ចដែលត្រូវធ្វើបំពេញជាចាំបាច់ ខានពុំបាន។

?ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា កិច្ចការ ដែលត្រូវតែធ្វើតាមវិធានច្បាប់ដែលបានចែង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ករណីពុំជួកាល» មានន័យដូចម្ដេច ?

ករណីពុំជួកាល

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ហេតុការណ៍ដែលកើតឡើងខុសធម្មតា ព្រឹត្តិការណ៍ ដែលបណ្តាលមកពីចៃដន្យ ក្រៅពីចេតនា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ករណីដ៍សមគួរ» មានន័យដូចម្ដេច ?

ករណីដ៍សមគួរ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ករណីដែលគួរតែកើតមាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ករណី» មានន័យដូចម្ដេច ?

ករណី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) រឿង; ហេតុ; អំពើ; ដំណើរ; ហេតុ ឬ ការណ៍​ដែល​កើត​មាន​ឡើង ។
ឧទាហរណ៍៖ ករណី​នេះ​ខ្ញុំ​ត្រូវ​តែ​ធ្វើ; កើត​មាន​ករណី​ប្លែក; ចុះ​មាន​ករណី​អ្វី​ហ្នឹង ​?

                 ការណ៍, ដំណើរ, ព្រឹត្តិការណ៍មមាញឹក,​កាលៈទេសៈ, រឿងរ៉ាវ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ករណនាម» មានន័យដូចម្ដេច ?

ករណនាម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) នាម​សព្ទ​ដែល​ជា​អំពើ ឬ​ដែល​ជា​កិច្ច​ការ ដូច​​ពាក្យ ការ​ធ្វើ; ការ​ឲ្យ, អំណោយ; ការ​កាន់ ឬ សេចក្ដី​ប្រកាន់ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ករជកាយ» មានន័យដូចម្ដេច ?

ករជកាយ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ប្រជុំ​នៃ​អាការៈ​ទាំង ៣២ មាន​សក់​ជាដើម, ខ្លួន​ប្រាណ, រូប​កាយ​ទាំងមូល ។
ឧទាហរណ៍៖ ជំងឺតែង​មាន​ប្រចាំ​នៅ​ក្នុង​ករជ​កាយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «ករ» មានន័យដូចម្ដេច ?

ករ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ដៃ ។
ឧទាហរណ៍៖ លើក​ករ​ប្រណម្យ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កម្អែល» មានន័យដូចម្ដេច ?

កម្អែល

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំណល់​ដែល​សល់​អំពី​គេ ។
ឧទាហរណ៍៖ អាវ​នេះ​ជា​កម្អែល​ពី​លោក​នោះ ឬ អ្នក​នោះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កម្អួត» មានន័យដូចម្ដេច ?

កម្អួត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្វី​ៗ ដែល​ក្អួត​ចេញ​មក ។
?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះអាចៀន, ព្រះវមកៈ​ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កម្សោយ» មានន័យដូចម្ដេច ?

កម្សោយ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្ស​សត្វ​ជាដើម​ដែល​មាន​កម្លាំង​ខ្សោយ ។
ឧទាហរណ៍៖ មនុស្ស​កម្សោយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កម្សួល» មានន័យដូចម្ដេច ?

កម្សួល

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំហាយ ឬ អំណាច​ដែល​ឆួល ឬ ខ្សួល​ឡើង ។

ឧទាហរណ៍៖ កម្សួល​ត្រជាក់, កម្សួល​ក្ដៅ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កម្សាន្ត» មានន័យដូចម្ដេច ?

កម្សាន្ត

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សម្រាក​ចិត្ត, ធ្វើ​ឲ្យ​ក្សាន្ត​ចិត្ត, លំហើយ​ចិត្ត, ធ្វើ​ចិត្ត​ឲ្យ​ស្រាកស្រាន្ត, ឲ្យ​ស្បើយ​ចាក​អារម្មណ៍​ផេ្សង​ៗ ។
ឧទាហរណ៍៖ ដើរ​លេង​កម្សាន្ត​ចិត្ត ( ម. ព. ក្សាន្ត ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កម្សត់កម្រ» មានន័យដូចម្ដេច ?

កម្សត់កម្រ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលក្រខ្សត់អត់ឃ្លានរងទុក្ខ, រួមសុខទុក្ខជាមួយគ្នាដោយនៅស្រុកខ្លួន ឬទៅនៅស្រុកដទៃ ទោះនៅយូរក្តី ឆាប់ក្តី ឆ្ងាយក្តី ជិតក្តី ។
ឧទាហរណ៍៖ មនុស្សកម្សត់កម្រនឹងគ្នា, មិត្រកម្សត់កម្រ, ប្រពន្ធកម្សត់កម្រ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កម្សត់» មានន័យដូចម្ដេច ?

កម្សត់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្ស​ក្រ, មនុស្ស​ក្រ​ខ្សត់, មនុស្ស​ក្រីក្រ​លំបាក ។
ឧទាហរណ៍៖ មនុស្ស​កម្សត់ ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា មនុស្ស​ក្រ, មនុស្ស​ក្រ​ខ្សត់, មនុស្ស​ក្រីក្រ​លំបាក ។
ឧទាហរណ៍៖  មនុស្ស​កម្សត់ ។

            ដែល​ខ្សត់​អត់​ឃ្លាន​មាន​សុខ​ទុក្ខ​ជាមួយ​គ្នា ។

ឧទាហរណ៍៖ គូ​កម្សត់, មនុស្ស​នេះ​កម្សត់​នឹង​ខ្ញុំ​ណាស់ ( ម. ព. កម្សត់​កម្រ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កម្លៅ» មានន័យដូចម្ដេច ?

កម្លៅ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្ស​ដែល​ខ្លៅ​ល្ងង់ ។
ឧទាហរណ៍៖ កុំ​ជឿ​កម្លៅ​នុ៎ះ ។

            ចិត្ត​ខ្មៅ ។
ឧទាហរណ៍៖ កម្លៅ​ចិត្ត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កម្លោច» មានន័យដូចម្ដេច ?

កម្លោច

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ខ្លោច ។
ឧទាហរណ៍៖ យក​កន្ទុយ​ក្ងោក​ទៅ​កម្លោច​ធ្វើ​ថ្នាំ ។

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា របស់​ដែល​ខ្លោច ។
ឧទាហរណ៍៖ យក​កម្លោច​មក​លាយ​នឹង​ប្រេង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កម្លាំងរំភាយរស្មីពពក» មានន័យដូចម្ដេច ?

កម្លាំងរំភាយរស្មីពពក

?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ផលដករវាងលំនឹងថាមពលដែលបានមកពីចំណាំងរំភាយរស្មីនបរិយាកាស លើផែនដីនៅពេលផ្ទៃមេឃមានពពក ជាមួយនឹងថាមពលនៃចំណាំងរំភាយរស្មីក្នុងបរិយាកាសនៅពេលមេឃស្រឡះ ខ្នាតគិតជា w/m2 ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កម្លាំងរំភាយរស្មី» មានន័យដូចម្ដេច ?

កម្លាំងរំភាយរស្មី

?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ការប្រែប្រួលដែលបានមកពីផលដករវាងចំណាំងកាំរស្មីចុះក្រោម និងចំណាំងកាំរស្មីឡើងលើគិតជាវ៉ាត់ក្នុងមួយម៉ែត្រការ៉េ (w/m2) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កម្លាំងជំរុញពីខាងក្រៅ» មានន័យដូចម្ដេច ?

កម្លាំងជំរុញពីខាងក្រៅ

?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ភ្នាក់ងារជំរុញពីក្រៅ ប្រព័ន្ធអាកាសធាតុ ដេលបណ្តាលឱ្យ ប្រព័ន្ធអាកាសធាតុប្រែប្រួល។ បន្ទុះភ្នំភ្លើង ការប្រែប្រួលកម្តៅព្រះអាទិត្យ ការប្រែប្រួលសមាសភាពបរិយាកាសដោយសារមនុស្ស និងការប្រែប្រួលការប្រើប្រាស់ដី គឺជាកម្លាំងជំរុញពីខាងក្រៅ។ កម្លាំងជំរុញតាមគន្លងព្រះអាទិត្យក៏ជាកម្លាំងជំរុញពីខាងក្រៅដែរ នៅពេលមានការប្រែប្រួលរំភាយរស្មីព្រះអាទិត្យជាមួយនឹងគន្លងព្រះអាទិត្យ ដំណើរទ្រេតនៃអ័ក្សផែនដី និងដំណើរនៃសម រាត្រី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កម្លាំងកាយ» មានន័យដូចម្ដេច ?

កម្លាំងកាយ

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះកាយពល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កម្លាំង» មានន័យដូចម្ដេច ?

កម្លាំង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អំណាច​ធាតុ​ដែល​ធ្វើ​អវយវៈ ឲ្យ​កម្រើក, ឲ្យ​ខ្លាំង, ឲ្យ​ប្រព្រឹត្ត​ទៅ​បាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កម្លាច» មានន័យដូចម្ដេច ?

កម្លាច

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ខ្លាច ។
ឧទាហរណ៍៖ មនុស្ស​កម្លាច ( ព. ទ្រ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កម្លា» មានន័យដូចម្ដេច ?

កម្លា

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ក្លា; ដែល​ធ្វើ​តែ​ឫក​ខាង​ក្រៅ​ឲ្យ​គេ​ឃើញ​ថា​ក្លា​ឥត​ខ្លាច ឥត​ញញើត តែ​ខាង​ក្នុង​ចិត្ត​នោះ​ខ្លាច​ញញើត​ទេ ។

ឧទាហរណ៍៖ ខំ​ប្រឹង​កម្លា, ធ្វើ​កម្លា ។

?ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ធ្វើ​ឲ្យ​ក្លា; ដែល​ធ្វើ​តែ​ឫក​ខាង​ក្រៅ​ឲ្យ​គេ​ឃើញ​ថា​ក្លា​ឥត​ខ្លាច ឥត​ញញើត តែ​ខាង​ក្នុង​ចិត្ត​នោះ​ ខ្លាច​ញញើត​ទេ ។
ឧទាហរណ៍៖ ខំ​ប្រឹង​កម្លា, ធ្វើ​កម្លា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កម្រៃ» មានន័យដូចម្ដេច ?

កម្រៃ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្វី​ៗ ដែល​ចំណេញ, ដែល​បាន​មក​លើស​ដើម ។

ឧទាហរណ៍៖ ធ្វើ​ការ​មាន​កម្រៃ, ជួញ​មាន​កម្រៃ ។

            ប្រាក់ ឬអ្វីៗដែលចំណេញ ដែលបានមកលើសដើមប្រាក់។

?ថ្នាក់ពាក្យជា មូលដ្ឋាន, គយ

មានន័យថា “វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ផលជាប្រាក់បានមកអំពីកិច្ចការការិយាល័យ ឋានៈ មុខងារ ឬការងារ ដែលរួមទាំងប្រាក់បៀវត្ស ប្រាក់ឈ្នួល និងប្រាក់បន្ថែមឯទៀត។ ២. ថ្លៃបន្ទុក ការទូទាត់ ឬទឹកប្រាក់ដែលបានទូទាត់ ឬនឹងត្រូវទូទាត់ពិតប្រាកដចំពោះបំណុល។”

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កម្រៀវ» មានន័យដូចម្ដេច ?

កម្រៀវ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សត្វ​ឬ​ឈើ​ដែល​ក្រៀវ ។
ឧទាហរណ៍៖ គោ​កម្រៀវ, មាន់​កម្រៀវ ជាដើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កម្រៀមកម្រោះ» មានន័យដូចម្ដេច ?

កម្រៀមកម្រោះ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ម្ហូប​ក្រៀមក្រោះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កម្រៀម» មានន័យដូចម្ដេច ?

កម្រៀម

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្វី​ៗ ដែល​ក្រៀម ។

ឧទាហរណ៍៖  ស្លឹក​ឈើ​កម្រៀម, បាយ​កម្រៀម ( មិន​សូវ​ប្រើ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កម្រើក» មានន័យដូចម្ដេច ?

កម្រើក

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កក្រើក, រំជួល ។
ឧទាហរណ៍៖ កម្រើកចិត្ត, កម្រើកខ្លួន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កម្រិន» មានន័យដូចម្ដេច ?

កម្រិន

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ក្រិន ភាព​ក្រិន។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ក្រិន។

ឧទាហរណ៍៖ ដូង​កម្រិន ដើម​ឈើ កម្រិន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កម្រិតអាល់កាលី» មានន័យដូចម្ដេច ?

កម្រិតអាល់កាលី

?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន

មានន័យថា រង្វាស់ចំណុះរបស់ស្យូមួយក្នុងការបន្សាបអាស៊ីត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កម្រិតអនុញ្ញាតបញ្ចេញឧស្ម័ន» មានន័យដូចម្ដេច ?

កម្រិតអនុញ្ញាតបញ្ចេញឧស្ម័ន

?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន

មានន័យថា ការកំណត់កម្រិតនៃការបញ្ចេញឧស្ម័ន (មិនអាចផ្ទេរ តែអាចធ្វើពាណិជ្ជកម្ម បាន) ដោយអាជ្ញាធរមានសមត្ថកិច្ច ដូចជាស្ថាប័នអន្តររដ្ឋាភិបាល ស្ថាប័នថ្នាក់កណ្តាល ឬមូលដ្ឋានទៅកាន់អង្គភាពថ្នាក់តំបន់ (ប្រទេស ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ) ឬអង្គភាបតាមវិស័យ (ក្រុមហ៊ុន) ក្នុងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងបរិមាណជាក់លាក់មួយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កម្រិតចាប់ប្រែប្រួលអាកាសធាតុ» មានន័យដូចម្ដេច ?

កម្រិតចាប់ប្រែប្រួលអាកាសធាតុ

?ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន

មានន័យថា ចំណុចដែលកម្លាំងជំរុញពីខាងក្រៅនៃប្រព័ន្ធអាកាសធាតុ ដូចជា កំណើន កំហាប់ឧស្ម័នផ្ទះកញ្ចក់បង្កឱ្យមានព្រឹត្តិការណ៍អាកាសធាតុ ឬបរិស្ថាន សំខាន់ ដែលមិនអាចកែប្រែ ឬស្ថារឡើងវិញបានក្នុងរយៈពេលវែង ដូចជាការរីករាលដាលនៃផ្កាថ្មពណ៌ស ឬការផ្លាស់ប្តូរចរន្តមហាសមុទ្រ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កម្រិត» មានន័យដូចម្ដេច ?

កម្រិត

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កន្លែង​ដែល​ក្រិត ដែល​គូស​ចំណាំ; បញ្ញត្តិ ។
ឧទាហរណ៍៖ មាន​កម្រិត​ទុក​យ៉ាង​នេះ…។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កម្រាស់» មានន័យដូចម្ដេច ?

កម្រាស់

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទោល ឬ ជម្រៅ​របស់​វត្ថុ​ដែល​រឹង ។
ឧទាហរណ៍៖ ក្ដារ​កម្រាស់ ១ ធ្នាប់ ជាដើម ។

?ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទោល ឬ ជម្រៅ​របស់​វត្ថុ​ដែល​រឹង ។
ឧទាហរណ៍៖ ក្ដារ​កម្រាស់ ១ ធ្នាប់ ជាដើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កម្រាល, កន្ទេល, ចៀមចំ, ព្រំ» មានន័យដូចម្ដេច ?

កម្រាល, កន្ទេល, ចៀមចំ, ព្រំ

?ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះនិសជ្ជនីយ៍។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កម្រាល» មានន័យដូចម្ដេច ?

កម្រាល

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា របស់​សម្រាប់​ក្រាល, សម្រាប់​ទ្រាប់, សម្រាប់​រង ។
ឧទាហរណ៍៖ កម្រាល​ពូក, កម្រាល​តុ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កម្រាប» មានន័យដូចម្ដេច ?

កម្រាប

?ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើ​ឲ្យ​ក្រាប, ឲ្យ​រាប ។
ឧទាហរណ៍៖ កម្រាប​ទ័ព, កម្រាប​ចោរ,កម្រាប​សត្រូវ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កម្រាញ» មានន័យដូចម្ដេច ?

កម្រាញ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ថ.) ការ​ក្រាញ។
ឧទាហរណ៍៖ កុំ​បណ្តោយ​តាម​កម្រាញ​របស់​វា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កម្រង» មានន័យដូចម្ដេច ?

កម្រង

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្វី​ៗ​ដែល​កើត​អំពី​ក្រង ។
ឧទាហរណ៍៖ កម្រង​ផ្កា, កម្រ​សក់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កម្រ» មានន័យដូចម្ដេច ?

កម្រ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ក្រ, ការ​លំបាក ។
ឧទាហរណ៍៖ កម្រ​នឹង​ធ្វើ​បាន, ការ​កម្រ​ណាស់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កម្ម​វាចា» មានន័យដូចម្ដេច ?

កម្ម​វាចា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) ពាក្យ​សម្រាប់​សូត្រ​ប្រកាស​ជំនុំ​សង្ឃ ឲ្យ​ដឹង​ក្នុង​កិច្ច​ជា​សង្ឃ​កម្ម​ផេ្សង​ៗ តាម​វិនយប្បញ្ញត្តិ​ក្នុង​ព្រះ​ពុទ្ធ​សាសនា។
ឧទាហរណ៍៖ សូត្រ​កម្ម​វាចា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កម្ម​ករ» មានន័យដូចម្ដេច ?

កម្ម​ករ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.) អ្នក​ធ្វើ​ការ​បម្រើ​ដោយ​ឈ្នួល (អ្នក​ស៊ី​ឈ្នួល)។
ឧទាហរណ៍៖ ពួក​កម្មករ​កំពុង​ធ្វើ​ការ​ខ្ញៀវ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កម្មិកសមាជិក» មានន័យដូចម្ដេច ?

កម្មិកសមាជិក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.– សាមាជិក ) សមាជិកដែលមានការងារ ឬដែលប្រកបដោយការងារ គឺអ្នកដែលស្ម័គ្រចិត្តចូលជួយបំពេញមុខការ ក្នុងសមាគមណាមួយដោយកម្លាំងកាយ ឬកម្លាំងទ្រព្យ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កម្មិកលេខាធិការ» មានន័យដូចម្ដេច ?

កម្មិកលេខាធិការ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សមាជិកសភាម្នាក់ ដែលទទួលភារៈខាងកាន់កាប់ប្រាក់កាស និងត្រួតត្រាថែទាំសម្ភារក្នុងសភា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កម្មាយតនៈ» មានន័យដូចម្ដេច ?

កម្មាយតនៈ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. កម្ម + អាយតន ) កន្លែងធ្វើការងារ ទីប្រជុំនៃការងារ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កម្មស្សទ្ធា» មានន័យដូចម្ដេច ?

កម្មស្សទ្ធា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ជំនឿចំពោះកម្ម សេចក្តីជឿនូវអំពើដែលត្រូវធ្វើ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កម្មសិទ្ធិករ» មានន័យដូចម្ដេច ?

កម្មសិទ្ធិករ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បុគ្គលជាម្ចាស់វត្ថុ ទោះជាសង្ហារិមទ្រព្យក្តី អសង្ហារិមក្តី។
?ថ្នាក់ពាក្យជា ពន្ធដារ, ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ម្ចាស់កម្មសិទ្ធិលើទ្រព្យ និងមានសិទ្ធិប្រើប្រាស់ សិទ្ធិអាស្រ័យផល និងសិទ្ធិចាត់ចែងលើទ្រព្យដែលជារបស់ខ្លួន។ ២. រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលមានប័ណ្ណសម្គាល់សិទ្ធិ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដី។ ៣. បុគ្គលណាដែលផ្នែកសុរិយោដី ឬអាជ្ញាធរដែនដី ចាប់ពីថ្នាក់ឃុំ-សង្កាត់ឡើងទៅ បានចេញឯកសារផ្លូវការទទួលស្គាល់សិទ្ធិរបស់បុគ្គលនោះ ក្នុងការប្រើប្រាស់ដីក្នុងតំបន់ណាមួយជាលក្ខណៈជាប់លាប់ក្តី ឬបណ្តោះអាសន្នក្តី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កម្មសិទ្ធិ» មានន័យដូចម្ដេច ?

កម្មសិទ្ធិ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.) វត្ថុដែលសម្រេចតាមអំណាចច្បាប់ថាជារបស់ខ្លួនដាច់ស្រេចហើយ មុខការងារឬទ្រព្យសម្បត្តិដែលត្រូវសម្រេចបានមកលើខ្លួន។
ឧទាហរណ៍៖ ដីនេះជាកម្មសិទ្ធិរបស់ខ្ញុំ ។

             វត្ថុដែលជាសម្បតិ្តរបស់បុគ្គល (រូបវន្ត ឬនីតិបុគ្គល) នីមួយៗ។

?ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា សិទ្ធិពេញលេញជាម្ចាស់លើទ្រព្យ។ សិទ្ធិនេះរួមបញ្ចូលទាំងសិទ្ធិប្រើប្រាស់ សិទ្ធិអាស្រ័យផល និងសិទ្ធិចាត់ចែងលើទ្រព្យ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កម្មសិក្សាការី» មានន័យដូចម្ដេច ?

កម្មសិក្សាការី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មន្រ្តី ភ្នាក់ងាររាជការដែលចាត់ឱ្យហាត់រៀនធ្វើការ មុននឹងត្រូវបញ្ចូលក្នុងក្របខ័ណ្ឌ។
?ថ្នាក់ពាក្យជា គុណនាម
មានន័យថា មន្រ្តី ភ្នាក់ងាររាជការដែលចាត់ឱ្យហាត់រៀនធ្វើការ មុននឹងត្រូវបញ្ចូលក្នុងក្របខ័ណ្ឌ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កម្មសិក្សា» មានន័យដូចម្ដេច ?

កម្មសិក្សា

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការហាត់រៀនធ្វើការឱ្យស្ទាត់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កម្មវិស័យភាព» មានន័យដូចម្ដេច ?

កម្មវិស័យភាព

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុណសម្បត្តិ អ្វីៗដែលបាញ់ឆ្ពោះទៅរកគោលបំណងពិត ការប្រាសចាកអគតិទាំងបួនប្រការ។

តើពាក្យ «កម្មវិបាក» មានន័យដូចម្ដេច ?

កម្មវិបាក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ផលរបស់កម្ម ។
ឧទាហរណ៍៖ ទទួលកម្មវិបាក ។

           ផលដែលកើតមកពីអំពើល្អ ឬអាក្រក់របស់ជន ម្នាក់ៗ សារដែលប្រមុខរដ្ឋចុះការយល់ព្រមឱ្យប្រើសេចក្តីព្រាងច្បាប់ ដែលសភាបានអនុម័តរួចហើយ ការយល់ព្រមដោយទុកជាការចាំបាច់ ទោសទណ្ឌ ឬតុរង្វាន់ ដែលមានត្រាទុកក្នុងការប្រតិបត្តិច្បាប់ វិធានការសម្រាប់បង្ក្រាប។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កម្មវិធី» មានន័យដូចម្ដេច ?

កម្មវិធី

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. —វិធី ) របៀប ឬបែបផែននៃកិច្ចការដែលត្រូវធ្វើ។
ឧទាហរណ៍៖ កម្មវិធីបុណ្យ ។

              បែបផែនបម្រុងធ្វើ លិខិតសរសេរដោយដៃ ឬបោះពុម្ពឱ្យដំណឹងយ៉ាងពិស្តារ ពីរយៈនៃពិធី ឬពីរឿងរបាំដែលត្រូវសំដែង ការរៀបរាប់ពីការផ្សាយវិទ្យុតាមកម្រិតម៉ោង នៃមន្ទីរឃោសនាការ ឬផ្សាយពីមាគ៌ាខាងនយោបាយរបស់គណបក្ស ក៏ទុកជាកម្មវិធីដែរ។

?ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ

មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ក្រុមនៃអនុកម្មវិធី ឬ/និងក្រុមនៃចង្កោមសកម្មភាពដែលមានលក្ខណៈឯករាជ្យ តែមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ហើយត្រូវបានរៀបចំឡើង ដើម្បីរួមចំណែកសម្រេចបាននូវគោលបំណងគោលនយោបាយរួមមួយ និងមានបញ្ជាក់ពីសកម្មភាពដែលត្រូវអនុវត្តលទ្ធផលក្នុងឆ្នាំ លទ្ធផលចុងក្រោយ ព្រមទាំងសូចនាករដែលជាមូលដ្ឋាន សម្រាប់ការត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលសម្រេចបានពីការអនុវត្តកម្មវិធី។ កម្មវិធីអាចត្រូវបានបែងចែកជាអនុកម្មវិធី។ ២. វិធីសាស្រ្តក្នុងការអនុវត្ត ដើម្បីសម្រេចបាននូវគោលបំណងគោលនយោបាយ។ កម្មវិធីក៏ជាមូលដ្ឋានសម្រាប់បង្កើតអនុកម្មវិធីផងដែរ។ ៣. ការឆ្លុះបញ្ចាំងស៊ីសង្វាក់នឹងគោលនយោបាយរបស់ក្រសួង ដែលជាផ្នែកមួយនៃផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ។ ក្រសួងអាទិភាពនីមួយៗ ត្រូវមានកម្មវិធីមួយ ឬច្រើនទៅតាមតម្រូវការផែនការយុទ្ធសាស្រ្តរបស់ខ្លួន។ ក្នុងកម្មវិធីនីមួយៗ អាចចែកចេញជាអនុកម្មវិធីច្រើនទៀត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កម្មវាចាចារ្យ» មានន័យដូចម្ដេច ?

កម្មវាចាចារ្យ

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. កម្មវាចកាចរិយ កម្មវាចាចរិយ ) ភិក្ខុជាអាចារ្យអ្នកសូត្រនូវកម្មវាចា ( លោកគ្រូសូត្រ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Posted on Leave a comment

តើពាក្យ «កម្មវាចក» មានន័យដូចម្ដេច ?

កម្មវាចក

?ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ឈ្មោះវាចកមួយក្នុងវេយ្យាករណ៍បាលី ។